ព័ត៍មានបាល់ទាត់អន្តរជាតិ
គ្រូបង្វឹក Inter Milan បានទាមទារឲ្យ Eriksen បង្កើនកម្រិតលេងរបស់ខ្លួនថែមទៀត
គ្រូបង្វឹករបស់ក្រុម Inter Milan លោក Antonio Conte បានទាមទារឲ្យកីឡការចំណូលថ្មី Christian Eriksen បង្កើនកម្រិតលេងរបស់ខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះរកបានគ្រាប់បាល់សម្រាប់ក្រុមថ្មី អំឡុងពេលក្រុម Inter Milan បានយកឈ្នះ ២-០លើក្រុម Ludogorets ។ ក្រុមយក្សអ៊ីតាលីនេះហាក់ដូចជាពិបាកបន្តិចហើយ អំឡុងពេលប្រកួតជាមួយក្រុមប៊ុលហ្គារីនេះ នៅក្របខណ្ឌ Europa League មុនពេល Eriksen ប្រឹងប្រែងបំបែកឧបសគ្គនេះ។ ក្រុម Inter Milan មានឱកាសទ្វេដង បនា្ទប់ពីខ្សែប្រយុទ្ធ RomeluLukakuរកបាន១គ្រាប់ជួយឲ្យក្រុមរបស់លោក Conte ឡើងទៅវគ្គបន្តនៅសប្តាហ៍ក្រោយទៀត។ ប៉ុន្តែលោក Conteបានទាមទារឲ្យខ្សែបម្រើ Eriksen ប្រឹងប្រែងបន្ថែមទៀតសម្រាប់ក្រុម។ ជាពិសេស គ្រូបង្វឹកអ៊ីតាលីរូបនេះទាមទារឲ្យ Eriksen បង្កើនស្មារតីនិងភាពគឃ្លើនរបស់ខ្លួននៅលើទីលានប្រកួត៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
ក្លឹប Barcelona ទិញបានខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ហេីយ!
ក្លឹប Barcelona បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ក្នុងតម្លៃ១៨លានយូរ៉ូជាមួយនិងការចុះកុងត្រាបូករួមរយៈពេលនៅសល់នៃរដូវកាលនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ព្រមជាមួយនឹងតម្លៃទិញផ្តាច់កុងត្រាមានរហូតដល់ទៅ ៣០០ លានអឺរ៉ូ។ អតីតខ្សែប្រយុទ្ធក្លឹប Middlebrough វ័យ២៨ឆ្នាំរូបនេះជាកីឡាករមានបទពិសោធន៍នៅ World Cup និងលីគកំពូល អេស្បាញ La Liga មានដើមកំណើតនៅទីក្រុងកំពង់ផែ Esbjerg ប្រទេសដាណឺម៉ាកបាន ការចាប់អារម្មណ៍យ៉ាង ខ្លាំងក្រោយចំណាយពេលមួយឆ្នាំប៉ុណ្ណោះនៅក្លឹប Leganés។ Barcelona បានសម្រេចគោលដៅផ្ទេរកីឡាកររូបនេះទោះបីជាទីផ្សារបានបិទ ក្រោយទទួលសិទ្ធិពិសេសសម្រាប់ច្បាប់ La LIga ពេលដែលខ្សែប្រយុទ្ធ Ousmane Dembele រងរបួសនិងត្រូវសម្រាករហូតដល់ទៅ៦ខែ។
ព័ត៍មានបាល់ទាត់អន្តរជាតិ
ខ្សែការពារ Smalling សង្ឃឹមជាប់ឈ្មោះក្នុងក្រុមជម្រើសអង់គ្លេសនៅ Euro ២០២០
ខ្សែការពារ Chris Smalling របស់ក្រុម Roma នៅតែសង្ឃឹមថារូបគេនិងជាប់ឈ្មោះក្នុងក្រុមជម្រើស ជាតិអង់គ្លេសសម្រាប់ចូលរួមព្រឹត្តការណ៏ Euro ២០២០ បើទោះបីជាមិនធ្លាប់បានចូលលេងអោយក្រុមតោ កំណាចក្រោមការដឹកនាំរបស់លោក Gareth Southgate ចាប់តាំងពីឆ្នាំ ២០១៧ ក៏ដោយ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះកំពុងលេងក្នុទងលក្ខខណ្ឌខ្ចីជើងពេញ១រដូវវកាលក្រោយផ្ទេរពី Manchester United ជឿជាក់ថាទម្រង់លេងរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងមុនចាប់តាំងពីផ្ទេរមកលីកកំពូលអ៊ីតាលី Serie A ។ ព្រមទាំងប្រាប់ថាគ្រួសាររបស់ខ្លួន សប្បាយរីករាយនិងជីវិត រស់នៅក្នុងទីក្រុងរ៉ូម។ អតីតខ្សែការពារក្រុម Fulham បានប្រាប់ BBC Sport ថា: ខ្ញុំដឹងថាលោក Gareth និងជំនួយការគ្រូបង្វឹក កំពុងតាមដានទម្រង់ លេងរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំកំពុងមានវត្តមានជាមួយក្លឹបកំពូលការពិត ខ្ញុំអាចក្លាយជាជម្រើសសម្រាប់ពួកគាត់ ព្រោះខ្ញុំពិតជាចង់ចូលរួមព្រឹត្តការណ៏មួយនេះ ។ Smalling ធ្លាប់ជាប់ជម្រើសជាតិ ៣១ លើក នឹងត្រូវប្រកួតប្រជែងជាមួយមិត្តរួមជាតិ ១.Harry Maguire របស់ Manchester United, ២.Joe Gomez របស់ Liverpool,៣.
