Tag: Ansu Fati
Football News
Ansu Fati បានសម្រកទឹកភ្នែកពេលប្ដូរចេញ ក្នុងជំនួប Barca ចាញ់ Athletic Bilbao
កាលពីយប់មិញនេះក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពាន Copa Del Rey ហើយក្រោមថ្វីជើង Athletic Bilbao ដោយលទ្ធផល ៣ ទល់នឹង ២ នៅទឹកដីរបស់ Athletic Bilbao វគ្គ១៦ក្រុមចុងក្រោយ។ ក្នុងជំនួបនេះ Ansu Fati បានប្ដូរចូលនៅនាទីទី ៦១ ក្រោយពេលក្រុមរបស់ខ្លួនតាមបានស្មើ ២ទល់ ២ជាមួយ Athletic Bilbao បញ្ចប់ ៩០នាទី គេក៏រងរបួសហើយត្រូវបានប្ដូរចេញនៅម៉ោងបន្ថែម ១៥នាទី ២ដងពោលគឺនាទីទី ៩៦។ មុនពេលឈានដល់ការប្ដូរចេញនេះ Ansu Fati បាននិយាយទៅកាន់ក្រុមការងារដើម្បីសុំឲ្យកីឡាករថ្មីមកជំនួសខ្លួន ព្រោះគេមិនអាចលេងតទៅទៀតបាន។ អមដោយការនិយាយសុំប្ដូរចេញនោះគេបានសម្រកទឹកភ្នែកសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលខ្លួនមិនអាចជួយក្រុមក្នុងស្ថានភាពដែលក្រុមរបស់ខ្លួនកំពុងស្ថិតក្នុងប្រកួតសំខាន់។ យ៉ាងណាការប្រកួតនោះ Barcelona នៅតែមិនអាចឈ្នះដដែល ព្រោះដល់នាទីទី ១០៥ ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ដែលស៊ុតបានសម្រេចដោយ Iker Muniain ដើម្បីសម្លាប់ក្រុមអ្នកមានបុណ្យឲ្យធ្លាក់ចេញត្រឹមវគ្គនេះតែម្ដង៕
22 Jan 2022
56 views
Football News
ក្លឹប Man City ចង់បានកីឡាករ Pablo Gavi របស់ក្រុម Barca
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែបម្រើវ័យក្មេង Pablo Gavi ដែលប្រៀបដូចជាគ្រាប់ពេជ្ររបស់ក្រុម Barcelona ។ កីឡាករវ័យត្រឹមតែ ១៧ឆ្នាំរូបនេះបានក្លាយជាតារាឆ្នើមជួរមុខម្នាក់របស់ភាគីលោក Xavi Hernandez បន្ទាប់ពីត្រូវកោះហៅឲ្យចូលលេងនៅឈុតធំកាលឆ្នាំ២០២១ ហើយមិនត្រឹមតែប៉ុណ្ណោះ Gavi ក៏ត្រូវក្រុមគោជល់អេស្ប៉ាញកោះហៅទៀតផង។ សារព័ត៌មាន El Nacional បានចុះផ្សាយថា ភាគីលោក Pep Guardiola ពិតជាស្រឡាញ់និងចង់បាន Gavi ណាស់ដោយហ៊ានឲ្យថ្លៃដល់ទៅជាង ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥៦.៨លានដុល្លារ)ខណៈដែល Barcelona ចង់ស្វះស្វែងបន្តកុងត្រាថ្មីចងជើងកីឡាករឆ្នើមរូបនេះដោយគ្រោងនឹងដាក់តម្លៃផ្ដាច់កុងត្រាចំនួន១ពាន់លានដូច Ansu Fati និង Pedri Gonzalez ដែរ។ យ៉ាងណាមិញ Barca មិនទាន់អាចចុះឈ្មោះខ្សែប្រយុទ្ធ Ferran Torres ដែលទើបទិញពី Manchester City នោះឡើយដោយសារប្រាក់ខែកីឡាករបានខិតឡើងដល់ចំនួនអតិបរមាដែល La Liga បានកំណត់ដូច្នេះស្របពេលការចាកចេញរបស់ Philippe Coutinho ទៅខ្ចីជើងនៅ Aston Villa គឺ
