Tag: Bernabeu
Football News
Casemiro ថាឲ្យអ្នកគាំទ្រ Real Madrid រឿងស្រែកចំអកឲ្យ Bale
ខ្សែបម្រើរបស់ Real Madrid កីឡាករ Casemiro បានចេញមកការពារ Gareth Bale បន្ទាប់ពីត្រូវអ្នកគាំទ្រ Real Madrid មួយចំនួនបានស្រែកចំអកឲ្យអំឡុងការប្រកួតកាលពីចុងសប្ដាហ៍។ Bale បានបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡដ្ឋាន Bernabeu កាលពីថ្ងៃសៅរ៍និងប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។ អំឡុងពេលកីឡាករសញ្ជាតិវែលឈរត្រៀមរត់ចូលទីលាន ស្រាប់តែឮសំឡេងស្រែកចំអកពីខាងក្រុមអ្នកគាំទ្រ Madrid ហើយខណៈនោះ Bale បានញញឹមនិងចូលលេងធម្មតា។ ដោយសារតែបញ្ហារាលដាលជំងឺកូវីដ និង Bernabeu ត្រូវរៀបចំឡើងវិញ Bale បង្ហាញខ្លួនចុងក្រោយនៅកីឡដ្ឋាននេះកាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Man City។ ពាក់ព័ន្ធនឹងការស្រែកចំអកពីអ្នកគាំទ្រ មិត្តរួមក្រុម Casemiro បានថាឲ្យអ្នកគាំទ្រទាំងនោះចំៗ និងការពារ Bale។ Casemiro និយាយថា៖ “ខ្ញុំមិនចូលចិត្តវាទេ ពេលដែលពួកគេស្រែកចំអកឲ្យ Bale។ គេគឺជាកីឡាករប្រវត្តិសាស្ត្ររបស់ Real Madrid។ ពេលដែលពួកគេស្រែកចំអកឲ្យ Bale វាដូចជាពួកគេចំអកឲ្យប្រវត្តិសាស្ត្រក្លឹបអ៊ីចឹងៗ។ ពួកយើងត្រូវការអ្នកគាំទ្រនៅពីក្រោយពួកយើង ហើយពេលដែលពួកគេចំអកឲ្យម្នាក់
13 Apr 2022
46 views
Football News
Tuchel ថា Chelseaមើលទៅគ្មានឱកាសបានឡើងទេ ដោយសារជើងទីមួយចាញ់ធ្ងន់ពេក
អ្នកចាត់ការ Thomas Tuchel ហាក់គ្មានទំនុកចិត្តថាក្រុមរបស់ខ្លួន Chelsea អាចវាយបក Real Madrid ដើម្បីមានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ Champions League ឡើយ។ Chelsea នឹងត្រលប់ទៅប្រកួតជើងទីពីរ UCL នៅទឹកដីរបស់ Real Madrid វិញក្នុងកីឡដ្ឋាន Bernabeu ក្នុងរាត្រីនេះ ដែលការប្រកួតនឹងលេងនៅម៉ោង២ទៀបភ្លឺ។ កាលពីជើងទីមួយក្នុងទីក្រុងឡុងដ៏ Madrid បានយកឈ្នះ Chelsea ដល់ទៅ ៣-១។ ៣គ្រាប់របស់ Real ធ្វើបានដោយខ្សែប្រយុទ្ធ Karim Benzema។ Real Madrid បច្ចុប្បន្នជាក្រុមមានទម្រង់លេងល្អ និងកំពុងឈរកំពូលតារាង La Liga។ ការរកបាន៣គ្រាប់សម្រាប់ Chelsea ដើម្បីវាយបកឈ្នះ Real លោក Tuchel គិតថា មិនមែនជារឿងងាយឡើយ។ មុនការប្រកួតយប់នេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា Chelsea មិនមានឱកាសល្អច្រើនទេ ព្រោះតែលទ្ធផលកាលពីជើងទីមួយ។ វាពិតជាទំនងមិនអាចវាយបកបានទេ ប៉ុន្តែពួកយើងនឹងព្យាយាមដើម្បីអ្នកគាំទ្រ។ បញ្ជាក់ថា Chelsea