ព័ត៍មានបាល់ទាត់អន្តរជាតិ
Casemiro និយាយថា ខ្ញុំចង់ឱ្យមិត្តរួមសញ្ជាតិ Neymar មកលេងនៅ Real Madrid
ខ្សែបម្រើ Casemiro បានបង្ហាញបំណងរបស់ខ្លួនថាចង់ឃើញមិត្តរួមសញ្ជាតិ Neymar មកលេងនៅក្រុម Real Madrid ជាមួយខ្លួននៅពេលខាងមុខនេះ។ Neymar ដែលមានបំណងចង់ចាកចេញពីក្រុម PSG កាលពីរដូវក្ដៅកន្លងទៅ ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះតម្លៃខ្លួនដែលក្រុមនៅបារាំងលក់នោះ ខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ កីឡាករ Casemiro ដែលមានសញ្ជាតិប្រេស៊ីលដូច Neymar ដែរ សង្ឃឹមថាមិត្តរួមសញ្ជាតិម្នាក់នេះ នឹងអាចមកកាន់ Real Madrid បានក្នុងពេលខាងមុខ។ ”ខ្ញុំចង់ឱ្យ Neymar មកទីនេះ។ ខ្ញុំបាននិយាយជាមួយគាត់រាល់ថ្ងៃពីការលេងនៅ Madrid ។ គាត់ជាកីឡាករអស្ចារ្យម្នាក់”។ សម្ដីរបស់ Casemiro ។ យ៉ាងណាក៏ដោយ ជាមួយការចង់បានរបស់ Real Madrid នេះ ក្រុម Barcelona ក៏មានបំណងចង់យកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រលប់មកវិញដែរ។ អ្វីដែលជារនាំងសំខាន់ក្នុងការផ្ទេរនោះ គឺតម្លៃខ្លួនដែលក្រុម PSG ដាក់លក់តែម្ដង។ ក្លឹបអ្នកមានបារាំងនេះ បានដល់តម្លៃដល់់ទៅជាង២០០លានផោនឯណោះ ទើបពួកគេព្រមឱ្យ
ព័ត៍មានបាល់ទាត់អន្តរជាតិ
ក្លិប Liverpool កំពុងព្រួយបារម្ភ ចំពោះរបួសរបស់ប្រធានក្រុម Henderson
ក្រុម Liverpool កំពុងរង់ចាំមើលលទ្ធផលរបួសរបស់ប្រធានក្រុម Henderson ថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មាន ក្រោយពីរងរបួសអំឡុងការប្រកួតទល់ក្រុម Atletico Madrid កន្លងទៅ។ ក្រុម Liverpool បានចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនោះទៅ ប្រធានក្រុមហង្សក្រហម Henderson បានរងរបួសសរសៃពួរ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់ Liverpool កំពុងពិនិត្យ ដើម្បីអាចចេញជាលទ្ធផលថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មានសប្ដាហ៍។ ក្រុមរបស់លោក Klopp កំពុងបារម្ភថាប្រធានក្រុមខាងលើអាចនឹងសម្រាកច្រើនសប្ដាហ៍ ត្បិតអីនៅប្រកួតទល់ក្រុម West Ham នៅចុងសប្ដាហ៍នេះ គឺរូបគេនឹងមិនអាចចូលលេងបានឡើយ។ ក្រុម Liverpool នឹងមមាញឹកខ្លាំង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ព្រោះត្រូវលេងប្រកួតនៅ Premier League ផង FA Cup ផង និងត្រូវលេងទល់ AT Madrid ជើងទី២ផង៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Werner សុំពេលអភិវឌ្ឍខ្លួនបន្ថែមទៀតសិនទើបអាចផ្លាស់ទៅក្លឹបកំពូល Liverpool បាន
