Tag: Bayern
Football News
Lewandowski សម្រក់ទឹកភ្នែកនិយាយទាំងអួលដើមកក្នុងពិធីលាគ្នាជាមួយអ្នកគាំទ្រ Bayern
កាលពីយប់មិញខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានសម្រក់ទឹកភ្នែកនៅមុខអ្នកគាំទ្រក្រុម Bayern Munich ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Wolfsburg នៃក្របខណ្ឌ Bundesliga។ ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុម Bayern Munich បានទទួលលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Wolfsburg ០-០ ក្នុងនោះ Lewandowski ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ឱ្យក្រុមជើងឯកនៃលីគកំពូល អាល្លឺម៉ង់ផងដែរ។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Lewandowski បានឈរសម្រក់ទឹកភ្នែក និងនិយាយលាគ្នាទៅកាន់អ្នកគាំទ្រក្រុម Bayern Munich ទាំងអួលដើមក ហើយតាមរយៈសកម្មភាពបែបនេះយើងអាចសន្មតបានថាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ទំនងជានឹងចាកចេញពី Bayern នៅដំណាច់រដូវកាលនេះហើយ ទោះមិនទាន់មានការប្រកាសផ្លូវការពីក្លិបក៏ដោយខណៈបច្ចុប្បន្ន Barcelona ត្រូវបានគេមើលឃើញថា កំពុងនាំគេដែលអាចយកបានខ្សែប្រយុទ្ធរូបនេះ។ ទាក់ទងនឹងរឿងខាងលើ Lewandowski បានថ្លែងប្រាប់កាសែត Sport Polska យ៉ាងដូច្នេះថា៖ “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយ Bayern”៕
15 May 2022
16 views
Football News
ក្លិប Barcelona នឹងតែងតាំងឲ្យ Lewandowski មានតួនាទីដូច Messi ប្រសិនគេចូលលេងឲ្យក្លឹប
ក្លិប Barcelona នឹងតែងតាំងឲ្យ Robert Lewandowski មានតួនាទី ដូចវីរបុរសក្លិប កីឡាករ Lionel Messi ប្រសិនបើគេបានមកចូលរួមនៅកីឡដ្ឋាន Camp Nou មែននោះ។ ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។ លើសពីនេះផងដែរ ក្លិប Bayern កំពុងតែតាមចងជើង Lewandowski ដូចគ្នា ក៏ប៉ុន្តែ ដោយសារការចរចារគ្នាពុំត្រូវ ទើបធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមខាងលើ ប្តូរចិត្តចង់រកទ្រនំថ្មី ស្របពេលដែល ក្លិប Barca កំពុងតាមចែចូវគេ យ៉ាងស្អិតរមួតផងដែរ។ បើយោងទៅតាមសារកាសែត Diario Sport បានចុះផ្សាយឲ្យដឹងថា ក្លិប Barca នឹងផ្តល់តួនាទីឲ្យ Lewandowski ដូចទៅនឹង Messi នៅ Barca ពោលគឺ Lewandowski នឹងទទួលបានតួនាទីជា អ្នកដឹកនាំក្រុម មិនថា នៅលើទីលាន
19 Apr 2022
46 views
Football News
Simeone ឌឺដងថា Man City ជាក្រុមល្អតែកុំភ្លេចរដូវកាលមុន Chelsea លើកពាន