13 Apr 2022
59 views
Football News
ស្ថិតិអាក្រក់មួយ Messi ប៉ះ Real ៩ប្រកួតចុងក្រោយរកមិនបានមួយគ្រាប់សោះ
ខ្សែបម្រើប្រយុទ្ធ Lionel Messi មិនទាន់រកបានមួយគ្រាប់ឬ Assist នៅឡើយទេ ក្នុងការជួបប្រកួតជាមួយ Real Madrid នៅ៩ប្រកួតចុងក្រោយ។ Messi បានបង្ហាញខ្លួនជាថ្មីលេងទល់នឹង Madrid ក្នុងនាមជាកីឡាកររបស់ PSG ក្នុងជំនួបជើងពីរពានរង្វាន់ Champions League។ ប៉ុន្តែកីឡាករសញ្ជាតិអាហ្សង់ទីនមិនអាចរកគ្រាប់បាល់ជួយក្រុមបានឡើយ ខណៈ PSG ចាញ់ Real Madrid ៣-១ ក្នុងកីឡដ្ឋាន Bernabeu។ កីឡាករវ័យ៣៤ឆ្នាំមានឱកាសមាសកាលពីជើងទីមួយនៅខែមុន ប៉ុន្តែគេទាត់ប៉េណាល់ទីមិនចូល។ គ្រាប់បាល់របស់ Messi ចុងក្រោយទាត់បញ្ចូលទី Madrid កើតឡើងកាលពីខែ ឧសភា ឆ្នាំ ២០១៨។ នៅថ្ងៃនោះគេទាត់បញ្ចូលទីដោយជើងឆ្វេងជួយក្រុមតាមស្មើ ២-២ នៅកីឡដ្ឋាន Camp Nou។ ពេញមួយអាជីពរបស់ Messi រកបាន២៦គ្រាប់ទល់នឹង Real Madrid និង Assist ១៤ដង។ ម្ចាស់ពាន់ Ballon d’Or ៧សម័យបានផ្លាស់មកកាន់ PSG
11 Mar 2022
83 views
Football News
Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។ ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។ ៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real
11 Mar 2022
83 views
Football News
Neymar ចង់បង្កើតប្រវត្តិសាស្ត្រឲ្យ PSG លើកពាន UCL ក្នុងទីក្រុងប៉ារីស
ការត្រលប់មកលេងនៅកីឡដ្ឋាន Bernabeu នឹងក្លាយជារឿងពិសេសសម្រាប់ Neymar និងមិត្តរួមក្រុម Lionel Messi។ Real Madrid រាត្រីនេះនឹងត្រូវស្វាគមន៍ក្រុមអ្នកមានរបស់បារាំង Paris Saint Germain សម្រាប់ជើងទីពីរពានរង្វាន់ Champions League ខណៈជើងទីមួយពួកគេចាញ់ ១-០។ Neymar និង Messi ត្រូវបានគេសង្ឃឹមខ្ពស់អាចបង្ហាញវត្តមានក្នុងប្រកួតនេះ។ មុនការប្រកួតមកដល់ Neymar ក៏បាននិយាយពីអារម្មណ៍របស់ខ្លួនសម្រាប់ការវិលត្រលប់មកលេងនៅកីឡដ្ឋាន Bernabeu ម្ដងទៀត។ “វាគឺជាការប្រកួតពិសេសមួយសម្រាប់ខ្ញុំនិង Messi។ ខ្ញុំមានអនុស្សាវរីយ៍ច្រើន។ ខ្ញុំតែងតែលេងនៅទីនេះ រកគ្រាប់បាល់និង Assist”។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣០ឆ្នាំបានបន្ថែមទៀតថា គេរីករាយជាមួយមហិច្ឆតាដើម្បីបង្កើតប្រវត្តិសាស្ត្រ និងនាំ PSG ទៅរកអ្វីដែលចង់បាន។ វគ្គផ្ដាច់ព្រ័ត្រ UCL គឺលេងនៅទីក្រុងប៉ារីស ហើយសម្រាប់ PSG តែម្ដង។ PSG បានធ្វើការលើរឿងនេះជាយូរមកហើយ។ នេះជាជំហានមួយទៀតដែលត្រូវធ្វើ៕