តារាឆ្នើមប្រចាំក្លឹប RB Leipzig កីឡាករ Timo Werner បានឆ្លើយតបក្នុងន័យវិជ្ជមានពាក់ព័ន្ធនឹងចចាមអារ៉ាមនៃការគ្រោងផ្លាស់ចេញទៅចូលរួមនៅទឹកដី Anfield របស់ Liverpool។ កីឡាករវ័យ ២៣ ឆ្នាំនិយាយក្រោយចប់ការប្រកួតយកឈ្នះ Spurs ដូច្នោះថា៖ “ពិតណាស់ខ្ញុំដឹងថា Liverpool ជាក្រុមល្អបំផុតដាច់គេក្នុងពេលនេះ”។ រូបគេបន្ថែមប្រាប់ Viasport ៖ “ហើយនៅពេលដែលយើងជាប់ឈ្មោះថាអាចនឹងផ្លាស់ទៅទីនោះ គឺជាមោទនភាពបំផុតមួយ តែក្នុងពេលនេះគឺ Liverpool មានកីឡាករកំពូលៗច្រើនណាស់ អ៊ីចឹងខ្ញុំត្រូវតែពង្រឹងខ្លួនឯងជាមុនសិន ដើម្បីរៀនសូត្របន្ថែមក្នុងការឈានទៅដល់កម្រិតក្លឹបមួយនោះ”។ រំឭកថា Werner រកបាន ២០ គ្រាប់ហើយនៅការបង្ហាញខ្លួន ២២ ប្រកួតនៅក្របខ័ណ្ឌ Bundesliga ហើយរដូវកាលនេះកំពុងប្រកួតប្រជែងគ្នាខ្លាំងជាមួយ Bayern ក្នុងការគ្រោងពានក្នុងលីគ៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Ronaldo សរសើរតារាឆ្នើមវ័យក្មេង Mbappe ថាជាកីឡាករដែលមានអនាគតនៅលើវិថីបាល់ទាត់
នៅក្នុងកម្មវិធីមួយរបស់ ក្រុមហ៊ុនផលិតសំភារៈកីឡា Nike ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយពីបុគ្គលិកលក្ខណៈរបស់ តារាឆ្នើមវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint-Germain។ ទើបតែមានវ័យ២១ឆ្នាំ Mbappe ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានអនាគតភ្លឺស្វាង ជាមួយនឹងល្បឿនដែលបង្កគ្រោះថ្នាក់ដល់គូប្រកួត ក៏ដូចជាបច្ចេកទេសស៊ុតបញ្ចូលទីរបស់រូបគេផងដែរ។ Ronaldo បាននិយាយថា៖ “គេគឺជាអនាគត គេគឺ[កំពូលកីឡាករម្នាក់]នាពេលបច្ចុប្បន្ន។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលមានល្បឿនលឿនណាស់។” នេះជាអ្វីដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បាននិយាយទៅកាន់កីឡាករសញ្ជាតិបារាំង នៅពេលដែលពួកគេនៅលើទីលានប្រកួតជាមួយគ្នា។
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool កំពុងពិចារណាផ្ទេរខ្សែបម្រើ Milot Rashica របស់ក្លឹប Werder នៅរដូវក្តៅនេះ
នៅពេលនេះ ក្លឹប Liverpool កំពុងស្វែងរកព័ត៌មានទាក់ទិននឹងខ្សែបម្រើ Milot Rashica របស់ក្លឹប Werder Bremen នឹងមានបំណងផ្ទេរក្នុងតម្លៃ៣១,៥លានផោននៅរដូវក្តៅនេះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះ ដោយរកបាន៧គ្រាប់ក្នុងបង្ហាញមុខ១៨ប្រកួត។ លោក JurgenKlopp កំពុងសម្លឹងមើលកីឡាករដែលមានទេពកោលស្យនៅក្របខណ្ឌ Bundesliga ព្រមទាំងខ្សែប្រយុទ្ធ Timo Werner ខណ:នៅពេលនេះ Rashica បានក្លាយជាកីឡាករម្នាក់ទៀតដែលកំពុងត្រូវបានឃ្លាំងមើលដោយក្រុមការងាររបស់ក្លឹប Liverpool ។ សេចក្តីរាយការណ៍នេះកត់សម្គាល់ថា Rashica មានលក្ខខណ្ឌទិញផ្តាច់ ៣១,៥លានផោនជាមួយក្លឹប Werner Bremen ។ Rashica បានផ្ទេរពីក្លឹប Vitesse Arnhem មកកាន់ក្លឹប Bremen កាលពីខែមករាឆ្នាំ២០១៨ ដោយមានកិច្ចសន្យាដល់ឆ្នាំ២០២២៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
លោក Mourinho ថា Spurs ស្ថិតក្នុងភាពមិនច្បាស់ដោយសាររបួសរបស់ Son
