Tag: Barcelona
Football News
ក្លិប Barcelona ពិចារណាទិញយក Lukaku ប្រសិនទិញមិនបាន Lewandowski
ក្លិប Barcelona កំពុងពិចារណាទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Chelsea បើសិនជាទិញយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិប Bayern Munich មិនបាន នេះបើយោងតាម Mundo Deportivo ។ លោក Ronald Koeman ជាអតីតគ្រូរបស់ Barca ធ្លាប់ចង់ទិញយកកីឡាករសញ្ជាតិបែលស៊ិករូបនេះកាលរដូវក្ដៅឆ្នាំ២០២០ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ Barca បង្ខាំងមិនឲ្យការផ្ទេរនេះកើតឡើង។ យ៉ាងណាមិញ អនាគតរបស់ Lukaku នៅ Chelsea ពេលនេះហាក់ស្រពេចស្រពិលបន្ទាប់ពីបាត់បង់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយស៊ុតបញ្ចូលទីបានតែ ១៥ គ្រាប់នៅរដូវកាលមុន។ ដោយឡែក Lukaku ធ្លាប់ផ្ដល់បទសម្ភាសន៍ថាគេចង់វិលត្រឡប់ទៅក្លិប Inter Milan វិញខណៈ Inter Milan ក៏ត្រូវបានគេរាយការណ៍ចង់យកអតីតតារាឆ្នើមរបស់ខ្លួនរូបនេះមកវិញដែរ៕
03 Jun 2022
34 views
Football News
Sadio Mane អាចនឹងចូលរួមជាមួយក្លឹប Bayern Munich ក្នុងតម្លៃ ៣៥លានផោន
ខ្សែបម្រើប្រយុទ្ធ Sadio Mane ត្រូវបានរាយការណ៍យល់ព្រមកុងត្រារយៈពេល៣ឆ្នាំជាមួយជើងឯករបស់អាល្លឺម៉ង់ Bayern Munich។ Mane តារារបស់ Liverpool បានប្រកាសចង់ចាកចេញពីកីឡដ្ឋាន Anfield បន្ទាប់ពីចំណាយពេល៦ឆ្នាំជាមួយក្លឹប។ កីឡាករសញ្ជាតិសេណេហ្គាល់ក៏បានបង្ហាញជំហរថា ទីក្រុង Munich ជាគោលដៅដែលគេចង់ទៅ បន្ទាប់ពីបាននិយាយផ្ទាល់ជាមួយអ្នកចាត់ការរបស់ Bayern លោក Julian Nagelsmann។ យ៉ាងណាក្ដី ក្លឹបទាំងពីរ Liverpool និង Bayern មិនទាន់កំណត់តម្លៃខ្លួនរបស់កីឡាករវ័យ៣០នៅឡើយទេ។ អ្នកតំណាងរបស់ក្លឹបទាំងពីរបានបើកការចរចាគ្នាកាលពីដើមសប្ដាហ៍។ ក្រៅពី Bayernក្លឹបយក្សពីរនៅអឺរ៉ុបដូចជា Barcelona និង Paris Saint-Germain ក៏បានបង្ហាញការចាប់អារម្មណ៍លើ Mane ផងដែរ។ តែបើតាម Daily Mail ឲ្យដឹងថា ហង្សក្រហមចង់បានតម្លៃខ្លួនរបស់ Mane យ៉ាងតិចណាស់៣៥លានផោន ប្រសិនក្លឹបណាចង់បាន។ Mane បានដើរតួយ៉ាងសំខាន់ក្នុងក្លឹប Liverpool ដោយបានជួយក្រុមឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ និងឡើងផ្ដាច់ព្រ័ត្រ UCL ៣ដង
02 Jun 2022
30 views
Football News
Lewandowski ចង់ចាកចេញពីក្លឹប Bayern Munich នៅរដូវកាលក្ដៅខាងមុខ