10 Mar 2022
44 views
Football News
Bale នឹងចេញពី Real Madrid ពេលចប់រដូវកាលនេះ
ខ្សែបម្រើប្រយុទ្ធ Gareth Bale នឹងចាកចេញពី Real Madrid ពេលដែលកុងត្រារបស់គេអស់នៅរដូវក្ដៅនេះ។ កីឡាករវ័យ៣២ឆ្នាំធ្លាប់ឈ្នះពាន La Liga ចំនួន ២ដង Copa del Rey ម្ដង និង Champions League ចំនួន ៤ដង ក្នុងរយៈពេល៩ឆ្នាំនៅកីឡដ្ឋាន Bernabeu។ ប៉ុន្តែអ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា Bale នឹងចាកចេញពីក្លឹប ពេលដែលកុងត្រារបស់គេអស់។ នៅរយៈកាលចុងក្រោយ Bale បានញាំញីដោយសាររបួស ទើបធ្វើឲ្យទម្រង់លេងធ្លាក់ចុះ និងមិនសូវបានលេង។ Bale បានផ្ទេរមកកាន់ Real Madrid កាលពីឆ្នាំ២០១៣ ជាមួយតម្លៃខ្លួនដ៏ខ្ពស់។ ខណះដែលក្រុម Spurs គឺជាក្រុមដែលកំពុងចាប់អារម្មណ៍ចង់នាំ Bale ត្រលប់ទៅវិញ ខណៈរដូវកាលមុនគេបានខ្ចីជើងទៅទីនោះម្ដងហើយ៕
16 Feb 2022
80 views
Football News
អតីតខ្សែបម្រើឆ្នើម Sami Khedira បានលើកសរសើរ Ronaldo បែបនេះថា
អតីតខ្សែបម្រើឆ្នើម Sami Khedira បានបង្ហាញការកោតសរសើររបស់ខ្លួនទៅកាន់ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ហើយគាត់បានលើកឡើងថាក្នុងវ័យ ៣៦ ឆ្នាំដូចកីឡាករម្ចាស់អាវលេខ ៧ មានកីឡាករមួយចំនួនគឺបានចូលនិវត្តន៍បាត់ទៅហើយ ប៉ុន្តែសម្រាប់ CR7 វិញគឺនៅតែបង្ហាញទម្រង់លេងក្នុងកម្រិតល្អបំផុតរបស់ខ្លួនដដែល។ គួរបញ្ជាក់ថា Khedira និង Ronaldo ក៏ធ្លាប់ជាមិត្តរួមក្រុមដ៏យល់ចិត្តនឹងគ្នាផងដែរ ដោយកាលនោះអតីតខ្សែបម្រើវ័យវ័យ ៣៤ ឆ្នាំបានស្នាក់នៅទឹកដី Bernabeu រយៈពេល ៥ ឆ្នាំ ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៥ មុនផ្លាស់ទៅចូលរួមក្រុម Juventus ខណៈបច្ចុប្បន្នបុរសសញ្ជាតិ អាល្លឺម៉ង់បានចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ។ Khedira បានលើកឡើងយ៉ាងដូច្នេះថា៖ “ពួកយើងមិនអាចភ្លេចទេ ថាបច្ចុប្បន្នគាត់មានវ័យ ៣៦ ឆ្នាំទៅហើយ ហើយមានកីឡាករមួយចំនួននៅក្នុងអាយុដំណាលគ្នានេះក៏បានចូលនិវត្តន៍ហើយដែរ។ សម្រាប់គាត់វិញ គាត់នៅតែបង្ហាញទម្រង់លេងក្នុងកម្រិតល្អបំផុតរបស់ខ្លួនទាំងឱ្យក្រុម Man UTD និង ជម្រើសជាតិ ព័រទុយកាល់។ បើអ្នកស្គាល់គាត់ច្បាស់ អ្នកនឹងដឹងថាគាត់ជាមនុស្សម្នាក់ដែលមិនងាយបោះបង់ហើយអ្នកនឹងតែងតែនឹកឃើញដល់គាត់ជានិច្ច”៕
15 Jan 2022
83 views
Football News
Real Madrid បានត្រឹមស្មើជាមួយនឹង Cadiz នៅកីឡដ្ឋាន Bernabeu
