Tag: ព័ត៍មានបាល់ទាត់អន្តរជាតិ
Football News
Fabrizio Romano អះអាងថា Garcia បានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយ Barcelona
កីឡាករ Eric Garcia ត្រូវបានគេរាយការណ៍ថានឹងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយនឹងក្លិប Barcelona នៅរដូវក្តៅនេះ។ កុងត្រារបស់ខ្សែការពារកណ្តាលរបស់ Man City នឹងផុតកំណត់នៅខែក្រោយហើយលោក Pep Guardiola បានប្រកាសនៅដើមរដូវកាលនេះថាលោកបានសម្រេចចិត្តមិនបន្តកុងត្រាទៀតទេ។ ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំ Eric Garcia ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លិប Barcelona ចាប់តាំងពីទីផ្សារដោះដូរកីឡាករខែមករាពេលនោះក្លិបកាតាឡានជិតនឹងចុះហត្ថលេខាជាមួយគាត់នៅថ្ងៃចុងក្រោយមុនពេលកិច្ចព្រមព្រៀងបានបញ្ចប់។ តាមរបាយការណ៍អ្នកកាសែតខ្សែការពារសញ្ជាតិអេស្ប៉ាញ Garcia បានចុះកុងត្រាជាមួយ Barcelona រហូតដល់រដូវក្តៅឆ្នាំ ២០២៦ នេះបើយោងតាមអ្នកកាសែត Fabrizio Romano ដែលនិយាយថាកីឡាករវ័យ ២០ ឆ្នាំនេះគ្រាន់តែចង់ត្រឡប់ទៅកាន់តំបន់ Catalonia វិញ។
11 May 2021
311 views
Football News
ក្លិប Barca មានការព្រួយបារម្ភអំពីស្ថានភាពជង្គង់របស់ Ansu Fati
ខ្សែបម្រើវ័យក្មេង Ansu Fati របស់ក្លឹប Barcelona កំពុងសម្រាកព្យាបាលរបួសនៅឡើយ ។ នេះបើយោងទៅតាមកាសែត Marca ក្លឹប Barca មានការព្រួយបារម្ភអំពីស្ថានភាពជង្គង់របស់កីឡាករ ។ ទោះបីជាមានវិធីសាស្រ្តនៃការព្យាបាលផ្សេងៗគ្នាដើម្បីឲ្យកីឡាករឆាប់ជាសះស្បើយក៏ដោយប៉ុន្តែលទ្ធផលដែលទទួលបានភាគច្រើនស្ទើរតែគ្មានប្រយោជន៍ទាំងអស់ ។ ដំបូងខ្សែបម្រើវ័យក្មេងសញ្ជាតិអេស្ប៉ាញ Ansu Fati ត្រូវបានគេគ្រោងទយកថាខកខានការប្រកួតលើទីលានត្រឹមរយះពេល ៤ ខែតែប៉ុណ្ណោះ (គាត់បានរងរបួសនៅក្នុងខែវិច្ឆិកា) ។ ទោះជាយ៉ាងណាក៏ដោយជាងកន្លះឆ្នាំឥឡូវនេះបានកន្លងផុតទៅហើយហើយគាត់ទំនងជាមិនបង្ហាញខ្លួនម្តងទៀតនៅរដូវកាលនេះទេហើយគាត់ក៏នឹងមិនបានចូលលេងនៅព្រឹត្តិការណ៍ធំ ៤ឆ្នាំមានម្ដងគឺ Euro 2020 ផងដែរ ។
04 May 2021
198 views
Football News
Hakimi ៖“ Real Madrid ជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះ”
ខ្សែការពារសញ្ជាតិម៉ារុក Achraf Hakimi របស់ Inter បាននិយាយអំពីការចាកចេញរបស់គាត់ពី Real Madrid ទៅកាន់ក្លឹប Milan កាលពីរដូវក្តៅមុន ។ Hakimi បានប្រាប់ As ថា“ Real គឺជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះប៉ុន្តែក្លិបបានសំរេចលក់ខ្ញុំ” ។ ខ្ញុំមិនចូលចិត្តទេនៅពេលដែលមានគេនិយាយថាខ្ញុំខ្លាចការប្រកួតប្រជែងសម្រាប់កន្លែងមួយនៅក្នុងក្រុម ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ ។ ខ្ញុំមិនដឹងថាតើវាជាការសម្រេចចិត្តរបស់ Zidane ឬក៏ក្លិបនោះទេ ។ ដោយសារស្ថានការណ៍ទើបជម្រុញឲ្យខ្ញុំត្រូវចាកចេញ ។
03 May 2021
257 views
Other News
