ព័ត៍មានបាល់ទាត់អន្តរជាតិ
Messi បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត៣លើក Barcelona ឈ្នះ Real Betis ដោយលទ្ធផល 3-2
តារាឆ្នើម Lionel Messi បានបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣គ្រាប់ នៅក្នុងការប្រកួតដែល Barcelona បានយកឈ្នះទៅលើ Real Betis ដោយលទ្ធផល 3-2 ហើយខិតកាន់តែកៀកជាមួយក្រុមកំពូលតារាងលីគកំពូលអេស្ប៉ាញ Real Madrid។ គ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៦របស់ Sergio Canales បានជួយឲ្យក្រុមម្ចាស់ផ្ទះ Betis នាំមុខ ប៉ុន្ដែ Frenkie de Jong បានរកគ្រាប់បាល់តាមស្មើសំរាប់ Barcelona នៅ៣នាទីបន្ទាប់។ ការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Nabil Fekir ជួយឲ្យ Betis នាំមុខសារជាថ្មី ហើយក៏ត្រូវបានក្រុមភ្ញៀវតាមស្មើសារជាថ្មីដោយ Sergio Busquets មុនពេលដែល Clement Lenglet រកគ្រាប់បាល់ជ័យជំនះ។ បច្ចុប្បន្ន Barcelona បន្ដឈរនៅលេខ២ ក្នុងតារាង La Liga ដោយមានគំលាត ៣ពិន្ទុពីក្រុមកំពូលតារាង Real Madrid ដែលទើបតែឈ្នះ Osasuna ដោយលទ្ធផល 4-1៕
Sevilla
កីឡាករ Real Madrid បីរូបអាចនឹងអវត្តមានពេលប៉ះ Sevilla យប់នេះ !
ក្រុម Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Sevilla ក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី២០។ វានឹងក្លាយជាជំនួបតឹងតែងមួយនៅ La Liga ត្បិតអីក្រុម Sevilla កំពុងធ្វើបានល្អដូចនឹងក្រុម Real Madrid ដែរ។ ក្រុមភ្ញៀវមួយនេះឈរនៅចំណាត់ថ្នាក់លេខ៤ ចាញ់ក្រុម Real Madrid តែ៥ពិន្ទុប៉ុណ្ណោះ។ ខណៈដែលក្រុមរបស់លោក Zidane ក៏អវត្តមានកីឡាករសំខាន់ច្រើនដែរដូចជា Gareth Bale , Valverde និង Ramos ជាដើម។ អ្នកចាត់ការ Zidane បាននិយាយមុនការប្រកួតផងដែរថា៖ “វានឹងក្លាយជាប្រកួតពិបាកសម្រាប់យើង។ យើងបានអវត្តមានកីឡាករសំខាន់ច្រើន ប៉ុន្តែខ្ញុំគិតថាយើងអាចមានអ្នកជំនួសពួកគេបាន។ យើងបានរៀបចំ នឹងធ្វើឱ្យការប្រកួតនេះល្អមើល សម្រាប់អ្នកគាំទ្ររបស់យើង”៕
Lionel Messi
Lionel Messi តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ La Liga
បន្ទាប់ពីជ័យជម្នះ ដោយលទ្ធផល ៤ទល់នឹង ១ លើក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ, ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ lionel Messi បានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ hat-trick ច្រើនជាងគេ នៅ La Liga តាមស្មើកំណត់ត្រារបស់ Cristiano Ronaldo អតីតកីឡាកររបស់ Real Madrid ។ តាមរយៈគ្រាប់បាល់ hat-trick (៣គ្រាប់) នៅក្នុងការប្រកួតជាមួយក្រុម Celta Vigo នោះ បានធ្វើឲ្យ Messi រកបានបាល់ hat-trick សរុបចំនួន ៣៤ដង ដែលតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ពេលគាត់នៅលេងក្នុងក្លឹប Real Madrid ដែលមាន ៣៤ដងដែរ ។ Messi បានសម្រេចគ្រាប់បាល់ hat-trick លើកទី ៣៤ ក្នុងចំណោម