Real Madrid មិនអាចរកជ័យជម្នះ៨ប្រកួតជាប់គ្នាក្នុងលីគបានឡើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមក្បែរបាតតារាង Cadiz ក្នុងកីឡដ្ឋាន Bernabeu។ លទ្ធផលស្មើគ្នានេះ ធ្វើឲ្យ Real ដាច់ត្រឹម៦ពិន្ទុប៉ុណ្ណោះឈរលើកំពូលតារាង La Liga និងលេងលើសមួយប្រកួតមុនក្រុម Sevilla ដែលស្ថិតលេខ ២ ។ ក្នុងការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ពោល ៨២% ទល់នឹង ១៨%។ ងាកមកមើលស្ថិតិទាត់វិញ Madrid មានដល់ទៅ៣៦ជើង និងចំគោលដៅ៩ជើង ខណៈ Cadiz ទាត់មិនចំគោលដៅសូម្បីមួយជើង។ យ៉ាងណា ក្រោយបញ្ចប់៩០នាទីក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បានដូចគ្នា បានត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ៕
21 Dec 2021
94 views
Football News
Carlo Ancelotti ថាមិនពេញចិត្តនឹងទម្រង់លេងកាលពីយប់នោះទេ
ក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះទៅលើក្រុម Athletic Bilbao ១-០ សម្រាប់ការប្រកួត La Liga សប្ដាហ៍ទី១៥ នៅទឹកដី Bernabeu របស់ Real Madrid កាលពីយប់មិញ។ ក្នុងជ័យជម្នះនេះអ្នកចាត់ការ Carlo Ancelotti និយាយពីភាពមិនពេញចិត្តទម្រង់លេងក្រុមរបស់ខ្លួនពីរចំណុច។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីមានភាពសប្បាយចិត្តជាខ្លាំងជាមួយ ៣ ពិន្ទុដែលទទួលបានពីយប់មិញនេះ ប៉ុន្តែលោកយល់ថា ចំណុចទី១ Real លេងនៅវគ្គទី១ ហាក់ដូចជាដាវដែលមិនបានសំលៀង។ ការនិយាយនេះក្នុងន័យថា ក្រុមរបស់ខ្លួនហាក់មិនមានភាពមុតស្រួចក្នុងការប្រយុទ្ធទៅលើក្រុមភ្ញៀវ។ ចំណែកចំណុចទី២ ដែលលោកមិនពេញចិត្តគឺការមិនអាចរកបានគ្រាប់បាល់ទី២ ដោយលោកបានលើកឡើងថា បើសិនមិនអាចបង្កើតការនាំមុខឲ្យបានមួយគ្រាប់ទៀត ហេតុការណ៍អ្វីក៏អាចកើតឡើងបានដែរ។ យ៉ាងណាលោកក៏បានពេញចិត្តចំពោះទម្រង់លេងរបស់ Real Madrid នៅវគ្គទី២កាលពីយប់មិញនេះដែរ។ ក្រោយការប្រកួតយប់មិញអ្នកចាត់ការសញ្ជាតិអ៊ីតាលីមើលឃើញថា កីឡាកររបស់ខ្លួនហាក់មានភាពហត់នឿយក្រោយពេលមានការប្រកួតញឹកញាប់៕
02 Dec 2021
84 views
Football News
បើការចរចាប្រសើរ Real អាចយកបានទាំង Mbappe&Pogba ដោយមិនចំណាយ១សេន
ក្លឹប Real Madrid មានទំនុកចិត្តអាចយកបាន Paul Pogba និង Kylian Mbappe ដោយមិនចំណាយអស់មួយសេននៅរដូវក្ដៅក្រោយ។ កុងត្រាខ្សែបម្រើរបស់ក្លឹប Manchester United នៅកីឡដ្ឋាន Old Trafford នឹងអស់នៅបញ្ចប់រដូវកាលនេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញនិយាយថា Real Madrid ជឿជាក់ ពួកគេអាចនាំយកកីឡាករវ័យ២៨ឆ្នាំមកកាន់ទឹកដី Bernabeu បាន