Tag: Aguero
Football News
Sergio Aguero បានផ្ញើសាទៅ Haaland ជុំវិញការផ្ទេរទៅ Man City
អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បានផ្ញើសារមកកាន់ Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ យ៉ាងណាក៏ដោយ Aguero បាននិយាយថា៖ “Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន”៕
14 May 2022
28 views
Football News
Aguero ថា គេឥឡូវឈប់មើលប្រកួតបាល់ទាត់ហើយ
អតីតខ្សែប្រយុទ្ធ Sergio Aguero បាននិយាយទៅកាន់សារព័ត៌មាន TYC Sports នៅក្នុងថ្ងៃនេះថា គេឈប់មើលប្រកួតបាល់ទាត់ហើយ។ Aguero បាននិយាយថា៖” នៅក្នុងថ្ងៃនេះ ខ្ញុំចង់ទៅលេងវិញ ប៉ុន្តែខ្ញុំខ្លាចនឹងបញ្ហាសុខភាពខ្ញុំ។ ខ្ញុំធ្លាប់ហ្វឹកហាត់ក្នុងវិស័យបាល់ទាត់នេះក្នុងកម្រិតខ្ពស់ និងសម្រាប់ចូលរួមប្រកួតធំៗពេញមួយជីវិតរបស់ខ្ញុំហើយ។ តែឥឡូវនេះខ្ញុំឈប់មើលប្រកួតបាល់ទាត់ ឬក៏ព័ត៌មានទាក់ទងនឹងរឿងទៀតហើយ។ ខ្ញុំលែងខ្វល់នឹងមានរឿងអីកើតឡើងទៀតទេ “។ អតីតកំពូលខ្សែប្រយុទ្ធរូបនេះបន្តថា៖” ពេលខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើបំផុតប៉ុណ្ណោះដូចជាជួបជុំមិត្តភ័ក្ដិអីហ្នឹង។ តែអារឿងត្រលប់ទៅលេងវិញហ្នឹង ខ្ញុំចេះតែគិតពីវារហូត តែខ្ញុំដឹងខ្ញុំធ្វើលែងកើតហើយ។ អញ្ចឹងឥឡូវខ្ញុំមានតែធ្វើអីសប្បាយៗ។ ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំអាចធ្វើកើតឥឡូវនេះ “។ សូមរំលឹកផងដែរថា Aguero បង្ខំចិត្តចូលនិវត្តន៍ពីកីឡាករបាល់ទាត់កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ដោយសារគេមានបញ្ហាបេះដូង ដែលមិនអាចបន្តលេងកើត ដែលធ្វើរូបគេផ្ទាល់ ក៏ដូចជាអ្នកគាំទ្រ បានត្រឹមតែសោកស្ដាយ៕
23 Feb 2022
64 views
Football News
Aguero ទប់ចិត្តមិនបាន ប្រលះកាសែតបារាំងមួយដែលថា Messi ស៊ុតប៉េណាល់ទីមិនកើត
អតីតខ្សែប្រយុទ្ធ Sergio Aguero បានជេរទៅកាន់កាសែតបារាំងមួយចំនួន ដែលបានរិះលើ ខ្សែប្រយុទ្ធ Lionel Messi ដែលថាគេលេងអន់និង ស៊ុតប៉េណាំងទីមិនចូលជាដើម ក្នុងប្រកួតរវាងក្លឹប Paris Saint Germain តទល់នឹងក្លឹប Real Madrid ក្របខ័ណ្ឌ UEFA Champions League កាលពីម្សិលមិញ។ Aguero បាននិយាយក្នុងថ្ងៃនេះថា៖” Leo គេលេងបានល្អហួសព្រំដែនរបស់គេទៀតណោះ។ ខ្ញុំមិនមែននិយាយបែបនេះដោយសារគេជាសម្លាញ់របស់ខ្ញុំនោះទេ តែនេះដោយសារតែគេលេងបានខ្លាំងមែន