ព័ត៍មានបាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធឆ្នើម Messi ធ្វើបាន hat-trick ក្រោយស៊ុតហ្រ្វីឃីក២ដងជួយ Barcelona ឈ្នះ CetaVigo ៤-១
ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកគ្រាប់បាល់បញ្ចូលទី Hat-trick ដែលក្នុងនោះបានរាប់បញ្ចូលបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យចំនួន ២ គ្រាប់ខណៈដែលក្រុមម្ចាស់ជើងឯកបាសេឡូណាបានផ្តួលក្រុមភ្ញៀវ Celta Vigo នៅក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី១២ក្នុងលទ្ធផល៤ទល់និង១ ។ កំពូលខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីន Messi បានរកគ្រាប់ បាល់ បើកឆាកដំបូងដោយបាល់ពិន័យម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីខ្សែការពារ Joseph Aidoo របស់ក្រុម Celta Vigo ធ្វើអោយដៃប៉ះបាល់ ក្រោយពីការបញ្ជូន របស់ Junior Firpo ។ កីឡាករ Lucas Olaza បានព្យាយាមរកគ្រាប់បាល់តាមស្មើដោយការស៊ុតពីចំងាយយ៉ាងល្អសម្រាប់ក្រុមភ្ញៀវនៅនាទ៤២ មុនពេល Messi រកបានគ្រាប់បាល់ហ្រ្វីឃីកដ៏ល្អដើម្បីបំប៉ោងសំណាញ់និងធ្វើបានស្រដៀងគ្នា ដោយការស៊ុតហ្រ្វីឃីក លើកទី២នៅ ៤ នាទីក្រោយមកទៀត ជួយអោយក្រុមលោក Ernesto Valverde នាំមុខ៣ទល់និង១ មុនខ្សែបម្រើជើងចាស់អេស្បាញ Sergio Busquets បន្ថែមគ្រាប់បាល់ទី ៤អោយក្រុមម្ចាស់ផ្ទះ ។បញ្ចប់លទ្ធផលប្រកួតក្រុម Barcelona ៤-១
Levante
Barcelona ចាញ់ជាលើកទី៣ នៅ La Liga ក្រោយចាញ់ Levante 3-1 កាលពីយប់ថ្ងៃសៅរ៌
ក្រុមខ្លាំងអេស្ប៉ាញ FC Barcelona បានភ្លាត់ចាញ់នៅ La Liga ជាលើកទី៣ នៅរដូវកាលនេះ ក្រោយចាញ់ម្ចាស់ផ្ទះ Levante ៣-១ កាលពីយប់ថ្ងៃសៅរ៌ ។ Lionel Messi ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយឲ្យ Barca នាំមុខ ១-០ មុននៅនាទី៣៨ ប៉ុន្តែនៅតង់ទី២ Levante បានវាយបក៣គ្រាប់វិញ។ នេះជាបរាជ័យលើកទី៣ នៅ La Liga សម្រាប់ Barcelona បន្ទាប់ពីពួកគេចាញ់ Athletic Bilbao ១-០ កាលថ្ងៃទី១៧ ខែសីហា និងចាញ់ Granada ២-០ កាលថ្ងៃទី២២ ខែកញ្ញា។ ទោះយ៉ាងណា ក្រុមអ្នកមានបុណ្យនៅតែបន្តឈរកំពូលតារាង បន្ទាប់ពី Real Madrid និង Atletico Madrid បានត្រឹមស្មើនៅយប់មិញដែរ៕ X
Lionel Messi
Messi ប្ដូរចេញក្នុងការប្រកួត LA LIGA លើកទី៤០០ របស់គេ
