Tag: ព័ត៌មានកីឡាជាតិ
Khmer News
កីឡាករបឹងកេត ៣រូបត្រូវបានកោះហៅចូលជម្រើសជាតិ ត្រៀមប៉ះអ៊ីរ៉ង់ និងអ៊ីរ៉ាក់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី ឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023។ ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លឹបបឹងកេត ៣រូប រួមមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប។ អ្វីដែលសំខាន់ផងនោះ អ្នកទាំង៣ នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀត ក្នុងបញ្ជីឈ្មោះ កីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas។ គួរដឹងដែរថា កម្ពុជានឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួត ជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា៕
27 Sep 2019
660 views
Khmer News
លោក Conor Nestor និង ដាវ នីម បានទទួលពានបុគ្គលឆ្នើមប្រចាំខែសីហារបស់ CNCC
លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងត្រូវបានទទួលពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែសីហា ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC ខណៈដាវ នីម ក្រសោបបានពានកីឡាករល្អលើកដំបូង។ អំឡុងខែសីហា នៅក្របខណ្ឌកំពូល គ្រូបង្វឹកកាន់ UEFA A-License ដឹកនាំព្រះខ័នរាជឈ្នះបឹងកេត១ទល់នឹង២, ឈ្នះកំពង់ចាម៥ទល់នឹង០, ស្មើអង្គរថាយហ្គឺរ ១ទល់នឹង១ និងឈ្នះអគ្គិសនី៥ទល់នឹង០។ នេះជាលើកទី៣ហើយដែលបុរសជនជាតិអៀរឡង់ដណ្ដើមបានពានរង្វាន់កិត្តិយសខាងលើនៅរដូវកាល២០១៩ បន្ទាប់ពីខែមីនា និងមេសា។ ចំណែក ដាវ នីម បានពានកិត្តិយសនេះបន្ទាប់ពីរួមចំណែកជួយគិរីវង់សុខសែនជ័យ ឈ្នះណាហ្គាវើលដ៍ និងក្រសួងការពារជាតិ៕
23 Sep 2019
592 views
Khmer News
ព្រះខ័នរាជស្វាយរៀង បន្ដកុងត្រាលោក Conor Nestor ២ឆ្នាំទៀត ខណះលោកដឹកនាំក្រុមទទួលជ័យជំនះរហូត
នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ក្លឹបព្រះខ័នរាជស្វាយរៀង បានប្រកាសដំណឹងគួរឲ្យចាប់អារម្មណ៍មួយ ជុំវិញការបន្ដកុងត្រាថ្មីរយៈពេល ២ឆ្នាំ ដល់គ្រូបង្វឹកលោក Conor Nestor ដែលកំពុងកាន់កំណត់ត្រាដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យចាញ់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ។ ក្លឹបកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៦ បានបង្ហោះលើបណ្ដាញសង្គមខ្លួនថា៖ «ពួកយើងពិតជាមានក្តីសប្បាយរីករាយខ្លាំងមែនទែន នៅក្នុងការជម្រាបជូនជាផ្លូវការថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់យើងបានសម្រេចបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Conor Nestor ដែលពួកយើងពិតជាចង់ឃើញលោកនៅបន្តដឹកនាំក្រុមក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត» ។ ប្រភពដដែលបានបញ្ជាក់ថា៖ «ចំពោះអ្នកទាំងអស់គ្នា ដែលនៅក្នុងក្រុមព្រះខ័នរាជភ្នំពេញស្វាយរៀង ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ នៅក្នុងការបន្តដំណើររបស់ពួកយើងជាមួយនឹងលោកគ្រូ Conor ហើយពួកយើងសូមជូនពរឲ្យលោកកាន់តែធ្វើបានល្អប្រសើរបន្ថែមទៀត»។ គួរដឹងថា លោក Conor Nestor បានដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ តាំងពីឆ្នាំ២០១៨ តែរដូវកាលដំបូង លោកដឹកនាំក្រុមមិនសូវគាត់ប្រសើរឡើយ ដោយទទួលបានត្រឹមលេខ៦ ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្នុងរដូវកាលឆ្នាំ២០១៩ លោកកំពុងដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង និងមាន ៤២ពិន្ទុ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ១៣ និងស្មើ៣ ។ ប៉ុន្ដែភារកិច្ចដ៏សំខាន់ បន្ទាប់ពីត្រូវក្រុមព្រះខ័នរាជស្វាយរៀង ផ្ដល់សេចក្ដីទុកចិត្ត បន្ដកិច្ចសន្យារយៈពេល ២ឆ្នាំថែមទៀត លោក Conor Nestor
