Tag: Aaron Ramsey
Football News
Arsenal ចង់ចែចូវយកកីឡាករមិនសូវបានចូលលេង របស់ Juventus ២រូប
យោងតាមសេចក្ដីរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal ចង់ទិញយក ខ្សែបម្រើ Aaron Ramsey ត្រឡប់មកទឹកដី Etihad វិញនិងចង់ខ្ចីជើង Dejan Kulusevski ពី Juventus ផងដែរ។ ភាគីលោកគ្រូបង្វឹក Mikel Arteta កំពុងពង្រឹងក្រុមជាបណ្ដើរៗបន្ទាប់ពីលេងឈ្នះ Southampton ៣ ទល់នឹង ០ និងកំពុងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ហាក់ស្រពេចស្រពិលបន្ទាប់ពីក្លិបប្រកាសដកតំណែងជាប្រធានក្រុមពីគេ ដូច្នេះហើយទើប Arsenal សម្លឹងចង់បាន Kulusevaki ដែលជាខ្សែប្រយុទ្ធវ័យត្រឹមតែ២១ឆ្នាំមកចូលរួមអមជាមួយ Aaron Ramsey ដែលជាអតីតខ្សែបម្រើម្នាក់របស់ខ្លួនផងដែរ។ Juventus នឹងបើកភ្លើងខៀវលក់កីឡាករទាំងពីររូបនេះ ខណៈដែលក្លិបដាក់តម្លៃខ្លួន Dejan kulusevski ខ្ទង់៣៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣៩.៤លានដុល្លារ)។ យ៉ាងណាមិញទាំង Aaron Ramsey និង Dejan Kulusevski សុទ្ធតែមិនបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមដោយ Kulusevski ចូលលេងបានតែ៨ប្រកួតខណៈ Ramsey
15 Dec 2021
81 views
Football News
Juventus អាចនឹងបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើ Ramsey
ខ្សែបម្រើ Aaron Ramsey របស់ Juventus អាចចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។ យោងតាមកាសែត Calcio Mercato កីឡាករសញ្ជាតិវេលស៍រូបនេះលែងជាផ្នែកនៃផែនការរបស់គ្រូបង្វឹកលោក Massimiliano Allegri ទៀតហើយសម្រាប់ខែមុននេះគាត់ទើបតែបានបង្ហាញខ្លួននៅលើទីលានម្តងគត់ជាមួយនឹងម៉ោងលេងត្រឹម 7 នាទីប៉ុណ្ណោះជាមួយនឹងក្រុម Zenit ក្នុងការប្រកួត Champions League ជុំទី 3 ។ ប្រភពបានអះអាងថាក្លឹបនឹងដាក់កីឡាករវ័យ 30 ឆ្នាំរូបនេះនៅលើទីផ្សារក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនអាចលក់កីឡាករបាននោះទេ ក្លឹបដែលមានមូលដ្ធានក្នុងទីក្រុង ទូរីនមួយនេះ នឹងបញ្ចប់កិច្ចសន្យា 10 លានរបស់ខ្សែបម្រើ Aaron Ramsey ដែលដំណើរការរហូតដល់ឆ្នាំ 2023 ។ Ramsey ខ្លួនឯងមានចិត្តចង់ចាកចេញពីអ៊ីតាលីទៅកាន់ទឹកដីអង់គ្លេសវិញ ប៉ុន្តែរងចាំទទួលបានកញ្ចប់ប្រាក់បំណាច់កុងត្រាសិន៕
09 Nov 2021
135 views
Football News
Pogba រំពឹងថានឹងចាកចេញពី Man United ទៅ Juventus