គ្រូបង្វឹក Inter Milan បានទាមទារឲ្យ Eriksen បង្កើនកម្រិតលេងរបស់ខ្លួនថែមទៀត
គ្រូបង្វឹករបស់ក្រុម Inter Milan លោក Antonio Conte បានទាមទារឲ្យកីឡការចំណូលថ្មី Christian Eriksen បង្កើនកម្រិតលេងរបស់ខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះរកបានគ្រាប់បាល់សម្រាប់ក្រុមថ្មី អំឡុងពេលក្រុម Inter Milan បានយកឈ្នះ ២-០លើក្រុម Ludogorets ។ ក្រុមយក្សអ៊ីតាលីនេះហាក់ដូចជាពិបាកបន្តិចហើយ អំឡុងពេលប្រកួតជាមួយក្រុមប៊ុលហ្គារីនេះ នៅក្របខណ្ឌ Europa League មុនពេល Eriksen ប្រឹងប្រែងបំបែកឧបសគ្គនេះ។ ក្រុម Inter Milan មានឱកាសទ្វេដង បនា្ទប់ពីខ្សែប្រយុទ្ធ RomeluLukakuរកបាន១គ្រាប់ជួយឲ្យក្រុមរបស់លោក Conte ឡើងទៅវគ្គបន្តនៅសប្តាហ៍ក្រោយទៀត។ ប៉ុន្តែលោក Conteបានទាមទារឲ្យខ្សែបម្រើ Eriksen ប្រឹងប្រែងបន្ថែមទៀតសម្រាប់ក្រុម។ ជាពិសេស គ្រូបង្វឹកអ៊ីតាលីរូបនេះទាមទារឲ្យ Eriksen បង្កើនស្មារតីនិងភាពគឃ្លើនរបស់ខ្លួននៅលើទីលានប្រកួត៕
22 Feb 2020
791 views
Other News
ក្លឹប Barcelona ទិញបានខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ហេីយ!
ក្លឹប Barcelona បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ក្នុងតម្លៃ១៨លានយូរ៉ូជាមួយនិងការចុះកុងត្រាបូករួមរយៈពេលនៅសល់នៃរដូវកាលនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ព្រមជាមួយនឹងតម្លៃទិញផ្តាច់កុងត្រាមានរហូតដល់ទៅ ៣០០ លានអឺរ៉ូ។ អតីតខ្សែប្រយុទ្ធក្លឹប Middlebrough វ័យ២៨ឆ្នាំរូបនេះជាកីឡាករមានបទពិសោធន៍នៅ World Cup និងលីគកំពូល អេស្បាញ La Liga មានដើមកំណើតនៅទីក្រុងកំពង់ផែ Esbjerg ប្រទេសដាណឺម៉ាកបាន ការចាប់អារម្មណ៍យ៉ាង ខ្លាំងក្រោយចំណាយពេលមួយឆ្នាំប៉ុណ្ណោះនៅក្លឹប Leganés។ Barcelona បានសម្រេចគោលដៅផ្ទេរកីឡាកររូបនេះទោះបីជាទីផ្សារបានបិទ ក្រោយទទួលសិទ្ធិពិសេសសម្រាប់ច្បាប់ La LIga ពេលដែលខ្សែប្រយុទ្ធ Ousmane Dembele រងរបួសនិងត្រូវសម្រាករហូតដល់ទៅ៦ខែ។
22 Feb 2020
663 views
Other News
ខ្សែការពារ Smalling សង្ឃឹមជាប់ឈ្មោះក្នុងក្រុមជម្រើសអង់គ្លេសនៅ Euro ២០២០
ខ្សែការពារ Chris Smalling របស់ក្រុម Roma នៅតែសង្ឃឹមថារូបគេនិងជាប់ឈ្មោះក្នុងក្រុមជម្រើស ជាតិអង់គ្លេសសម្រាប់ចូលរួមព្រឹត្តការណ៏ Euro ២០២០ បើទោះបីជាមិនធ្លាប់បានចូលលេងអោយក្រុមតោ កំណាចក្រោមការដឹកនាំរបស់លោក Gareth Southgate ចាប់តាំងពីឆ្នាំ ២០១៧ ក៏ដោយ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះកំពុងលេងក្នុទងលក្ខខណ្ឌខ្ចីជើងពេញ១រដូវវកាលក្រោយផ្ទេរពី Manchester United ជឿជាក់ថាទម្រង់លេងរបស់ខ្លួនមានលក្ខណៈល្អប្រសើរជាងមុនចាប់តាំងពីផ្ទេរមកលីកកំពូលអ៊ីតាលី Serie A ។ ព្រមទាំងប្រាប់ថាគ្រួសាររបស់ខ្លួន សប្បាយរីករាយនិងជីវិត រស់នៅក្នុងទីក្រុងរ៉ូម។ អតីតខ្សែការពារក្រុម Fulham បានប្រាប់ BBC Sport ថា: ខ្ញុំដឹងថាលោក Gareth