គេធ្វើបានល្អ និងសកម្មមែនទែន “។ កីឡាករបន្តថា៖” នៅបារាំង កាសែត និងទស្សនាវដ្ដីមួយចំនួនចេញមកដូចចង់សម្លាប់អាជីពគេអញ្ចឹង។ ពួកហ្នឹងគឺពួកអាអាច*។ តាមពិតខ្ញុំត្រូវមានកិច្ចសម្ភាសន៍ជាមួយកាសែតបារាំងមួយ ក៏ប៉ុន្តែខ្ញុំបដិសេធវិញ ដោយសារតែខ្ញុំគាំទ្រ Messi អញ្ចឹងនៅខណៈនេះខ្ញុំខឹងនឹងពួកហ្នឹង ចាំពេលក្រោយបានខ្ញុំព្រមសម្ភាសន៍ជាមួយ “។ នៅក្នុងការប្រកួតខាងលើ Mbappe ជាអ្នករកគ្រាប់បាល់បានមួយគ្រាប់ ដែលជួយឲ្យ PSG ឈ្នះ Real Madrid ក្នុងការប្រកួត UCL វគ្គ១៦ក្រុម ជើងទី១មួយនេះ៕
18 Feb 2022
71 views
Football News
ល្បីថា Man City នឹងផ្ដល់តំណែងមួយទៅ Aguero ដើម្បីមកជួយក្លឹប
ក្លឹប Manchester City ត្រូវសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា គ្រោងនឹងផ្ដល់តំណែងជា ទូតសុទ្ធឆន្ទៈ ទៅកាន់ Sergio Aguero ។ ជាទូទៅតំណែង ទូតសុទ្ធឆន្ទៈ នេះជាតំណែងដែលអាចជួយដល់ក្លឹប តាមរយៈចេញមុខធ្វើការផ្សព្វផ្សាយនានា ទៅដល់អ្នកគាំទ្រ។ បើតាមប្រភពខាងលើ ទោះចូលនិវត្តន៍ពីកីឡាករ វិស័យបាល់ទាត់ទៅហើយក៏ដោយ ប៉ុន្តែ Man City នៅតែមើល Aguero នៅតែអាចជួយលើកស្ទួយដល់ក្លឹបក្នុងវិស័យបាល់ទាត់ដដែលនេះ តាមរយៈតំណែងខាងលើនេះ។ គួរបញ្ជាក់ផងដែរថា Aguero ធ្លាប់ជាខ្សែប្រយុទ្ធអស់រយៈពេល ១០ឆ្នាំរបស់ Man City ដែលផ្លាស់ទៅ Barcelona នៅក្នុងរដូវកាលឆ្នាំ២០២១/២២ ប៉ុន្តែអាជីពរបស់គេត្រូវបានបញ្ចប់ ទាំងបង្ខំចិត្តដោយសារតែជំងឺបេះដូងកាលពីពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២១កន្លងទៅ៕
07 Jan 2022
66 views
Football News
Aguero អាចនឹងចូលនិវត្តន៍ពីបាល់ទាត់ដោយសារបញ្ហាបេះដូង
ខ្សែប្រយុទ្ធ Sergio Aguero របស់ Barcelona អាចចូលនិវត្តន៍ពីបាល់ទាត់ដោយសារបញ្ហាបេះដូងធ្ងន់ធ្ងរ។ យោងតាម AS ការពិនិត្យសុខភាពចុងក្រោយបង្អស់បានបង្ហាញថាបញ្ហាបេះដូងរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះអាចធ្ងន់ធ្ងរជាងអ្វីដែលគេបានសន្មត់ពីដំបូង។ កីឡាករវ័យ 33 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថារូបកេនឹងមិនអាចលេងលើទីលានបានបន្តទៀតទេ។ Aguero មានអារម្មណ៍ឈឺទ្រូង និងវិលមុខអំឡុងពេលប្រកួតស្មើលិទ្ធផល 1 ទល់នឹង 1 ជាមួយក្រុម Alaves នៅថ្ងៃទី 30 ខែតុលា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមកត្រូវបានគេបង្ហើបថាអតីតខ្សែប្រយុទ្ធ Man City រូបនេះបានទទួលរងនូវចង្វាក់បេះដូងលោតខុសប្រក្រតី អាចនឹងអវត្តមានពីក្រុមយ៉ាងហោចណាស់ 2 ខែ៕
