Tag: Borussia Dortmund Vs Paris Saint-Germain
Other News
Erling Braut Haaland បំបាក់មុខ PSG ក្នុងការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ
កីឡាករ២នាក់ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក មិនអាចធ្វើឲ្យបានល្អជាងខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ខណៈដែលតារាឆ្នើមអន្តរជាតិន័រវែសរូបនេះ បានបន្តទម្រង់លេងដ៏ល្ងរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុម Borussia Dortmund ដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Paris Saint-Germain កាលពីថ្ងៃអង្គារ។ Haaland បានស៊ុតបាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Neymar ខណៈដែលតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ បានស៊ុតបាល់បញ្ចូលទីក្រោយពីវិលពីរបួសរបស់គេវិញ ប៉ុន្តែ ក្រុមម្ចាស់ជើងឯកបារាំង បានរងបរាជ័យ នៅលើទឹកដីក្រុម Dortmund ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១។ ទាក់ទងនឹងការប្រកួតជើងទី២នៅទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមីនា Haaland បានឲ្យដឹងថា៖ «យើងចង់ឈានទៅវគ្គបន្ត ប៉ុន្តែ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ប៉ុន្តែ យើងគឺជាក្រុមដ៏ខ្លាំងមួយ។ លទ្ធផលនេះ ពិតជាគ្រោះថ្នាក់ណាស់ ខណៈដែល PSG មានក្រុមដ៏ខ្លាំងមួយ និងនៅតែអាចឈានទៅវគ្គបន្តក្នុងជើងទី២»។ Emre Can ដែលជាមិត្តរួមក្រុមរបស់ Haaland រួមជាមួយនឹងកីឡាករ Axel Witsel បានខិតខំព្យាយាមយ៉ាងខ្លាំងនៅតំបន់បម្រើរបស់ក្រុម Dortmund ដើម្បីព្យាយាមរារាំង
19 Feb 2020
581 views