លោក Diego Simeone បាននិយាយថា Manchester City ប្រហែលជាមានកីឡាករល្អជាង Atletico Madrid ប៉ុន្តែកុំភ្លេចថា ការប្រកួតមាន២ជើងដើម្បីរកអ្នកឈ្នះបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL។ ការប្រកួតរវាង Man City ទល់នឹង AT Madrid នឹងលេងនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រនៅកីឡដ្ឋាន Etihad Stadium សម្រាប់វគ្គ៨ក្រុមចុងក្រោយ។ លោក Simeone ជឿជាក់ថាគ្រប់គ្នាសុទ្ធតែមានឱកាសសម្រាប់ការប្រកួតទាំងពីរជើង។ “ពួកយើងទាំងអស់គឺមានសម្ពាធ ប៉ុន្តែខ្ញុំគិតថា វាគឺជាបញ្ហាមួយនៃទំនួលខុសត្រូវ។ ខ្ញុំគ្មានមន្ទិលទេថា Man City មានកីឡាករល្អៗ ប្រហែលជាពួកគេមានកីឡាករល្អជាងពួកយើង ប៉ុន្តែកុំភ្លេចគេលេង២ជើង។ Man City និង Bayern ប្រហែលជាមានឱកាសល្អជាងនៃការឈានទៅវគ្គផ្សេងៗ ប៉ុន្តែរដូវកាលមុន Chelsea ជាអ្នកឈ្នះពាន”។ សម្ដី Simeone និយាយក្នុងសន្និសីទកាសែត។ មុនបានឡើងមកកាន់វគ្គនេះ AT Madrid បានទម្លាក់ Manchester United សរុបទាំងពីរជើងឈ្នះ ២-១។ ប៉ុន្តែលោកគិតថា City
06 Apr 2022
39 views
Football News
ក្រុម Bayern Munich ដាក់កីឡាករលើស ១២ នាក់ក្នុងជំនួបទល់ក្រុម SC Freiburg
មានរឿងភ្ញាក់ផ្អើលមួយនៅក្នុងក្របខណ្ឌ Bundesliga យប់មិញ បន្ទាប់ពីក្រុម Bayern Munich ដាក់កីឡាករលើសដល់ទៅ ១២ នាក់នៅលើទីលានប្រហែលជា ១០ វិនាទីជាង។ ជាការពិតណាស់ យប់មិញនេះក្រុមភ្ញៀវ Bayern បានលត់ក្រុម SC Freiburg ក្នុងលទ្ធផល ៤-១ ដែលរកបានដោយ Leon Goretzka មួយគ្រាប់ Serge Gnabry មួយគ្រាប់ Kingsley Coman មួយគ្រាប់ និង Marcel Sabitzer មួយគ្រាប់។ ដោយឡែក ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ Nils Petersen។ យ៉ាងណាមិញ នៅក្នុងការប្រកួតនោះបានមានរឿងចម្រូងចម្រាស់មួយ ដោយនៅនាទីទី ៨៥ Bayern Munich បានបង្កើតកំហុសបច្ចេសទេសមានកីឡាករដល់ទៅ ១២ នាក់នៅលើទីលាន។ ក្នុងនោះត្រូវបានគេដឹងថា Bayern បានផ្លាស់ប្តូរកីឡាករ ២ រូប ប៉ុន្តែមានតែកីឡាករម្នាក់ប៉ុណ្ណោះដែលដើរចេញពីទីលាន ខណៈ Coman
04 Apr 2022
39 views
Football News
Bayern មិនទាន់ទាក់ទងធ្វើកុងត្រាថ្មីនឹង Lewandowski នោះទេ
លោក Pini Zahavi ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយទៅកាន់សារព័ត៌មាន Kicker កាលពីពេលថ្មីៗនេះថា មកទល់នឹងពេល ក្លឹប Bayern Munich មិនទាន់មកទាក់ទងនិយាយរឿងធ្វើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធនេះនៅឡើយទេ។ ទាក់ទងនឹងបញ្ហាកុងត្រានេះត្រូវបានគេថា Lewandowski មិនសប្បាយនឹងស្ថានភាពបែបនេះនោះទេ ព្រោះតែកុងត្រារវាងគេ និង Bayern នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះបើកុងត្រាថ្មីមិនអាចសម្រេចបាននៅកំឡុងពេលរដូវកាលទិញដូរកីឡាករ ក្នុងរដូវកាលក្ដៅខាងមុខ Lewandowski នឹងគិតគូររៀបចំចាកចេញពីក្លឹបហើយ។ យ៉ាងណាចំពោះ ខាងនាយកកីឡា Bayern គឺ លោក Hasan Salihamidzic បាននិយាយកន្លងមកនេះថា នឹងខិតព្យាយាមធ្វើគ្រប់យ៉ាងឲ្យ Lewandowski នៅបន្ត៕
19 Mar 2022