ក្រោយចាប់អារម្មណ៍អស់ជាច្រើនឆ្នាំ។ Real ក៏សង្ឃឹមអាចយកបានកីឡាករសញ្ជាតិបារាំងម្នាក់ទៀតគឺ Kylian Mbappe ពីក្លឹប Paris Saint-Germain ដូចគ្នា។ Mbappe ក៏នឹងអស់កុងត្រាជាមួយ PSG នៅបញ្ចប់រដូវកាលនេះដូចគ្នា។ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ កីឡាករវ័យ២២ឆ្នាំបានសុំ PSG ចាកចេញ ដោយសារតែគេចង់ឲ្យក្លឹបទទួលបានប្រាក់ខ្លះពីថ្លៃខ្លួនរបស់គេ។ យ៉ាងណា PSG មិនព្រមលក់ Mbappe ឡើយ ដោយឲ្យគេលេងនៅរដូវកាលចុងក្រោយ និងបន្តបញ្ចុះបញ្ចូលឲ្យបន្ថែមកុងត្រាថ្មីជាមួយថ្លៃនឿយហត់ដ៏ខ្ពស់។ ប៉ុន្តែក្នុងកាលៈទេសៈ Pogba និង Mbappe មិនព្រមបន្តកុងត្រាថ្មី មានន័យថាពួកគេនឹងទំនេរគ្មានក្លឹបលេង
14 Oct 2021
106 views
Football News
Real Madrid បានកំណត់ឈ្មោះ Eden Hazard ក្នុងបញ្ជីផ្ទេរ
ខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាមានឈ្មោះក្នុងបញ្ជីផ្ទេររបស់ក្រុមអធិរាជស Real Madrid ។ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea រូបនេះមានការលំបាកក្នុងការរងរបួសតាំងពីផ្លាស់ពីអង់គ្លេសមកទឹកដីអេស្ប៉ាញដោយបង្ហាញខ្លួនបានត្រឹមតែ ៤៣ ប្រកួតប៉ុណ្ណោះសម្រាប់ Real Madrid ក្នុងរយៈពេល ២ រដូវកាលចុងក្រោយ។ Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Chelsea នៅពេលដែល Real Madrid បានបញ្ជូលឈ្មោះរបស់គេចូលក្នុងបញ្ជីលក់កីឡាករ ។ ប៉ុន្តែ Eden Hazard បានបញ្ជាក់ថាគោលដៅចុងក្រោយរបស់គេនៅឯ Bernabeu គឺដើម្បីក្លាយជាខ្សែប្រយុទ្ធឆ្នើម ។ ទោះយ៉ាងណា Marca អះអាងថា Real Madrid សុខចិត្តលក់ Hazard ក្នុងបំណងចង់សន្សំថវិកាក្លឹបទោះបីជាលោក Carlo Ancelotti ចង់ធ្វើការជាមួយកីឡាករករសញ្ជាតិបែលហ្ស៊ិកក៏ដោយ។
20 Jul 2021
200 views
Football News
Neymar ជាអាវុធសម្ងាត់របស់ PSG ក្នុងការបញ្ចុះបញ្ចូល Sergio Ramos
ខ្សែបម្រើប្រយុទ្ធ Neymar គឺជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការបញ្ចុះបញ្ចូលខ្សែការពារ Sergio Ramos ឲ្យមកចូលរួមជាមួយ Paris Saint-Germain។ Neymar និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នា ម្នាក់លេងនៅ Barcelona និងម្នាក់ទៀតលេងនៅ Real Madrid។ ប៉ុន្តែ Ramos ដែលបញ្ចប់ការរួមរស់រយៈពេល១៦ឆ្នាំនៅកីឡដ្ឋាន Bernabeu បានផ្លាស់មកកាន់ទីក្រុងប៉ារីស មានការរួមចំណែករបស់ Neymar ក្នុងការផ្ដល់យោបល់។ មនុស្សសំខាន់៣នាក់ក្នុងក្លឹប PSG រួមមាន ប្រធានក្លឹបលោក Nasser Al-Khelaifi នាយកផ្នែកកីឡាលោក