Tag: Cadiz
Football News
Real Madrid បានត្រឹមស្មើជាមួយនឹង Cadiz នៅកីឡដ្ឋាន Bernabeu
Real Madrid មិនអាចរកជ័យជម្នះ៨ប្រកួតជាប់គ្នាក្នុងលីគបានឡើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមក្បែរបាតតារាង Cadiz ក្នុងកីឡដ្ឋាន Bernabeu។ លទ្ធផលស្មើគ្នានេះ ធ្វើឲ្យ Real ដាច់ត្រឹម៦ពិន្ទុប៉ុណ្ណោះឈរលើកំពូលតារាង La Liga និងលេងលើសមួយប្រកួតមុនក្រុម Sevilla ដែលស្ថិតលេខ ២ ។ ក្នុងការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ពោល ៨២% ទល់នឹង ១៨%។ ងាកមកមើលស្ថិតិទាត់វិញ Madrid មានដល់ទៅ៣៦ជើង និងចំគោលដៅ៩ជើង ខណៈ Cadiz ទាត់មិនចំគោលដៅសូម្បីមួយជើង។ យ៉ាងណា ក្រោយបញ្ចប់៩០នាទីក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បានដូចគ្នា បានត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ៕
21 Dec 2021
93 views
Football News
ពានយក្ស! Cadiz យកឈ្នះ AT Madrid លើកពានមិត្តភាព Ramon Cup
ក្រុម Cadiz បានយកឈ្នះលើក្រុម Atletico Madrid ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤-២ លើកពានមិត្ភភាព Pre Season ឈ្មោះថា Ramon de Carranza cup បានហើយ។ សម្រាប់ការប្រកួតនេះដែរ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺពានរង្វាន់តែម្ដង។ Cadiz លើកពាននេះត្រូវប្រើគ្នាដល់ទៅ៤នាក់ទើបអាចលើកឱ្យខ្ពស់បាន។ ខណៈដែលវិបសាយបរទេសសឹងតែគ្រប់ទៅហើយដែលបានបង្ហាញចាប់អារម្មណ៍ទៅលើអ្នកធ្វើពានរង្វាន់នេះឡើង ដែលមើលទៅពិតជាធំសម្បើមមែនទែន។ និយាយពីការប្រកួតខាងលើនេះវិញ ក្រុម AT Madrid ជាអ្នកបើកការនាំមុខមុននៅនាទី៤១ ដោយ Carrasco ប៉ុន្តែជិតចប់ការប្រកួតទៅហើយនោះ Alberto Perea ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Cadiz វិញបាន។ ឈានដល់វគ្គប៉េណាល់ទី ក្រុមរបស់លោក Simeone ធ្វើមិនបានល្អនោះទេ ដោយចាញ់ក្នុងលទ្ធផល ៤-២៕
05 Aug 2021
163 views
Football News
ក្រុម Valencia ដើរចេញពីទីលាន ក្រោយមានការរើសអើងពូជសាសន៍
ក្រុម Valencia បានដើរចេញពីទីលាន អំឡុងពេលកាប្រកួតចាញ់ Cadiz ២-១ ក្នុងពាន La Liga កាលពីយប់មិញ បន្ទាប់ពីមានការរើសអើងពូជសាសន៍។ ខ្សែការពារ Mouctar Diakhaby របស់ក្រុម Valencia ខឹងសម្បារយ៉ាងខ្លាំងនៅវគ្គទីមួយ ពេលប៉ះពាក្យសម្ដីគ្នាជាមួយកីឡាករ Juan Cala របស់ Cadiz។ ភ្លាមនោះ Diakhaby បានទៅតវ៉ាជាមួយអាជ្ញាកណ្ដាលថា កីឡាកររបស់ Cadiz បានប្រើពាក្យរើសអើងពូជសាន៍មកលើខ្លួន។ ក្រុម Valencia ទាំងមូលបានដើរចេញពីទីលានដើម្បីតវ៉ា ខណៈ Diakhaby បញ្ជាក់ខ្លួនពិតជាត្រូវបានគេរើសអើងមែន។ ក្រោយមួយសន្ទុះ Diakhaby បានប្រាប់ឲ្យមិត្តរួមក្រុមទាំងអស់បន្តការប្រកួតធម្មតា តែគេសុំប្ដូចេញមិនលេងទៀតទេ។ ក្រោយបន្តការប្រកួត Valencia បានត្រឹមបរាជ័យ ២-១ ដោយសារ Cadiz៕
05 Apr 2021
169 views