និងជំនួយការគ្រូបង្វឹក កំពុងតាមដានទម្រង់ លេងរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំកំពុងមានវត្តមានជាមួយក្លឹបកំពូលការពិត ខ្ញុំអាចក្លាយជាជម្រើសសម្រាប់ពួកគាត់ ព្រោះខ្ញុំពិតជាចង់ចូលរួមព្រឹត្តការណ៏មួយនេះ ។ Smalling ធ្លាប់ជាប់ជម្រើសជាតិ ៣១ លើក នឹងត្រូវប្រកួតប្រជែងជាមួយមិត្តរួមជាតិ ១.Harry Maguire របស់ Manchester United, ២.Joe Gomez របស់ Liverpool,៣.
22 Feb 2020
990 views
Bundesliga Highlights
Highlight បាល់ទាត់ FC Bayern München 3-2 SC Paderborn 07
Highlight បាល់ទាត់ FC Bayern München Vs SC Paderborn 07 Bundesliga ក្របខ័ណ : Bundesliga ថ្ងៃទី : ២២ កុម្ភះ ២០២០ លទ្ធផល : FC Bayern München 3-2 SC Paderborn 07
22 Feb 2020
1870 views
Calcio Highlights
Highlight បាល់ទាត់ Brescia 1-2 Napoli
Highlight បាល់ទាត់ Brescia Vs Napoli Serie A ក្របខ័ណ : Serie A ថ្ងៃទី : ២២ កុម្ភះ ២០២០ លទ្ធផល : Brescia 1-2 Napoli
22 Feb 2020
1015 views
Other News
Casemiro និយាយថា ខ្ញុំចង់ឱ្យមិត្តរួមសញ្ជាតិ Neymar មកលេងនៅ Real Madrid
ខ្សែបម្រើ Casemiro បានបង្ហាញបំណងរបស់ខ្លួនថាចង់ឃើញមិត្តរួមសញ្ជាតិ Neymar មកលេងនៅក្រុម Real Madrid ជាមួយខ្លួននៅពេលខាងមុខនេះ។ Neymar ដែលមានបំណងចង់ចាកចេញពីក្រុម PSG កាលពីរដូវក្ដៅកន្លងទៅ ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះតម្លៃខ្លួនដែលក្រុមនៅបារាំងលក់នោះ ខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ កីឡាករ Casemiro ដែលមានសញ្ជាតិប្រេស៊ីលដូច Neymar ដែរ សង្ឃឹមថាមិត្តរួមសញ្ជាតិម្នាក់នេះ នឹងអាចមកកាន់ Real Madrid បានក្នុងពេលខាងមុខ។ ”ខ្ញុំចង់ឱ្យ Neymar មកទីនេះ។ ខ្ញុំបាននិយាយជាមួយគាត់រាល់ថ្ងៃពីការលេងនៅ Madrid ។ គាត់ជាកីឡាករអស្ចារ្យម្នាក់”។ សម្ដីរបស់ Casemiro ។ យ៉ាងណាក៏ដោយ ជាមួយការចង់បានរបស់ Real Madrid នេះ ក្រុម Barcelona ក៏មានបំណងចង់យកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រលប់មកវិញដែរ។ អ្វីដែលជារនាំងសំខាន់ក្នុងការផ្ទេរនោះ គឺតម្លៃខ្លួនដែលក្រុម PSG ដាក់លក់តែម្ដង។ ក្លឹបអ្នកមានបារាំងនេះ បានដល់តម្លៃដល់់ទៅជាង២០០លានផោនឯណោះ ទើបពួកគេព្រមឱ្យ
21 Feb 2020
557 views
Other News
ក្លិប Liverpool កំពុងព្រួយបារម្ភ ចំពោះរបួសរបស់ប្រធានក្រុម Henderson
ក្រុម Liverpool កំពុងរង់ចាំមើលលទ្ធផលរបួសរបស់ប្រធានក្រុម Henderson ថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មាន ក្រោយពីរងរបួសអំឡុងការប្រកួតទល់ក្រុម Atletico Madrid កន្លងទៅ។ ក្រុម Liverpool បានចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនោះទៅ ប្រធានក្រុមហង្សក្រហម Henderson បានរងរបួសសរសៃពួរ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់ Liverpool កំពុងពិនិត្យ ដើម្បីអាចចេញជាលទ្ធផលថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មានសប្ដាហ៍។ ក្រុមរបស់លោក Klopp កំពុងបារម្ភថាប្រធានក្រុមខាងលើអាចនឹងសម្រាកច្រើនសប្ដាហ៍ ត្បិតអីនៅប្រកួតទល់ក្រុម West Ham នៅចុងសប្ដាហ៍នេះ គឺរូបគេនឹងមិនអាចចូលលេងបានឡើយ។ ក្រុម Liverpool នឹងមមាញឹកខ្លាំង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ព្រោះត្រូវលេងប្រកួតនៅ Premier League ផង FA Cup ផង និងត្រូវលេងទល់ AT Madrid ជើងទី២ផង៕
21 Feb 2020
481 views
Other News
Werner សុំពេលអភិវឌ្ឍខ្លួនបន្ថែមទៀតសិនទើបអាចផ្លាស់ទៅក្លឹបកំពូល Liverpool បាន
តារាឆ្នើមប្រចាំក្លឹប RB Leipzig កីឡាករ Timo Werner បានឆ្លើយតបក្នុងន័យវិជ្ជមានពាក់ព័ន្ធនឹងចចាមអារ៉ាមនៃការគ្រោងផ្លាស់ចេញទៅចូលរួមនៅទឹកដី Anfield របស់ Liverpool។ កីឡាករវ័យ ២៣ ឆ្នាំនិយាយក្រោយចប់ការប្រកួតយកឈ្នះ Spurs ដូច្នោះថា៖ “ពិតណាស់ខ្ញុំដឹងថា Liverpool ជាក្រុមល្អបំផុតដាច់គេក្នុងពេលនេះ”។ រូបគេបន្ថែមប្រាប់ Viasport ៖ “ហើយនៅពេលដែលយើងជាប់ឈ្មោះថាអាចនឹងផ្លាស់ទៅទីនោះ គឺជាមោទនភាពបំផុតមួយ តែក្នុងពេលនេះគឺ Liverpool មានកីឡាករកំពូលៗច្រើនណាស់ អ៊ីចឹងខ្ញុំត្រូវតែពង្រឹងខ្លួនឯងជាមុនសិន ដើម្បីរៀនសូត្របន្ថែមក្នុងការឈានទៅដល់កម្រិតក្លឹបមួយនោះ”។ រំឭកថា Werner រកបាន ២០ គ្រាប់ហើយនៅការបង្ហាញខ្លួន ២២ ប្រកួតនៅក្របខ័ណ្ឌ Bundesliga ហើយរដូវកាលនេះកំពុងប្រកួតប្រជែងគ្នាខ្លាំងជាមួយ Bayern ក្នុងការគ្រោងពានក្នុងលីគ៕
21 Feb 2020
1050 views
Uefa Europa League Highlights
Highlight បាល់ទាត់ Wolves 4-0 Espanyol
Highlight បាល់ទាត់ Wolves Vs Espanyol Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Wolves 4-0 Espanyol
21 Feb 2020
1269 views
Uefa Europa League Highlights
Highlight បាល់ទាត់ Ludogorets Razgrad 0-2 Inter Milan
Highlight បាល់ទាត់ Ludogorets Razgrad Vs Inter Milan Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Ludogorets Razgrad 0-2 Inter Milan
21 Feb 2020
1423 views
Uefa Europa League Highlights
Highlight បាល់ទាត់ Olympiakos 0-1 Arsenal
Highlight បាល់ទាត់ Olympiakos Vs Arsenal Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Olympiakos 0-1 Arsenal
21 Feb 2020
832 views
Uefa Europa League Highlights
Highlight បាល់ទាត់ Club Brugge 1-1 Manchester United
Highlight បាល់ទាត់ Club Brugge Vs Manchester United Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Club Brugge 1-1 Manchester United
21 Feb 2020
373 views
Other News
Ronaldo សរសើរតារាឆ្នើមវ័យក្មេង Mbappe ថាជាកីឡាករដែលមានអនាគតនៅលើវិថីបាល់ទាត់