កីឡាករ Lionel Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមធ្វើបានសម្រេចគ្រាប់បាល់ទី១ ប៉ុន្តែមិនអាចបន្តលេងដល់តង់ទី២ ក្នុងការប្រកួតជាមួយក្លឹប Villarrel នៅទឹកដី Camp Nou នៅថ្ងៃអង្គារ។ ការចូលលេងលើកដំបូងរបស់ Messi ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលថ្មី មិនបានចប់ចុងចប់ដើមនោះទេ ព្រោះគេត្រូវជំនួសពេលចប់តង់ទី១ ក្នុងការប្រកួតជាមួយក្លឹប Villarreal។ កីឡាករជម្រើសជាតិអាស្សង់ទីនរូបនេះមានឈ្មោះក្នុងជម្រើស ១១នាក់ដំបូង បន្ទាប់ពីសម្រាកព្យាបាលរបួសកំភួនជើង ប៉ុន្តែបែរជាត្រូវមានរបួសម្ដងទៀតក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញនេះ។ Messi ទទួលការព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្លឹប Barcelona បន្ទាប់ពីការប៉ះទង្គិចគ្នា ហើយក៏វិលត្រលប់មកចូលរួមការប្រកួតវិញ។ យ៉ាងណាមិញ កីឡាករដែលមានវវ័យ ៣២ឆ្នាំនេះមិនមានវត្តមានក្នុងការប្រកួតបន្តក្នុងតង់ទី២ នោះទេ ដោយគេត្រូវបានជំនួសដោយកីឡាករ Ousmane Dembele។ Messi ទើបតែទទួលបានពានរង្វាន់ កីឡាករបុរសល្អបំផុតរបស់ FIFA នៅទីក្រុង Milan កាលពីថ្ងៃចន្ទ ហើយការប្រកួតជាមួយ Villarreal ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី៤០០ របស់គេនៅ Barcelona។ គេមានចំណែកសំខាន់នៅក្នុងគ្រាប់បាល់ដំបូងរបស់ Barcelona ដោយបានបញ្ជូនបាល់ពីជ្រុងមកឱ្យកីឡាករ Antoine Griezmann តែតបញ្ចូលទីបានសម្រេច ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុនមួយគ្រាប់។ Valverde on
La Liga
ក្រុម Granada ទើបឡើងមកពីលីគលំដាប់ទី២ផ្តល់មេរៀនដល់ Barcelona 2-0
ក្រុម Granada ទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទី២បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានផ្តួលម្ចាស់ជើងឯក La Liga នៅសប្តាហ៏ទី៥ ដើម្បី ឡើងមកឈរលើកំពូលតារាងរដូវកាលថ្មី២០១៩-២០២០នេះ ក្រោយចាប់ផ្តើមត្រឹម តែ២នាទី ប៉ុណ្ណោះកីឡាករ Ramon Azeez បានរកគ្រាប់បាល់នាំមុខមុននៅត្រឹមនាទី ទី២ប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ផ្ទះទៅហើយ ។ ទោះបីជាអ្នកចាត់ការ Barcelona លោក Ernesto Valverde បានដាក់បញ្ចូល កីឡាករ Lionel Messi និងកីឡាករវ័យ ក្មេង Ansu Fati តាំងតែពីតង់ ទី ១ ប៉ុន្តែ នៅតែមិនអាចស្រោចស្រង់ស្ថានការណ៏បានបន្ទាប់ពី Vadillo បន្ថែមគ្រាប់ បាល់ ទី២នៅនាទីទី៦៦តង់ទី២ដោយបាល់ប៉េណាំងទី ក្រោយពីខ្សបម្រើ Arturo Vidal ធ្វើអោយបាល់ប៉ះដៃក្នុង តំបន់គ្រោះថ្នាក់ ។បញ្ចប់ក្នុងលទ្ធផលម្ចាស់ផ្ទះGranada ២:0 Barcelona ។ លទ្ធផលនេះបានរុញច្រានអោយ Barcelona ជួបការចាប់ផ្តើមយុទ្ធនាការណ៏រដូវកាលថ្មី នៅ La Liga ដ៏អាក្រក់
Rio Ferdinand
Rio Ferdinand បារម្ភពី Eden Hazard ដែលអាចផ្លាស់ទៅ Real Madrid ខុសពេល