63 views
Football News
Alaba ថារូបគេលះបង់ភាពស្រណុកសុខស្រួលអស់ហើយដើម្បីបានលេងឲ្យ R.Madrid
ខ្សែការពារ David Alaba ថា គេលះបង់ភាពស្រណុកសុខស្រួលអស់ហើយ ដើម្បីមកចូលរួមជាមួយក្លិប Real Madrid។ ជាការពិតណាស់ Alaba បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅកន្លងទៅនេះ ដោយគ្មានតម្លៃខ្លួន ព្រោះតែគេផុតកុងត្រាជាមួយ Bayern។ គួរបញ្ជក់ផងដែរថា Alaba បានលេងនៅទឹកដីអាល្លឺម៉ង់ជាមួយក្រុម Bayern អស់រយៈពេល ១៣ឆ្នាំហើយ ដូច្នេះទើបការផ្លាស់មកទឹកដីថ្មីនេះ វាហាក់ដូចជាបង្កជាឧបសគ្គច្រើនដល់រូបគេ។ Alaba បាននិយាយថា៖ “Bayern ប្រៀបដូចជាផ្ទះទីពីរ របស់ខ្ញុំហើយ ព្រោះខ្ញុំនៅទីនោះ ១៣ឆ្នាំហើយ មួយវិញទៀតខ្ញុំក៏មានតួនាទីសំខាន់មួយដែរជាមួយក្រុម Bayern។ លើសពីនេះទៅទៀត ខ្ញុំក៏ស្គាល់ទីក្រុងនៅទីនោះច្បាស់ដែរ ហើយខ្ញុំក៏មានមិត្តភក្កិច្រើនដែរ ប៉ុន្តែពេលមកដល់ Madrid ខ្ញុំត្រូវលះបង់រឿងទាំងនេះអស់ហើយ ណាមួយនៅទីនេះគ្មានអ្នកនិយាយអង់គ្លេសទេ អ៊ីចឹងហើយខ្ញុំត្រូវបង្ខំខ្លួន ឲ្យនិយាយភាសាអេស្ប៉ាញច្រើនណាស់”៕
03 Jan 2022
106 views
Football News
ខុសពី Keoman លោក Xavi ប្ដូរយុទ្ធសាស្ត្របែបនេះដើម្បីសងសឹក Bayern
អ្នកចាត់ការ Xavi Hernandez បានផ្លាស់ប្ដូរការត្រៀមខ្លួនរបស់ Barcelona មុនការប្រកួតសំខាន់ជាមួយ Bayern Munich នៅថ្ងៃពុធស្អែក។ Barca ត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ហើយមុនការប្រកួតមក ក្រុមរបស់លោក Xavi នឹងនាំគ្នាទៅហ្វឹកហាត់នៅឯកីឡដ្ឋាន Allianz Arena តែម្ដង។ កន្លងទៅការលេងក្រៅដីក្នុងពានរង្វាន់ Champions League នារដូវកាលនេះ អតីតអ្នកចាត់ការចាស់ Ronald Koeman តែងហ្វឹកហាត់នៅ Camp Nou មុនពេលចេញដំណើរទៅប្រកួត។ ប៉ុន្តែក្រោមការដឹកនាំរបស់ Xavi ក្លឹប Barca នឹងហោះទៅប្រទេសអាល្លឺម៉ង់មុនពេលដើម្បីហ្វឹកហាត់នៅទីលានសម្រាប់ប្រកួតតែម្ដង។ ការទៅហ្វឹកហាត់នៅ Allianz Arena នៅថ្ងៃអង្គារនេះ ដោយសារតែ Xavi ចង់ឲ្យកីឡាករស៊ាំនឹងបរិយាកាសក្នុងកីឡដ្ឋាន។ ការប្រកួតរវាង Bayern និង Barca នឹងលេងដោយគ្មានអ្នកគាំទ្រផ្ទាល់ ដោយសារតែការរឹតបន្តឹងបញ្ហាជំងឺកូវីដ-១៩នៅទីក្រុង Munich៕
07 Dec 2021
126 views
Football News
Depay ថា ប៉ះ Bayern គឺជាឱកាសចុងក្រោយ
Memphis Depay មិនទាន់រកបានគ្រាប់ឲ្យ Barcelona នៅ UCL នៅឡើយទេ ហើយនៅថ្ងៃពុធសប្ដាហ៍នេះគេត្រូវមានភារកិច្ចធំជួយក្រុមប៉ះ Bayern Munich។ ប្រសិនបើ Barcelona ចាញ់ប្រកួតទល់នឹង Bayern ហើយ Benfica យកឈ្នះ Dynamo Kiev នោះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងធ្លាក់ចេញពី UCL តែម្ដង។ ប៉ុន្តែ Barca នៅសល់ឱកាសទៅលេងនៅ Europa League ប្រសិនពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ក្នុងពូល។ មុនការប្រកួតជាមួយ Bayern មកដល់និយាយក្នុងវិបសាយរបស់ Barcelona កីឡាករ Dapay បញ្ជាក់ថា៖ “វាជាឱកាសចុងក្រោយរបស់ពួកយើងដើម្បីបានឡើងទៅវគ្គចាញ់ធ្លាក់។ វាដូចជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រអ៊ីចឹង។ ពួកយើងត្រូវតែរៀបចំអារម្មណ៍ផ្លូវចិត្តរបស់ពួកយើងទាំងអស់ដើម្បីផ្ដល់គ្រប់យ៉ាងរបស់ពួកយើង និងទទួលបានលទ្ធផល”។ Bayern បច្ចុប្បន្នកំពុងឈរលេខមួយក្នុងពូល E ៥ប្រកួតឈ្នះទាំងអស់ រកបាន១៩គ្រាប់។ កាលពីប្រកួតទីមួយក្នុងវគ្គសន្សំពិន្ទុ ពួកគេបានលត់ Barca ដល់ទៅ ៣-០៕
07 Dec 2021
101 views
Football News
Bayern នឹងប្រកួតទល់ Barcelona ដោយគ្មានអ្នកគាំទ្រ
ក្រុម Bayern Munich នឹងត្រូវប្រកួតទល់ក្រុម Barcelona នៅប្រកួតចុងក្រោយក្នុងពូល ដោយគ្មានអ្នកគាំទ្រចូលរួមទស្សនានោះទេ ដោយសារតែអត្រាឆ្លងកូវីដ១៩បានកើនឡើង។ Barcelona ទាមទារឈ្នះដាច់ខាតលើក្រុម Bayern ដើម្បីទទួលបានឱកាសឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ។ តែយ៉ាងណាការទៅលេងនៅទឹកដីអាល្លឺម៉ង់នឹងមិនងាយស្រួលសម្រាប់ក្រុមរបស់លោក Xavi ឡើយ ព្រោះកាលពីជើងទី១កន្លងទៅដីអេស្ប៉ាញ បានបរាជ័យក្នុងលទ្ធផល ៣-០ ទៅហើយ។ ដូច្នេះការប្រកួតជើងទី២ត្រូវបានគេដឹងថានឹងតឹងតែងជាក់ជាមិនខាន។ យ៉ាងណាសម្ពាធនឹងថយចុះវិញច្រើន នៅពេលដែលអាល្លឺម៉ង់បានបញ្ជាក់ថាការប្រកួតរវាងក្រុមទាំងពីរខាងលើនឹងត្រូវលេងដោយបិទទ្វានោះ។ រដ្ឋបាលក្រុងបានសម្រេចការប្រកួតមួយនេះ ដោយលេងបិទទ្វារតែម្ដង បើទោះជារដ្ឋាភិលបាលនៅមិនទាន់ចេញសេចក្ដីសម្រេចមិនឱ្យអ្នកគាំទ្រប្រមូលផ្ដុំគ្នាច្រើនក៏ដោយ។ វិធានការបិទមិនឱ្យអ្នកគាំទ្រចូលនេះ គឺធ្វើឡើងដោយរដ្ឋបាលក្រុងផ្ទាល់ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជន៕
01 Dec 2021
103 views
Football News
Renato Sanches កំពុងធ្វើការសម្រេចចិត្តផ្លាស់ប្ដូរក្លឹប
ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Renato Sanches មានអារម្មណ៍ថាត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរដ៏ធំមួយទៀត ដោយកាលពីមុនបានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Bayern Munich ។ ហើយបច្ចុប្បន្នក្លឹប Arsenal បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ខណះដែលក្លឹប Barcelona ក៏បានចាប់អារម្មណ៍រូបគេខ្លាំងផងដែរកាលពីរដូវក្តៅមុន។ ខ្សែបម្រើវ័យ 24ឆ្នាំរូបនេះធ្លាប់បានឈ្នះពានរង្វាន់ Golden Boy បន្ទាប់ពីបានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ឈ្នះជើងឯកអឺរ៉ុបឆ្នាំ 2016 ពេលដែលរូបគេមានអាយុត្រឹមតែ 19ឆ្នាំប៉ុណ្ណោះ។ Renato Sanches បានធ្លាក់ជើងលេងមិនបានល្អឡើយជាមួយក្រុម Bayern ហើយត្រូវបានក្លឹប Swansea City ខ្ចីជើង ប៉ុន្តែមិនបានដំណើរការដូចការគ្រោងទុកនោះទេ។ កេរ្តិ៍ឈ្មោះរបស់ Renato ត្រូវបានស្តារឡើងវិញជាមួយនឹងក្រុម Lille ដោយជួយឲ្យក្រុមបារាំងមួយនេះក្លាយជាម្ចាស់ជើងឯក Ligue 1 កាលពីរដូវកាលមុន៕
