Tag: ព័ត៌មានបាល់ទាត់
Other News
Gerard Pique អះអាងថាគេជោគជ័យដោយសារពេលវេលាលេងនៅក្លឹប Manchester United
តារាបាល់ទាត់ Gerard Pique របស់ក្លឹប Barcelona បាននិយាយថា គេទទួលបានជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់ដោយសារពេលវេលានៅក្លឹប Manchester United។ កីឡាករខ្សែការពារកណ្ដាលរូបនេះបានផ្ទេរមកលេងនៅក្រុមបិសាចក្រហមពេលដែលគេមានវ័យ ១៧ឆ្នាំកាលពីឆ្នាំ២០០៤ មុននឹងវិលមក Barcelona វិញនៅ ៤ឆ្នាំក្រោយមក។ Pique ដែលបានបង្ហាញខ្លួនចូលលេងបាន ២៣លើកជាមួយក្រុមបិសាចក្រហម បានទទួលស្គាល់ថា គេមិនបានចូលលេងគ្រប់គ្រាន់តាមដែលគេចង់នោះទេ ក្រោមការដឹកនាំរបស់លោក Alex Ferguson ប៉ុន្តែគេបានរៀនសូត្រជាច្រើន ហើយគេអាចទទួលបានដូចថ្ងៃនេះ ក៏ដោយសារពេលវេលាដែលគេលេងនៅក្លឹបអង់គ្លេសមួយនេះដែរ។ ជាមួយក្រុមបិសាចក្រហម គេធ្លាប់ឈ្នះបានពានលីគកំពូលអង់គ្លេស ពានយូហ្វាឆេមពានស៍លីគ និងពាន League Cup ក្នុងអំឡុងពេល ៤ឆ្នាំដែលគេលេងនៅអង់គ្លេស។ Pique បាននិយាយប្រាប់សារព័ត៌មាន Observer ថា៖ “ពេលដែលខ្ញុំត្រូវចាកចោលមិត្តភក្ដិ ដើម្បីទៅលេង ៤ឆ្នាំនៅក្លឹប Manchester United គឺពិបាកណាស់។ ក្នុងពេលតែមួយ នោះក៏ជាពេលវេលាដែលផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំផងដែរ។ ខ្ញុំបានរីកចម្រើនច្រើននៅទីនោះ។ ខ្ញុំអាចដូចជាថ្ងៃនេះដោយសារពេលវេលាដែលខ្ញុំលេងនៅក្លឹប Manchester United ទោះបីជាខ្ញុំមិនសូវបានចូលលេងច្រើនដូចដែលខ្ញុំចង់បានក៏ដោយ”។ “ប៉ុន្តែនៅក្នុងតួនាទីដូចជាតួនាទីរបស់ខ្ញុំ មានកីឡាករខ្សែការពារកណ្ដាល ២រូបដែលឋិតក្នុងចំណោមកីឡាករឆ្នើមកំពូលទាំង៣ នៅពេលនោះគឺ Rio Ferdinand និង
18 Nov 2019
41 views
Other News
Hazard ថាលោក Lampard បានបង្ហាញថាលោក ជាអ្នកដឹកនាំក្រុមកំពូលម្នាក់
កីឡាករ Eden Hazard ខ្សែបម្រើរបស់ Chelsea ថាលោក Frank Lampard កំពុងបង្ហាញថាលោកជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ ក្រោយពីចូលខ្លួនដឹកនាំក្រុម Chelsea បានយ៉ាងល្អ។ Lampard បានចូលខ្លួនដឹកនាំក្រុមតោខៀវ Chelsea ទាំងដែលក្លឹបនេះជាប់បម្រាមមិនអាចទិញដូរកីឡាករបានឡើយ។ លោកបាន ប្រើប្រាស់និងកោះហៅកីឡាករក្មេងៗជាច្រើននាក់មករួមក្រុម ហើយថែមទាំងលេងបានយ៉ាងល្អថែមទៀត បើទោះជាពេលបើករដូវកាលមិនបានល្អខ្លាំងក៏ដោយ។ ក្រុម Chelsea ពេលនេះ ត្រូវបានគេហៅថាជាក្រុមប្រើយុវជនមានប្រសិទ្ធភាពបំផុត និងកំពុងឈរនៅលេខ៣ក្នុងតារាង Premier League មាន២៦ពិន្ទុ។ ជាមួយការធ្វើបានល្អនេះដែរ Hazard ដែលផ្លាស់ចេញពី Chelsea កាលពីរដូវកាលមុននេះ បាននិយាយពីអតីតក្រុមរបស់ខ្លួនដែរថា៖ “ខ្ញុំស្គាល់ Frank កាលនៅជាកីឡាករ មិនមែនអ្នកចាត់ការទេ ប៉ុន្តែគាត់ជាមនុស្សល្អ។ គាត់បានបង្ហាញរួចហើយ៤ខែមកនេះ ថាគាត់ជាអ្នកចាត់ការល្អម្នាក់នៅលើលោកនេះ”៕