លោក Jose Mourinho បានធ្វើការប្រៀបធៀបក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការបញ្ចប់ជាវិជ្ជមាននៅរដូវកាលនេះ ទៅនឹងការទាក់ជាប់នឹងយ៉រផ្ទះជាន់ទី៤ ក្រោយពីបានបាត់បង់តារាឆ្នើម Son Heung-min ដោយសារតែបញ្ហារបួស។ ស្របពេលដែលក្រុមរបស់ខ្លួនបានបាត់បង់ខ្សែប្រយុទ្ធ Harry Kane រហូតដល់បញ្ចប់រដូវកាលនេះរួចជាស្រេច លោក Mourinho បាននិយាយថា លោកមិនរំពឹងទុកថា Son នឹងចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរបួសដៃស្តាំរបស់គេ ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអង្គារ។ Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតមួយ ដែលពិតជាសំខាន់ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ នៅពេលដែលលោក Mourinho បានចូលរួមដឹកនាំក្លិប Tottenham កាលពីខែវិច្ឆិកា Spurs ដេញតាមពីក្រោយអតីតក្លិបរបស់លោករហូតដល់ទៅ១២ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែ ពួកគេអាចឡើងឈរពីលើក្រុម
ព័ត៍មានបាល់ទាត់អន្តរជាតិ
Erling Braut Haaland បំបាក់មុខ PSG ក្នុងការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ
កីឡាករ២នាក់ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក មិនអាចធ្វើឲ្យបានល្អជាងខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ខណៈដែលតារាឆ្នើមអន្តរជាតិន័រវែសរូបនេះ បានបន្តទម្រង់លេងដ៏ល្ងរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុម Borussia Dortmund ដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Paris Saint-Germain កាលពីថ្ងៃអង្គារ។ Haaland បានស៊ុតបាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Neymar ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទីក្រោយពីវិលពីរបួសរបស់គេវិញ ប៉ុន្តែ ក្រុមម្ចាស់ជើងឯកបារាំង បានរងបរាជ័យ នៅលើទឹកដីក្រុម Dortmund ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១។ ទាក់ទងនឹងការប្រកួតជើងទី២នៅទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមីនា Haaland បានឲ្យដឹងថា៖ «យើងចង់ឈានទៅវគ្គបន្ត ប៉ុន្តែ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ប៉ុន្តែ យើងគឺជាក្រុមដ៏ខ្លាំងមួយ។ លទ្ធផលនេះ ពិតជាគ្រោះថ្នាក់ណាស់ ខណៈដែល PSG មានក្រុមដ៏ខ្លាំងមួយ និងនៅតែអាចឈានទៅវគ្គបន្តក្នុងជើងទី២»។ Emre Can ដែលជាមិត្តរួមក្រុមរបស់ Haaland រួមជាមួយនឹងកីឡាករ Axel Witsel បានខិតខំព្យាយាមយ៉ាងខ្លាំងនៅតំបន់បម្រើរបស់ក្រុម Dortmund ដើម្បីព្យាយាមរារាំង
ព័ត៍មានបាល់ទាត់អន្តរជាតិ
Chelsea គ្រោងដាក់សំណើថ្មីដើម្បីផ្ទេរកីឡាករ Matias Vecino របស់ក្លឹប Inter Milan
ក្លឹបតោខៀវ Chelsea គ្រោងនឹងដាក់សំណើថ្មីមួយទៀតនៅពេលទីផ្សារទិញដូរកីឡាករបើកទ្វា ដើម្បីផ្ទេរខ្សែបម្រើ Matias Vecino របស់ក្លឹប Inter Milan ។ ក្លឹប Chelseaទើបតែទទួលបានកីឡាករ Hakim Ziyech កាលពីសប្តាហ៍មុន ស្របពេលខ្សែបម្រើក្លឹប Ajax រូបនេះនឹងមកចូលរួមនៅរដូវក្តៅ បន្ទាប់ពីព្រមព្រៀងផ្ទេរមកពហុកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ៤០លានផោន។ គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard អាចនឹងស្វាគមន៍កីឡាករថ្មីទី២នៅខែមិថុនា ស្របពេលក្លឹបនេះបានឆ្លើយតបនឹងតម្លៃ ២៣លានផោនសម្រាប់ Matias ។ គេជឿថា គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte នឹងសប្បាយចិត្តក្នុងការចែកផ្លូវពីកីឡាកររូបនេះ ដើម្បីយកថវិកាមកចំណាយនៅរដូវកាលទិញដូរនារដូវក្តៅខាងមុខ។តាមព័តមានថា ក្លឹប Everton ក៏ប្រជែងផ្ទេរយកកីឡាករវ័យ២៨ឆ្នាំរូបនេះផងដែរ៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Jurgen Klopp ថា ក្រុម Atletico នៅតែជាឧបស័គ្គដ៏ធំសម្រាប់ Liverpool ក្នុងរាត្រីនេះ
លោក Jurgen Klopp បាននិយាយកាលពីថ្ងៃចន្ទថា លោកហាក់មានអារម្មណ៍ដូចជា «តួក្នុងខ្សែភាពយន្តកំប្លែងរឿង Kindergarten Cop» អ៊ីចឹង បើធៀបទៅនឹងលោក Diego Simeone ប៉ុន្តែ ក្រុម Liverpool នឹងព្យាយាមដើរតួជាក្រុមមនុស្សពេញវ័យ ដើម្បីប្រកួតជាមួយនឹងក្រុមក្មេងៗ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League។ លោក Klopp បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា៖ «មនុស្សជាច្រើននិយាយថា ខ្ញុំឆាប់នឹងរំជួលចិត្ត ប៉ុន្តែ ប្រសិនបើខ្ញុំស្ថិតក្នុងកម្រិត៤ គាត់ស្ថិតក្នុងកម្រិត១២។ ខ្ញុំជាតួក្នុងរឿង Kindergarten Cop បើធៀបនឹងគាត់»។ លោក Klopp បានប្រាប់បន្តថា៖ «លោក Simeone បានដឹកនាំក្រុមរបស់ខ្លួនអស់រយៈពេល៨ឆ្នាំមកហើយ និងនៅតែមានកម្រិតនៃការរំជួលចិត្ត ហើយនោះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍»។ លោក Klopp នឹងត្រូវជួបជាមួយនឹងលោក Simeone ជាលើកទី១ នៅកីឡដ្ឋាន Wanda Metropolitano នៅរាត្រីនេះ ហើយលោកបានកោតសរសើរដល់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះយ៉ាងខ្លាំង ស្របពេលដែលលោកមិនបាននិយាយពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Atletico
ព័ត៍មានបាល់ទាត់អន្តរជាតិ
Lampard ស្នើឲ្យ Chelsea ពង្រឹងការប្រយុទ្ធ ក្រោយចាញ់ Man United លទ្ធផល ២-០
លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានប្រាប់ក្រុមរបស់លោកថា «ការប្រយុទ្ធចាប់ផ្តើមហើយ» សម្រាប់ការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នារដៃក្រុម Manchester United កាលពីថ្ងៃចន្ទ។ ក្រុមតោខៀវ បានរងនូវការបាត់បង់គ្រាប់បាល់២គ្រាប់ ដោយសារតែប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) និងបានផ្ទុះកំហឹងដោយសារតែខ្សែការពារ Harry Maguire មិនរងពិន័យកាតក្រហមសម្រាប់ការទាត់ទៅលើខ្សែប្រយុទ្ធ Michy Batshuayi ពេលគ្មានបាល់ នៅមុនពេលរូបគេបានតែតបាល់គ្រាប់បាល់ទី២របស់ Man United ក្រោយពីខ្សែប្រយុទ្ធ Anthony Martial បានរកគ្រាប់បាល់បើកឆាក។ លោក Lampard បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោកបានឈ្នះត្រឹមតែ៤ប្រកួតគត់ ក្នុងចំណោមការប្រកួតលីក១៤លើកចុងក្រោយ នៅពេលប្រកួតជាមួយនឹងក្រុមដែលមានកម្រិតលេងអន់ជាង។ លោក Lampard បានឲ្យដឹងថា៖ «ការប្រយុទ្ធចាប់ផ្តើមពេលនេះហើយ។ វាមិនមានតម្លៃសម្រាប់ខ្ញុំឡើយក្នុងការនិយាយលើបញ្ហានេះ នៅពេលនេះ ប៉ុន្តែ ពិតណាស់ យើងនឹងរង់ចាំមើល»។ ជ័យជម្នះនេះ ធ្វើឲ្យក្រុម Man United ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៧