28 Nov 2021
114 views
Football News
Bayern Munich ស្គាល់រស់ជាតិចាញ់ក្នុងដីខ្លួនឯងក្រោយឈ្នះបាន ៣០ប្រកួត
ក្រុម Eintracht Frankfurt បានផ្ដល់មេរៀនឲ្យ Bayern Munich ចាញ់ក្នុងលីគជាលើកដំបូងនៅទឹកដី Allianz Arena ក្នុង៣០ប្រកួតចុងក្រោយ។ Leon Goretzka ជាអ្នករកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Bayern នាទី២៩ ប៉ុន្តែ៣នាទីបន្ទាប់ប្រធានក្រុមរបស់ Frankfurt កីឡាករ Martin Hinteregger អាចរកគ្រាប់តាមស្មើវិញ។ នាទី៨៣ទៅហើយ Filip Kostic ធ្វើបានគ្រាប់ទីពីរ ជួយឲ្យ Frankfurt យកឈ្នះ Bayern ក្នុងលិទ្ធផល ២ ទល់នឹង ១។ Bayern ចាញ់ក្នុងដីខ្លួនឯងចុងក្រោយនៅខែ វិច្ឆិកា ឆ្នាំ ២០១៩។ ត្បិតតែបរាជ័យប្រកួតនេះមែន តែ Bayern នៅតែឈរកំពូលតារាង Bundesliga មាន១៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Leverkusen។ Frankfurt បានរំកិលឡើងមកលេខ១៣វិញមាន៨ពិន្ទុក្នុងដៃ៕
04 Oct 2021
170 views
Football News
ឥទ្ធិពល Messi ធ្វើឲ្យ Barca លក់សំបុត្រសល់រាប់ពាន់សន្លឹកក្នុងជំនួបជាមួយ Bayern
ក្លឹប Barcelona កំពុងជួបវិបត្តិលក់សំបុត្រមិនអស់ក្នុងការប្រកួត Champions League ដំបូងរបស់ពួកគេទល់នឹង Bayern Munich ក្នុងកីឡដ្ឋាន Camp Nou ក្រោយអវត្តមាន Lionel Messi។ ក្នុងជំនួបធំនារាត្រីនេះ គេអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ៤ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona បាននៅសល់សំបុត្រជាច្រើនពាន់សន្លឹក។ សំបុត្រសរុបលក់អស់៣១ ២១៣សន្លឹក នេះមានន័យថាសំបុត្រជិត៨០០០សន្លឹកផ្សេងទៀតគឺនៅសល់។ សំបុត្រសម្រាប់ការចូលទស្សនាប្រកួតរវាង Barca និង Bayern មានតម្លៃចាប់ពី១២៩ដុល្លារ ដល់ ២៣៥ដុល្លារ។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់កំពុងពិបាកទាក់ទាញអ្នកទស្សនា ក្រោយ Messi ចាកចេញទៅកាន់ PSG។
14 Sep 2021
137 views
Football News
ក្រុម Barcelona អាចនឹងលក់ខ្សែការពាររបស់ខ្លួនម្នាក់
ខ្សែការពារ Sergiño Dest របស់ក្រុម Barcelona អាចនឹងចាកចេញពីក្លឹបនូវរដូវកាលនេះ។ យោងតាមគេហទំព័រ Sport.es បានអោយដឹងថាក្លឹបតំបន់កាតាឡានមួយនេះមានឆន្ទៈពិចារណាលើការផ្តល់ជូនពីក្លឹបផ្សេងទៀតហើយបើសមរម្យគឺលក់កីឡាករវ័យ ២០ ឆ្នាំរូបនេះភ្លាម។ មានសេចក្តីរាយការណ៍ថាក្លឹប Bayern និង Inter Milan ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍នឹងកីឡាកររូបនេះ។ ក្លឹបអ៊ីតាលីអាចចុះហត្ថលេខាលើកីឡាកររូបនេះដោយខ្ចីជើងជាមួយនឹងជម្រើសទិញមួយចំណែកឯក្រុម Barcelona ចង់លក់ខ្សែការពារអាមេរិចរូបនេះដាច់តែម្ដង។ បញ្ជាក់ Sergiño Dest លេងបាន ៣០ ប្រកួតនិងរកបាន ២ គ្រាប់នៅ La Liga រដូវកាលមុន។
