Tag: Andreas Christensen
Football News
លោក Xavi បើកភ្លើងខៀវឲ្យក្លឹបលក់ខ្សែការពារ Sergino Dest ចេញ
សារព័ត៌មាន Sport បានរាយការណ៍ថាលោក Xavi Hernandez គ្រូបង្វឹករបស់ក្រុម Barcelona បានបើកភ្លើងខៀវអនុញ្ញាតឲ្យក្លិបលក់ ខ្សែការពារ Sergino Dest ចេញ។ កីឡាករវ័យ២១ឆ្នាំរូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២០ ប៉ុន្តែដោយសារក្លិបជិតនឹងនាំយក ខ្សែការពារ Andreas Christensen និង Cesar Azpilicueta ពី Chelsea នោះ គឺ Xavi គ្មានបញ្ហានោះឡើយបើសិនក្លិបលក់ Dest ចេញ។ Dest នៅតែពុំទាន់លេងបានល្អត្រូវចិត្តលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះនោះឡើយ ហើយលោកត្រូវការខ្សែការពារដែលមានបទពិសោធន៍ច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរថា Sergino Dest ចូលលេងឲ្យ Barcelona បាន៣០ប្រកួតនៅរដូវកាលនេះ៕
14 May 2022
18 views
Football News
ខ្សែការពា Christensen បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ជាមួយ Barca ហើយ
ខ្សែការពារក្លិប Chelsea កីឡាករ Andreas Christensen ត្រូវបានរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ ក្នុងការ ផ្លាស់ទៅក្លិប Barcelona នៅរដូវក្តៅខាងមុខនេះហើយ។ ជាការពិតណាស់ Barca កំពុងតែរកសមាសភាពកំផែងថ្មីមក ជំនួសជើងចាស់ Gerard Pique ដោយគេកំពុងឈានចូលវ័យជ្រេរ ហើយពុំសូវបង្ហាញសមត្ថភាពបានល្អដូចមុន។ ជាក់ស្តែង Barca បានយក Eric Garcia ពី Manchester City មករ៉ាប់រងម្តងហើយ ក៏ប៉ុន្តែអ្វីៗគឺមិនបានដូចបំណង ព្រមទាំងលោក Xavi ពុំសូវមានទំនុកចិត្តទៅលើសមត្ថភាពរបស់ កីឡាករ Samuel Umtiti និង Clement Lenglet ថែមទៀតនោះ ទើបបច្ចុប្បន្ន Barca បែរទៅចាប់អារម្មណ៍ កីឡាករ Chelsea ខាងលើវិញ។ បើយោងទៅតាមសារកាសែត Caught Offside បានចុះផ្សាយថា Christensen និង Barca បានយល់ស្របព្រមព្រៀងគ្នាហើយ ដោយ Christensen
03 Mar 2022
82 views
Football News
ថ្នាក់លើ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid
ក្រុមប្រឹក្សាភិបាលរបស់ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid តាមសំណើចង់បានរបស់អ្នកចាត់ការលោក Thomas Tuchel នេះបើតាមរបាយការណ៍នៅក្នុងប្រទេស អេស្ប៉ាញ។ ជាការពិតណាស់ នៅដំណាច់រដូវកាលនេះ Chelsea ប្រឈមមុខបាត់បង់ខ្សែការពារឆ្នើម ៣ រូបក្នុងនោះមាន Antonio Rudiger, Andreas Christensen និង Cesar Azpilicueta ដោយសារកុងត្រារបស់ពួកគេផុតកំណត់ ហើយម្យ៉ាងពួកគេក៏នឹងអាចចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ។ ជាមួយគ្នានេះ Chelsea កំពុងតែស្វែងរកខ្សែការពារដែលមានគុណភាពមួយចំនួន ដើម្បីជំនួសតំណែងរបស់កីឡាករដែលអាចចាកចេញថ្មីៗនេះក្រុមតោខៀវបានដាក់រ៉ាដាទៅលើខ្សែការពារមួយចំនួនក្នុងនោះមាន Jules Kounde របស់ Sevilla កីឡាករ Pau Torres របស់ Villarreal និង Matthijs de Ligt របស់ Juventus។ ទោះបីយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់កាសែត Marca បានឱ្យដឹងថា, ក្រុមម្ចាស់ជើងឯកពាន Champions League កំពុងបង្កើនកិច្ចខិតខំដើម្បីចូលចរចាយក
21 Feb 2022
59 views
Football News
លោក Mino Raiola ទម្លាយថា De Ligt ចង់ចេញពី Juventus
លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារ Matthijs de Ligt បានទម្លាយឲ្យដឹងថា អតិថិជនរបស់ខ្លួនមានបំណងចង់ចាកចេញពី Juventus។ De Ligt បានមកដល់ទីក្រុង Turin កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ បន្ទាប់ពីឈ្នះពាន Golden Boy និងជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាល២០១៨-១៩។ អំឡុងពេលលេងនៅ Juventus គេធ្លាប់ឈ្នះពាន Serie A និង Coppa Italia ប៉ុន្តែពេលនេះក្រុមរបស់គេកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Serie A។ ថ្មីនេះលោក Raiola បានទម្លាយថា De Ligt ចង់ស្វែងរកការប្រកួតប្រជែងថ្មី។ នេះអាចជាដំណឹងល្អសម្រាប់ Chelsea ដែលធ្លាប់បង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិហុល្លង់វ័យ២២ឆ្នាំនៅប៉ុន្មានខែថ្មីៗនេះ។ ខ្សែការពាររបស់ Chelsea ៤នាក់នឹងត្រូវអស់កុងត្រានៅឆ្នាំក្រោយក្នុងនោះមាន Antonio Rudiger, Cesar Azpilicueta, Thiago Silva និង Andreas