ខ្សែប្រយុទ្ធ Robert Lewandowski នឹងចាកចេញពីក្លឹប Bayern Munich នៅរដូវកាលក្ដៅខាងមុខ ដោយថាគេលែងចង់បន្តនៅទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano។ Lewandowski បាននិយាយថា៖” ពេលវេលារបស់ខ្ញុំនៅ Bayern គឺចប់ហើយ។ ខ្ញុំមើលមិនឃើញពីលទ្ធភាពដែលអាចបន្តលេងនៅក្លឹបនេះទៀតឡើយ “។ កីឡាករនេះបន្តថា៖” Bayern គឺក្លឹបគិតគូរតឹងតែងរឿងហ្នឹងណាស់ អញ្ចឹងខ្ញុំជឿជាក់ថាពួកគេមិនទុកខ្ញុំទៀតទេ។ ខ្ញុំក៏មិនចង់លេងនៅហ្នឹងទៀតដែរ។ ការចាកចេញជាជម្រើសល្អបំផុត។ ខ្ញុំសង្ឃឹមថា ពួកគេមិនហាមឃាត់ខ្ញុំទេ “។ បើតាមសារព័ត៌មានចុះផ្សាយកន្លងទៅ ក្លឹប Barcelona ជាក្លឹបដែលទំនង Lawandowski អាចនឹងទៅលេងបន្ទាប់ពី Bayern នេះ៕
31 May 2022
23 views
Football News
Chelsea កៀកនឹងចុះកុងត្រាជាមួយ Dembele របស់ Barca ហើយ
ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានគេរាយការណ៍ថា កៀកនឹងចុះកុងត្រាជាមួយ Chelsea ហើយ បន្ទាប់ពីមានព័ត៌មានចម្រូងចម្រាស់ជាច្រើនខែជាមួយ Barcelona។ ជាការពិតណាស់ Dembele នៅសល់កុងត្រាត្រឹមតែ១រដូវកាលនេះទៀតប៉ុណ្ណោះជាមួយ Barcelona ខណៈថ្មីៗមានក្លិបយក្សមួយចំនួនដូចជា Paris Saint-Germain និង Chelsea ជាដើមកំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិ បារាំង ក្រោយលេចឮថារូបគេមិនចង់បន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ។ យ៉ាងណាមិញ ក៏មានពាក្យចចាអារ៉ាមថា Barca គ្រោងលក់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះដែរ ដោយសារតែវិបត្តិហិរញ្ញវត្ថុ, ជាមួយគ្នានេះ យោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo បានឱ្យដឹងថា Dembele ជិតនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបនៅក្របខណ្ឌ Premier League ហើយ នោះគឺក្លិប Chelsea៕
30 May 2022
36 views
Football News
Messi ហត់នឿយនឹង Laporta ដែលវាយប្រហារធ្វើទុក្ខបុកម្នេញតាមពាក្យសម្ដីរហូតមក
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការឆ្លើយតបទៅនឹងលោក Joan Laporta ប្រធានក្លឹប Barcelona ដែលតែងតែវាយប្រហារតាមរយៈពាក្យសម្ដីមកលើរូបគេកន្លងមក ដែលជាពិសេសគឺពេលថ្មីៗ ប្រធានក្លឹបរូបនេះក៏បាននិយាយថា ពួកកីឡាករទៅលេងឲ្យឲ្យ Paris Saint Germain សុទ្ធតែជាទាសករលុយ ហើយថា Messi អីហ្នឹងមក Barca វិញបានបើ Free ។ Messi បាននិយាយថា៖” គ្មាននរណាធ្លាប់មកសុំឲ្យមកលេងដោយ Free នោះទេ អញ្ចឹងហើយក្នុងពេលជាមួយគ្នានេះខ្ញុំគិតពាក្យសម្ដីចេញពីមាត់លោកប្រធានក្លឹបនេះគឺហួសព្រំដែនពេកហើយ “។ កីឡាកររូបនេះបន្តថា៖” ពួកគេគឺបានវាយប្រហារខ្ញុំ ធ្វើទុក្ខបុកម្នេញខ្ញុំ ព្រោះថាពាក្យទាំងនេះគាត់មិនគួរនិយាយចេញមកនោះទេ។ ធ្វើបែបនេះគឺដូចនិយាយឲ្យរួចពីខ្លួន អត់មានទទួលខុសត្រូវនឹងអ្វីដែលខ្លួនបានប្រព្រឹត្តសោះ “។ លោក Jorge Messi ភ្នាក់ងារ ក៏ដូចជាឪពុករបស់ Messi ផ្ទាល់តែងតែទាក់ទងទៅកាន់ លោក Laporta គឺមិនមែនពីរឿងអនាគតអីនោះទេ គឺនិយាយសុំឲ្យ ប្រធានក្លឹប Barca នេះឈប់តាមដានកូនរបស់លោកទៀត ព្រោះកូនលោកមិនចូលចិត្តទេ ដោយសារចង់បញ្ចប់រឿងនៅ Barca កន្លងមក