ខ្សែបម្រើ Paul Pogba តារាឆ្នើមរបស់ក្រុម Manchester United អាចបន្តអាជីពរបស់គាត់នៅអ៊ីតាលីជាមួយអតីតក្រុមចាស់គឺ សេះបង្កង់ Juventus។ កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយក្លឹប Manchester United កាលពីឆ្នាំ 2016 នៅសល់តែ 8 ខែទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្រុមបិសាចក្រហម។ អ្នកកាសែត Rudy Galetti បាននិយាយថាកីឡាករវ័យ 28 ឆ្នាំរូបនេះមិនមានចេតនាក្នុងការចុះហត្ថលេខាបន្តនោះទេហើយនឹងចាកចេញពីក្លឹបនៅរដូវក្តៅឆ្នាំ 2022 ខាងមុខក្នុងនាមជាកីឡាករឥតគិតថ្លៃ។ ការត្រលប់មក Juventus ក្លឹបដែលគាត់បានលេងនៅចន្លោះឆ្នាំ 2012 និង 2016 ក្នុងនាមជាកីឡាករ។ ក្លឹបក្នុងទីក្រុង Turin មួយនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ប្រាក់ឱ្យ Pogba ចំនួន 12,5 លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយក្រុមសេះបង្កង់ Juventus ត្រូវការលក់ Aaron Ramsey និងមួយរវាង Weston McKennie និង Adrien Rabiot ជាមុនសិន។ លើសពីនេះ បើតាមប្រភពដដែល ការចុះហត្ថលេខាជាមួយ Paris
31 Oct 2021
135 views
Football News
ក្លឹបយក្សរបស់អុីតាលី Juventus បានយក Ramsey ទៅប្ដូរ Pjanic របស់ក្លឹបអ្នកមានបុណ្យ Barcelona
Juventus មិនចុះចាញ់នឹងការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ឡើយ។ ក្លឹបយក្សរបស់អុីតាលីមួយនេះត្រូវការខ្សែបម្រើម្នាក់យ៉ាងខ្លាំងដោយសារបញ្ហារបួសរបស់ខ្សែបម្រើ Arthur Melo ដែលត្រូវបានអវត្តមានអស់រយៈពេលប្រមាណ ៣ ខែ។ ក្លឹបសេះបង្កង់ Juventus ដែលមានមូលដ្ធានក្នុងទីក្រុងទូរីនបានផ្តល់ជូនក្លឹប Barcelona ដោយកីឡាករ Aaron Ramsey ដើម្បីប្តូរជំនួស Pjanic ពត៍មាននេះបានអះអាងដោយ La Gazzetta dello Sport ។ ឧបសគ្គចំពោះការវិលត្រឡប់របស់កីឡាករសញ្ជាតិបូស្នៀដែលអាចទៅលេងនៅ Juventus អាចជាប្រាក់ខែរបស់គាត់។
17 Jul 2021
138 views
Other News
Juventus កំពុងពិចារណាលក់ Ramsey ក្នុងទីផ្សាដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ
ក្លឹបយក្សអ៊ីតាលី Juventus កំពុងពិចារណាលក់ខ្សែបម្រើ Aaron Ramsey ក្នុងទីផ្សាដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ កីឡាករអន្តរជាតិវេលស៍បានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin នារដូវក្តៅឆ្នាំ២០១៩ ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពីកាំភ្លើងធំ Arsenal។ ប្រភពពីគេហទំព័រ Tuttosport ទោះបីជាយ៉ាងណាអាជីពនៅអ៊ីតាលីមិនដូចនៅអង់គ្លេសទេ Ramsey បានតស៊ូជំនះជាមួយនឹងបញ្ហារបួសជាច្រើនខែពោលគឺបានជាប់ចូលលេងជម្រើស ១១នាក់ដំបូងបានត្រឹមតែ ៧៧៧នាទីប៉ុណ្ណោះនិង រកបានគ្រាប់បាល់ ២គ្រាប់ប៉ុណ្ណោះ។ Ramsey កីឡាករវ័យ ២៩ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយម្ចាស់ជើងឯកអ៊ីតាលីរហូតដល់រដូវក្តៅឆ្នាំ ២០២៣។ Ramsey បានចំណាយពេល ១១រដូវកាលជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal ក្រោយផ្ទេរពី Cardiff កាលពីរដូវក្តៅឆ្នាំ ២០០៨ ក្នុងតម្លៃផ្ទេរ ៦.៤លានផោននិងបង្ហាញខ្លួនអោយ ៣៧១លើក គ្រប់ក្របខណ្ឌប្រកួត Ramsey រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦៥គ្រាប់។