20 Jul 2021
163 views
Football News
Bayern អាចឲ្យក្លឹប Monaco ខ្ចីជើង Nubel ទៅបាន ២ ឆ្នាំ
អ្នកចាំទី Alexander Nubel របស់ក្រុម Bayern Munich អាចបន្តអាជីពរបស់ខ្លួននៅក្នុងលីគបារាំងជាមួយក្រុម AS Monaco ។ ក្លឹប Monaco បាននាំមុខក្រុមរួមលីកគឺ ក្រុម Lille ក្នុងការប្រជែងដណ្ដើមយកអ្នកចាំទីសញ្ជាតិអាឡឺម៉ង់វ័យ ២៤ ឆ្នាំ។ មានរបាយការណ៍មួយដែលអាចធ្វើទៅបានដែលថាក្លឹប Monaco នឹងខ្ចីជើងអ្នកចាំទី Alexander Nubel ពីក្លឹប Bayern Munich រយៈពេល ២ ឆ្នាំ។ អ្នកចាំទីរូបនេះធ្លាប់បានធ្វើការជាមួយលោក Niko Kovacs ដែរជាគ្រូបង្វឹករបស់ Monaco នឹងជាអតីតគ្រូបង្វឹកក្រុម Bayern Munich ។ យោងតាមប្រភពបានអោយដឹងថាប្រសិនបើ Nubel ចាកចេញនោះក្រុម Bayern អាចនឹងចុះហត្ថលេខាលើអ្នកចាំទី Arminia Stefan Ortega ជាមួយជម្រើសទិញតម្លៃ ៥ លានផោន។
07 Jun 2021
258 views
Football News
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នា
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Bayer Leverkusen ដោយសារគ្រាប់បាល់របស់កីឡាករ Eric Maxim Choupo-Moting និង Joshua Kimmich ក្នុងតង់ទី ១ ។ ក្រុម Bayern មានឱកាសធ្វើការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ ១០ ពិន្ទុបន្ទាប់ពីក្រុម RB Leipzig បានរងនូវការបរាជ័យជាមួយនឹងក្រុមបាតតារាង FC Köln ក្នុងលទ្ធផល ២-១ ។ ម្ចាស់ការពារតំណែងជើងឯក Munich បានគ្រប់គ្រងស្ថានការណ៍ក្នុងការប្រកួតដោយរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៣ នាទីដំបូង។ គ្រាប់បាល់ទាំងពីរបានកើតឡើងដោយកីឡាករ Thomas Müller ដែលបានទទួលបាល់របស់កីឡាករ David Alaba ដែលបានទាត់មួយជើងទៅបុកនឹងអ្នកចាំរបស់ក្រុម Bayer 04 Leverkusen គឺកីឡាករ Lukáš
21 Apr 2021
284 views
Bundesliga Highlights
Highlight បាល់ទាត់ Bayern Munich 0-0 RB Leipzig
Highlight បាល់ទាត់ Bayern Vs Leipzig Bundesliga ក្របខ័ណ : Bundesliga ថ្ងៃទី : ១០ កុម្ភះ ២០២០ លទ្ធផល : Bayern Munich 0-0 RB Leipzig
10 Feb 2020
1521 views
Other Highlights
Highlight បាល់ទាត់ Bayern 4-3 Hoffenheim
Highlight បាល់ទាត់ Bayern Vs Hoffenheim DFB-Pokal 2019-2020 ក្របខ័ណ : DFB-Pokal 2019-2020 ថ្ងៃទី : ០៦ មករា ២០២០ លទ្ធផល : Bayern 4-3 Hoffenheim
06 Feb 2020
1129 views
Bundesliga Highlights
Highlight បាល់ទាត់ Hertha 0-4 Bayern
Highlight បាល់ទាត់ Hertha Vs Bayern Bundesliga ក្របខ័ណ : Bundesliga ថ្ងៃទី :១៩ មករា ២០២០ លទ្ធផល : Burnley 2-1 Leicester City
20 Jan 2020
333 views