09 Jan 2022
111 views
Football News
ក្លិប Barcelona លែងចាប់អារម្មណ៍លើ Cavani របស់ Man United ហើយ
ក្លិប Barcelona លែងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Edinson Cavani ពីក្លិប Manchester United ហើយ។ ថ្មីៗកន្លងមកនេះ មានព័ត៌មានលេចឮថា Barcelona ចង់បាន Cavani ខណៈដែលកុងត្រារបស់គេជាមួយក្លិបបិសាចក្រហមនៅសល់សុពុលភាពតែ៦ខែទៀតប៉ុណ្ណោះ។ ប៉ុន្តែ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ភាគីលោក Xavi Hernandez ទិញបានខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City ហើយដោយលោកគ្រូបង្វឹក Pep Guardiola ក៏បានបញ្ជាក់ដែរថា Torres នឹងផ្ទេរទៅទឹកដី Camp Nou ។ ដូច្នេះទើប Barca មិនចាប់អារម្មណ៍យក Edinson Cavani ទៀតទេព្រោះខ្សែប្រយុទ្ធក្នុងក្រុមដូចជា Ansu Fati និង Martin Braithwaite ជិតនឹងវិលត្រឡប់មកលេងលើទីលានវិញហើយ។ Cavani ក៏លេចឮថាគេចង់ចាកចេញពីបិសាចក្រហម Manchester United
28 Dec 2021
100 views
Football News
កីឡាកររបស់ Barcelona បានមកដល់ទីលានហ្វឹកហាត់មុនពេលចាប់ផ្តើម 2 ម៉ោង
កីឡាកររបស់ក្លឹប Barcelona បានមកដល់កន្លែងហ្វឹកហាត់ Cuidad Deportiva Joan Gamper របស់ពួកគេ 2 ម៉ោងមុនពេលចាប់ផ្តើមការហ្វឹកហាត់ នេះបើយោងតាមសារព័ត៌មាន Diario Sport ។ សរុបសេចក្តីមក Xavi Hernandez ដែលត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រនៅលើកីឡដ្ឋាន Camp Nou កាលពីម្សិលមិញនោះគឺនឹងត្រូវធ្វើការហ្វឹកហាត់លើកដំបូងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona ។ ទោះបីជាដំណើរការហ្វឹកហាត់ចាប់ផ្តើមនៅម៉ោង 1 រសៀល (ម៉ោងក្នុងតំបន់) កីឡាករទាំងអស់រួមមាន Eric Garcia, Inaki Pena, Brathwaite, Pedri, Ansu Fati និង Gerard Pique បានមកដល់ 2 ម៉ោងមុន៕
09 Nov 2021
90 views
Football News
Barcelona ចង់បានកីឡាករ Adeyemi របស់ក្រុម Red Bull Salzburg នាខែមករា
ក្លឹប Barcelona ត្រូវបានគេរំពឹងថានឹងឈ្នះការប្រជែងដណ្តើមយកខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg មកចូលរួមជាមួយក្រុមនាពេលខាងមុខ។ រដូវកាលនេះ កីឡាករវ័យ 19 ឆ្នាំរូបនេះមានរដូវកាលដ៏អស្ចារ្យជាមួយក្រុមជើងឯកអូទ្រីស ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់ក្នុង 22 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ការលេងរបស់ខ្សែប្រយុទ្ធវ័យក្មេង