Tag: AFC U-18 Championship 2019
Khmer News
កំុភ្លេចទស្សនាទាំងអស់គ្នា! U-19 កម្ពុជា ប៉ះ U-19 ថៃ ម៉ោង ៦៖៣០នាទីល្ងាចនេះ
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមខ្លាំង U-19 ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដែលជាប្រកួតទី៣ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ ជើងឯកយុវជនអាស៊ី AFC U-19 Championship 2020។ នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ហើយក៏ត្រូវបានចាត់ទុកជាជំនួបសងសឹកផងដែរ បន្ទាប់ពីក្រុមគោព្រៃ ជំទង់កម្ពុជា ធ្លាប់បានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ៤-៣ ក្នុងពានរង្វាន់ AFC U-18 Championship 2019 នៅប្រទេសវៀតណាម កាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅ។ លោក Koji Gyotoku គ្រូបង្វឹកក្រុម U-19 កម្ពុជា បានលើកឡើងថា ការប្រកួតលើកនេះ ទំនងមិនងាយស្រួស នោះទេ ដោយសារថៃ បានធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួន។ ប៉ុន្ដែយ៉ាងណាលោកក៏បានត្រៀមខ្លួន ដើម្បីទទួលការប្រកួតដ៏សំខាន់នេះផងដែរ ដើម្បីទទួលបានលទ្ធផលល្អ និងចំណាត់ថ្នាក់ល្អ ក្នុងពូល។ បច្ចុប្បន្នក្រុម U-19 ថៃ កំពុងឈរកំពូលតារាងពូល
08 Nov 2019
649 views