18 Nov 2019
22 views
Khmer News
Honda នឹងដឹកនាំយុវជនអាយុក្រោម២២ឆ្នាំ កម្ពុជា នៅស៊ីហ្គេមឆ្នាំនេះ
តាមការបង្ហើបឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឫ ស៊ីហ្គេម ចុងឆ្នាំ ២០១៩ នេះ នៅប្រទេសភីលីពីន ក្នុងវិញ្ញាសារបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុមគឺលោក Keisuke Honda។ នេះគឺជាលើកទី២ហើយ ដែលលោកទាំង២ ដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំនេះ ព្រោះកាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង ២ រូបនេះដូចគ្នា ដោយគ្រានោះ ក្រុមយុវជនគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ និង បានទទួលចំណាត់ថ្នាក់លេខ ៤ ទៀតផង។ គួរបញ្ជាក់ផងដែរថា ស៊ីហ្គេម ចុងឆ្នាំនេះ នៅភីលីពីន ត្រូវបានអនុញ្ញាតិឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន ២រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់ ២០ រូបតែប៉ុណ្ណោះ៕
18 Nov 2019
48 views
Other News
Man.City ចង់បានខ្សែបម្រើឆ្នើមម្នាក់ពីក្លឹប Bayern Munich មកជំនួសតំណែង Sane
ខ្សែបម្រើស្លាប-ប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លិប Bayern Munich មុនពេលរដូវកាលថ្មី ២០១៩-២០២០ បានចាប់ផ្តើម។ ទោះយ៉ាងណាលទ្ធផលនៃការផ្ទេរបានរងបរាជ័យបន្ទាប់ពី Sane បានរងរបួសប៉ុន្តែក្លឹប Man City ខ្លួនឯងហាក់បង្ហាញពីការជឿជាក់ថាកីឡាករជជំនាញជើងឆ្វេងរូបនេះ និងចាកចេញពីក្លឹបនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះបន្តទៀត។ ប្រភពពីទូរទស្សន៍ Sky Sports បានចុះផ្សាយថាអ្នកចាត់ការទូទៅក្រុមមេឃខៀវលោក Pep Guardiola បានកំនត់គោលដៅខ្សែបម្រើ Kingsley Coman របស់ក្លិប Bayern Munich ជាបេក្ខភាពដែលអាចជំនួសតំណែង Sane ប្រសិនរូបគេផ្លាស់ចេញទៅកាន់ក្លឹបយក្សអាឡឺម៉ង់។ Coman កីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្លាស់ទៅកាន់កីឡាដ្ឋាន Allianz Arena ក្នុងឆ្នាំ២០១៥ ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលផ្ទេរជាអចិន្ត្រៃយ៍នៅឆ្នាំ២០១៧។ រីឯ Sane វិញត្រូវបានគេរំពឹងថានឹងចូលទៅជំនួសកន្លែងរបស់ Coman ប្រសិនរូបគេព្រមព្រៀងផ្លាស់ទៅប្រទេសអាឡឺម៉ង់វិញក្នុងលក្ខណ្ឌទិញរឺដោះដូរគ្នាជាថ្នូរនោះ។
18 Nov 2019
26 views