ព័ត៍មានបាល់ទាត់អន្តរជាតិ
Moussa Marega រងការរើសអើងជាតិសាសន៏ពីអ្នកគាំទ្រអតីតក្លឹបធ្លាប់លេងខ្ចីជើង
ខ្សែប្រយុទ្ធ Moussa Marega របស់ FC Porto បានដើរចេញពីទីលានប្រកួតនៅតង់ទី២ ខណៈក្រុមរបស់ខ្លួនបានផ្តួលម្ចាស់ផ្ទះ Vitoria Guimaraes ក្នុងលទ្ធផល ២ទល់និង១ កាលពីថ្ងៃអាទិត្យ ខណៈដែល ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានទទួលរងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រគូបដិបក្ស។ ម៉ារ៉េហ្គាមានវ័យ ២៨ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញអារម្មណ៏ខឹងសម្បារ និងបានដើរចេញពីទីលានប្រកួតនៅនាទី៦៩ ពោលគឺ ៩នាទីបន្ទាប់ពីរកបានគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមភ្ញៀវ។យ៉ាងណាមិញ Marega បានឆ្លើយតបដោយបង្ហាញសកម្មភាពដាក់មេដៃចុះក្រោម និងលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់ហ្វូងមនុស្សដែល បានស្រែកចំអកអោយ ស្របពេលមិត្តរួមក្រុមកំពុងមានវត្តមានលើទីលានព្យាយបាមបញ្ចុះបញ្ចូលអោយរូបគេនៅបន្តលេង តែទីបំផុតអតីតកីឡាករក្លឹប Maritimo រូបនេះត្រូវបានប្តូរចេញ។ ក្លឹបយក្សព័រទុយហ្គាល់ Porto បានសរសេរលើគេហទំព័ររបស់ពួកគេ ដោយពិពណ៌នាថា: វាជាស្ថានភាពដ៏ក្រៀមក្រំដែលជារឿងខ្មាស់អៀនបំផុតសម្រាប់ក្លឹប Guimaraes និងលីកកំពូលព័រទុយហ្កាល់។គួរបញ្ជាក់ថា Marega ធ្លាបបានចំណាយពេលមួយរដូវកាល(២០១៦-២០១៧)លេងនៅ ក្លឹប Vitoria Guimaraes ខ្ចីជើង និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុង ២៥ប្រកួតកន្លងមក។
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool ក្លាយជាក្រុមលំដាប់ទី២បំបែកបានកំណត់ត្រានេះក្រោយឈ្នះ Norwich យប់មិញ
ជ័យជម្នះក្នុងលទ្ធផល ១-០ ទៅលើ Norwich City កាលពីយប់ថ្ងៃសោរ៍ បានរុញច្រានឲ្យ Liverpool សម្រេចយកកំណត់ត្រាដ៏អស្ចារ្យមួយនាមជាក្រុមដែលមិនទាន់ស្គាល់បរាជ័យយូរបំផុតនៅលីគកំពូលរបស់អង់គ្លេស។ ក្នុងនោះគឺហង្សធ្វើបាន ៤៣ ប្រកួតសរុបក្នុងលីគ ដែលមិនទាន់ស្គាល់ពាក្យថា “ចាញ់” ពោលគឺមានតែស្មើនិងឈ្នះតែប៉ុណ្ណោះ។ កំណត់ត្រារបស់ Arsenal ដែលល្អដាច់គេគឺធ្លាប់ធ្វើបានដល់ទៅ ៤៩ ប្រកួតនារដូវកាល ២០០៣-០៤។ សម្រាប់ហង្សអាចនឹងមានឱកាសប្រជែងកំណត់ត្រានេះបាន ប៉ុន្តែ ៦ ប្រកួតបន្ទាប់ខ្លះក៏ត្រូវប៉ះក្រុមខ្លាំងដោយរួមមានដូចជាការជួប West Ham, Watford, Bournemouth, Everton, Crystal Palace និង Manchester City៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Barcelona បង្ហោះសារថា Neymar នឹងត្រឡប់មកទ្រនំចាស់វិញ?