27 May 2022
33 views
Football News
Luis Suarez នឹងគាំទ្រក្រុមរបស់លោក Jurgen Klopp ពេញទំហឹង
អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Liverpool គឺ Luis Suarez បាននិយាយថារូបគេនឹងគាំទ្រក្រុមហង្សក្រហមរបស់លោក Jurgen Klopp ពេញទំហឹង នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ប៉ុន្តែក៏បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema នៃក្លិប Real Madrid ផងដែរ។ Liverpool នឹងត្រូវជួបតទល់ជាមួយ Real Madrid នាទីក្រុងប៉ារីស ថ្ងៃទី២៩ ខែឧសភា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ខាងមុខនេះហើយដោយក្រុមទាំងពីរជាគូសងសឹក ព្រោះកាលពីឆ្នាំ២០១៨ គឺ Real Madrid ធ្លាប់ទម្លាក់ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ Suarez បាននិយាយថា៖ “ខ្ញុំជាអ្នកគាំទ្ររបស់ Barcelona, Liverpool និង Atletico ដែលជាក្លិបខ្ញុំធ្លាប់លេងឲ្យ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Benzema គឺគ្រាប់ទី២ដែលស៊ុតទល់នឹង Chelsea គឺខ្ញុំពិតជាចង់ទះដៃអបអរដល់គេ ព្រោះខ្ញុំពិតជា ស្ញើចសរសើរអ្វីដែលគេបានធ្វើណាស់”៕
25 May 2022
47 views
Football News
លោក Joan Laporta ថាកីឡាករទៅលេងឲ្យ PSG ដូចទៅធ្វើជាទាសករដើម្បីតែលុយអញ្ចឹង
លោក Joan Laporta ប្រធានក្លឹប Barcelona និយាយទៅកាន់សារព័ត៌មាន L’Esportiu de Catalunya នៅក្នុងថ្ងៃនេះថា កីឡាករដូចជា Neymar ជាដើមដែលទៅលេងឲ្យក្លឹប Paris Saint Germain ដូចទៅធ្វើជាទាសករដើម្បីតែលុយអញ្ចឹង។ លោក Laporta បាននិយាយថា៖” នរណាគេមិនចង់បាន Neymar ? គេជាកីឡាករដ៏អស្ចារ្យមួយរូប។ យ៉ាងណាគេនៅកុងត្រាជាមួយ PSG សល់ ៤-៥ឆ្នាំអីទៀតណោះ។ កីឡាករដូចជាពួកគេអញ្ចឹង ដែលទៅលេងឲ្យ PSG ដូចទៅធ្វើជាទាសករដើម្បីតែលុយអញ្ចឹង “។ ប្រធានក្លឹប Barcelona រូបនេះក៏បាននិយាយបែបខឹងនឹង PSG ផងដែរដោយថា កីឡាករដែលទៅលេងឲ្យ PSG ដែលសូម្បីតែ Messi តែ Lionel Messi អីហ្នឹងក៏មិនងាយនឹងចាកចេញវិញដែរ ដោយសារតែទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលក្លឹបបារាំងនេះផ្ដល់ឲ្យ។ លោក Laporta ក៏លើកឡើងពីអនាគតរបស់ Neymar ក៏ដូចជា Messi ផងដែរថា ក្លឹបនឹងយកកីឡាករល្អដូចជាពួកគេមក
25 May 2022
49 views
Football News
Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ
ក្លិបសេះបង្កង់ Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ ដោយក្លិបនឹងបើកផ្លូវឲ្យគេចាកចេញទៅ Atletico Madrid វិញនៅដំណាច់រដូវកាលនេះ។ Morata បានចំណាយពេលពីររដូវកាលលេងខ្ចីជើងនៅ Juventus ពីក្លិប Atletico Madrid ហើយនៅដំណាច់រដូវកាលនេះ ពេលវេលាខ្ចីជើងរបស់គេបានមកដល់ទីបញ្ចប់ហើយ។ យ៉ាងណាមិញ ភាគីលោក Max Allegri គ្មានគម្រោងចង់ទិញយកគេផ្ដាច់ឡើយ នេះបើយោងតាមការរាយការណ៍ពី Marca ។ Juventus ត្រូវចាយលុយខ្ទង់៣៥លានអឺរ៉ូ៎(ស្មើនឹងប្រមាណ ៣៦.៩ លានដុល្លារ) បើចង់ទិញយកគេ ខណៈដែល Atletico Madrid ក៏មិនចង់បាន Morata មកវិញដែរដោយលោក Diego Simeone បានបាត់បង់ទំនុកចិត្តលើគេទៅហើយ។ យ៉ាងណាមិញ Barcelona ធ្លាប់ចង់បានគេកាលពីខែមករាតែឥលូវនេះដោយសារមាន Pierre-Emerick Aubameyang ក្នុងក្រុមនិងកំពុងជិតទិញបាន Robert Lewandowski ទៀតនោះគឺក្លិបទំនងមិនចង់បានគេទៀតឡើយ៕
22 May 2022
31 views
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022
51 views
Football News
Luis Suarez ត្រៀមចាកចេញពីក្លឹប Atletico Madrid នៅបញ្ចប់រដូវកាលនេះ
ក្លិប Atletico Madrid បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Suarez បានចាកចេញពី Barcelona មករួមរស់ជាមួយ Atletico Madrid នៅក្នុងឆ្នាំ២០២០ ដោយ រូបគេបានរួមចំណែកជួយក្រុមឲ្យឈ្នះពាន La Liga នៅក្នុងឆ្នាំដំបូងតាមរយៈការបង្ហាញទម្រង់លេងដ៏លេចធ្លោ ២១គ្រាប់ក្នុងមួយរដូវកាល។ យ៉ាងណាក្តី មកទល់ពេលនេះ កុងត្រារបស់គេជាមួយក្លិបនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយ ការចរចារលើការបន្តកិច្ចសន្យាថ្មីក៏មិនបានធ្វើឡើងដូចគ្នា។ ក្រោយការប្រកាសចាកចេញរបស់ Suarez ក៏មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា រូបគេទំនងជានឹងវិលត្រឡប់ទៅកាន់ Barcelona បើពុំដូច្នោះទេគេនៅបន្តលេងនៅតំបន់អឺរ៉ុប ពោលគេមិនមានបំណងចង់ផ្លាស់ទៅកាន់លីគនៃសហរដ្ឋអាមេរិកនៅឡើយទេ៕
16 May 2022
45 views
Football News
Lewandowski សម្រក់ទឹកភ្នែកនិយាយទាំងអួលដើមកក្នុងពិធីលាគ្នាជាមួយអ្នកគាំទ្រ Bayern
កាលពីយប់មិញខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានសម្រក់ទឹកភ្នែកនៅមុខអ្នកគាំទ្រក្រុម Bayern Munich ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Wolfsburg នៃក្របខណ្ឌ Bundesliga។ ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុម Bayern Munich បានទទួលលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Wolfsburg ០-០ ក្នុងនោះ Lewandowski ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ឱ្យក្រុមជើងឯកនៃលីគកំពូល