Tag: Aliou Cisse
Football News
សេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរយះពេល ៦០ឆ្នាំចុងក្រោយ
ក្រុមជម្រើសជាតិសេណេហ្គាល់បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់នឹង ២ លើអេហ្ស៊ីបកាលពីយប់មិញ។ ការប្រកួតដែលរៀបចំឡើងក្នុងប្រទេសកាមេរ៉ូន ក្រុមជម្រើសជាតិសេណេហ្គាល់និងអេហ្ស៊ីបបានបញ្ចប់ត្រឹមលទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះក្រោយលេងអស់ ១២០នាទី។ ដូច្នេះពួកគេត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលសេណេហ្គាល់បានយកឈ្នះ ៤ ទល់នឹង ២ លើអេហ្ស៊ីប។ លោក Aliou Cisse គ្រូរបស់ក្រុមជម្រើសជាតិសេណេហ្គាល់បាននិយាយថា វាបានបង្ហាញថា ប្រសិនបើអ្នកខិតខំ តស៊ូ អ្នកនឹងទទួលបានផលនូវអ្វីដែលអ្នកចង់បាន។ លោកពិតជាមានអារម្មណ៍រំជួលចិត្ត ព្រោះតែប្រជាជនសេណេហ្គាល់ចង់ឈ្នះពាននេះអស់រយៈពេល ៦០ឆ្នាំមកហើយ។ ម្ចាស់ផ្ទះកាមេរ៉ូនបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើប៊ូគីណាហ្វាសូ ៥ ទល់នឹង ៣៕
08 Feb 2022
54 views