Tag: Botafogo F.R
Other News
លោក Honda មានអ្នកគាំទ្រមកចាំទទួលច្រើនណាស់ នៅព្រលានយន្តហោះប្រទេសប្រេស៊ីល
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលត្រូវចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ដោយសុវត្ថិភាពហើយកាលពីរសៀលថ្ងៃសុក្រម្សិលមិញ ( ម៉ោងនៅប្រេស៊ីល ) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ Galeão airport ទីក្រុង Rio de Janeiro។ យោងតាមការបញ្ជាក់របស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា កីឡាករវ័យ៣៣ឆ្នាំ បានចុះកុងត្រាលេងឲ្យក្រុម Botafogo រហូតដល់បំណាច់ឆ្នាំនេះ។ យ៉ាងណាកាលពីរាត្រីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីលោក Honda ធ្វើដំណើរចុះពីលើយន្តហោះភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកច្រៀង ទទួលលោកថា “Ole, Ole, Ole, Ola, Honda, Honda” ។ ខណៈពេលនោះ លោកHonda បានបង្ហាញកាយវិការគោរពទៅអ្នកគាំទ្រវិញ ដោយលោកបានញញឹមនិងលើកទង់ជ័យក្រុម Botafogo ឡើងគ្រវីទៅមក។ សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ
09 Feb 2020
261 views
Other News
ក្លឹប Botafogo ត្រៀមធ្វើពិធីបង្ហាញមុខ Kiesuke Honda ចុងសប្ដាហ៍នេះ
បន្ទាប់ពីបានប្រកាស អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ ក្លឹបគ្រោងនឹងធ្វើពិធីបង្ហាញមុខបុរសវ័យ ៣៤ឆ្នាំរូបនេះ នៅចំពោះមុខអ្នកគាំទ្រ នៅចុងសប្ដាហ៍នេះផងដែរ។ យោងតាមការបញ្ជាក់ដោយក្លឹប Botafogo គឺគ្រោងនឹងធ្វើពិធីបង្ហាញមុខ Keisuke Honda ជាមួយនឹងលេខអាវ លេខ៤ របស់លោកជាផ្លូវការនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នាកីឡដ្ឋានផ្ទាល់របស់ខ្លួន Estadio Olimpico Nilton Santos ដែលអាចផ្ទុកទស្សនិកជនបានប្រមាណ ៦ម៊ឺននាក់ ខណៈនៅថ្ងៃសុក្រ ស្អែកលោកនឹងចាកចេញទៅកាន់ប្រទេសប្រេស៊ីលផងដែរ។ នៅមុនធ្វើពិធីបង្ហាញមុខ Botafogo F.R ក៏នឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់មកទើបចេញទៅបង្ហាញខ្លួននៅលើទីលាននៃកីឡដ្ឋាន ចំពោះមុខអ្នកគាំទ្រ ដែលរំពឹងថានឹងមានការចូលរួមច្រើននៅថ្ងៃនោះផងដែរ។ សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ។ គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក
07 Feb 2020
195 views