11 Feb 2020
1383 views
Other News
លោក Sarri ហាក់ដូចជានឿយចិត្តជាមួយកីឡាករ Aaron Ramsey ព្រោះតែបញ្ហាកាយសម្បទា
គ្រូបង្វឹករបស់ក្លិបសេះបង្កង់ Maurizio Sarri មានការខ្វល់ខ្វាយចិត្តជាខ្លាំងជាមួយនឹងប្រព័ន្ធជួរមុខ បើទោះបីជាមានពិន្ទុស្មើរធៀបទៅនឹង Inter ក៏ដោយ ព្រោះអីថា គ្រាប់បាល់ចំណេញរបស់ខ្លួនតិចជាង Inter ៧ គ្រាប់ ពោលគឺ Inter មានគ្រាប់បាល់ចំណេញ ២៨ គ្រាប់ ចំណែកឯ Juventus មានតែ ២១គ្រាប់ប៉ុណ្ណោះ គិតត្រឹមជុំទី ២៣។ ចាប់តាំងពីឈានជើងចូលមកកាន់ទឺកដីអ៊ីតាលីមក ខ្សែបម្រើវ័យ ២៩ ឆ្នាំ Aaron Ramsey តែងតែមានរបួសរាំរ៉ៃ និងជាប់នៅជម្រើសដំបូងបានត្រឹមតែ ៧៧៧ នាទី ទន្ទឹមនឹងនោះរូបលោកទើបតែរកបានគ្រាប់បាល់តែ ២ គ្រាប់តែប៉ុណ្ណោះ។ ក្លិបសេះបង្កង់ហាក់បីដូចជាអស់ភាពអត់ធ្មត់ជាមួយនឹងខ្សែបម្រើប្រយុទ្ធរូបនេះជុំវិញបញ្ហាកាយសម្បទា ហើយកំពុងតែសម្លឹងរកការលក់គាត់ចេញនៅរដូវក្ដៅ ២០២០ នេះ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កីឡាករសញ្ជាតិវែលរូបនេះជាប់កុងត្រាជាមួយនឹងក្លិប Juventus រហូតដល់រដូវក្ដៅ ២០២៣ ឯណោះ។ គួររំលឹកផងដែរថា ខ្សែបម្រើ Aaron Ramsey បានចំណាយពេលអស់ ១១ រដូវកាលជាមួយនឹងក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីចេញពី
10 Feb 2020
318 views
Other News
Ramsey សុំទោស Ronaldo រឿងលួចគ្រាប់បាល់កាលពីប្រកួត UCL ពីថ្ងៃមុន
កីឡាករ Aaron Ramsey បានចេញមុខមកសុំទោសមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ចំពោះរឿងដែលខ្លួនលួចគ្រាប់បាល់១គ្រាប់កាលពីប្រកួតពានរង្វាន់ UEFA Champions League ទល់ក្រុម Lokomotiv Moscow។ Cristiano Ronaldo សឹងតែរកគ្រាប់បាល់ដោយ Free-Kick បានជាលើកដំបូងឱ្យក្រុម Juventus ទៅហើយ ប៉ុន្តែបែរជា Ramsey យកជើងទីទាក់បញ្ចូលទី ដើម្បីគ្រាប់បាល់នោះបានជារបស់ខ្លួនទៅវិញ។ រឿងនេះបានផ្ទុះខ្លាំងកាលពីម្សិលមិញ រហូតដល់សាមីខ្លួនចេញមុខមកសុំទោសមិត្តរួមក្រុម Ronaldo ជាសាធារណៈផងដែរ។ អតីតកីឡាករ Arsenal បាននិយាយថា៖ “ខ្ញុំគិតថាអ្នកចាំទីនៅក្បែរបាល់នោះហើយអាចមានឱកាសទះចេញ ទើបខ្ញុំសម្រេចចិត្តបន្ថែមបញ្ចូលទីតែម្ដង។ ខ្ញុំគ្មានចេតនាអ្វីក្រៅពីចង់ជួយក្រុមឈ្នះការប្រកួតឡើយ។ ខ្ញុំសុំទោស Cristiano ផងចំពោះរឿងនេះ”។ ជាមួយជ័យជម្នះនេះដែរ ក្រុម Juventus បានកក់កៅអីឡើងទៅវគ្គបន្ដទៀតហើយ បើទោះជានៅសល់២ប្រកួតទៀតក្នុងដៃក៏ដោយ៕
