Tag: Ciro Immobile
Football News
Ciro Immobile៖ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប Lazio
ក្លឹប Lazio នឹង Marseille បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ UEFA Europa League ជុំទី៤ ដោយបញ្ចប់ក្នុងលទ្ធផលស្មើ ២ ទល់នឹង ២។ ខ្សែប្រយុទ្ធ Ciro Immobile គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី ២ ឲ្យក្លឹប Lazio ដើម្បីជួយឲ្យក្រុមនាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្តែនូវតែមិនអាចទទួលបានជ័យជំនះឡើយដោយក្រុម Marseille តាមស្មើវិញនៅនាទីទី ៨២ ធ្វើឲ្យក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ។ ការសែត Optapaolo រាយការណ៍ថាជាមួយនឹងគ្រាប់បាល់សរុបចំនួន ១៦០ គ្រាប់ក្នុង ២២៣ ប្រកួតរបស់ ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Lazio លើសកំណត់ត្រារបស់ Silvio Piola ដែលស៊ុតបាន ១៥៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤៣ ។ រដូវកាលនេះ Immobile បានស៊ុតបញ្ជូលទី ១០ គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមចំនួន ២ដង បន្ថែមទៀតក្នុងការបង្ហាញខ្លួន ១៤ លើកសម្រាប់ក្លឹបនៅក្នុងការប្រកួតទាំងអស់៕
05 Nov 2021
135 views
Football News
លោក Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Lazio
លោក Maurizio Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Lazio ដោយបានចូលជំនួសលោក Simone Inzaghi ដែលបានចាកចេញ។ បន្ទាប់ពីការចាកចេញរបស់លោក Simone Inzaghi ក្លឹប Lazio បានជ្រើសរើសលោក Maurizio Sarri ជាគ្រូបង្វឹកថ្មីរបស់ពួកគេហើយក្លឹបបានផ្ដល់កិច្ចសន្យារយៈពេល ២ ឆ្នាំ។ Inzaghi ដែលជាអតីតកីឡាករជម្រើសជាតិអ៊ីតាលីបានចាកចេញពី Lazio នៅចុងខែឧសភាបន្ទាប់ពីការកាន់កាប់រយៈពេល ៥ ឆ្នាំដ៏ជោគជ័យនៅទឹកដី Stadio Olimpico ដើម្បីទៅដឹកនាំនៅក្លឹប Inter Milan ។ Lazio បានបញ្ចប់ចំណាត់ថ្នាក់ទី ៦ ក្នុងឆ្នាំ ២០២០-២១ ប៉ុន្តែលោក Sarri សង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់លេខ ៤ របស់ពួកគេម្តងទៀតដូចកាលពីឆ្នាំ ២០១៩-២០ នៅពេលពួកគេមានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League ។ គាត់ប្រាកដជាចង់អោយ Ciro Immobile, Joaquin Correa, Luis Alberto, និង
10 Jun 2021
136 views