Tag: Adeyemi
Football News
យុវជន១៩ឆ្នាំ Karim Adeyemi របស់ Salzburg បានបដិសេធ Barcelona
កីឡាករដែលត្រូវបានគេមើលឃើញថា មានភាពល្អនិងច្បាស់ក្នុងការប្រយុទ្ធ Karim Adeyemi ដែលជាយុវជនឆ្នើមរបស់ក្លឹប FC Red Bull Salzburg ទើបតែមានវ័យ១៩ឆ្នាំបានឆ្លើយបដិសេធជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Barcelona ទៅវិញ។ ជាការពិត Barcelona ជាក្លឹបយក្សរបស់ពិភពលោកមួយដែលមានកីឡាករគ្រប់រូបតែងស្រមៃចង់ទៅលេងនៅទីនោះ ប៉ុន្តែយុវជនខាងលើបានឆ្លើយបដិសេធក្នុងការចង់បានរបស់ Barcelona ទៅវិញ។ ដោយគេបានបញ្ជាក់ថា គោលដៅរបស់គេគឺចង់ទៅលេងនៅតែអាល្លឺម៉ង់មួយមុខប៉ុណ្ណោះ។ សម្រាប់ក្លឹបដែលគេចង់ទៅលេងនោះគឺជាក្លឹប Borussia Dortmund ហើយក្លឹបនេះក៏បានដាក់សំណើក្នុងការចង់បានគេដូចគ្នា។ Karim Adeyemi រកបាន១៤គ្រាប់ហើយ និងជួយក្លឹប Salzburg ឲ្យកាន់កាប់កំពូលតារាងលីគកំពូល អូទ្រីស គិតត្រឹមសប្ដាហ៍ទី១៧ ក្នុងរដូវកាលនេះ៕
14 Dec 2021
87 views
Football News
Real Madrid បានដាក់គោលដៅទៅលើ Adeyemi របស់ក្រុម Salzburg
ខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg អាចបន្តអាជីពជាមួយក្រុម Real Madrid នៅឯប្រទេសអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Sky Germany បានឱ្យដឹងថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាល្លឺម៉ង់រូបនេះនៅរដូវក្តៅក្រោយខណៈដែលការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។ ដើម្បីសង្ខេបឡើងវិញក្រុមហង្សក្រហម Liverpool, Inter Milan, Bayern Munich និង Atletico Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។ Adeyemi បានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់និងបានបញ្ជូនឲ្យមិត្តរួមក្រុម ២ គ្រាប់បន្ថែមទៀតនៅក្នុងការបង្ហាញខ្លួនចំនួន ១៦ លើកសម្រាប់ក្លឹបដែលឈរនៅលេខរៀងទី ១ ក្នុងតារាងពិន្ទុកំពូលនៃក្របខ័ណ្ឌ Bundesliga របស់អូទ្រីស៕
19 Oct 2021
119 views