នៅក្នុងកម្មវិធីមួយរបស់ ក្រុមហ៊ុនផលិតសំភារៈកីឡា Nike ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បាននិយាយពីបុគ្គលិកលក្ខណៈរបស់ តារាឆ្នើមវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint-Germain។ ទើបតែមានវ័យ២១ឆ្នាំ Mbappe ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានអនាគតភ្លឺស្វាង ជាមួយនឹងល្បឿនដែលបង្កគ្រោះថ្នាក់ដល់គូប្រកួត ក៏ដូចជាបច្ចេកទេសស៊ុតបញ្ចូលទីរបស់រូបគេផងដែរ។ Ronaldo បាននិយាយថា៖ “គេគឺជាអនាគត គេគឺ[កំពូលកីឡាករម្នាក់]នាពេលបច្ចុប្បន្ន។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលមានល្បឿនលឿនណាស់។” នេះជាអ្វីដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បាននិយាយទៅកាន់កីឡាករសញ្ជាតិបារាំង នៅពេលដែលពួកគេនៅលើទីលានប្រកួតជាមួយគ្នា។
20 Feb 2020
1526 views
Other News
Liverpool កំពុងពិចារណាផ្ទេរខ្សែបម្រើ Milot Rashica របស់ក្លឹប Werder នៅរដូវក្តៅនេះ
នៅពេលនេះ ក្លឹប Liverpool កំពុងស្វែងរកព័ត៌មានទាក់ទិននឹងខ្សែបម្រើ Milot Rashica របស់ក្លឹប Werder Bremen នឹងមានបំណងផ្ទេរក្នុងតម្លៃ៣១,៥លានផោននៅរដូវក្តៅនេះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្របខណ្ឌ Bundesliga នៅរដូវកាលនេះ ដោយរកបាន៧គ្រាប់ក្នុងបង្ហាញមុខ១៨ប្រកួត។ លោក JurgenKlopp កំពុងសម្លឹងមើលកីឡាករដែលមានទេពកោលស្យនៅក្របខណ្ឌ Bundesliga ព្រមទាំងខ្សែប្រយុទ្ធ Timo Werner ខណ:នៅពេលនេះ Rashica បានក្លាយជាកីឡាករម្នាក់ទៀតដែលកំពុងត្រូវបានឃ្លាំងមើលដោយក្រុមការងាររបស់ក្លឹប Liverpool ។ សេចក្តីរាយការណ៍នេះកត់សម្គាល់ថា Rashica មានលក្ខខណ្ឌទិញផ្តាច់ ៣១,៥លានផោនជាមួយក្លឹប Werner Bremen ។ Rashica បានផ្ទេរពីក្លឹប Vitesse Arnhem មកកាន់ក្លឹប Bremen កាលពីខែមករាឆ្នាំ២០១៨ ដោយមានកិច្ចសន្យាដល់ឆ្នាំ២០២២៕
20 Feb 2020
1297 views
Uefa Chanpions League News
Jose ថា Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ពិតដូចអ្វីដែលលោកគិតមែន
ក្រុម Tottenham Hotspur របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម RB Leipzig កាលពីយប់មិញនេះ ក្នុងលទ្ធផល ១-០ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។ ជាមួយការប្រកួតនេះដែរ ក្រុម Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ Son និង Harry Kane ឡើយ ដោយសារតែពួកគេមានបញ្ហារបួស។ មុនការប្រកួត លោក Jose បានដឹងស្រាប់ហើយថាប្រកួតនេះក្រុមរបស់លោកនឹងយ៉ាប់ខ្លាំង ព្រោះលេងគ្មានខ្សែប្រយុទ្ធ។ ជាក់ស្ដែង ពិតជាដូចអ្វីដែលលោកមើលឃើញមែន។ ក្រុម Spurs មិនអាចទម្លាយសំណាញ់ទីរបស់ Leipzig បានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមអាល្លឺម៉ង់យកឈ្នះក្នុងលទ្ធផល ១-០ ថែមទៀត។ លោក Jose បាននិយាយក្រោយចប់ការប្រកួតនេះថា ក្រុម Spurs លេងនៅយប់មិញនេះ ដូចចូលប្រយុទ្ធមានកាំភ្លើង ប៉ុន្តែគ្មានគ្រាប់ដើម្បីបាញ់ចេញអីចឹង៕
20 Feb 2020
772 views