កាលពីពេលថ្មីៗនេះ គណនី Twitter របស់ក្លឹបយក្ស Barcelona ត្រូវបាន Hack ដោយក្រុម Hacker ដែលមានឈ្មោះថា OurMine ហើយបានបង្ហោះសារក្នុងបណ្ដាញសង្គម Twitter ថា កីឡាករសញ្ជាតិប្រេស៊ីល Neymar អាចនឹងត្រឡប់មកកាន់ទ្រនំចាស់ Barcelona វិញ។ ពួកគេ [Hacker] ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធការពារសុវត្ថិភាពរបស់ក្លឹបមិនសូវមានប្រសិទ្ធភាពនោះទេ។ ប្រសិនបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពគណនីរបស់លោកអ្នក ចាំបាច់ត្រូវតែទាក់ទងទៅកាន់ក្រុម OurMine ដោយផ្ទាល់តែម្ដង។ ទោះជាយ៉ាងណា បន្ទាប់ពីបង្ហោះសារមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានលុបទៅវិញ តែត្រូវបានអ្នកគាំទ្រថតបាន។ គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅនេះ ក្រុម Hacker ដដែលនេះក៏ធ្លាប់បាន Hack ចូលទៅកាន់គណនីរបស់ Facebook និង គណនីរបស់ Olympic នៅលើបណ្ដាញសង្គម Twitter ផងដែរ ដោយបង្ហោះសារក្នុងអត្ថន័យស្រដៀងគ្នា គឺបើចង់ពង្រឹងប្រព័ន្ធការពារសុវត្ថិភាព ត្រូវតែទាក់ទងទៅពួកគេផ្ទាល់៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Antonio Conte ចង់បានខ្សែប្រយុទ្ធ Pierre Emerick Aubameyang របស់ក្លិប Arsenal
លោក Antonio Conte គ្រូបង្វឹកក្លឹប Inter Milan សង្ឃឹមថា នឹងនាំយកខ្សែប្រយុទ្ធ Pierre Emerick Aubameyang ពីក្របខណ្ឌព្រីមីញ៉េលីក។Aubameyang ប្រធានក្រុម Arsenal បានឈានចូលដល់រយៈពេល១៨ខែចុងក្រោយនៃកិច្ចសន្យាជាមួយក្លឹប Arsenal ហើយគេនិយាយថា មានការត្រៀមបន្តអនាគតវែងឆ្ងាយនៅក្នុងវ័យ៣០ឆ្នាំ។ ក្លឹប Barcelona ចង់ផ្ទេរខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ ប៉ុន្តែនៅពេលនេះក្លឹប Barcelona បានងាកមករកខ្សែប្រយុទ្ធ Lautaro Martinez ។ Arsenal ទំនងជាមិនអាចឈរនៅក្នុងចំណោមក្រុមកំពូលទាំងបួននោះទេនៅរដូវកាលនេះ ដោយបង្ខំឲ្យ Aubameyang ដែលមិនធ្លាប់លេងនៅក្របខណ្ឌកំពូលអឺរ៉ុបជាមួយ Arsenal នោះ នឹងពិចារណាពីអនាគតរបស់ខ្លួន។ រឿងនេះអាចត្រួសត្រាយផ្លូវសម្រាប់ Aubameyang ផ្ទេរមកអ៊ីតាលី ទីដែលកីឡាកររូបនេះ នឹងលេងដៃគូជាមួយអតីតខ្សែប្រយុទ្ធយូណាយធីត RomeluLukakuដែលគេអាចមើលឃើញថា ជាការបង្កើនប្រព័ន្ធប្រយុទ្ធសម្រាប់ការប្រកួតនៅក្របខណ្ឌឆេមពានលីក៕
UEFA Champian league
UEFA ពិន័យ Manchester City ប្រឈមនឹងបម្រាមមិនឲ្យចូលរួម Champian league ពីររដូវកាល
ក្រុមមេឃខៀវ Manchester City ត្រូវបានដកសិទ្ធិពីការប្រកួតប្រជែងក្របខ័ណ្ឌក្លឹបអឺរ៉ុបរយៈពេល ២ រដូវកាល បន្ទាប់ពីគេរកឃើញថាក្លិបនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើការផ្តល់សិទ្ធិអនុញ្ញាតរបស់ UEFA និងបទប្បញ្ញត្តិស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។ បើទោះបីជាបម្រាមនៅក្របខណ្ឌឆេមពានលីកមកលើ Manchester City អាចនឹងប្រែប្រួល ប៉ុន្តែទណ្ឌកម្មនៅក្របខណ្ឌព្រីមីញ៉េលីកប្រហែលមិនអាចផ្លាស់ប្តូរនោះទេ។សេចក្តីរាយការណ៍បង្ហាញថា