Tag: away goal
Football News
UEFA ប្រាប់ហេតុផល ឈប់ប្រើរូបមន្ដគ្រាប់ក្រៅដី (away goal)
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបោះឆ្នោតឈប់ប្រើប្រាស់រួបមន្ដ គ្រាប់ក្រៅដីទៀតហើយ គ្រប់ការប្រកួតទាំងអស់តែម្ដង ដែលនឹងអនុវត្តពីរដូវកាលថ្មីខាងមុខនេះទៅ។ ច្បាប់មួយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៥មកម្ល៉េះ សម្រាប់ការប្រកួតជម្រុះដែលលេង២ជើង ក្នុងដីនិងក្រៅដី។ ខណៈដែលចាប់ពីពេលនេះទៅ រូបមន្ដនេះត្រូវរំសាយចោល ឈប់ប្រើប្រាស់ហើយ។ ប្រសិនបើក្រុមពីរ លេងពីរជើង មានគ្រាប់បាល់ស្មើគ្នា នោះពួកគេនឹងត្រូវលេងបន្ថែមម៉ោងតែម្ដង ឬត្រូវប៉េណាល់ទីកាត់សេចក្ដី។ ចំពោះហេតុផលសំខាន់ដែល UEFA សម្រេចចិត្តបន្ទាន់រហូតដល់ដកច្បាប់ដែលប្រើរាប់ឆ្នាំនេះចេញ គឺដោយសារតែមានមតិរិះគន់ច្រើនពីសំណាក់គ្រូបង្វឹក និងកីឡាករ។ ក្រុមដែលចំណេញគ្រាប់បាល់ក្រៅដី ពួកគេនឹងមិនប្រឹងប្រែងលេងប្រយុទ្ធទេ នៅជើងទី២ ដោយប្រឹងទប់វិញ ព្រោះចំណេញគ្រាប់។ ដូច្នេះហើយ ការដកច្បាប់ គ្រាប់ក្រៅដីនេះ នឹងធ្វើឱ្យការប្រកួតទាំងពីរជើង ល្អមើល និងប្រឹងប្រែងលេង៕
25 Jun 2021
153 views