Tag: Brazil Vs Nigeria
Other News
Neymar អាចខកខាន UCL ក្រោយបន្ទាប់ពីលេងនៅសិង្ហបុរីបាន ១២ នាទីមានបញ្ហាសាច់ដុំ
ខ្សែប្រយុទ្ធរបស់ក្លិប Paris St Germain Neymar បានដើរខ្ជើចៗចេញពីទីលានក្រោយលេងបាន១២នាទីនៅកីឡដ្ឋានជាតិសិង្ហបុរីក្នុងការប្រកួតមិត្តភាពស្មើ១-១ជាមួយនីហ្សេរីយ៉ា យប់ថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០១៩។ តារាក្លិប Paris St Germain វ័យ២៧ឆ្នាំបានដើរយកដៃខ្ទប់ភ្លៅឆ្វេងរបស់គេ ហើយអាចស្រពិចស្រពិលសម្រាប់ការប្រកួត UEFA Champions League ទល់នឹង Club Brugge នៅថ្ងៃទី២២ខែតុលា។ លោក Tite បាននិយាយក្រោយការប្រកួតថា Neymar មានអារម្មណ៍ថាឈឺសាច់ដុំ ដូច្នេះលោកក៏បានប្ដូរគេចេញដើម្បីបង្កាកុំឱ្យរបួសកាន់តែធ្ងន់ ហើយបានដាក់ Philippe Coutinho ចូលលេងជំនួស។ ម្សិលមិញ កីឡាករ Joe Aribo មកពីក្លិប Rangers បានបើកការនាំមុខឱ្យនីហ្សេរីយ៉ាក្នុងនាទី៣៥ ដោយស៊ុតផុតដៃអ្នកចាំទីប្រេស៊ីល Ederson មកពី Manchester City។ Casemiro របស់ Real Madrid តាមស្មើឱ្យក្រុមលោក Tite ៣នាទីក្រោយកែបាល់វគ្គទី២។ ថ្វីបើគ្រប់គ្រងបាល់ដល់ទៅ៧០% តែប្រេស៊ីលមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ ធ្វើឱ្យពួកគេស្មើទាំង២ប្រកួតក្នុងខែនេះ បន្ទាប់ពីស្មើ១-១ជាមួយ សេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍
15 Oct 2019
329 views
Other Highlights
Highlight បាល់ទាត់ Brazil 1-1 Nigeria
Highlight បាល់ទាត់ Friendlies (Sun/10/13) Brazil Vs Nigeria
14 Oct 2019
222 views