Tag: Antony
Football News
Man Utd ដាក់តម្លៃលក់ Martial និង Bailly ហើយ ក្លឹបណាឲ្យត្រូវថ្លៃលក់ចេញភ្លាម
ក្លឹប Manchester United បានសម្រេចលើតម្លៃក្នុងដាក់លក់ ខ្សែប្រយុទ្ធ Anthony Martial និងខ្សែការពារ Eric Bailly ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Sun នៅក្នុងថ្ងៃនេះ។ Martial ត្រូវបាន Man Utd កំណត់ដាក់លក់ក្នុងតម្លៃប្រមាណ ២៤,៥លានដុល្លារ ខណៈកាលទិញចូលកាលពីឆ្នាំ២០១៥ ចំណាយអស់ជាង៤៤លានដុល្លារ។ រីឯ Bailly វិញក្រុមបិសាចក្រហមនឹងលក់ក្នុងតម្លៃជិត ១០,៥លានដុល្លារ ដោយកាលទិញចូលកាលពីឆ្នាំ២០១៦ ចាយជិត ៣៧លានដុល្លារ។ កីឡាករទាំងពីររូបនេះសុទ្ធតែជាកីឡាករដែលធ្លាប់សាងឈ្មោះល្អនៅក្នុង Man Utd ដោយជួយក្រុមបានច្រើន ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេមិនសូវបានចូលលេងពេញលេញដោយសារតែរបួសកាយសម្បទា ក៏ដូចជាស្ថានភាពនានារបស់ក្លឹប ។ នៅក្នុងរដូវកាលថ្មីនេះ បើតាមសារព័ត៌មាន Daily Mail អ្នកចាត់ការថ្មី លោក Erik Ten Hag ចង់នាំចូលកីឡាករ៥នាក់ ដើម្បីមកជួយ Man Utd ដោយមាន Frenkie de Jong
23 Jun 2022
35 views
Football News
ក្លឹប Man United ជិតខិតទិញបាន Antony ពីក្លឹប Ajax ក្នុងតម្លៃ ខ្លួន៤០លានផោន
ក្លឹប Manchester United ខិតជិតដល់ការចុះកុងត្រាដំបូងរបស់ខ្លួនក្នុងរដូវក្ដៅនេះជាមួយកីឡាករ Antony ផ្ទេរពីក្លឹប Ajax ជាមួយតម្លៃខ្លួន៤០លានផោន។ ប្រភពពី Sunsport ឲ្យដឹងថា ក្រុមការងាររបស់ Man United នឹងទៅទីក្រុង Amsterdam ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយកីឡាករសញ្ជាតិប្រេស៊ីល Antony។ លោក Erik ten Hag ចង់បានអតីតកីឡាកររបស់ខ្លួនដើម្បីមកជួយកសាង Man United ឡើងវិញ ត្រៀមប្រកួតប្រជែងនៅ Premier League។ ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំបានបង្ហាញទម្រង់លេងល្អកាលពីរដូវកាលមុន រកបាន១២គ្រាប់និង Assist ១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ប្រកួតគិតគ្រប់កម្មវិធីឲ្យ Ajax។ Antony ទទួលបានការកោតសរសើរខ្លាំងពីអតីតអ្នកចាត់ការរបស់ខ្លួនលោក Ten Hag ដែលទើបតែផ្លាស់មកដឹកនាំនៅបិសាចក្រហម។ ក្នុងសារលាគ្នាទៅកាន់លោក Ten Hag បន្ទាប់ពីចាកចេញពីក្លឹប Ajax កីឡាករ Antony បានបង្ហោះលើបណ្ដាញសង្គមថា៖ “ខ្ញុំចង់អរគុណទៅកាន់លោកគ្រូសម្រាប់រឿងគ្រប់យ៉ាងដែលអ្នកបង្រៀនខ្ញុំ។ ហើយខ្ញុំនឹងនៅជាមួយអ្នកជានិច្ច ប្រសិនបើអ្នកត្រូវការខ្ញុំ”។ Man United ត្រូវការកីឡាករចំណូលថ្មីយ៉ាងតិច៥នាក់ដើម្បីពង្រឹងក្រុមឡើងវិញក្នុងការប្រជែងជាមួយក្រុមធំៗក្នុងលីគ៕
21 Jun 2022
25 views
Football News
Spur កំពុងតែព្យាយាមឆ្មក់ Antony ដែលជាគោលដៅរបស់ Man United
ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍មកថា គ្រោងនឹងបញ្ជូនកីឡាករ Steven Bergwijn ទៅកាន់ Ajax ដើម្បីជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ផ្ទេរយកខ្សែប្រយុទ្ធ Antony ។ Antony ជាកីឡាករដ៏លេចធ្លោមួយរូប និង អភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Erik Ten Hag នៅរដូវកាល២០២១/២២កន្លងទៅ ដោយរកបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង ក្នុងចំណោមការបង្ហាញខ្លួន ៣២ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានជួយ Ajax លើកពានលីគកំពូលហូឡង់ផងដែរ។ ជាមួយគ្នានេះ ក្លិបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់ Antony ដោយលោកគ្រូ Ten Hag ចង់នាំកូនក្រុមសំណព្វចិត្តរូបនេះ មកកាន់កីឡដ្ឋាន Old Trafford ដែរ ។ យ៉ាងណាមិញ បើយោងតាមកាសែត The Independent បានបញ្ជាក់ថា បច្ចុប្បន្ន Spurs ក៏បានចូលប្រជែងជាមួយ Man
18 Jun 2022
39 views