Tag: bulgaria
Uefa Europa League News
អ្នកគាំទ្រប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន និងពិន័យ ក្រោយបានប្រមាថកីឡាករអង់គ្លេស
អ្នកគាំទ្រសញ្ជាតិប៊ុលហ្ការី ៤នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យថា បានបញ្ចេញការរើសអើងជាតិសាសន៍ ដល់កីឡាករអង់គ្លេស ក្នុងអំឡុងពេលក្រុមជម្រើសជាតិអង់គ្លេស ទៅប្រកួតជម្រុះ Euro ២០២០ ជាមួយក្រុមជម្រើសជាតិប៊ុលហ្ការី ក្នុងទីក្រុង Sofia កាលពីដើមសប្តាហ៍នេះ។ នៅក្នុងការចាប់ខ្លួននោះ សមត្ថកិច្ច ក៏បានផាកពិន័យជនទាំង ៤នាក់នេះ ជាទឹកប្រាក់ ក្នុងម្នាក់ៗ ៤៤៣ផោន និងដាក់បម្រាមមិនឲ្យចូលរួមគ្រប់សកម្មភាពកីឡា រយៈពេល ២ឆ្នាំ។ ការដែលអ្នកគាំទ្រទាំង ៤នាក់នេះ ត្រូវបានពិន័យដោយអាជ្ញាធរប៉ូលីសតែម្តង មិនបានសម្រេចទោសដោយតុលាការប្រចាំប្រទេសនោះ ព្រោះថាប៊ុលហ្ការី មានការបើកចំហសម្រាប់ការអនុវត្តច្បាប់ “បញ្ជាឲ្យការពារជាសាធារណៈអំឡុងមានព្រឹត្តិការណ៍កីឡា”។ ក្រៅពីអ្នកគាំទ្រទាំង ៤នាក់នេះ អាជ្ញាធរប៉ូលីស ក៏បានចាប់ខ្លួនអ្នកគាំទ្រ ៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធ ដែលធ្វើឲ្យចំនួនជនជាប់សង្ស័យពីបទ ប្រមាថ រើសអើង ដល់កីឡាករអង់គ្លេស មានរហូតដល់ ៧នាក់។ ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រទាំង ៧នាក់នេះ គឺមានម្នាក់ជាកុមារ។ ហើយ ៣នាក់ ដែលអាជ្ញាធរ ទើបចាប់ខ្លួនបាននោះ នៅមិនទាន់មានការសម្រេចពិន័យពីអាជ្ញាធរនៅឡើយទេ។ គួរជម្រាបជូនថា ព្រឹត្តិការណ៍ប្រមាថកីឡាករអង់គ្លេស ពីក្រុមអ្នកគាំទ្រប៊ុលហ្ការីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង
20 Oct 2019
551 views