Adeyemi ត្រូវបានគេគិតថាបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្រុមធំៗជាច្រើននៅអឺរ៉ុប ដោយក្នុងនោះមាន Bayern Munich, Borussia Dortmund, Paris Saint-Germain និង Liverpool សុទ្ធតែកំពុងតាមឃ្លាំមើលការវិវត្តន៍របស់កីឡាកររូបនេះផងដែរ។ ម៉្យាងវិញទៀតកាសែត El Nacional ជឿជាក់ថា Barcelona កំពុងរៀបចំផែនការសម្រាប់ Adeyemi ដើម្បីជួយក្រុមដែលកំពុងជួបវិបត្តិខ្សែប្រយុទ្ធដោយ Sergio Aguero, Ousmane Dembele និង Ansu Fati សុទ្ធតែកំពុងតែរងរបួស។ នៅក្នុងខែមករាអ្នកចាត់ការថ្មិរបស់ក្រុម Barca ដែលកំពុងចូលមកកាន់ដោយលោក Xavi និងប្រធានក្លឹបលោក Joan Laporta
09 Nov 2021
165 views
Football News
Ansu Fati ត្រូវបានប្ដូរចេញពីក្រុមដោយសារតែរបួសកាលពីយប់មិញ
ក្រុម Celta ប្រកួតស្មើជាមួយនឹង Barcelona ក្នុងក្របខ័ណ្ឌ La Liga ជុំទី 12 បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា 3 ទល់នឹង 3 នៅកីឡដ្ឋាន Balaidos។ កីឡាករ Ansu Fati ដែលបើកការស៊ុតបញ្ចូលទីនៅនាទីទី 5 ហើយត្រូវបានប្ដូរចេញនៅនាទី 40 ដោយសារមានរបួស។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Barcelona បាននិយាយថា ៖”ការធ្វើតេស្តនៅល្ងាចនេះទៅលើកីឡាករបានបង្ហាញថា Ansu Fati បានរងរបួស Femora Biceps នៅភ្លៅខាងឆ្វេងរបស់គាត់ហើយនឹងមិនមានវត្តមានលើទីលានរហូតដល់រូបគេជាសះស្បើយ”។ យោងតាមប្រភពបានឱ្យដឹងថា កីឡាករវ័យ 19 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងខកខានអាចដល់មួយខែ។ Ansu Fati ដែលជាកីឡាករលេខ 10 ថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona រកបាន 4 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 1 លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន 8 ដងសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់៕
07 Nov 2021
122 views
Football News
Ancelotti ៖ “ El Clasico វាតែងតែជាការប្រកួតដ៏ធំ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើការចាកចេញរបស់ Lionel Messi និង Sergio Ramos នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំបំផុតរបស់ La Liga យ៉ាងដូចម្តេច។ លោក Carlo Ancelotti បានប្រាប់សារពត៍មាន Marca ថា៖ “ក្រុមទាំងពីរកំពុងផ្លាស់ប្តូរ ប៉ុន្តែវានឹងតែងតែជាការប្រកួតដ៏ធំមួយ។ ហើយយើងមិនទាន់ដឹងថាកីឡាករដូចជា Fati និង Vinicius អាចទៅដល់ទីណានោះទេ។ យើងគ្រាន់តែដឹងថាការប្រកួតនេះនឹងតែងតែជាការប្រកួតដ៏ធំ។ អារម្មណ៍របស់ខ្ញុំគឺដូចគ្នា។ ដូចគ្នាដែលខ្ញុំមានជាមួយ Cristiano និង Messi នៅលើទីលាន។ វាជាការប្រកួតពិសេស។ ឥឡូវនេះមានកីឡាករផ្សេងទៀត ហើយសម្រាប់ខ្ញុំ Barça មានកីឡាករវ័យក្មេងពិសេស”។ El Clasico នឹងគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Messi, Ronaldo នឹងខ្សែការពារ Ramos នោះទេក្នុងរដូវកាលនេះ ៕
24 Oct 2021
205 views
Football News
ផ្លូវការ៖ Ansu Fati បន្តកុងត្រាជាមួយក្លឹប Barcelona
ក្លឹប FC Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យាជាមួយ Ansu Fati ដូចដែលបានរាយការណ៍ដោយសារព័ត៌មានផ្លូវការណ៍របស់ក្លឹប។ កិច្ចសន្យាថ្មីនេះនឹងមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៧ ជាមួយនឹងការកំណត់ទិញ ១០០០លានអឺរ៉ូ។ ការបញ្ចប់កិច្ចព្រមព្រៀងថ្មីនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានៅកីឡដ្ឋាន Camp Nou ថ្នាលយុវជន La Masia អាយុ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងរបស់គេឲ្យឈុតធំក្នុងឆ្នាំ ២០១៩ នៅអាយុ ១៦ ឆ្នាំ។ បន្ទាប់ពីការចាកចេញរបស់ Lionel Messi កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានផ្តល់ឱ្យនូវអាវលេខ ១០ ដែលជាអនាគតដ៏ត្រចះត្រចង់។ រដូវកាលនេះហ្វាទីរកបាន ២ គ្រាប់ក្នុង ៣ ប្រកួតឲ្យក្រុមអ្នកមានបុណ្យ Barcelona នៅ La Liga ៕
21 Oct 2021
150 views
Football News
Gary Lineker៖“ Ansu Fati អនាគតភ្លឺស្វាងសម្រាប់ក្រុម Barça”
អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona នឹងជម្រើសជាតិអង់គ្លេសលោក Gary Lineker បាននិយាយអំពីជ័យជម្នះ ៣ ទល់នឹង ១ របស់ក្រុមកាតាឡានទៅលើក្រុម Valencia នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញជាមួយ Ansu Fati និង Memphis Depay ។ Gary Lineker បានសរសេរតាម Twitter ថា៖“ ការប្រកួតនៅកីឡដ្ឋាន Camp Nou ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ។ Ansu Fati គាត់គឺជាកីឡាករដែលមានទេពកោសល្យអស្ចារ្យ។ ប្រហែលជាមិនមែនពេលនេះទេប៉ុន្តែអនាគតដ៏វែងឆ្ងាយសម្រាប់ Barça ជាមួយកីឡាករវ័យក្មេងទាំងនេះ” ។ ឥលូវនេះកីឡាករសញ្ជាតិអេស្បាញ Ansu Fati បានរកគ្រាប់បាល់បាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ២ លើកនៅ La Liga ចាប់តាំងពីការវិលត្រលប់មកវិញពោលគឺកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចូលលេងវិញនៅខែកញ្ញាបន្ទាប់ពីអវត្តមានជិត ១ឆ្នាំដោយសាររបួសជង្គង់ធ្ងន់ធ្ងរ៕