12 Nov 2021
134 views
Football News
Aguero ត្រូវសម្រាកព្យាបាលរហូតដល់ខែ ៣ ឆ្នាំក្រោយ
ក្លឹប Barcelona បានប្រកាសថា ខ្សែប្រយុទ្ធ Sergio Aguero នឹងមិនអាចលេងរហូតដល់ទៅ៣ខែ បន្ទាប់ពីមានបញ្ហាឈឺទ្រូងអំឡុងពេលលេងទល់នឹង Alaves កាលពីចុងសប្ដាហ៍កន្លេងទៅ។ ពេលនេះ Aguero នឹងទទួលបានការព្យាបាល ខណៈសុខភាពរបស់គេត្រូវតាមដានជានិច្ច។ តាមប្រភពពីប្រទេសអេស្ប៉ាញឲ្យដឹងថា កីឡាករសញ្ជាតិអាហ្សង់ទីនមានបញ្ហាចង្វាក់បេះដូងលោតមិនប្រក្រតី។ តាមការប្រកាសពីក្លឹបនាពេលថ្មីៗនេះ កីឡាករវ័យ៣៣ឆ្នាំនឹងត្រូវសម្រាកព្យាបាលរយៈពេល៣ខែទើបអាចចូលទីលានវិញបាន។ អតីតកីឡាកររបស់ Manchester City ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងឲ្យ Barca បាន២ប្រកួតប៉ុណ្ណោះ បន្ទាប់ពីរបួសកាលមុនបើករដូវកាល៕
02 Nov 2021
97 views
Football News
Aguero អន់ចិត្តអត់ជាប់បេក្ខភាពឈ្នះ Ballon d’Or តែ Messi ប្រាប់ថា ទាល់ឈ្នះ UCL ទើបមានឱកាស
ខ្សែប្រយុទ្ធ Sergio Aguero បានអន់ចិត្តនៅពេលអត់ជាប់បេក្ខភាពឈ្នះពាន Ballor d’Or នៅក្នុងឆ្នាំនេះ ដោយខ្លួនបានងឿងឆ្ងល់ជាខ្លាំងថាមូលហេតុអ្វី ដែលខ្លួនត្រូវបានគេមើលរំលង។ Aguero បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា៖” ជាច្រើនដងហើយខ្ញុំឆ្ងល់ថា នូវខ្វះអីទៀត។ អញ្ចឹងថ្ងៃមួយក៏ខ្ញុំបានសួរ Messi ពីរឿងហ្នឹង ហើយគេក៏ប្រាប់ខ្ញុំវិញថាដើម្បីឲ្យមានឱកាសឈ្នះពាន Ballon’dOr នេះខ្ញុំត្រូវតែឈ្នះពាន Champions League ហើយគេនិយាយហ្នឹងពិតជាត្រឹមត្រូវ “។ កីឡាករនេះបន្តថា៖” មួយវិញទៀតអ្វីដែលសំខាន់ដែរនោះ បើឈ្នះពានធំៗអីជាមួយក្រុមជម្រើសជាតិរបស់យើងនោះក៏អាចមានឱកាសដែរ។ ជាក់ស្ដែងដូចកាល Take Fabio អញ្ចឹង កាលពីឆ្នាំ២០០៦ គេឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិគេ “។ Aguero មិនដែលធ្លាប់ឈ្នះពាន Ballon d’Or ម្ដងទេនៅក្នុងអាជីពរបស់គេ ដោយកាលលេងនៅ Man City កីឡាករនេះរកបាន ២៦០គ្រាប់ ក្នុង ៣៩០ប្រកួតខណៈដែរពេលផ្លាស់មកលេងនៅ Barca មិនទាន់បានចូលលេងប្រកួតម្ដងទេ ដោយសារបញ្ហារបួសសាច់ដុំកំភួនជើងស្ដាំធ្ងន់ធ្ងរ៕
14 Oct 2021
162 views
Football News
Aguero បដិសេធមិនពាក់អាវលេខ ១០៖“ វាជាការគោរពចំពោះ Messi”
កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona គឺ Sergio Aguero បានពន្យល់ពីមូលហេតុដែលគាត់បដិសេធមិនពាក់អាវលេខ ១០ បន្ទាប់ពីការចាកចេញរបស់ Lionel Messi ។ នេះបើយោងតាមសារព័ត៌មាន AS បានដកស្រង់សម្ដី Sergio Aguero៖“ក្លឹបបានផ្តល់អាវឱ្យខ្ញុំប៉ុន្តែខ្ញុំបដិសេធ។ នេះមិនមែនជាអ្វីដែលខ្ញុំមិនចង់បាននោះទេប៉ុន្តែវាគឺដោយសារតែការគោរពចំពោះ Messi” Aguero បានយកអាវលេខ ១៩ ជំនួសវិញខណៈដែលលេខ ១០ ត្រូវបានប្រគល់អោយកីឡាករ Ansu Fati ។
05 Sep 2021
178 views
Football News
ក្រោយ Messi ចាកចេញឥឡូវនេះកីឡាករ Sergio Aguero ចង់ចេញពី Barca ដែរ
ខ្សែប្រយុទ្ធចំណូលថ្មីក្លិប Barcelona កីឡាករ Sergio Aguero ត្រូវបានគេរាយការណ៍ កំពុងមានបំណងចង់ចាកចេញពីក្លិបបន្ទាប់ពី Lionel Messi មិនអាចបន្តកុងត្រាថ្មីជាមួយក្រុម។ ជាការពិតណាស់ យើងបានដឹងហើយថា Aguero គឺ ជាមិត្តជិតស្និទ្ធបំផុតរបស់ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ហើយ នាពេលថ្មីៗនេះ រូបគេបានសម្រេចចិត្តចាកចេញពី Manchester City មកកាន់ Barcelona ក្នុងគោលបំណងចាប់ដៃគូលេងជាមួយមិត្តសម្លាញ់ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ គឺ វាមិនអាចទៅរួចទៅវិញដោយសារច្បាប់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ LaLiga ធ្វើឲ្យការបន្តកុងត្រារវាង Barcelona និង Messi មិនអាចកើតឡើងបាន។ យ៉ាងណាក្តី ក្រោយទទួលដំណឹងថា Messi មិនអាចបន្តលេងឲ្យ Barcelona ស្រាប់តែមានពាក្យចចាមអារ៉ាមព្រោងព្រាតថា Aguero មានបំណងចង់ចាកចេញពីក្លិបពីព្រោះគោលបំណងរបស់គេមកកាន់ទីនេះ គឺ ដើម្បីលេងជាមួយ Messi ហើយ មុនមកដល់ទីនេះក្លិបក៏បានសន្យានឹងគេថា Messi នឹងមិនចាកចេញឡើយ ស្រាប់តែពេលនេះផ្ទុយនឹងពាក្យសន្យាដែលធ្វើឲ្យគេខឹងសម្ប៉ាខ្លាំងមែនទែន៕
08 Aug 2021
162 views
Football News
Suarez បង្ហាញអារម្មណ៍ ក្រោយឮថា Barcelona យក Aguero រួមក្រុម
ខ្សែប្រយុទ្ធ Luis Suarez ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅពេលបានដឹងថាក្រុម FC Barcelona ជិតចុះកុងត្រាយកកីឡាករ Aguero មករួមក្រុមនៅរដូវកាលថ្មីខាងមុខនេះផងដែរ។ Aguero វ័យ៣២ឆ្នាំអស់កុងត្រាជាមួយក្រុម Man City ហើយ នឹងមានដំណឹងថារូបគេនឹងទៅចូលរួមជាមួយក្រុម FC Barcelona ថែមទៀតផង។ ការណ៍នេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថា ជារឿងចម្លែកមួយដែលក្រុម Barcelona បានដក Suarez ចេញកាលពីរដូវកាលមុននោះក្រោមហេតុផលចាស់ពេក ប៉ុន្តែពេលនេះបែរជាទៅយកកីឡាករមានវ័យប្រហែលជាមួយកីឡាករអ៊ុយរុយហ្គាយមករួមក្រុមទៅវិញ។ ដោយឡែករឿងនេះដែរ សាមីខ្លួន Suarez ដែលធ្លាប់ត្រូវលោក Koeman មើលស្រាលថាអាយុច្រើន លេងមិនដល់កម្រិតនោះ បាននិយាយដែរថា៖ “ឥឡូវនេះ ពួកគេមានថ្នាក់ដឹកនាំថ្មី មនុស្សថ្មី ហើយពួកគេស្វែងរកកីឡាករមានគុណភាព។ គាត់មានទំនាក់ទំនងល្អជាមួយ Messi ។ ខ្ញុំគាំទ្រចំពោះការសម្រេចចិត្តរបស់ពួកគេ”៕
27 May 2021
157 views
Premier League News
Aguero ចុះកុងត្រាថ្មីជាមួយ ManCity រហូតដល់ឆ្នាំ 2021
Aguero ត្រូវ Man City ពីក្លឹបអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ 2011 ក្នុងតម្លៃ 38 លានផោន។ នឹងដើរតួយ៉ាងសំខាន់ក្នុងការទទួល
21 Sep 2018
697 views
Other News
តើខ្សែប្រយុទ្ធ Aguero នឹងត្រលប់ទៅកាន់ក្លឹប Atletico Madrid វិញទេ?
បើយោងតាមសារព័ត៌មាន Radio Marca បានឱ្យដឹងថាក្លឹប Atletico Madrid កំពុងតែស្វែងរកកីឡាករជំនួស Griezmann
12 May 2018
540 views
Premier League News
ខ្សែប្រយុទ្ធ Aguero នឹងសម្រាក់ រយៈពេល 1ខែបន្ទាប់ពីការវះកាត់ជង្គង់
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះមានបញ្ហារបួសប្រមាណ 5សប្ដាហ៍ចុងក្រោយ និង មិនបានលេងពេលប៉ះ Tottenham
18 Apr 2018
325 views
Premier League News
Aguero គ្រោងនឹងចាកចេញពីក្លឹប Man City ដើម្បីទៅលេងនៅ
ពិតណាស់ សញ្ចាតិអាហ្សង់ទីន វ័យ 29 ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់អាជីពជាមួយនឹងក្រុម Independiente នៅឆ្នាំ 1997
26 Mar 2018
683 views
Football Cup News
FA ត្រៀមបើកការស៊ើបអង្កេត ក្រោយអ្នកគំាទ្រទៅវាយ Aguero
Aguero ត្រូវបានអ្នកគាំទ្របង្កហិង្សាទៅលើរូបគេ ក្រោយចប់ការប្រកួតដែល Man City ចាញ់ Wigan 1-0 កាលពីម្សិលមិញ
21 Feb 2018
608 views
Premier League News
លីគអង់គ្លេសប្រកាសឈ្មោះ Howe អ្នកចាត់ការល្អ, Aguero កីឡាករល្អ និង Willian គ្រាប់បាល់ល្អនៅ PL ខែមករានេះ
ក្របខ័ណ្ឌកំពូលអង់គ្លេសបានប្រកាសឈ្មោះអ្នកចាត់ការទូទៅល្អ កីឡាករល្អ និងគ្រាប់បាល់ល្អបំផុតប្រចាំខែមករាកាលពីថ្ងៃម្សិលមិញ
17 Feb 2018
588 views