Other News
Bayern Munich ចំណាយ៥៦៣.០០០ផោនក្នុងមួយប្រកួតដល់កីឡាករ Philippe Coutinho
បើតាមសេចក្តីរាយការណ៍នាពេលថ្មីៗនេះថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចំណាយ ៥៦៣.០០០ផោនក្នុងមួយប្រកួតសម្រាប់កីឡាករ Philippe Coutinho។ កីឡាកររូបនេះទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ២៧លានផោន ព្រមទាំងកញ្ចប់ទឹកប្រាក់ខ្ចីជើង៧លានផោនផ្សេងទៀតពីក្លឹប Barcelona ផងដែរ។ ទំហំទឹកប្រាក់នេះបានធ្វើឲ្យមានការពិចារណាលើគ្រប់ការប្រកួតសម្រាប់ក្រុម Bayern នៅរដូវកាលនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានសម្រេចកិច្ចព្រមព្រៀងខ្ចីជើងពីក្លឹប Barcelona កាលពីដើមរដូវក្តៅនេះ បន្ទាប់ពីពិបាករកឱកាសក្នុងក្រុមជម្រើស១១នាក់ដំបូង។ ក្រុម Bayern នឹងមានជម្រើសក្នុងការផ្ទេរ១០០លានផោននៅរដូវក្តៅឆ្នាំក្រោយ ជាផ្នែកនៃកិច្ចព្រមព្រៀងខ្ចីជើង៕
18 Nov 2019
28 views
Other News
ខ្សែការពារ Virgil van Dijk ដកខ្លួនពីក្រុមជម្រើសជាតិហូឡង់
កីឡាករ Virgil van Dijk បានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ទល់នឹង អេស្តូនី កាលពីថ្ងៃអង្គារ៍ដោយសារហេតុផលផ្ទាល់ខ្លួន។ Van Dijk ជាប្រធានក្រុមជម្រើសជាតិហូឡង់ ក្នុងលទ្ធផលស្មើ ០ទល់០ ជាមួយក្រុមជម្រើសជាតិអៀរឡង់ខាងជើង កាលពីថ្ងៃសៅរ៍ដែលទទួលបានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់ UEFA European Championship នារដូវក្តៅខាងមុខនេះ។ ទោះយ៉ាងណាខ្សែការពារ Liverpool នឹងខកខានវគ្គជម្រុះចុងក្រោយរបស់ ហូល្លង់ នៅទីក្រុង Amsterdam ខណៈសហព័ន្ធបាល់ទាត់ហូឡង់ បានដាក់អវត្តមានរបស់គាត់ទៅជា«ស្ថានភាពផ្ទាល់ខ្លួន»។ មិនមានព័ត៌មានបន្ថែមណាមួយត្រូវបានផ្តល់ឱ្យដោយសហព័ន្ធហូឡង់ សម្រាប់ការដកខ្លួនរបស់រូបគេនោះទេក្រៅពីនិយាយថា Van Dijk នឹងមិនមានវត្តមានសម្រាប់ការប្រកួតនានៅថ្ងៃអង្គារនៅកីឡដ្ឋាន Johan Cruyff Arena។Van Dijk គឺជាកីឡាករទី ៥ របស់ Liverpool ត្រូវបានដកចេញពីកាតព្វកិច្ចអន្តរជាតិ៕
18 Nov 2019
24 views
Other Highlights
Highlight បាល់ទាត់ Luxembourg 0-2 Portugal
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Luxembourg Vs Portugal
18 Nov 2019
19 views
Other News
Real Madrid ចង់ឱ្យ Gareth Bale ទៅ Man Utd ដើម្បីទិញយក Paul Pogba
