Tag: Alisson Becker
Football News
អ្នកចាត់ការលោក Jurgen Klopp មិនមានគម្រោងលក់អ្នកចាំទី Kelleher នោះឡើយ
អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការបញ្ជាក់ថា ក្លិបមិនមានគម្រោងក្នុងការលក់អ្នកចាំទី Caoimhin Kelleher នោះឡើយ។ អ្នកចាំទីដៃទី២ ខាងលើ បានត្រឹមជាជម្រើសបន្ទាប់ពីកីឡាករ Alisson Becker ប៉ុន្តែគេបានបង្ហាញទម្រង់លេងល្អ កាលពីប៉ះ Chelsea នៅពានរង្វាន់ FA Cup នៅថ្ងៃអាទិត្យកន្លងទៅ។ ជាមួយគ្នានេះ ក្រោយបង្ហាញទម្រង់លេងលេចធ្លោ កាលពីប៉ះ Chelsea លោក Klopp បានបង្ហើបថា លោកបានត្រៀមផែនការរយៈពេលវែង សម្រាប់ Kelleher។ គ្រូបង្វឹកសញ្ជាតិហូឡង់បានថ្លែងថា៖ “សម្រាប់អ្នកចាំទីវ័យក្មេង វាជាការពិតណាស់អំពីការអភិវឌ្ឍន៍ ហើយ Caoimh បានអភិវឌ្ឍនៅទីនេះបានយ៉ាងល្អមិនគួរឱ្យជឿ។ ក្លិបគ្មានបំណងនឹងលក់គាត់ ឬដាក់គាត់ខ្ចីជើងនោះឡើយ មិនមានទាល់តែសោះ។ យើងត្រូវការដៃទីពីរខ្លាំង”៕
03 Mar 2022
68 views
Football News
Liverpool គិតថាកិច្ចព្រមព្រៀងថ្មីជាមួយ Mohamed Salah គឺជារឿងល្អបំផុត
ក្រុមហង្សក្រហម Liverpool ត្រូវបានគេនិយាយថាការចុះហត្ថលេខាឡើងវិញជាមួយ Mohamed Salah ក្នុងកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Anfield គឺជារឿងល្អបំផុត ។ អតីតកីឡាករក្រុមតោខៀវ Chelsea និង Roma រូបនេះគ្រោងនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅឆ្នាំ ២០២៣ ហើយរូបគេបានជំរុញឱ្យមានការរំពឹងទុកកាលពីឆ្នាំមុនដោយមិនបដិសេធការផ្លាស់ទៅ Real Madrid ឬ Barcelona ។ ភ្នាក់ងាររបស់ Salah លោក Ramy Abbas Issa បានបង្ហោះសារដ៏អាថ៌កំបាំងមួយនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីជ័យជម្នះ ៣-០ របស់ហង្សក្រហមនៅលើទឹកដី Norwich City កាលពីចុងសប្តាហ៍ដោយសរសេរថា“ ខ្ញុំសង្ឃឹមថាពួកគេកំពុងមើល” នៅក្នុងសារជាក់ស្តែងមួយទៅកាន់នាយកប្រតិបត្តិរបស់ Liverpool ។ ថ្វីបើមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ Salah ក៏ដោយក៏កាសែត Sunday World បានរាយការណ៍ថា Liverpool មានទំនុកចិត្តក្នុងការយល់ព្រមលើលក្ខខណ្ឌថ្មីជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបនៅខែនេះនៅពេលពួកគេផ្តល់អាទិភាពដល់ការបន្តកិច្ចសន្យា។ លោក Jurgen Klopp បានឃើញ Fabinho, Alisson Becker, Virgil
18 Aug 2021
211 views
Other News
ដឹងទេ!! ថ្ងៃនេះ ជាថ្ងៃពិសេសមួយរបស់អ្នកចាំទី Alisson Becker
Alisson Becker ធ្វើបានយ៉ាងល្អជាមួយនិង Liverpool កាលពីរដូវកាលមុន ដោយបានជួយឲ្យក្លិបរហស្សនាមហង្សក្រហមឈ្នះពាន UEFA Champions League និងឈរចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Premier Leauge។ មិនត្រឹមតែប៉ុណ្ណោះ Alisson បានឈ្នះពានឯកត្តជនជាច្រើនដូចជា អ្នកចាំទីឆ្នើមប្រចាំឆ្នាំ, ជម្រើស ១១នាក់ល្អបំផុត, អ្នកចាំទីល្អបំផុតក្នុងពានរង្វាន់ UEFA Champions League និងស្រោមដៃមាស Premier League។ អ្នកគាំទ្រមួយចំនួនបានជ្រាប និងអ្នកគាំទ្រខ្លះទៀតមិនទាន់បានជ្រាបថា ថ្ងៃទី២ ខែតុលា គឺជាថ្ងៃកំណើតរបស់អ្នកចាំទី Alisson Becker ដែលនៅឆ្នាំ ២០១៩នេះ Alisson មានវ័យ ២៧ឆ្នាំហើយ។ Alisson កើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៩២ នៅភាគខាងត្បូងប្រទេសប្រេស៊ីល។ គេចាប់ផ្ដើមលេងបាល់ដំបូងជាយុវជនថ្នាលរបស់ Internacional កាលពីឆ្នាំ២០០២ មុនតម្លើងមកកាន់ក្រុមធំនៅឆ្នាំ២០១៣។ ដោយទម្រង់នៃការចាប់បាល់គួរឲ្យចាប់អារម្មណ៍ Alisson ត្រូវក្លិប Roma ទិញយកពី Internacional ក្នុងតម្លៃខ្លួន ៧.៥លានអឺរ៉ូកាលពីឆ្នាំ២០១៦។