អាល្លឺម៉ង់ផងដែរ។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Lewandowski បានឈរសម្រក់ទឹកភ្នែក និងនិយាយលាគ្នាទៅកាន់អ្នកគាំទ្រក្រុម Bayern Munich ទាំងអួលដើមក ហើយតាមរយៈសកម្មភាពបែបនេះយើងអាចសន្មតបានថាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ទំនងជានឹងចាកចេញពី Bayern នៅដំណាច់រដូវកាលនេះហើយ ទោះមិនទាន់មានការប្រកាសផ្លូវការពីក្លិបក៏ដោយខណៈបច្ចុប្បន្ន Barcelona ត្រូវបានគេមើលឃើញថា កំពុងនាំគេដែលអាចយកបានខ្សែប្រយុទ្ធរូបនេះ។ ទាក់ទងនឹងរឿងខាងលើ Lewandowski បានថ្លែងប្រាប់កាសែត Sport Polska យ៉ាងដូច្នេះថា៖ “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយ Bayern”៕
15 May 2022
45 views
Football News
លោក Xavi បើកភ្លើងខៀវឲ្យក្លឹបលក់ខ្សែការពារ Sergino Dest ចេញ
សារព័ត៌មាន Sport បានរាយការណ៍ថាលោក Xavi Hernandez គ្រូបង្វឹករបស់ក្រុម Barcelona បានបើកភ្លើងខៀវអនុញ្ញាតឲ្យក្លិបលក់ ខ្សែការពារ Sergino Dest ចេញ។ កីឡាករវ័យ២១ឆ្នាំរូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២០ ប៉ុន្តែដោយសារក្លិបជិតនឹងនាំយក ខ្សែការពារ Andreas Christensen និង Cesar Azpilicueta ពី Chelsea នោះ គឺ Xavi គ្មានបញ្ហានោះឡើយបើសិនក្លិបលក់ Dest ចេញ។ Dest នៅតែពុំទាន់លេងបានល្អត្រូវចិត្តលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះនោះឡើយ ហើយលោកត្រូវការខ្សែការពារដែលមានបទពិសោធន៍ច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរថា Sergino Dest ចូលលេងឲ្យ Barcelona បាន៣០ប្រកួតនៅរដូវកាលនេះ៕
14 May 2022
40 views
Football News
Lewandowski ចង់ចាកចេញពី Bayern ខណះ Barca ត្រៀមស្នើកុងត្រា៣ឆ្នាំដល់រូបគេ
សារព័ត៌មាន Sky Germany បានចុះផ្សាយថា ខ្សែប្រយុទ្ធ Robert Lewandowski បានជូនដំណឹងទៅក្លិប Bayern Munich ថារូបគេចង់ចាកចេញនៅរដូវក្ដៅនេះតែម្ដង គឺមិនរង់ចាំឲ្យផុតកុងត្រាសិនឡើយ។ ខណៈនោះដែរ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាក្លិប Barcelona នៅតែចិញ្ចឹមចិត្តចង់បាន Lewandowski ពីក្លិប Bayern Munich បើទោះបីជាកន្លងមកថ្នាក់ដឹកនាំផ្នែកកីឡារបស់ Barca ធ្លាប់ចេញមុខបដិសេធថាមិនបានចរចាជាមួយ កីឡាករសញ្ជាតិប៉ូឡូញរូបនេះក្ដី។ Bayern Munich កំពុងពិភាក្សាលើកុងត្រាថ្មីជាមួយកីឡាករវ័យ៣៣ឆ្នាំរូបនេះ ដោយមិនទាន់ឈានដល់ការព្រមព្រៀងណាមួយនោះឡើយ ប៉ុន្តែមើលទៅ Lewandowski ទំនងជាមិនចង់ស្នាក់នៅបន្ត។ ឥលូវនេះ ភាគីលោក Xavi Hernandez កំពុងរង់ចាំយ៉ាងអត់ធ្មត់ ដោយ Romano បង្ហើបថា Robert Lewandowski ក៏បានដឹងដែរថាក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះចង់បានរូបគេ។ Barca នឹងមិនបោះបង់ការព្យាយាមក្នុងការចុះកុងត្រាយកគេនោះឡើយស្របពេល Lewandowski នៅសល់កុងត្រា១ឆ្នាំទៀតស្នាក់នៅទឹកដី Allianz Arena ។គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Robert Lewandowski