ក្រុម Real Madrid រៀបគម្រោងថ្មីទៀត ដើម្បីទិញយក Paul Pogba ពីក្រុម Manchester United នៅខែមករាខាងមុខនេះ ដោយមាន Gareth Bale ជាថ្នូរ។ក្រុមរបស់លោក Zinedine Zidane ជឿជាក់ថាលោក Ole Gunnar Solskjaer និងកីឡាករ Gareth Bale អាចនឹងចែកផ្លូវគ្នាដើរហើយ ក្រោយពីមិនអាចធ្វើការជាមួយគ្នាបានល្អនារដូវកាលនេះ។ ក្នុងនោះ ពួកគេយល់ទៀតថា ក្រុម Man Utd អាចនឹងត្រូវការខ្សែប្រយុទ្ធស្លាបម្នាក់ទៀត ដើម្បីបង្កើនកម្លាំងប្រយុទ្ធនៅខាងលើ ជាជាងតំបន់បម្រើ។ ដូច្នេះហើយទើប Real Madrid មានបំណងយក Bale ឱ្យទៅ Man Utd ហើយពួកគេនឹងថែមលុយទៀត ដើម្បីយក Pogba ត្រលប់មកវិញ។ មិនមានការតបតអ្វីនៅឡើយទេពីសំណាក់ក្រុម Man Utd ប៉ុន្តែការព្យាយាមទិញកីឡាករបារាំងនេះ គឺ កើតមានតាំងពីរដូវកាលដោះដូរកីឡាករកន្លងទៅម្ល៉េះ ប៉ុន្តែមិនអាចទៅរួចព្រោះបិសាចក្រហមដាក់តម្លៃខ្លួនខ្ពស់ពេក។ ដោយឡែក
17 Nov 2019
34 views
Other News
Toni Kroos រកបាន២គ្រាប់លើកដំបូងជួយអាល្លឺម៉ង់កក់កៅអី Euro 2020
ខ្សែបម្រើកណ្ដាល Toni Kroos រកបាន២គ្រាប់ម្នាក់ឯងជាលើកដំបូងសម្រាប់អាល្លឺម៉ង់ក្នុងពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជម្រើសជាតិរបស់គេលត់ Belarus ៤-០ ក្នុងវគ្គជម្រុះពូល C យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ហើយធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020។ លើកចុងក្រោយដែល Kroos រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ជម្រើសជាតិ គឺពេល អាល្លឺម៉ង់ ព្រលះម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2014។ យប់មិញ Matthias Ginter បានបើកការនាំមុខសម្រាប់អាល្លឺម៉ង់នៅ Monchengladbach ក្នុងនាទី៤១ មុន Leon Goretzka ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។ បន្ទាប់មក Kroos ដាក់២គ្រាប់ក្នុងនាទី៥៥និង៨៣។ ជ័យជម្នះនេះបានធានាកៅអីជុំផ្ដាច់ព្រ័ត្រ Euro ឆ្នាំក្រោយសម្រាប់អាល្លឺម៉ង់ជាមួយហុល្លង់ ខណៈ អៀរឡង់ខាងជើង នឹងត្រូវព្យាយាមក្ដោបយកឱកាស play-off។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ ទទួល អៀរឡង់ខាងជើង នៅ Frankfurt ថ្ងៃអង្គារទី១៩ខែវិច្ឆិកា៕
17 Nov 2019
16 views
Other Highlights
Highlight បាល់ទាត់ N.Ireland 0-0 Netherlands
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) N.Ireland Vs Netherlands
17 Nov 2019
21 views
Other Highlights
Highlight បាល់ទាត់ Germany 4-0 Belarus
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Germany Vs Belarus
17 Nov 2019
16 views
Other Highlights
Highlight បាល់ទាត់ Russia 1-4 Belgium
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Russia Vs Belgium
