Tag: Barcelone
Football News
Barcelona សម្រេចចិត្តមិនទិញផ្ដាច់ Adama Traore ពីក្លឹប Wolves ទេ
Barcelona បានចែកផ្លូវជាមួយ ខ្សែប្រយុទ្ធ Adama Traore បន្ទាប់ពីបានបញ្ចប់ការខ្ចីជើង ដោយរូបគេនឹងត្រូវវិលត្រឡប់ទៅក្លិប Wolves វិញ។ ភាគីលោក Xavi Hernandez អាចទិញផ្ដាច់ Traore បានតែក្លិបមិនចង់ទិញយកកីឡាកររូបនេះឡើយ ដូច្នេះហើយហើយទើប Traore នឹងត្រឡប់ទៅ Wolves វិញដោយគេហទំព័ររបស់ក្លិបនៅ Premier League មួយនេះក៏បានបង្ហោះរូបភាព Traore ចូលរួមហ្វឹកហាត់មុនបើករដូវកាលផងដែរ។ ចំណាយពេលខ្ចីជើងពាក់កណ្ដាលរដូវកាលនៅ Barcelone គឺ Adama Traore រកបាន១គ្រាប់និងបញ្ជូនបាល់បាន៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២០ប្រកួតឲ្យក្លិប។ ខណៈនោះដែរ Barcelona ក៏ត្រៀមស្វាគមន៍ខ្សែប្រយុទ្ធ Francisco Trincao និង Alex Collado ត្រឡប់មកពីខ្ចីជើងនៅក្លិប Wolves និង Granada ផងដែរ៕
02 Jul 2022
69 views