14 May 2022
41 views
Football News
ក្លឹប Barcelona សម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa
ក្លឹប Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa។ កាលពីខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Aston Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Aston Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។ ក្រោយពីមានការពិភាក្សាគ្នាជាមួយ Barcelona ក្លឹប Aston Villa បានទិញកីឡាករសញ្ជាតិប្រេស៊ីលក្នុងតម្លៃត្រឹមតែ១៧លានផោន ជាមួយកុងត្រាដល់ឆ្នាំ២០២៦។ Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Aston Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕
13 May 2022
53 views
Football News
កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលាន
ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលានក្នុងការប្រកួតទល់នឹង Celta Vigo ក្នុងក្របខណ្ឌ La Liga។ កីឡាករវ័យ២៣ឆ្នាំបានទទួលរងរបួសដោយសារតែប៉ះទង្គិចក្បាលគ្នាជាមួយមិត្តរួមក្រុម Gavi អំឡុងពេល Barca កំពុងនាំមុខ Celta Vigo ៣-១ ក្នុងកីឡដ្ឋាន Nou Camp។ Araujo ត្រូវបានសង្គ្រោះជាច្រើននាទីលើទីលាន មុនពេលបញ្ជូនឡើងឡានពេទ្យចេញទៅក្រៅ។ ចុងបញ្ចប់នៃការប្រកួត Barcelona បានយកឈ្នះ Celta Vigo ៣-១។ ៣គ្រាប់របស់ក្រុមលោក Xavi ធ្វើបានដោយខ្សែប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២គ្រាប់ម្នាក់ឯង។ ក្រោយបញ្ចប់ការប្រកួត Xavi បានប្រាប់ពីអាការៈរបស់ Araujo ថា គេបានដឹងខ្លួន ហើយត្រូវចំណាយពេលមួយយប់នៅមន្ទីរពេទ្យ ប៉ុន្តែគេបានគេចផុតពីគ្រោះថ្នាក់ហើយ៕
11 May 2022
59 views
Football News
Real Madrid ដាក់តម្លៃផ្ដាច់កុងត្រា Rudiger ដល់៣៤០លានផោន
Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Real Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញនៅចុងខែឧសភាឬដើមខែមិថុនា។ Rudiger បានបដិសេធសំណើធំៗជាច្រើនពីក្លឹបក្នុងតំបន់អឺរ៉ុប ដើម្បីបានចូលរួមជាមួយ Real ដោយគ្មានតម្លៃខ្លួន (អស់កុងត្រាជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែចាប់អារម្មណ៍លើ កីឡាករវ័យ២៩ឆ្នាំ។ ដោយសារតែជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ក្លឹប Chelsea មិនអាចបន្ថែមកុងត្រាថ្មីលើកីឡាកររបស់ខ្លួនបានឡើយ។ Rudiger បានចូលរួមជាមួយ Chelsea ផ្លាស់ពីក្លឹប Roma ក្នុងតម្លៃខ្លួន២៩លានផោនកាលពីឆ្នាំ២០១៧ ជាមួយកុងត្រា៥ឆ្នាំ។ ទល់នឹងពេលនេះ ៥រដូវកាលជាមួយក្លឹប គេរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៩៩ប្រកួតគិតគ្រប់កម្មវិធី៕