17 Nov 2019
21 views
Other Highlights
Highlight បាល់ទាត់ Israel 1-2 Poland
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Israel Vs Poland
17 Nov 2019
39 views
Other Highlights
Highlight បាល់ទាត់ Austria 2-1 North Macedonia
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Austria Vs North Macedonia
17 Nov 2019
18 views
Other Highlights
Highlight បាល់ទាត់ Croatia 3-1 Slovakia
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Croatia Vs Slovakia
17 Nov 2019
12 views
Other Highlights
Highlight បាល់ទាត់ Azerbaijan 0-2 Wales
Highlight បាល់ទាត់ UEFA EURO Qualifying (Sun/11/17) Azerbaijan Vs Wales
17 Nov 2019
11 views
Other Highlights
Highlight បាល់ទាត់ Cyprus 1-2 Scotland
Highlight បាល់ទាត់ UEFA EURO Qualifying (Sat/11/16) Cyprus Vs Scotland
17 Nov 2019
14 views
Other News
លោក Edwin Van der Sar បន្តកុងត្រាជាអ្នកចាត់ការទូទៅរបស់ក្លឹប Ajax
Ajax បានបន្តកុងត្រាជាមួយលោក Edwin van der Sar រហូតដល់ឆ្នាំ២០២៣ ថ្វីបើមានព័ត៌មានចចាមអារ៉ាមថាមានការចាប់អារម្មណ៍ពីក្លឹប Manchester United ក៏ដោយ។ លោក Edwin van der Sar បានចុះកុងត្រាថ្មីដែលមានសុពលភាព ៤ឆ្នាំក្នុងតួនាទីជាអ្នកចាត់ការទូទៅរបស់ក្លឹប Ajax ដែលហាក់ដូចជាបានបញ្ចប់នូវឱកាសវិលត្រឡប់ទៅចូលរួមជាមួយក្លឹប Manchester United វិញ។ លោក Van der Sar បានវិលត្រឡប់មកក្លឹបហូឡង់មួយនេះវិញកាលពីឆ្នាំ២០១២ ជាក្លឹបដែលលោកធ្លាប់លេងកាលនៅជាកីឡាករ។ លោកបានចាប់ផ្ដើមក្នុងតួនាទីជានាយកផ្នែកទីផ្សារមុននឹងឡើងមកកាន់តួនាទីថ្នាក់ដឹកនាំសំខាន់នាពេលបច្ចុប្បន្ននៅ ៤ឆ្នាំក្រោយមក។ ចាប់តាំងពីពេលដែលលោក Van der Sar ទទួលតួនាទីដ៏សំខាន់នោះមក ក្លឹប Ajax បានឈានមួយជំហានយ៉ាងធំឆ្ពោះទៅកាន់ភាពល្បីល្បាញក្នុងនាមជាក្លឹបធំមួយរបស់អឺរ៉ុបដូចកាលដែលអតីតអ្នកចាំទីរូបនេះកំពុងបង្ហាញសមត្ថភាពលើទីលានប្រកួតក្នុងអំឡុងទសវត្សរ៍ទី៩០។ អតីតអ្នកចាំទីរូបនេះបានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ “ខ្ញុំរីករាយណាស់ដែលបានបន្តកុងត្រាជាមួយក្លឹបដ៏ស្រស់ស្អាតមួយនេះ។ យើងក៏ធ្លាប់បានឆ្លងកាត់ពេលវេលាដ៏លំបាកដែរ ប៉ុន្តែពេលវេលារីករាយបានវិលត្រឡប់មកវិញហើយ។ ហើយយើងត្រូវការឱ្យមានពេលវេលារីករាយឱ្យកាន់ច្រើនឡើងថែមទៀតនាពេលអនាគត”។ Very happy with my contract extension at this beautiful
16 Nov 2019
29 views