Tag: Casemiro
Football News
Casemiro និង David Alaba អាចនឹងមិនបានលេងទល់នឹង Man City
ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Manchester City នៅកីឡដ្ឋាន Etihad នៅម៉ោង២រំលងអាធ្រាត្រនេះហើយសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួបធំនេះដែរ ក្រុមរបស់លោក Carlo Ancelotti មានបញ្ហាជាមួយកីឡាករសំខាន់ៗក្នុងក្រុមទៅហើយ។ ជាក់ស្ដែង Casemiro និង David Alaba កំពុងមានបញ្ហារបួស ហើយមិនទាន់ច្បាស់ថាអាចលេងបាននោះទេ។ កីឡាករ២នាក់នេះសុទ្ធតែស្ថិតក្នុងជម្រើសដំបូងជានិច្ចសម្រាប់ក្រុម ហើយប្រសិនបើគេមិនអាចលេងបាន នោះនឹងធ្វើឱ្យក្រុមអធិរាជសបាត់លំនឹងក្នុងក្រុមមិនខាន។ តែយ៉ាងណា ខ្សែការពារ Ferland Mendy បានជាសះស្បើយវិញទាន់ល្មមដែរសម្រាប់ការប្រកួតនៅយប់នេះ។ ដោយអាចបន្ថយសម្ពាធខ្លះនៅតំប់នការពារហើយ ស្របពេលក្រុម Man City កំពុងឡើងជើងស្រាប់ អ្នកការប្រកួតជាប់ៗគ្នា និងរកគ្រាប់បាល់បានច្រើនគ្រាប់ណាស់៕
27 Apr 2022
39 views
Football News
Casemiro ថាឲ្យអ្នកគាំទ្រ Real Madrid រឿងស្រែកចំអកឲ្យ Bale
ខ្សែបម្រើរបស់ Real Madrid កីឡាករ Casemiro បានចេញមកការពារ Gareth Bale បន្ទាប់ពីត្រូវអ្នកគាំទ្រ Real Madrid មួយចំនួនបានស្រែកចំអកឲ្យអំឡុងការប្រកួតកាលពីចុងសប្ដាហ៍។ Bale បានបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡដ្ឋាន Bernabeu កាលពីថ្ងៃសៅរ៍និងប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។ អំឡុងពេលកីឡាករសញ្ជាតិវែលឈរត្រៀមរត់ចូលទីលាន ស្រាប់តែឮសំឡេងស្រែកចំអកពីខាងក្រុមអ្នកគាំទ្រ Madrid ហើយខណៈនោះ Bale បានញញឹមនិងចូលលេងធម្មតា។ ដោយសារតែបញ្ហារាលដាលជំងឺកូវីដ និង Bernabeu ត្រូវរៀបចំឡើងវិញ Bale បង្ហាញខ្លួនចុងក្រោយនៅកីឡដ្ឋាននេះកាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Man City។ ពាក់ព័ន្ធនឹងការស្រែកចំអកពីអ្នកគាំទ្រ មិត្តរួមក្រុម Casemiro បានថាឲ្យអ្នកគាំទ្រទាំងនោះចំៗ និងការពារ Bale។ Casemiro និយាយថា៖ “ខ្ញុំមិនចូលចិត្តវាទេ ពេលដែលពួកគេស្រែកចំអកឲ្យ Bale។ គេគឺជាកីឡាករប្រវត្តិសាស្ត្ររបស់ Real Madrid។ ពេលដែលពួកគេស្រែកចំអកឲ្យ Bale វាដូចជាពួកគេចំអកឲ្យប្រវត្តិសាស្ត្រក្លឹបអ៊ីចឹងៗ។ ពួកយើងត្រូវការអ្នកគាំទ្រនៅពីក្រោយពួកយើង ហើយពេលដែលពួកគេចំអកឲ្យម្នាក់
13 Apr 2022
45 views
Football News
Copa America នឹងធ្វើនៅប្រេស៊ីល តែកីឡាករប្រេស៊ីលមួយចំនួនមិនចង់លេងនោះទេ
ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាមេរិកខាងត្បូង Copa America ដែលនឹងចាប់ផ្ដើមនៅខែមិថុនានេះ គ្រោងនឹងរៀបចំនៅប្រទេសប្រេស៊ីល ក្រោយសហម្ចាស់ផ្ទះអាហ្សង់ទីន និងកូឡុំប៊ី បានដកខ្លួនចេញពីភាពជាម្ចាស់ផ្ទះ ខណៈស្ថានភាពនៅកូវីដ-១៩នៅប្រទេសទាំងពីរកំពុងតែដុនដាប។ ទោះជាយ៉ាងណាក្ដី កីឡាករប្រេស៊ីលមួយចំនួនដូចជាខ្សែបម្រើក្លឹប Real Madrid កីឡាករ Casemiro ជាដើម បង្ហាញភាពមិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ។ នេះបើតាមការលើកឡើងរបស់គ្រូបង្គោលប្រេស៊ីល លោក Tite។ លោក Tite បានឲ្យដឹងថា ក្រុមកីឡាករប្រេស៊ីលបានចូលជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលលោក Rogério Caboclo កាលពីថ្ងៃព្រហស្បតិ៍។ លោកបានលើកឡើងថា៖ ” ពួកកីឡាករមានគំនិតរបស់គេផ្ទាល់ខ្លួន ហើយពួកគេបានបញ្ចេញប្រាប់ប្រធានសហព័ន្ធ ហើយពួកគេនឹងបញ្ចេញជាសាធារណៈនៅពេលវេលាណាមួយសមស្រប។ សូម្បីតែប្រធានក្រុម Casemiro មិនមានវត្តមាននៅសន្និសីទកាសែត ក៏បង្ហាញពីចំណាប់អារម្មណ៍មួយពាក់ព័ន្ធនឹងរឿងនេះដែរ ” ។ យ៉ាងណាមិញ លោក Tite បានសុំចិត្តកីឡាករឲ្យលេងប្រកួតជម្រុះ World Cup ២ប្រកួតទៀតទេគឺ លេងប៉ះនឹងអេក្វាឌ័រ និងប៉ារ៉ាហ្គាយ។ ក្រោយពី ២ប្រកួតនេះហើយ គ្រូបង្វឹកប្រេស៊ីលបានឲ្យដឹងថា ក្រុមកីឡាករចង់សម្រេចចិត្តបែបណាក៏បាន៕
05 Jun 2021
127 views
Other News
Casemiro និយាយថា ខ្ញុំចង់ឱ្យមិត្តរួមសញ្ជាតិ Neymar មកលេងនៅ Real Madrid
ខ្សែបម្រើ Casemiro បានបង្ហាញបំណងរបស់ខ្លួនថាចង់ឃើញមិត្តរួមសញ្ជាតិ Neymar មកលេងនៅក្រុម Real Madrid ជាមួយខ្លួននៅពេលខាងមុខនេះ។ Neymar ដែលមានបំណងចង់ចាកចេញពីក្រុម PSG កាលពីរដូវក្ដៅកន្លងទៅ ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះតម្លៃខ្លួនដែលក្រុមនៅបារាំងលក់នោះ ខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ កីឡាករ Casemiro ដែលមានសញ្ជាតិប្រេស៊ីលដូច Neymar ដែរ សង្ឃឹមថាមិត្តរួមសញ្ជាតិម្នាក់នេះ នឹងអាចមកកាន់ Real Madrid បានក្នុងពេលខាងមុខ។ ”ខ្ញុំចង់ឱ្យ Neymar មកទីនេះ។ ខ្ញុំបាននិយាយជាមួយគាត់រាល់ថ្ងៃពីការលេងនៅ Madrid ។ គាត់ជាកីឡាករអស្ចារ្យម្នាក់”។ សម្ដីរបស់ Casemiro ។ យ៉ាងណាក៏ដោយ ជាមួយការចង់បានរបស់ Real Madrid នេះ ក្រុម Barcelona ក៏មានបំណងចង់យកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រលប់មកវិញដែរ។ អ្វីដែលជារនាំងសំខាន់ក្នុងការផ្ទេរនោះ គឺតម្លៃខ្លួនដែលក្រុម PSG ដាក់លក់តែម្ដង។ ក្លឹបអ្នកមានបារាំងនេះ បានដល់តម្លៃដល់់ទៅជាង២០០លានផោនឯណោះ ទើបពួកគេព្រមឱ្យ
21 Feb 2020
547 views
Other News
Casemiro នឹងខកខានជួយ Real ក្នុងការប្រកួតទល់នឹង Athletic Club ក្រោយទទួលបានកាតលឿងកាលពីយប់មិញ