ក្រោយរងបរាជ័យក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ Real Madrid ដោយចាញ់ ក្រុមម្ចាស់ផ្ទះ PSG ៣-០ យប់មិញ អតីតវីរបុរសរបស់ បិសាចក្រម Rio Ferdinand បានបង្ហាញសេចក្ដីព្រួយបារម្ភ ថា ខ្សែបម្រើ Hazard អាចផ្លាស់ ទៅ Real Madrid ខុសពេលវេលា ឬ មិនចំពេលល្អ។ វាមិនមែនជាសញ្ញាណល្អទាល់តែសោះសម្រាប់ខ្សែបម្រើប្រយុទ្ធលំដាប់ពិភពលោករូបនេះ ក្រោយផ្លាស់ពី Chelsea នារដូវក្ដៅនេះ។ នៅក្នុងបទសម្ភាសន៍ BT Sport studio អតីតខ្សែការពារ បិសាចក្រម Rio Ferdinand បានបញ្ជាក់ថា ការផ្លាស់របស់ Hazard អាចចំពេលក្រុមលំបាក។ Rio សង្កត់ធ្ងន់ថា៖« ពេលអ្នកទៅលេងនៅក្លិបយក្ស ដូចជា Real Madrid អ្នកត្រូវជាកីឡាករលេងបានល្អ និង តែងតែរវល់នៅលើទីលាន។ គេត្រូវតែទទួលនូវអ្វីដែលបានធ្វើនៅពេលហ្វឹកហាត់»។ អតីតកីឡាករ Leeds United បានបន្តថា Hazard មិនសូវបង្ហាញខ្លួនបានល្អ
La Liga
Barcelona បានត្រឹមស្មើ Osasuna ជាបរាជ័យមិនធ្លាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ
កាលពីយប់មិញ Barcelona បានត្រឹមស្មើទល់ Osasuna តែប៉ុណ្ណោះ ដែលការខាតបង់ពិន្ទុនេះគឺជាបរាជ័យមិនធ្លាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ។ ការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតសម្រាប់ឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់លោក Ernesto Valverde ដែលជាកំណត់ត្រាបានពិន្ទុទាបបំផុតខកខានមានតាំងពីជំនាន់លោក Pep Guardiola នារដូវកាល ២០០៨/០៩។ ៣ ប្រកួតដំបូងឈ្នះ ១ ស្មើ ១ ចាញ់ ១ ទទួលបានត្រឹម ៤ ពិន្ទុ រុញច្រានឲ្យក្រុមអ្នកមានបុណ្យឈរនៅលេខ ៧ ក្នុងតារាង LaLiga៕
Lionel Messi
អត់ Messi ក្រុម Barcelona បរាជ័យបើកឆាកការប្រកួតពានរង្វាន់ La Liga
បើកឆាកការប្រកួតពានរង្វាន់ La Liga ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Athletic Bilbao ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។ សម្រាប់ការប្រកួតនេះដែរ ក្រុម Barcelona បានអវត្តមានកីឡាករសំខាន់ Lionel Messi ដោយសារតែមានរបួសមិនអាចជាទាន់ពេលវេលាបាន។ តែទោះជាយ៉ាងនេះក្ដី កីឡាករចំណូលថ្មីដូចជា Antoine Griezmann និង De Jong ជាដើមនោះ សុទ្ធតែបានចូលលេង ប៉ុន្តែមិនអាចជួយក្រុមឱ្យប្រសើរឡើយ។ នៅនាទីចុងម៉ោងទៅហើយ កីឡាករវ័យ៣៨ឆ្នាំ Aritz Aduriz ស៊ុតបាល់យ៉ាងស្អាត បញ្ចូលទីឱ្យក្រុម Bilbao យក៣ពិន្ទុបានពី Barcelona ។ សម្រាប់រាត្រីនេះវិញ ការប្រកួតក្របខណ្ឌធំៗនៅអង់គ្លេស បានចាប់ដំណើរការហើយ ទាំងអេស្ប៉ាញ អង់គ្លេស បារាំង អាល្លឺម៉ង់៕
La Liga
Antoine Griezmann អាចនឹងត្រូវ La Liga ប្លុកការផ្ទេរពី Atletico ទៅ Barcalona
ការផ្ទេររបស់ខ្សែប្រយុទ្ធ Antoine Griezmann ទៅកាន់ក្លិប Barcelona អាចនឹងត្រូវប្លុក ដោយសារតែជម្លោះលើតម្លៃខ្លួន។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Javier Tebas ដែលជាប្រធានរបស់ក្របខ័ណ្ឌ La Liga។ ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹង ក្រោយពីក្លិប Barca បានប្រកាសថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បន្ទាប់ពីបានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន ១២០លានអឺរ៉ូ (ស្មើនឹង១៣៤លានដុល្លារអាមេរិក) កាលពីថ្ងទី១២ ខែកក្កដា។ ទឹកប្រាក់ក្នុងលក្ខខណ្ឌរំលាយកិច្ចសន្យាបានថយចុះពី ២០០លានអឺរ៉ូ មកនៅត្រឹម ១២០លានអឺរ៉ូ កាលពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែ ក្លិប Atletico បានអះអាងថា ការផ្ទេរនេះ ត្រូវបានបំពេញ នៅមុនពេលកាលបរិច្ឆេទនោះ ហើយថា ពួកគេគួរតែទទួលបានតម្លៃខ្លួនច្រើនជាងនេះ។ លោក Tebas បានប្រាប់កាសែត Onda Cero ថា៖ «វាអាចទៅរួចក្នុងការលុបចោលការផ្ទេររបស់កីឡាករម្នាក់។ ក្របខ័ណ្ឌ La Liga នឹងត្រូវតែសម្រេចចិត្តទៅលើចំណាត់ការដែលត្រូវធ្វើឡើង»។ Griezmann បានលេងការប្រកួតមិត្តភាព ១លើករួចជាស្រេចសម្រាប់ក្លិបថ្មីរបស់គេ
តាមទាន់គ្រប់ហេតុការណ៏ជាមួយនឹងគេហទំព័រ buaksib.com ដែលធ្វើការលឿននឹងរហ័សនៅក្នុងការប្រកួតបាល់ទាត់ La liga អេស្ប៉ាញ ។ នៅក្នុងការប្រកួតកន្លងមកយើងមិនដែលភ្លេចក្នុងការយកពត៏មានមិនថាលទ្ធផលបាល់ក្រុមល្បីៗដូចជា Barcelona, Real Madrid ឬ Atletico Madrid នៅក្នុងការប្រកួតក្របខណ្ឌ័ផ្សេងៗមិនថាជា La liga អេស្ប៉ាញ, Copa Del Rey, រហូតដល់ UEFA Champions League រួមទៅដល់ការវិវត្តរបស់ក្រុមកីឡាជាច្រើនទៀត … ។ គ្រប់ពត៏មានរបស់យើងត្រៀមផ្ដល់ជូនលោកអ្នកគ្រប់ៗគ្នា ដែលជាអ្នកគាំទ្របាល់ទាត់ដ៏សកម្ម ទស្សនាតាមដានជីវិតកីឡាករល្បីដែលក្លាយជាពត៏មានប្រចាំថ្ងៃអោយលោកអ្នកបានដឹងទាន់ពេលវេលាដូចជាកីឡាករ Antoine Griezmann , Lionel Messi , Nemar , Cristiano Ronaldo និងកីឡាករល្បីជាច្រើនទៀត នៅក្នុង La liga អេស្ប៉ាញ ។
មូលហេតុនេះធ្វើអោយគេហទំព័ររបស់យើងទទួលបានលំដាប់ទី1 នៃអ្នកដែលគាំទ្របាល់ទាត់ ដោយសារតែពិភពលោកយើងផ្លាស់ប្តូរគ្រប់ពេលវេលា Technology ឈានមុខជារៀងរាល់ថ្ងៃ ធ្វើអោយលោកអ្នកត្រូវតែតាមអោយទាន់ ។ គ្រាន់តែមានប្រពន្ធ័អីុនធឺណែតឥតខ្សែ (wifi) device ផ្សេងៗមិនថាជា Smart Phone , Ipad , Laptop , Computer រើសមើលលទ្ធផលបាល់ផ្សេងៗដែលពួកយើងបាន Update ចូលទៅគ្រប់បណ្ដាញអោយលោកអ្នកបានទស្សនានៃការវិវត្តរបស់លីកដទៃទៀតដូចជា Premier League អង់គ្លេស, La liga អេស្ប៉ាញ, Bundesliga អាល្លឺម៉ង់, Serie A អីុតាលី, Ligue World Cup … យើងសូមធានាថាគ្រប់ការវិវត្តទាំងនេះលោកអ្នកនិងទទួលបានពត៏មានគ្រប់ក្របខណ្ឌ៏តែម្ដង ។