11 May 2022
78 views
Football News
លោក Pochettino ថា Messi ខ្សត់គ្រាប់បាល់នៅរដូវកាលនេះមិនមែនដោយសារធ្លាក់ទម្រង់ទេ
អ្នកចាត់ការរបស់ក្រុម Paris Saint-Germain លោក Mauricio Pochettino បានមានប្រសាសន៍ថា Lionel Messi រៀងខ្សត់គ្រាប់បាល់នៅរដូវកាលនេះមិនមែនដោយសារបញ្ហាធ្លាក់ទម្រង់នោះទេ ប៉ុន្តែដោយសារតែរូបគេគ្មានសំណាង។ ជាការពិតណាស់ ក្រោយ Messi ផ្ទេរចេញពី Barcelona មកចូលរួមជាមួយ PSG នៅរដូវកាលនេះ គាត់នៅតែបង្ហាញសមត្ថភាពដ៏លេចធ្លោររបស់ខ្លួនដដែល ក្នុងការអូស ញាក់ និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីជាដើម, ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ គិតមកដល់ពេលនេះរូបគេទើបតែរកបាន ៤ គ្រាប់ប៉ុណ្ណោះ ដែលនេះជាបញ្ហាធំបំផុតសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន។ យ៉ាងណាមិញ សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Ligue 1 ដែល PSG ស្មើគ្នា ២-២ ជាមួយក្រុម Troyes ម្សិលមិញ Messi មានឱកាសស៊ុតល្អៗដល់ទៅ ២ លើក ប៉ុន្តែចុងក្រោយរូបគេមិនអាចរកគ្រាប់បាល់បាននោះទេ ដោយគ្រាប់បាល់ទាំង ២ គ្រាប់នោះ បានប៉ះរបាទី និង បង្គោលទីទាំង ២ លើក។ ទាក់ទងនឹងបញ្ហាខាងលើអ្នកចាត់ការលោក
10 May 2022
53 views
Football News
Carragher ហ៊ាននិយាយថា Real Madrid គ្មានឱកាសឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UCL ឡើយ
អតីតកីឡាកររបស់ Liverpool លោក Jamie Carragher បាននិយាយថា Real Madrid នឹងមិនមានឱកាសឈ្នះពាន Champions League នៅរដូវកាលនេះឡើយ។ ក្រុមជើងឯករបស់ La Liga បានវាយបកយកឈ្នះ PSG, Chelsea និង Manchester City ក្នុងវគ្គចាញ់ធ្លាក់ ធានាបានកៅអីវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវលេងនៅថ្ងៃទី ២៩ ខែ ឧសភាទល់នឹង Liverpool ក្នុងទីក្រុងប៉ារីស។ ត្បិតតែ Madrid ធ្វើបានល្អបែបនេះក្ដី តែក្នុងកម្មវិធីរបស់ CBS Studio លោក Carragher បានរំឭកពាក្យដែលខ្លួនធ្លាប់និយាយថា Real Madrid នឹងមិនអាចឈ្នះ Champions League ឡើយ។ ឮបែបនេះ Micah Richards ដែលស្ថិតក្នុងកម្មវិធីជាមួយគ្នាបានសើច និងនិយាយទៅកាន់ Carragher ថា៖ “ឯងនឹងភ័យនៅវគ្គផ្ដាច់ព្រ័ត្រ”។ មិនទុកយូរ ភ្លាមនោះ Carragher បានតបវិញថា៖
06 May 2022
52 views