Tag: Andy Robertson
Football News
Everton ពេលនេះធ្លាក់ចូលក្នុងតំបន់កាត់ចោលបន្ទាប់ពីចាញ់ Liverpool យប់មិញ
ក្លឹប Everton បានធ្លាក់ចូលទៅក្នុងតំបន់ត្រូវកាត់ចោលហើយ បន្ទាប់ពីប្រកួតចាញ់ Liverpool ២-០ កាលពីយប់មិញក្នុងការប្រកួតសប្ដាហ៍ទី៣២របស់ខ្លួន។ ការប្រកួតរវាងក្រុមទាំងពីរគ្មានគ្រាប់ឡើយក្នុងវគ្គទីមួយ ត្រូវរងចាំរហូតដល់នាទីទី៦២ទើបខ្សែការពារ Andy Robertson រកបានគ្រាប់ដំបូងឲ្យ Liverpool។ ខ្សែប្រយុទ្ធប្ដូរចូល Divock Origi ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យហង្សក្រហមទទួលបាន៣ពិន្ទុយ៉ាងមានសារៈសំខាន់។ ជ័យជម្នះនេះបានបន្តជួយ Liverpool ដេញតាមក្រុមកំពូលតារាង Manchester City ១ពិន្ទុក្នុងការប្រជែងគ្នាដណ្ដើមពាន Premier League រដូវកាលនេះ។ ចំណែក Everton ពេលនេះបានធ្លាក់ទៅលេខ១៨ ដែលស្ថិតនៅតំបន់ក្រុមបាតតារាងទាំង៣ត្រៀមកាត់ចេញទៅលេងនៅ Championship។ លើកចុងក្រោយដែល Everton ធ្លាប់ធ្លាក់ចូលក្នុងតំបន់កាត់ចោលគឺនៅរដូវកាល១៩៩៨-៩៩៕
26 Apr 2022
34 views
Football News
លោក Klopp បានដាក់បន្ទុកលើអាជ្ញាកណ្ដាលធ្វើឲ្យ Liverpool ស្មើ Spurs
ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុម Spurs ក្នុងលទ្ធផល ២ ទល់នឹង ២ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នាយប់មិញ។ សម្រាប់ការប្រកួតនេះដែរពិតជាជក់ចិត្តមែនទែន ដោយសារតែក្រុមទាំងពីរមានគ្រាប់បាល់ប្រដេញគ្នា។ តែនៅចុងម៉ោងក្រោយពី Andy Robertson ទទួលបានកាតក្រហមទៅ ការប្រកួតក៏ចាប់ផ្ដើមក្ដៅ ហើយលោក Jurgen Klopp ក៏បាននិយាយដាក់បន្ទុកទៅលើអាជ្ញាកណ្ដាលខ្លាំង ដែលមិនព្រមផ្ដល់កាតក្រហមទៅឱ្យកីឡាករ Harry Kane គ្រាដែលរូបគេបានឈូសជើង Robertson តាំងពីដើមតង់មក។ លោក Klopp បាននិយាយថាលោកមិនយល់ថាអាជ្ញាកណ្ដាលមានបញ្ហាអ្វីជាមួយខ្លួនឡើយ។ ក្នុងការប្រកួតនេះ Kane សមបានកាតក្រហមដែលបើកបាតស្បែកជើងឈូសខ្លាំងនៅដើមតង់ទី១ តែត្រង់កន្លែងនេះអាជ្ញាកណ្ដាលផ្ដល់ត្រឹមកាតលឿង។ តែត្រង់ Robertson ប៉ះ Emerson Royal ពីក្រោយសោះ បែរជាផ្ដល់កាតក្រហមទៅវិញ។ អ្នកចាត់ការអាល្លឺម៉ង់ពិតជាមិនយល់ពីអាជ្ញាកណ្ដាលពិតមែន៕
21 Dec 2021
109 views