Leonardo និង Neymar ជាតួសំខាន់ដែលបានទៅនិយាយជាមួយ Ramos។ ខ្សែការពារសំបូរបទពិសោធន៍បាននិយាយប្រាប់ L’Equipe ថា៖ “Neymar បានបញ្ចុះបញ្ចូលខ្ញុំឲ្យចុះកុងត្រាជាមួយ PSG។ Al-Khelaifi និង Leonardo សុទ្ធតែបានបញ្ចុះបញ្ចូលខ្ញុំតាមរបៀបផ្សេងៗ”។ Romos បន្ថែមថា ត្បិតធ្លាប់ជាគូប្រជែងនៅ La Liga ជាមួយ Neymar ប៉ុន្តែពួកគេមានទំនាក់ទំនងល្អនឹងគ្នា។
15 Jul 2021
169 views
Football News
Martin Odegaard រីករាយស្នាក់នៅ Arsenal បន្ត
ខ្សែបម្រើ Martin Odegaard បានធ្វើការផ្ញើសារអង្វរមួយទៅដល់ក្រុមអធិរាជស Real Madrid ខណៈពេលដែលកីឡាកររូបនេះមានការរំពឹងទុកខ្ពស់ថាអនាគតរបស់គាត់នៅក្រុមកាំភ្លើងធំអាចនឹងរីកចម្រើន។ កីឡាករសញ្ជាតិន័រវែសរូបនេះត្រូវបានក្រុមកាំភ្លើងធំ Arsenal ខ្ចីជើងមកពីក្រុមអធិរាជស Real Madrid កាលពីខែមករាកន្លងមកក្នុងលក្ខខ័ណ្ឌពាក់កណ្ដាលរដូវកាល ។ គ្រូបង្វឹកលោក Mikel Arteta បានបង្កើតការលេងរបស់ Odegaard បានយ៉ាងល្អនិង ប្រកបដោយគំនិតច្នៃប្រឌិត។ បច្ចុប្បន្នខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះភាគច្រើនទទួលបានជោគជ័យលើកលែងតែការរអាក់រអួលមួយចំនួនជុំវិញការរងរបួស ។ គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំប្តេជ្ញារក្សាកីឡាកររូបនេះប៉ុន្តែគ្រូបង្វឹក Real Madrid លោក Zinedine Zidane នៅតែប្រកាន់ជំហរចង់បាន Odegaard មកចូលរួមជាមួយក្រុមវិញ។ ទោះយ៉ាងណាឱកាសលេងជាជម្រើស១១នាក់ដំបូងរបស់កីឡាករសញ្ជតិន័រវេស Martin Odegaard ក្រោមការដឹកនាំរបស់លោក Zinedine Zidane គឺ នៅឆ្ងាយនិងតិចតួចណាស់ហើយគាត់មិនចង់វិលត្រឡប់ទៅ Bernabeu វិញទេបើសិនជាគាត់នឹងនៅអង្គុយកៅអីបម្រុងដដែលនោះ។ Martin Odegaard សប្បាយចិត្តនៅ Arsenal ហើយគាត់ជាកីឡាករសំខាន់សំរាប់ក្រុមថែមទាំងត្រូវបានអ្នកចាត់ការរបស់គាត់ទុកចិត្តហើយរីករាយនឹងស្នាក់នៅជាអចិន្រ្តៃយ៍៕
19 May 2021
195 views
Other News
Zidane ថា Bale នៅតែជាកីឡាករសំខាន់របស់ Real Madrid
Bale នឹងតែងតែមានសារៈសំខាន់ ចំពោះក្លឹបនេះ បើទោះបីជាគាត់អវត្តមាន 3 ក្នុងការប្រកួត 4 លើកចុងក្រោយក៏ដោយ
24 Feb 2018
410 views
Uefa Chanpions League News
ប្រធានក្លឹប PSG បានរិះគន់អាជ្ញាកណ្តាលការបរាជ័យលើក្រុម Real Madrid
Khelaifi បានរិះគន់យ៉ាងខ្លាំងចំពោះ ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល Gianluca Rocchi ដែល Real Madrid ឈ្នះ 3-1 លើ PSG
16 Feb 2018
369 views