18 Oct 2021
162 views
Football News
Koeman ៖ Barca បច្ចុប្បន្នពិបាកក្នុងការឆ្ពោះទៅរកកម្រិតកំពូលវិញណាស់
លោក Ronald Koeman អ្នកចាត់ការរបស់ Barcelona បច្ចុប្បន្នបានធ្វើការផ្ដាំផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា រដូវកាលនេះលោកមិនសង្ឃឹមថា ក្រុមរបស់ខ្លួននឹងអាចឆ្ពោះទៅកាន់កម្រិតកំពូលវិញទេ។ ការនិយាយបែបនេះធ្វើឡើងក្នុងការត្រៀជួប Benfica យប់នេះនៅទឹកដីព័រទុយហ្គាល់នៅពានរង្វាន់ UEFA Champions League ។ បន្ទាប់ពីសុបិនអាក្រក់ជាមួយ Bayern Munich កាលប្រកួត UEFA Champions League បើឆាកដែលចាញ់ក្នុងដីខ្លួនឯងដល់៣-០។ អ្នកចាត់ការសញ្ជាតិហុល្លង់ត្រូវតែរៀបចំការក្រុមយ៉ាងណា ដើម្បីអាចទទួលបានលទ្ធផលល្អមកវិញនៅយប់នេះ សម្រាប់ការប្រកួតទល់ក្រុម Benfica នៅទីលាន Estadio da Luz ប្រទេសព័រទុយហ្គាល់។ ប៉ុន្តែទោះជាយ៉ាងអ្នកចាត់ការខាងលើមើលឃើញថា ក្រុមរបស់លោកនឹងស្ថិតក្នុងស្ថានភាពពិបាកក្នុងការប្រជែងពាន UCL នៅឆ្នាំនេះដដែល។ លោកប្រាកដណាស់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន Barca នឹងពិបាកក្នុងការវិលទៅរកកម្រិតកំពូលវិញ។ បើនៅ La Liga វិញ៣ប្រកួតចុងក្រោយស្មើពីរឈ្នះ១ ហើយជ័យជម្នះត្រូវបានគេមើលឃើញថា ក៏មានការវិលត្រឡប់មកកាន់ទីលានវិញរបស់ខ្សែប្រយុទ្ធពាក់លេខ១០ Barca ថ្មីគឺ Ansu Fati ថែមទាំងរកបានមួយគ្រាប់នៅចុងម៉ោងថែមទៀតផង។ ទាក់ទង Fati គឺក្នុងអំឡុងហ្វឹកហាត់ម្សិលមិញមិនមានបញ្ហាអ្វីទេ។ ក្នុងប្រកួតទល់
29 Sep 2021
204 views
Football News
Koeman ថា Messi តឹងតែងខ្លាំងណាស់រឿងហ្វឹកហាត់ មិនដែលចង់ចាញ់អ្វីមួយទេ កាលលេងនៅ Barca
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយកាលពីពេលថ្មីៗនេះទៅកាន់សារព័ត៌មាន Voetbal International ថាកាលខ្សែប្រយុទ្ធ Lionel Messi នៅលេងឲ្យក្លឹបលោក កីឡាកររូបនេះតឹងតែងខ្លាំងណាស់រឿងហ្វឹកហាត់ មិនដែលចង់ចាញ់អ្វីមួយទេ។ លោក Koeman បាននិយាយថា Messi ជាកីឡាករល្អខ្លាំងណាស់ អញ្ចឹងបានគេឈ្នះគ្រប់សព្វ។ ច្បាស់ណាស់គេមានកីឡាករល្អៗជាច្រើនក្បែរខ្លួន ក៏ប៉ុន្តែគេធ្វើឲ្យកីឡាករទាំងនោះ និងអ្នកនៅក្នុងក្រុមរបស់គេកាន់តែល្អតែប្រសើរ។ និយាយទៅ Messi គេដឹងគ្រប់សព្វតាំងពីស្ថានភាពបាល់ត្រូវលេងម៉េច បញ្ចប់ទីយ៉ាងម៉េចអញ្ចឹងបានគេសមពាក់អាវលេខ ១០ណាស់។ មួយទៀតនៅពេលហ្វឹកហាត់ដល់តង់ចុងក្រោយអី