02 Oct 2019
141 views
Other News
Alisson Becker បន្តឈ្នះពានកីឡាករចាំទីល្អរបស់ពិភលោក ប្រចាំឆ្នាំនៅ FIFA
Alisson Becker ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាំល្អបំផុត ប្រចាំឆ្នាំ២០១៩ របស់ពិភពលោក (FIFA) ក្នុងពិធីប្រគល់ពានឯកត្តជនដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃចន្ទ ទី២៣ ខែកញ្ញានៅទីក្រុង Milan ប្រទេស អ៊ីតាលី។ កីឡាករវ័យ ២៦ឆ្នាំ សញ្ជាតិប្រេស៊ីលខាងលើនេះ មានសំឡេងឆ្នោតគាំទ្រឈ្នះគូប្រជែងអ្នកចាំទីដូចគ្នា Ederson របស់ក្លឹប Manchester City និង Marc Andre-ter Stergen នៃក្លឹប FC Barcelona ក្នុងចំណោមបេក្ខភាព ៣នាក់ចុងក្រោយដែលឡើងមកដល់ជុំផ្តាច់ព្រ័ត្រ។ គុណសម្បតិ្តរបស់ Alisson ដែលទើបបានចូលរួមជាមួយ Liverpool បាន ១រដូវកាល ក្រោយចាកចេញពីក្លឹប អ៊ីតាលី AS Roma នោះ បានជួយហង្សក្រហម Liverpool បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League ដើម្បីស្រោមដៃមាសនៅអង់គ្លេស ជាមួយនឹងការឈ្នះពានធំ UEFA Champions League ដែលឈ្នះ ស្រោមដៃមាសនៅអឺរ៉ុបទៀត។ បន្ថែមលើនេះ Alisson
24 Sep 2019
386 views
Other News
អ្នកចាំទី Alisson Becker អាចនឹងអវត្តមាន៨សប្តាហ៍ បន្ទាប់ពីមានបញ្ហាសាច់ដុំកំភួនជើង
អ្នកចាំទី Alisson Becker អាចនឹងអវត្តមាន៨សប្តាហ៍ បន្ទាប់ពីមានបញ្ហារបួសសាច់ដុំកំភួនជើង អំឡុងពេលក្រុម Liverpool ប្រកួតឈ្នះក្រុម Norwich
12 Aug 2019
141 views
Other News
អ្នកចាំទី Alisson អវត្តមានពេល Liverpool ប៉ះ Chelsea នៅ UEFA Super Cup
របួសកូនគោពេលឈ្នះ Norwich City ៤ទល់នឹង១បើកឆាក Premier League រដូវកាលថ្មី២០១៩/២០២០ កាលថ្ងៃសុក្រ ទី០៩ ខែសីហា នឹងធ្វើឲ្យអ្នកចាំទី Alisson អវត្តមានពេល Liverpool ប៉ះ Chelsea ក្នុងពានរង្វាន់ UEFA Super Cup 2019។ អ្នកចាំទីប្រេស៊ីលដែលធ្វើបាន clean sheet ២១លើកនៅរដូវកាលមុន ត្រូវបានប្ដូរចេញ ជំនួសដោយអ្នកចាំទី Adrian ទើបផ្ទេរពី West Ham United ដោយគ្មានតម្លៃខ្លួន។ ក្រុមហង្សក្រហមនៅសល់អ្នកចាំទីដៃទី៣ម្នាក់ទៀតដែលទើបធូរស្បើយពីរបួសផងដែរ។ ជំនួបរវាង Liverpool និង Chelsea ធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែសីហា៕
10 Aug 2019
255 views
Other News
អតីតគ្រូបង្វឹករបស់ Alisson Becker ថារូបគេសាកសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon D’or ប្រចាំឆ្នាំ ២០១៩ នេះ
អ្នកចាំទីដៃស្អិត Alisson Becker របស់ Liverpool សាកសមនឹងឈ្នះពានរង្វាន់ប្រចាំឆ្នាំ Ballon D’or នេះបើតាមសម្តីរបស់លោក Daniel Pavan អតីតគ្រូបង្វឹករបស់គាត់
03 Aug 2019
515 views
Premier League News
ទីបំផុត! Liverpool ទិញបាន អ្នកចាំទីប្រេស៊ីល Alisson Becker ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក
ក្លិបបាល់ទាត់ Liverpool បានប្រកាសជាផ្លូវការក្នុងការនាំចូលអ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker លេងនៅក្លិប AS Roma ក្នុងតម្លៃខ្លួន ៦៥ លានផោន
20 Jul 2018
415 views
Other News
Alisson និយាយថា អនាគតរបស់ខ្ញុំ អ្នកនឹងឃើញនៅថ្ងៃមុខ !!
Alisson កំពុងតែជាអារម្មណ៍រីករាយ នៅពេលដែលមានមនុស្សជាច្រើនកំពុងតាមដានគាត់ ប៉ុន្ដែផ្ដោតទៅលើក្រុម Roma
14 Jan 2018
463 views