09 Nov 2019
345 views
Other News
ខ្សែបម្រើ Aaron Ramsey ដកខ្លួនពីក្រុមជម្រើសជាតិវ៉េលស៍មុនការប្រកួតជម្រុះត្រៀម EURO 2020
កីឡាករខ្សែបម្រើរបស់ក្លឹប Juventus គឺកីឡាករ Aaron Ramsey បានដកខ្លួនចេញពីសមាសភាពកីឡាករជម្រើសជាតិវ៉េលស៍ដែលត្រូវចូលរួមប្រកួតវគ្គជម្រុះត្រៀម EURO 2020 ជាមួយក្រុម Azerbaijan នៅខែក្រោយ។ កីឡាករដែលមានវ័យ ២៨ឆ្នាំរូបនេះបានជាសះស្បើយពីរបួសសរសៃពួរសាច់ដុំភ្លៅដែលកើតមានឡើងពេលគេលេងនៅក្លឹប Arsenal កាលពីខែមេសា ហើយបានខកខានការប្រកួតដំបូងរបស់ក្លឹប Juventus ក្នុងលីគកំពូលអ៊ីតាលីជាមួយក្រុម Parma កាលពីថ្ងៃសៅរ៍។ គេបានចូលលេង ២០នាទីក្នុងការប្រកួតមិត្តភាពចន្លោះរដូវកាលរបស់ក្រុម Juventus ជាមួយក្លឹប Triestina កាលពីថ្ងៃទី១៧ ខែសីហា ប៉ុន្តែគេនឹងត្រូវសម្រាកនៅអ៊ីតាលីដើម្បីបន្តព្យាបាលរបួស ជាជាងការចូលរួមលេងក្នុងក្រុមជម្រើសជាតិវ៉េលស៍ដែលដឹកនាំដោយអ្នកចាត់ការ Ryan Giggs។ កីឡាករវ័យក្មេងរបស់ក្លឹប Manchester United គឺ Dylan Levitt ត្រូវបានកោះហៅមកពីក្រុមដែលមានអាយុក្រោម ២១ឆ្នាំដើម្បីមកជំនួស Ramsey។ ក្រុមជម្រើសជាតិវ៉េលស៍ត្រូវទទួលក្រុមភ្ញៀវ Azerbaijan នៅថ្ងៃទី៦ ខែកញ្ញា ក្នុងក្រុម E មុននឹងប្រកួតមិត្តភាពជាមួយក្រុម Belarus នៅ ៣ថ្ងៃក្រោយមក។ ក្រុមវ៉េលស៍ឈរនៅលេខរៀងទី៤ នៅក្នុងក្រុម E បន្ទាប់ពីចាញ់ក្រុមក្រូអាស៊ី និងហុងគ្រីកាលពីខែមិថុនា៕
28 Aug 2019
341 views
Premier League News
អ្នកគាំទ្រ Arsenal ទាមទារឱ្យក្លឹបចុះកិច្ចសន្យាថ្មីដល់ Aaron Ramsey
ប៉ុន្មានខែចុងក្រោយនេះមានពាក្យចរចាមរ៉ាមជាច្រើថាលោកនឹងចាក់ចេញពីក្លឹបនេះនាខែមករាខាងមុខព្រោះក្លឹប
06 Dec 2018
318 views
Other News
Juventus ចង់ប្រជែងយក Aaron Ramsey ពី Bayern Munich
Bayern Munich ត្រូវបានគេដឹងថាមានភាគរយខ្ពស់ជាងគេ ក្នុងការទិញយកកីឡាករ Aaron Ramsey តែមានដំណឹងមកថាក្លឹប Juventus ក៏ចាប់អារម្មណ៍គេដែរ
19 Nov 2018
390 views
Other News
Chelsea ត្រៀមលុយ៣៥លានផោន ដើម្បីទិញខ្សែបម្រើ Aaron Ramsey ពីក្លឹប Arsenal
តាមប្រភពព័ត៌មានមួយចំនួនបានអះអាងថា ក្លឹប Chelsea កំពុងត្រៀមកញ្ចប់ទឹកប្រាក់ ៣៥លានផោន ដើម្បីទិញយកខ្សែបម្រើ Aaron Ramsey របស់ក្លឹប Arsenal
07 Aug 2018
249 views
Premier League News
Giroud រីករាយក្នុងការស្នាក់នៅ Arsenal នៅខែមករា
កីឡាករ Olivier Giroud បានបញ្ជាក់ថាគាត់សប្បាយចិត្តណាស់ដែលបានលេងនៅ Arsenal
12 Nov 2017
515 views