ពេលខ្លះកីឡាករមួយចំនួន ហ្វឹកហាត់ប៉ះបាល់ស្រាលៗ តែ Messi វិញគឺលេងម៉ាអស់ជើងរហូតមង។ លោកក៏បានបន្ថែមដែរថា ដូចមុនពេលហ្វឹកហាត់អី យើងតែងហាត់អីបែបកំដៅសាច់សិន ដោយផ្ដុំកីឡាករជារង្វង់ ហើយមានកីឡាករពីរនាក់នៅកណ្ដាលរង្វង់ហ្នឹង ហើយប៉ះបាល់គ្នាទៅវិញទៅមក បើពីរនាក់ហ្នឹង អត់បានប៉ះបាល់សោះ នៅពេលគេប៉ះឲ្យគ្នាបាន២០ដងហើយនោះ ពួកគេនឹងនៅកណ្ដាលហ្នឹងដដែល តែបើអញ្ចឹងកើតឡើង៣ដងជាប់ៗគ្នា ពួកគេត្រូវដើរឲ្យអ្នកនៅជុំវិញហ្នឹង ទះក្បាលអីអញ្ចឹងទៅ។ លោកក៏ធ្លាប់សួរ Messi ថាធ្លាប់ចាញ់ពេលហាត់អញ្ចឹងអត់ គេថារាប់ឆ្នាំមកនេះទើបតែចាញ់ម្ដងគត់ ហើយពេលចាញ់អញ្ចឹងគេខឹងឡើង១អាទិត្យ។ គេពិតជាតឹងតែងមែនទែន មិនចង់ចាញ់អ្វីមួយទេ។ លោក
23 Sep 2021
174 views
Football News
Aguero បដិសេធមិនពាក់អាវលេខ ១០៖“ វាជាការគោរពចំពោះ Messi”
កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona គឺ Sergio Aguero បានពន្យល់ពីមូលហេតុដែលគាត់បដិសេធមិនពាក់អាវលេខ ១០ បន្ទាប់ពីការចាកចេញរបស់ Lionel Messi ។ នេះបើយោងតាមសារព័ត៌មាន AS បានដកស្រង់សម្ដី Sergio Aguero៖“ក្លឹបបានផ្តល់អាវឱ្យខ្ញុំប៉ុន្តែខ្ញុំបដិសេធ។ នេះមិនមែនជាអ្វីដែលខ្ញុំមិនចង់បាននោះទេប៉ុន្តែវាគឺដោយសារតែការគោរពចំពោះ Messi” Aguero បានយកអាវលេខ ១៩ ជំនួសវិញខណៈដែលលេខ ១០ ត្រូវបានប្រគល់អោយកីឡាករ Ansu Fati ។
05 Sep 2021
178 views
Football News
ក្លិប Barca មានការព្រួយបារម្ភអំពីស្ថានភាពជង្គង់របស់ Ansu Fati
ខ្សែបម្រើវ័យក្មេង Ansu Fati របស់ក្លឹប Barcelona កំពុងសម្រាកព្យាបាលរបួសនៅឡើយ ។ នេះបើយោងទៅតាមកាសែត Marca ក្លឹប Barca មានការព្រួយបារម្ភអំពីស្ថានភាពជង្គង់របស់កីឡាករ ។ ទោះបីជាមានវិធីសាស្រ្តនៃការព្យាបាលផ្សេងៗគ្នាដើម្បីឲ្យកីឡាករឆាប់ជាសះស្បើយក៏ដោយប៉ុន្តែលទ្ធផលដែលទទួលបានភាគច្រើនស្ទើរតែគ្មានប្រយោជន៍ទាំងអស់ ។ ដំបូងខ្សែបម្រើវ័យក្មេងសញ្ជាតិអេស្ប៉ាញ Ansu Fati ត្រូវបានគេគ្រោងទយកថាខកខានការប្រកួតលើទីលានត្រឹមរយះពេល ៤ ខែតែប៉ុណ្ណោះ (គាត់បានរងរបួសនៅក្នុងខែវិច្ឆិកា) ។ ទោះជាយ៉ាងណាក៏ដោយជាងកន្លះឆ្នាំឥឡូវនេះបានកន្លងផុតទៅហើយហើយគាត់ទំនងជាមិនបង្ហាញខ្លួនម្តងទៀតនៅរដូវកាលនេះទេហើយគាត់ក៏នឹងមិនបានចូលលេងនៅព្រឹត្តិការណ៍ធំ ៤ឆ្នាំមានម្ដងគឺ Euro 2020 ផងដែរ ។
04 May 2021
198 views
Other News
Ansu Fati ស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយ Barcelona ផ្តួល Levante លទ្ធផល ២-១
ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីជួយ Barcelona ផ្តួល Levante ក្នុងលទ្ធផល ២ទល់និង១ ដើម្បីកាត់បន្ថយគម្លាតក្រុមនាំមុខតារាង Real Madrid ៣ ពិន្ទុ។ កីឡាករវ័យ ១៧ឆ្នាំរូបនេះមានឪកាសរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៣០ ក្រោយការបញ្ចូនបាល់របស់កីឡាកររាមច្បង Lionel Messi ពីពាក់កណ្តាលតារាង ហើយមានឪកាសអូសបាល់ដាច់មាត់ស៊ុតប្រលោះជើងអ្នកចាំទី LeVante។ កំពូលខ្សែប្រយុទ្ធ វ័យ ៣២ឆ្នាំនៅតែមានឪកាសចែកបាល់(Assist)អោយមិត្តរួមក្រុម Fati ដដែលស៊ុតបាល់គ្រាប់ ទី២ត្រឹមតែ១នាទីបន្ទាប់ពោលគឺនៅនាទីទី៣១ តង់ទី១។ យ៉ាងណាមិញក្រុមភ្ញៀវ Levante មានឪកាសវាយបក តាមពីក្រោយ១គ្រាប់វិញដោយកីឡាករ Rochina នៅនាទីទី(៩០+២)ដោយការស៊ុតបាល់ពីចំងាយ ខណៈអ្នកចាំទី Marc Andre Ter-Stegen មិនអាចសង្គ្រោះបាល់ដោយដៃតែម្ខាងបាន។ គួរបញ្ចាក់ថា Levante បានយកឈ្នះ Barca ៣-១ ក្នុងទឹកដីខ្លួនឯងកាលពីខែវិច្ឆិកាប៉ុន្តែមិនធ្លាប់មានប្រវត្តិយកបាន៣ពិន្ទុពីកីឡាដ្ឋាន Camp Nou ឡើយ។
04 Feb 2020
370 views
Other News
កីឡាកររបស់ Bacelona ម្នាក់បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ Champions League
Ansu Fati បានក្លាយជាកីឡាករស៊ុតបញ្ចូលទីវ័យក្មេងជាងគេបំផុតប្រចាំ UEFA Champions League ដោយរកគ្រាប់បាល់នៅក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ នៅក្នុងអាយុទើបតែ ១៧ ឆ្នាំនិង ៤០ ថ្ងៃប៉ុណ្ណោះ ។ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Ansu Fati កំពុងបង្ករឱ្យមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីស៊ុតគ្រាប់ជ័យជម្នះនៅចុងម៉ោងជួយឱ្យក្រុមជើងឯកអេស្ប៉ាញ Barcelona យកឈ្នះក្រុមខ្លាំងអ៊ីតាលី Inter Milan ទាំងប្រថុយប្រថាន ក្នុងជំនួបជម្រុះសន្សំពិន្ទុតាមពូលនៃការប្រកួតក្របខណ្ឌ Champions League ។ ខណះ Barcelona និង Borussia Dortmund បានកាន់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលអឺរ៉ុប ។ គួរបញ្ជាក់ឱ្យដឹងផងដែរថា មួយគ្រាប់ដ៏អស្ចារ្យកាលពីព្រឹកយប់មិញរបស់ Ansu Fati បានបំបែកកំណត់ត្រាដែលបានធ្វើឡើងដោយលោក Peter Ofori-Quaye ដែលបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹប Olympiacos នៅអាយុ ១៧ ឆ្នាំនិង ១៩៤ ថ្ងៃ កាលពីឆ្នាំ ១៩៩៧ ៕
11 Dec 2019
237 views
Other News
Messi ចង់ឲ្យ Barcelona ជួយជ្រោមជ្រែង Ansu Fati ឲ្យដូចអ្វីដែលក្លឹបបានធ្វើចំពោះខ្លួន