27 Jul 2019
334 views
Khmer News
លោក Inoue Kazunori ដឹកនាំ U-15 កម្ពុជា ចេញទៅប្រកួតពាន AFF U-15 Championship នៅថៃ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Inoue Kazunori បានចាកចេញពីមាតុប្រទេសដើម្បីធ្វើទៅកាន់ប្រទេសថៃ ហើយនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងន័យចូលរួមប្រកួតពានយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 )។ តាមការបញ្ជាក់ដោយមន្ត្រីសារព័ត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូល រួមជាមួយថ្នាក់ដឹកនាំបានចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ៩:២៥ នាទីព្រឹក តាមជើងហោះហើរលេខ WE 587 នឹងបានទៅដល់ទីក្រុងបាងកកក ប្រទេសថៃ ដោយសុវត្ថិភាព មុននឹងបន្តដំណើរទៅកាន់ខេត្តឈុនបុរី។ ការចេញទៅប្រកួតនេះចាត់ទុកថាជាលើកដំបូងផងដែរ សម្រាប់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ដ្បិតក្រុមនេះភាគច្រើនជាយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ ដែលសហព័ន្ធទើបតែសម្រិតសម្រាំងបាន កាលពីដើមខែមីនា ជាមួយនឹងការធ្វើតេស្តសមត្ថភាពរយៈពេល ៣ថ្ងៃ ក្រោមការសង្កេត និងជ្រើសរើសដោយផ្ទាល់ពី លោក Inoue Kazunori និងខ្លះទៀតបូករួមជាមួយយុវជនពីក្លឹបអាជីពនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន, វិសាខា និងពីយុវជនសាលាតម្រង់ទិសខេត្តព្រៃវែង ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។ ជាមួយគ្នាផងដែរ នេះក៏ជាការដឹកនាំនៅក្នុងការប្រកួតពានរង្វាន់ផ្លូវការលើកដំបូង សម្រាប់ លោក Inoue Kazunori ផងដែរចាប់តាំងពីលោកត្រលប់មកជួយអភិវឌ្ឍន៍យុវជនកម្ពុជា ជាលើកទី២ កាលពីដើមឆ្នាំ២០១៩ ក្នុងកិច្ចសន្យារយៈពេល
25 Jul 2019
392 views
Khmer News
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញសេចក្តីប្រកាស មិនពាក់ពានជាមួយនយោបាយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំភ្លឺជូនសាធារណៈមតិជាតិ និងអន្តរជាតិមេត្តាជ្រាបថា...
21 Dec 2018
865 views
Other News
អបអរសាទរ!កីឡាករខាន់ ចេសា ឈ្នះមេដាយមាស២គ្រឿងទៀតហើយ
កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ២គ្រឿងក្នុងការប្រកួត SJJIF World Jiu Jitsu Championship 2018 នៅរដ្ឋ California សហរដ្ឋអាមេរិក
30 Oct 2018
338 views
Khmer News
បញ្ជីឈ្មោះ ក្រុមជម្រើសជាតិកម្ពុជា ត្រៀមច្រកួតពាន Suzuki Cup ចេញហើយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករថ្មី នៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ជាផ្លូវការហើយ
20 Oct 2018
451 views
Khmer News
៣ចំនុចពិសេសៗ ដែលមាននៅ ពហុកីឡដ្ឋានជាតិមរតកតេជោ
វចំនុចពិសេសៗ ៣ នៃកីឡដ្ឋាននេះ ដែលអ្នកនិយមគាំទ្រវិស័យកីឡាបានដឹងហើយនឹងមានការភ្ញាក់ផ្អើលជាក់ជាមិនខាន!
