Tag: Atl Madrid
Football News
កីឡាករ Atl Madrid គ្មានគម្រោងឈរអបអរម្ចាស់ជើងឯកថ្មី Real Madrid ឡើយ
ជាមួយ Real Madrid ឈ្នះពាន La Liga ជាលើកទី៣៥របស់ខ្លួន គ្រប់ក្រសែភ្នែកពេលនេះកំពុងរងចាំការប្រកួតនៅថ្ងៃអាទិត្យខាងមុខ Madrid Derby ដែលនឹងលេងនៅកីឡដ្ឋាន Estadio Wanda Metropolitano។ Real Madrid បានក្លាយជាជើងឯកលីគក្នុងរដូវកាលនេះ ប៉ុន្តែមានការពិភាក្សាគ្នាជាច្រើនអំពីតើ Atl Madrid នឹងឈរដើម្បីអបអរជើងឯកក្នុងកីឡដ្ឋានរបស់ខ្លួនឬអត់? ការសម្រេចនៅតែមិនទាន់ធ្វើឡើងនៅឡើយ ប៉ុន្តែមួយផ្នែកធំនៃក្រុមកីឡាកររបស់ Atl Madrid មិនចាប់អារម្មណ៍លើគំនិតឈរអបអរនេះឡើយ។ អ្នកចាំទី Jan Oblak បានបញ្ចេញគំនិតរបស់ខ្លួនក្រោយប្រកួតចាញ់ Bilbao ២-០ កាលពីចុងសប្ដាហ៍ថា ក្នុងនាមជាប្រធានក្រុម គេជាម្នាក់ក្នុងចំណោមកីឡាករដែលមិនពេញចិត្តក្នុងការឈរអបអរនេះទេ។ គ្រប់យ៉ាងមិនទាន់បានសម្រេច ហើយក្លឹបនឹងពិភាក្សាលើរឿងនេះជាមួយកីឡាករទាំងអស់នៅសប្ដាហ៍នេះ។ កីឡាករចាស់ៗមួយចំនួនក្នុងជួររបស់ Atl Madrid រួមទាំង Oblak នៅចាំបានថា ពេលដែលក្រុមរបស់ពួកគេឈ្នះពានលីគកាលពីឆ្នាំ២០១៤ ក្រុម Real Madrid មិនបានឈរអបអរសម្រាប់ពួកគេឡើយក្នុងការប្រកួតបន្ទាប់។ ហេតុផលរបស់ Real ពេលនោះ ដោយសារតែពួកគេត្រូវលេងផ្ដាច់ព្រ័ត្រជាមួយ Atl Madrid ក្នុងទីក្រុង
02 May 2022
22 views