ខ្សែប្រយុទ្ធ Lionel Messi បានយកឱកាស ដើម្បីនិយាយពីបញ្ហាជាច្រើនដែលបានកើតឡើងនៅ Barcelona ដែលប្រធានបទនៅក្នុងចំណោមនោះ មានការពាក់ព័ន្ធនឹង ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានក្ដីរំពឹងថា កីឡាករវ័យក្មេង ដែលទើបតែទទួលបានសញ្ជាតិអេស្ប៉ាញ នឹងត្រូវបានផ្ដល់ឱកាស និង ពេលវេលាដើម្បីអភិវឌ្ឍខ្លួន។ ប្រធានក្រុម Barcelona រូបនេះបាននិយាយថា៖ “ខ្ញុំពិតជាពេញចិត្ត Fati ខ្លាំងណាស់ ហើយនឹងប្រឹងប្រែងជួយ និង គាំទ្រគេ។ គេជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ហើយគេមានគុណភាពចាំបាច់ ដើម្បីទទួលបានភាពជោគជ័យ។ “ប៉ុន្ដែបើតាមការយល់ឃើញរបស់ខ្ញុំ, ខ្ញុំចង់ឲ្យ Barcelona ជួយជ្រោមជ្រែងរូបគេ ដូចដែលពួកគេបានធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើម។ ការបំពេញការងារបានល្អ និង ប្រកបដោយភាពអត់ធ្មត់ ម្ដងបន្ដិចៗ ដោយមិនរងសំពាធ។ “យើងមិនត្រូវភ្លេចទេថា គេទើបតែមានអាយុ១៦ឆ្នាំ។ គេត្រូវតែបន្ដការរីករាយជាមួយនឹងអាជីពបាល់ទាត់របស់គេ ហើយធានាថា សំលេងនៅជុំវិញគេ មិនផ្ដល់ផលប៉ះពាល់បែបអវិជ្ជមានដល់គេនោះទេ ព្រោះគេមានគុណភាព ក្នុងចំណោមកីឡាករល្អបំផុត។”
25 Sep 2019
243 views
Other News
Ansu Fati បន្ដជាប់ឈ្មោះក្នុងបញ្ជីរបស់ Barcelona ខណៈកីឡាករឆ្នើមមួយរូបអវត្តមាន
កីឡាករឆ្នើម Ousmane Dembele ត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុមរបស់ Barcelona ដែលត្រូវធ្វើដំណើរទៅប្រកួតទល់នឹង Granada បើទោះបីជាគេរំពឹងថា កីឡាករបារាំងរូបនេះ អាចត្រលប់មកចូលរួមក្រុម ក្រោយពីជាសះស្បើយរបួសក្ដី។ កីឡាករវ័យក្មេង Moussa Wague និង Carles Alena ក៏មិនមានឈ្មោះនៅក្នុងបញ្ជីនេះផងដែរ ប៉ុន្ដែ Ansu Fati និង Carles Perez មានឈ្មោះនៅក្នុងបញ្ជីក្រុម។ កីឡាករ Barcelona ដែលត្រូវធ្វើដំណើរទៅប្រកួតទល់នឹង Granada មានដូចជា៖ Marc-Andre ter Stegen, Nelson Semedo, Gerard Pique, Ivan Rakitic, Sergio Busquets, Jean-Clair Todibo, Arthur, Luis Suarez, Lionel Messi, Neto, Clement Lenglet, Antoine Griezmann, Sergi Roberto, Frenkie de
21 Sep 2019
215 views
Other News
Ansu Fati បំបែកកំណត់ត្រាទាំងវ័យក្មេងនៅ Barcalona
Ansu Fati ក្លាយជាកីឡាករវ័យក្មេងបំបែកកំណត់ត្រានៅ Barcalona ក្នុងនាមអ្នកជាប់ជម្រើសដំបូង និង ស៊ុតបញ្ចូលទីជាថ្មី ត្រឹមវ័យ ១៦ ឆ្នាំ
16 Sep 2019
268 views