គណកម្មាធិការក្របខណ្ឌ Premier League បានពិភាក្សាពីលទ្ធភាពដាក់ទណ្ឌកម្ម បន្ទាប់ពីស្ថាប័ន UEFA ដាក់ទោសក្លឹប City ។ ក្របខណ្ឌ Premier League នឹងបង្ខំចិត្តចាត់វិធានការផងដែរ ដោយសារតែខ្លួនជាអ្នកផ្តល់ការអនុញ្ញាត។ក្រុមប្រឹក្សារបស់ UEFA បានរកឃើញថា ក្លឹប City បានធ្វើការអះអាងបំផ្លើសអំពីប្រាក់ចំណូលបានមកពីក្រុមហ៊ុនឧបត្ថម្ភរបស់ខ្លួន។បច្ចុប្បន្ន City ឈរនៅលេខរៀងទី២នៅក្របខណ្ឌ Premier League ដោយមាន៥១ពិន្ទុ ហើយមានគម្លាត ២២ពិន្ទុពីក្រុម Liverpool ។ Manchester City នឹងមិនអនុញ្ញាតឱ្យប្រកួតក្នុងក្របខ័ណ UEFA Champions League រដូវកាល ២០២០-២១ និង ២០២១-២២៕
ព័ត៍មានបាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig
បើទោះបីជាក្លឹប Liverpool កំពុងបោះជំហានឆ្ពោះទៅរកការលើកពានក្របខណ្ឌ EPL ក៏ដោយ ក៏ជោគជ័យនេះមិនអាចរារាំងគ្រូបង្វឹកលោក JurgenKlopp ក្នុងការរកវិធីពង្រឹងក្រុមរបស់លោកបន្ថែមទៀតនោះទេ។ បើតាមសេចក្តីរាយការណ៍នៅអាល្លឺម៉ង់ថា ទោះបីមានខ្សែប្រយុទ្ធឆ្នើមបីរូបដូចជា Sadio Mane, Mohamed Salah និង Roberto Firmino ហើយក៏ដោយ ក៏គ្រួបង្វឹករូបនេះត្រៀមបង្កើនជម្រើសខ្សែប្រយុទ្ធបន្ថែមទៀត ។ មានការអះអាងថា ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ស័ក្តិសមក្នុងការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ក្លឹប Liverpool ។ មានការលើកឡើងថា លោក Kloppចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះមកពហុកីឡាដ្ឋាន Anfieldនៅរដូវក្តៅនេះ ហើយខ្សែប្រយុទ្ធរូបនេះមានលក្ខខណ្ឌទិញផ្តាច់៥១លានផោន៕
គេហទំព័រដែលល្អបំផុត buaksib.com ចងក្រងព័ត៍មានបាល់ទាត់ គ្រប់ក្របខ័ណ្ឌ គ្រប់ការប្រកួតជុំវិញពិភពលោក ព័ត៌មានកីឡាបាល់ទាត់ផ្សេងទៀត រួមទាំងព័ត៌មានជាច្រើនទៀតត្រៀមជាស្រេចដើម្បីផ្តល់ជូនអ្នកគាំទ្របាល់ទាត់ទាំងអស់គ្នាបានទស្សនា និង ស្វែងយល់ពីកីឡាបានកាន់តែច្រើន។ ទស្សនាលទ្ធផលបាល់ថ្មីៗ, program បាល់ វិភាគលទ្ធផលបាល់ទាត់ បាននៅទីនេះ មិនថាជាព័ត៍មានកំពុងកើតឡើង ឬ ព័ត៍មានកំពុងតែល្បីកពុងក្នុងវិស័យបាល់ទាត់ លោកអ្នកអាចទស្សនាបានពេញមួយថ្ងៃ ខាងយើងនឹងនាំមកជូននូវព័ត៌មានថ្មីៗ ដើម្បីលោកអ្នកទស្សនាដោយគ្មានការធុញទ្រាន់។
នៅក្នុងយុគសម័យដែលប្រព័ន្ធអ៊ិនធឺណេតដើរតួយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃបែបនេះ ការស្វែងយល់ពីព័ត៍មានកីឡាបាល់ទាត់អាចនិយាយបានថាជារឿងដែលងាយស្រួលជាងពីមុន ធ្វើមានអ្នកស្រលាញ់ និង គាំទ្រហ្គេមកីឡាមួយនេះកាន់តែច្រើន បណ្តាញកីឡាអនឡាញអាចទទួលបានព័ត៍មានកីឡាផ្សេងៗ បានលឿនជាងមុន។ ពួកយើងបានធ្វើឲ្យគ្រប់ៗព័ត៍មានមានភាពទាន់សម័យ ដោយធ្វើឲ្យដោយអ្នកអាចទស្សនាព័ត៍មានបានតាមរយះទូរស័ព្ទដៃរបស់អ្នក ដោយក្រុមការងារដែលមានសមត្ថភាព ដែលធ្វើឲ្យលោកអ្នកអាចឆែកមើល programបាល់ទាត់ វិភាគបាល់ទាត់ និងឆែកមើលតារាងបាល់ទាត់ទៅជាមួយពួកយើង ៕