18 Sep 2018
817 views
Khmer News
ទ័ព ផ្តួល ណាហ្គាវើល ៣-១ ឡើងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup
ក្រុមក្រសួងការពារជាតិ វាយបកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ៣-១ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup
02 Sep 2018
375 views
Khmer News
បញ្ជីឈ្មោះកីឡាករជម្រើសជាតិត្រៀមប៉ះម៉ាឡេស៊ី គ្មាន ចាន់ វឌ្ឍនាកា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតមួយអំពីឈ្មោះកីឡាករជម្រើសជាតិសម្រាប់ត្រៀមប៉ះ ម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ តែគ្មាន ចាន់ វឌ្ឍនាកា
01 Sep 2018
1415 views
Khmer News
អ្នកគាំទ្រ ចង់ឲ្យមានការសម្តែងល្ខោនខោលពេលកម្ពុជា ប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី
អ្នកគាំទ្របាល់ទាត់ជាតិជាច្រើន បានស្នើទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីដាក់ការសម្តែងល្ខោនខោល ចូលទៅក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិ និងម៉ាឡេស៊ី
31 Aug 2018
852 views
Khmer News
ពានសម្ដេច ហេង សំរិន បានបើកការប្រកួតផ្លូវការហើយ កាលពីម្សិលមិញ
ពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” លើកទី២ បានបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោក វង សូត
27 Aug 2018
208 views
Khmer News
ដោនថោន ផ្ដួលក្រុម សសយក កំចាយមារ ៥-៣ លើកពាន Futsal ថ្នាក់ជាតិ ឆ្នាំ២០១៨
ការប្រកួតបាល់ទាត់ហ្វូតសាលជើងឯក(Futsal) ឆ្នាំ២០១៨ បានបញ្ចប់ហើយ ខណៈជើងឯកបានទៅក្រុមដោនថោន ក្រោយលត់ក្រុមការពារតំណែងជើងឯក សសយក កំចាយមារ ដោយលទ្ធផល ៥-៣
21 Aug 2018
1063 views
Khmer News
អត្តពលិកកម្ពុជា ទទួលវគ្គបំប៉នវិន័យ មុនកីឡាអាស៊ី
វគ្គបំប៉ននេះផ្តោតលើក្រមសីលធម៌ វិន័យ និងការយល់ដឹងអំពីព័ត៌មានទូទៅរបស់អត្តពលិក មន្ត្រីដឹកនាំកីឡាក្នុងការចេញទៅប្រកួតលក្ខណៈអន្តរជាតិ
16 Aug 2018
319 views
Khmer News
ថ្នាក់ដឹកនាំបឹងកេតជួបជជែកជាមួយនាយកគ្រប់គ្រង LA LIGA ប្រចាំអាស៊ីប៉ាស៊ីហ្វ៊ិក
ថ្នាក់ដឹកនាំក្លិបបឹងកេត រួមមាន អ្នកស្រីប្រធានក្លិប ពុធ ធីតា និង ស្វាមី បានជួបពិភាក្សាគ្នាអំពីរឿងរ៉ាវមួយចំនួនជាមួយលោក Ivan Codina នាយកគ្រប់គ្រង La Liga
15 Aug 2018
331 views
Khmer News
តើវត្តមាន Keisuke Honda ជួយអ្វីខ្លះដល់កម្ពុជា?
វត្តមានរបស់លោក Keisuke Honda នឹងជួយឲ្យកម្ពុជាចំណេញប្រាក់ពលកម្មមួយចំនួន ពីការស្ម័គ្រចិត្តរបស់គេ។ កន្លងមកដូចជាជំនាន់លោក Leonardo
14 Aug 2018
351 views
Khmer News
កីឡាករ២រូបធ្វើឲ្យមានការចាប់អារម្មណ៍កើតឡើងក្នុងពិភពបាល់ទាត់កម្ពុជាថ្មីៗនេះ
ក្នុងខែកក្កដា ឆ្នាំ២០១៨នេះមានករណីពីរ បានកើតមានឡើងក្នុងពិភពកីឡាបាល់ទាត់កម្ពុជាគឺកីឡាករ គួច សុកុម្ភៈ និងកីឡាករ ច្រឹង ពលរដ្ឋ
26 Jul 2018
498 views
Khmer News
កំចាយមារ ចេញពីកម្ពុជា ទៅចូលរួមប្រកួត AFF Futsal Club Championship នាប្រទេសឥណ្ឌូណេស៊ី
ក្រុមបាល់ទាត់ក្នុងសាល កំចាយមារ តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចេញដំណើរ ទៅចូល រួមប្រកួតដណ្ដើមពានរង្វាន់ AFF Futsal Club Championship 2018 នៅប្រទសឥណ្ឌូនេស៊ី
13 Jul 2018
755 views