Tag: Arjen Robben
Other News
ខ្សែប្រយុទ្ធជើងចាស់ Robben បង្ហើបប្រាប់ពីកន្លែងដែលលោកចង់ទៅ ក្រោយចាកចេញពី Bayern Munich
Arjen Robben បានបង្ហើបឱ្យដឹងថាលោកនឹងចំណាយពេលនៅរដូវកាលក្រោយ ដើម្បីបង្វឹកក្រុមបាល់ទាត់របស់កូនប្រុសពៅលោក ។ ជាក់ស្តែងខ្សែប្រយុទ្ធជើងចាស់រូបនេះបានចូលនិវត្តន៍ពីបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលមុន ក្រោយពីមានអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ដោយឈ្នះពានរង្វាន់លីគមួយផ្សេងទៀតជាមួយក្រុម Bayern Munich ។ ហើយយ៉ាងណាមិញនៅពេលពិភាក្សាពីផែនការអនាគតរបស់ខ្លួន Robben បានរៀបរាប់អំពីរបៀបដែលលោកនឹងបង្រៀនកូនប្រុសរបស់លោកឈ្មោះ Kai និងមិត្តរួមក្រុមគេ នូវជំនាញដែលគាត់ធ្លាប់មានភាពល្បីល្បាញបំផុតនៅលើទីលាន ។ មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់កាសែតអាឡឺម៉ង់ Bild លោក Robben បាននិយាយថា ៖ “ នៅរដូវបន្ទាប់ ខ្ញុំនឹងបណ្តុះបណ្តាលក្រុមកូនប្រុសពៅរបស់ខ្ញុំ ។ ហើយបន្ទាប់មកពួកគេប្រាកដជាដឹងថាផែនការនៃបណ្តុះបណ្តាលរបស់ខ្ញុំ គឺកាត់បាល់ពីខាងស្តាំ ហើយស៊ុតខាងឆ្វេងវិញ ” ។ លើសពីនេះ Robben ក៏បានពន្យល់ផងដែរថាលោកពិតសប្បាយចិត្ត ដែលកីឡាករ Philippe Coutinho ពាក់អាវលេខ ១០ របស់លោកនៅក្នុងក្រុម Bayern បន្ទាប់ពីចូលរួមជាមួយពួកគេ ក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona ៕
21 Aug 2019
204 views
Other News
មកស្គាល់កំពូលកីឡាករទាំង ៥ រូបនេះ ដែលឈ្នះពានលីគកំពូលនៅអឺរ៉ុបច្រើនបំផុត
ទាំងនេះគឺជាបុគ្កលដ៏ឆ្នើមក្នុងពិភពបាល់ទាតចំនួន ៥ រូប ដែលបានឈ្នះពាននៃលីគកំពូលច្រើនជាងគេបង្អស់ ក្នុងលីគយក្សទាំង ៥ របស់ទ្វីបអឺរ៉ុប
07 Aug 2019
258 views
Bundesliga News
អ្នកគាំទ្រ Bayern ចង់បាន Isco និង Werner ដើម្បីជំនួសដំណែង
តាមកាសែតអាល្លឺម៉ង់ Bild បានរៀបចំការស្ទង់មតិសម្រាប់អ្នកគាំទ្ររបស់ក្លឹបយក្សអាល្លឺម៉ង់មួយនេះ
29 Dec 2018
702 views
Other News
ក្រោយពីប្រកាសចាកចេញពីក្លិប Bayern កីឡាករជើងចាស់ Robben អាចនឹងត្រូវចូលនិវត្តន៍
តារាឆ្នើមជើងចាស់ Arjen Robben បាននិយាយថា រូបគេអាចនឹងចូលនិវត្តន៍នៅខែមិថុនា ក្រោយពីបានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Bayern Munich
11 Dec 2018
826 views
Bundesliga News
Arjen Robben នេះជារដូវកាលចុងក្រោយរបស់ខ្ញុំជាមួយ Bayern Munich ហើយ
គាត់បានផ្លាស់ទៅលេងនៅកីឡាដ្ឋាន Allianz Arena របស់ Bundesliga នៅខែសីហាឆ្នាំ 2009 បន្ទាប់ពីគាត់ត្រឹមជាកីឡាករបម្រុងឯក្លឹប Real
03 Dec 2018
667 views
Uefa Chanpions League News
កីឡាករ Arjen Robben បាននិយាយថា ខ្ញុំអាចនឹងចូលនិវត្តន៍បន្ទាប់ពីរដូវកាលនេះ
Arjen Robben ជា តារាឆ្នើមរបស់ក្លឹប Bayern Munich រូបនេះមិនមានកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះទេ
25 Nov 2017
345 views