Tag: Allianz Arena
Football News
Lewandowski ចង់ចាកចេញពី Bayern ខណះ Barca ត្រៀមស្នើកុងត្រា៣ឆ្នាំដល់រូបគេ
សារព័ត៌មាន Sky Germany បានចុះផ្សាយថា ខ្សែប្រយុទ្ធ Robert Lewandowski បានជូនដំណឹងទៅក្លិប Bayern Munich ថារូបគេចង់ចាកចេញនៅរដូវក្ដៅនេះតែម្ដង គឺមិនរង់ចាំឲ្យផុតកុងត្រាសិនឡើយ។ ខណៈនោះដែរ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាក្លិប Barcelona នៅតែចិញ្ចឹមចិត្តចង់បាន Lewandowski ពីក្លិប Bayern Munich បើទោះបីជាកន្លងមកថ្នាក់ដឹកនាំផ្នែកកីឡារបស់ Barca ធ្លាប់ចេញមុខបដិសេធថាមិនបានចរចាជាមួយ កីឡាករសញ្ជាតិប៉ូឡូញរូបនេះក្ដី។ Bayern Munich កំពុងពិភាក្សាលើកុងត្រាថ្មីជាមួយកីឡាករវ័យ៣៣ឆ្នាំរូបនេះ ដោយមិនទាន់ឈានដល់ការព្រមព្រៀងណាមួយនោះឡើយ ប៉ុន្តែមើលទៅ Lewandowski ទំនងជាមិនចង់ស្នាក់នៅបន្ត។ ឥលូវនេះ ភាគីលោក Xavi Hernandez កំពុងរង់ចាំយ៉ាងអត់ធ្មត់ ដោយ Romano បង្ហើបថា Robert Lewandowski ក៏បានដឹងដែរថាក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះចង់បានរូបគេ។ Barca នឹងមិនបោះបង់ការព្យាយាមក្នុងការចុះកុងត្រាយកគេនោះឡើយស្របពេល Lewandowski នៅសល់កុងត្រា១ឆ្នាំទៀតស្នាក់នៅទឹកដី Allianz Arena ។គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Robert Lewandowski
14 May 2022
19 views
Football News
ខុសពី Keoman លោក Xavi ប្ដូរយុទ្ធសាស្ត្របែបនេះដើម្បីសងសឹក Bayern
អ្នកចាត់ការ Xavi Hernandez បានផ្លាស់ប្ដូរការត្រៀមខ្លួនរបស់ Barcelona មុនការប្រកួតសំខាន់ជាមួយ Bayern Munich នៅថ្ងៃពុធស្អែក។ Barca ត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ហើយមុនការប្រកួតមក ក្រុមរបស់លោក Xavi នឹងនាំគ្នាទៅហ្វឹកហាត់នៅឯកីឡដ្ឋាន Allianz Arena តែម្ដង។ កន្លងទៅការលេងក្រៅដីក្នុងពានរង្វាន់ Champions League នារដូវកាលនេះ អតីតអ្នកចាត់ការចាស់ Ronald Koeman តែងហ្វឹកហាត់នៅ Camp Nou មុនពេលចេញដំណើរទៅប្រកួត។ ប៉ុន្តែក្រោមការដឹកនាំរបស់ Xavi ក្លឹប Barca នឹងហោះទៅប្រទេសអាល្លឺម៉ង់មុនពេលដើម្បីហ្វឹកហាត់នៅទីលានសម្រាប់ប្រកួតតែម្ដង។ ការទៅហ្វឹកហាត់នៅ Allianz Arena នៅថ្ងៃអង្គារនេះ ដោយសារតែ Xavi ចង់ឲ្យកីឡាករស៊ាំនឹងបរិយាកាសក្នុងកីឡដ្ឋាន។ ការប្រកួតរវាង Bayern និង Barca នឹងលេងដោយគ្មានអ្នកគាំទ្រផ្ទាល់ ដោយសារតែការរឹតបន្តឹងបញ្ហាជំងឺកូវីដ-១៩នៅទីក្រុង Munich៕
