Tag: Aston
Football News
Rangnick មូលហេតុដែល Cristiano Ronaldo អវត្តមានក្នុងជំនួបជាមួយ Aston
លោក Ralf Rangnick បានបង្ហើបឱ្យដឹងថា មូលហេតុដែល Cristiano Ronaldo អវត្តមាននៅក្នុងជំនួបរវាង Manchester United ទល់នឹង Aston Villa យប់មិញ ដោយសារគាត់មានបញ្ហារបួសត្រគាក។ ជាការពិតណាស់ Ronaldo បានអវត្តមានតាំងពីកាប្រកួតដែល Man UTD ឈ្នះ Aston ១ ទល់នឹង ០ នៃពានរង្វាន់ FA Cup មកម្ល៉េះ ខណៈយប់មិញនេះក្រុមបិសាចក្រហម ជួបតទល់ជាមួយ Aston ម្តងទៀតនៃក្របខណ្ឌ Premier League ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ ក៏មិនទាន់អាចវិលចូលទីលានវិញបានដែរ។ លោក Rangnick បានមានប្រសាសន៍ទាក់ទងនឹងការអវត្តមានរបស់ Ronaldo ប្រាប់ទៅកាន់កាសែត Sky Sports យ៉ាងដូច្នេះថា៖ “ហេតុផលដូចគ្នា គឺដូចនឹងពេលដែលគាត់អវត្តមាននៅពានរង្វាន់ FA Cup ដែរ។ ម្សិលមិញមុនពេលហ្វឹកហាត់គាត់មានអារម្មណ៍ថានៅតែមាន បញ្ហាជាមួយការបត់បែនត្រគាករបស់គាត់ដូច្នេះយើងក៏បានសម្រេចចិត្តមិនឱ្យគាត់ចូលហ្វឹកហាត់ឡើយ”៕
17 Jan 2022
109 views