អំឡុងការប្រកួត El Clasico កាលពីយប់មិញ ខ្សែបម្រើ Casemiro បានទទួលកាតលឿងមួយផ្សេងទៀតហើយ ដែលនេះជាកាតលឿងទី ៥ ជាប់ឈ្មោះរបស់គេរុញឲ្យកីឡាកររបស់ Real Madrid រូបនេះ ត្រូវខកខាននៅប្រកួតបន្ទាប់ទល់ Athletic Club។ កន្លងទៅពេលលេងប៉ះ Valencia កាលពីថ្ងៃអាទិត្យ R.Madrid ហាក់ប្រុងប្រយ័ត្នបំផុត ដោយមិនហ៊ានដាក់ឲ្យ Casemiro ចូលលេងឡើយ ព្រោះបញ្ចៀសខ្លាចជាប់កាតខកខានប្រកួតសំខាន់នៅ El Clasico ហើយទីបំផុតនៅទឹកដី Camp Nou កាលពីយប់មិញ កីឡាករប្រេស៊ីលបង្កកំហុសទល់តែបាននៅនាទី ៦៦ ទៅលើ Luis Suarez។ នេះមានន័យថា Casemiro បានលេងប្រកួតចុងក្រោយរបស់គេនៅឆ្នាំ ២០១៩ ត្រឹមជំនួប El Clasico នេះឯង ខណៈប្រកួតបិទទំព័រទល់ Athletic គឺគ្មានវត្តមានរបស់គេឡើយ៕
19 Dec 2019
249 views
Other News
Real Madrid ចង់បានខ្សែបម្រើ Kante របស់ Chelsea មកជំនួស Casemiro
Real Madrid កំពុងត្រៀមចុះកុងត្រាកីឡាករមួយចំនួនបន្ថែមទៀតមុនពេលទីផ្សារដោះដូរនិងបញ្ចប់នៅរដូវក្តៅ ខណៈដែលក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើតារាឆ្នើមរបស់ក្រុម Chelsea ម្នាក់។ យោងគេហទំព័រ Don Balon បានចុះផ្សាយថា លោក Zinedine Zidane ចង់បានខ្សែបម្រើ-ការពារ N-Golo Kante មកជំនួសតំណែងកីឡាករសញ្ជាតិប្រេស៊ីល Casemiro។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាប់អារម្មណ៏កីឡាកររួមជាតិ Kante ចាប់តាំងពីរុបគេជួយក្រុមជម្រើសជាតិមាន់គក លើកពានរង្វាន់ព្រឹត្តការណ៏បាល់ទាត់ពិភពលោក ២០១៨ FIFA នៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុននិងជា សមាជិកសំខាន់មួយរបស់ Chelsea ដែលបានជួយក្រុមលើកពាន UEFA Super Cup ផងដែរ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard អតីតកីឡាករក្រុមកញ្ជ្រោងខៀវ Kante នៅមិនទាន់បានចូលលេងនិងទទួលតួនាទីពិតប្រាកដ ដូចដែលអតីត គ្រូបង្វឹកក្រុមតោខៀវលោក Maurizio Sarri ធ្លាប់បានដាក់អោយរូបគេចូលលេងទៀងទាត់នៅរដូវកាលចាស់នោះទេ ស្របពេលដែលបញ្ហារបួសរបស់ខ្លួនក៏នៅតែមិនទានប្រាកដថាជាសះស្បើយនៅឡើយ។ យ៉ាងណាមិញមិនមែនជារឿងងាយស្រួលទេសម្រាប់ Real Madrid ក្នុងការទិញយក Kante ព្រោះពួកគេនិងប្រឈមសម្ពាធជាច្រើនពី Chelsea ដែលកំពុងចាត់ទុកខ្សែបម្រើរូបនេះជាកីឡាករសំខាន់នៅក្នុងក្រុម ដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធជួរមុខផងដែរនោះ។
15 Aug 2019
226 views
Uefa Chanpions League News
Real Madrid លុត Viktoria Plzen ចាស់ដៃ ៥-០ នៅ Champions League
ក្រុមស្តាច់ស Real Madrid បានយកឈ្នះ Viktoria Plzen ដោយលទ្ធផលចាស់ដៃ ៥ ទល់ ០ ដែលជាជំនួបក្រៅដី នៅការប្រកួត Champions League ពូល G
08 Nov 2018
1107 views
Other News
Casemiro ថា Neymar នឹង Ronaldo នឹងក្លាយជាមិត្តភក្តិនឹងគ្នាបើសិន
Casemiro ថា Neymar នឹង Ronaldo នឹងក្លាយជាមិត្តភក្តិនឹងគ្នាបើសិន គាត់ផ្លាស់មក Real Madrid ។
16 Mar 2018
545 views
La Liga News
Casemiro ថា Real Madrid តែងតែស្វាគមន៍ Neymar ជានិច្ច
Casemiro បាននិយាយថាគាត់នឹងសប្បាយរីករាយក្នុងការឱ្យ Neymar នៅ Santiago Bernabeu
15 Nov 2017
411 views