21 Dec 2021
206 views
Football News
Chelsea កំពុងសម្លឹងឃើញកំផែងដ៏រឹងមាំ Marquinhos របស់ PSG
ក្លិប Chelsea យកបានត្បូងពេជ្រម្នាក់ហើយពីក្រុម Paris Saint-Germain នោះគឺអ្នកចាត់ការលោក Thomas Tuchel, ហើយថ្មីៗនេះទៀតសោតក្រុម តោខៀវ ត្រូវបានគេរាយការណ៍មកថាកំពុងចាប់អារម្មណ៍ចង់បានកំផែងដ៏រឹងមាំម្នាក់ទៀត របស់ក្រុមអ្នកមានបារាំង។ យោងតាមប្រភពសារព័ត៌មាន TeamTalk របស់ប្រទេស អេស្ប៉ាញ បានឱ្យដឹងថា Chelsea កំពុងពិចារណាលើការនាំយក Marquinhos ខ្សែការពារកណ្តាលសញ្ជាតិ ប្រេស៊ីលមកកាន់ទឹកដី Stamford Bridge ខណៈជើងក្រោមរបស់ PSG រូបនេះកំពុងផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងមែនទែនក្នុងការផ្លាស់មកកាន់ទឹកដី អង់គ្លេស នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ Chelsea មានខ្សែការពារមួយចំនួនគឺជិតផុតកុងត្រានៅរដូវកាលខាងមុខនេះហើយ, ក្នុងនោះមាន Antonio Rudiger និង Andreas Christensen ខណៈពួកគេក៏ប្រហែលជានឹងចាកចេញផងដែរ។ យ៉ាងណាមិញ ក្រុមតោខៀវត្រូវបានគេមើលឃើញថា នឹងអាចមានលទ្ធភាពខ្ពស់ក្នុងការយកបាន Marquinhos ដោយសាររូបគេនិងលោក Tuchel គឺមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំងមែនទែន៕
05 Dec 2021
108 views
Football News
Chelsea ដាក់រ៉ាដាលើខ្សែការពាររបស់ Barcelona
ខ្សែការពារ Ronald Araujo របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅរបស់ក្រុមតោខៀវ Chelsea។ ពិតណាស់ Araujo ជាកីឡាករសំខាន់មួយរូបសម្រាប់ Barca ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ១៣ប្រកួត ហើយក្រុមរបស់លោក Xavi ជឿជាក់ថានឹងអាចបន្ដកុងត្រាថ្មីរយៈពេលវែងជាមួយគេ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថាក្លិបមួយចំនួនកំពុងដាក់រ៉ាដា លើ Araujo ។ របាយការណ៍បានអះអាងថា Chelsea ក៏កំពុងដាក់ការចាប់អារម្មណ៍លើ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះផងដែរ ដោយបានជឿជាក់ថាខ្សែការពាររូបនេះមានសមត្ថភាពអាចជួយ ក្លិបរបស់ពួកគេឲ្យទទួលបានជោគជ័យ។ ស្របពេលដែលក្រុមរបស់លោក Tuchel ក៏នឹងស្វែងរកខ្សែការពារកណ្ដាលថ្មីម្នាក់ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ជុំវិញភាពមិនច្បាស់លាស់លើអនាគតរបស់ខ្សែកាពារ Antonio Rudiger, Cesar Azpilicueta និង Andreas Christensen ថាតើពួកគេនឹងព្រមបន្ដកុងត្រាថ្មីទៀតឬអត់៕
27 Nov 2021
157 views
Football News
ក្លឹប Barcelona បង្ហាញគោលដៅផ្ទេរកីឡាករនៅរដូវក្តៅក្រោយ
អ្នកកាសែត Gerard Romero រាយការណ៍ថា Barcelona បានសម្រេចចិត្តបង្ហាញលើគោលដៅផ្ទេរកីឡាកររបស់ពួកគេនៅរដូវកាលក្រោយ។ ក្លឹបដែលស្ថិតក្នុងតំបន់កាតាឡានមួយនេះកំពុងស្វែងរកកីឡាករដើម្បីពង្រឹងក្រុមរបស់ពួកគេ ហើយទោះបីជាមានបញ្ហារផ្នែកហិរញ្ញវត្ថុក៏ដោយ Barcelona នូវតែចង់ចុះហត្ថលេខាលើកីឡាករ 3 ឬ 4 នាក់បន្ថែមទៀត។ ក្លឹបអ្នកមានបុណ្យ Barcelona កំណត់គោលដៅលើកីឡាករដូចជា ខ្សែការពារ César Azpilicueta របស់ Chelsea, ខ្សែការពារឆ្វេង Jose Gaya របស់ Valencia និងខ្សែប្រយុទ្ធវ័យក្មេង Karim Adeyemi របស់ Red Bull Salzburg ដែល Barcelona កំពុងសម្លឹងមើល។ លើសពីនេះ Barça កំពុងពិចារណាកីឡាករ Andreas Christensen របស់ Chelsea ដោយសារមានលទ្ធភាពទទួលបានគាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ សេចក្ដីរាយការណ៍ពីមុនថា Barcelona ទំនងជាមិនអាចចុះហត្ថលេខាលើកីឡាករណាម្នាក់ក្នុងខែមករានេះបានទេ ដោយសារច្បាប់ Financial Fair Play បានកំណត់៕
20 Nov 2021
133 views
Uefa Chanpions League News
Christensen ទំនងជាបន្ទោស Fabregas ចំពោះការអោយ Messi រកគ្រាប់បាល់បាន
Chelsea បានផ្តល់គុណសម្បត្តិដល់ក្រុម Barcelona ក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League
21 Feb 2018
264 views