07 Dec 2021
126 views
Football News
ដឹងទេ? យប់មិញ Ronaldo វ័យ៣៦ឆ្នាំប្រើល្បឿន៣២គម/ម៉ រកគ្រាប់ឲ្យព័រទុយហ្គាល់
Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះល្បឿននៃការរត់របស់គេក្នុងការរកគ្រាប់បាល់បើកឆាកឲ្យព័រទុយហ្គាល់កាលពីយប់មិញ។ ត្បិតតែមានវ័យ៣៦ឆ្នាំ តែ Ronaldo ដូចមិនបានបង្ហាញពីការធ្លាក់ចុះល្បឿន ពេលដែលគេចាប់ផ្ដើម និងបញ្ចប់ទី ដោយការវាយបកក្នុងកីឡដ្ឋាន Allianz Arena។ ប្រមាណ១០នាទីដំបូងអាល្លឺម៉ង់បានសម្រុកលើព័រទុយហ្គាល់ជាខ្លាំង។ ប៉ុន្តែដោយសារតែការសម្រុកខ្លាំងពេក ធ្វើឲ្យព័រទុយហ្គាល់ទទួលបានបាល់វាយបកដាច់មាត់មួយ ដោយការសហការគ្នារវាង Bernardo Silva បោះឲ្យ Diogo Jota រួចបញ្ជូនបន្តឲ្យ Ronaldo សម្រេចទីនាទីទី១៥។ តាមស្ថិតិបង្ហាញ ពីប្រអប់មុខទីរបស់ព័រទុយហ្គាល់ទៅប្រអប់ទីរបស់អាល្លឺម៉ង់ Ronaldo បានប្រើល្បឿន៣២គម/ម៉។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រសឹងមិនជឿដែលកីឡាករវ័យ៣៦ឆ្នាំទៅហើយអាចធ្វើបាន។ ប្រកួតក្រោយព័រទុយហ្គាល់បន្តធ្វើការធ្ងន់ប៉ះបារាំង៕
20 Jun 2021
183 views
Uefa Chanpions League News
UEFA ប្រកាសកីឡដ្ឋានដែលស្វាគមន៍វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០២១/២២/២៣
នៅកិច្ចប្រជុំកំពូលមួយរបស់សមាគមបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃអង្គារកន្លងទៅ បានសម្រេចពីកីឡដ្ឋានចំនួន ៣ ដែលត្រូវបើកទ្វារស្វាគមន៍ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នាឆ្នាំ ២០២១, ២០២២ និង ២០២៣។ ក្នុងនោះសម្រាប់ឆ្នាំ ២០២១ នឹងលេងនៅទឹកដី Gazprom Arena កីឡដ្ឋានរបស់ក្លឹប Saint Petersburg ដែលអាចផ្ទុកអ្នកទស្សនាប្រមាណ ៦៨ ០០០ នាក់ ពោលរាប់ចូលជាលើកទី ២ ដែលកីឡដ្ឋាននៅប្រទេសរុស្ស៊ីអាចមានសិទ្ធទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL បន្ទាប់ពីឆ្នាំ ២០០៨ ពួកគេធ្លាប់ទទួលសិទ្ធម្តងក្នុងជំនួប Man Utd ទល់ Chelsea ក្នុងទីក្រុង Moscow។ ដោយឡែកនៅឆ្នាំ ២០២២ នឹងលេងនៅដីអាល្លឺម៉ង់ ក្នុងកីឡដ្ឋាន Allianz Arena អាចផ្ទុកអ្នកទស្សនាប្រមាណ ៧៥ ០០០ នាក់ ដោយកីឡដ្ឋាននេះធ្លាប់ស្វាគមន៍ជំនួប Chelsea ទល់ Bayern Munichនាឆ្នាំ ២០១២។ ខណៈ
26 Sep 2019
1237 views