Tag: City
Football News
Van Dijk បាននិយាយថាក្រុម Man City អាចនឹងឈ្នះពាន PL ក្នុងរដូវកាលនេះ
ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk បាននិយាយថា Manchester City គឺជាក្រុមអាចដណ្ដើមបានពាន Premier League នៅរដូវកាលនេះ។ ហង្សក្រហមបានបើកការនាំមុខលើ Chelsea ដល់ទៅ២-០ ក្នុងកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។ ប៉ុន្តែពួកគេបានភ្លាត់ឲ្យតោខៀវវាយបកតាមស្មើវិញនៅចុងម៉ោងវគ្គទីពីរ។ ការប្រកួតនេះ លោក Jurgen Klopp បានត្រឹមបញ្ជាពីចម្ងាយដោយសារតែកើតជំងឺកូវីដ ខណៈ Liverpool ខាតពិន្ទុ ប៉ុន្តែ Man City នៅតែបន្តឈ្នះ។ Man City ពេលនេះកំពុងនាំមុខ១០ពិន្ទុលើក្រុមលេខពីរ Chelsea និងគម្លាត១១ពិន្ទុពីក្រុមលេខបី Liverpool។ Liverpool ឈ្នះបានតែមួយប្រកួតគត់ ក្នុងចំណោម៤ប្រកួតចុងក្រោយក្នុងលីគ។ ក្រោយបញ្ចប់ការប្រកួតជាមួយ Chelsea ខ្សែការពារ Van Dijk បាននិយាយ វាគឺជាគម្លាតដ៏ធំ។ Man City គេមានសង្ឃឹមច្រើនឈ្នះពាន ប៉ុន្តែគ្រប់យ៉ាងនៅតែអាចកើតឡើង។ គ្រប់យ៉ាងគឺអាចទៅរួច។ Liverpool
04 Jan 2022
70 views
Football News
Man City ត្រៀមរួចរាល់ ១៧៥លានដុល្លារយក Kane ពី Spurs
មេឃខៀវ Manchester City បានត្រៀមលុយប្រមាណ ១២៧លានផោនស្មើ១៧៥ លានដុល្លារ ដើម្បីទិញយក Harry Kane ពីមាន់ខ្នាយមាស Tottenham។ យ៉ាងណាមាន់ខ្នាយមាសមិនចង់លក់ខ្សែប្រយុទ្ធខាងលើក្នុងតម្លៃ ១២៧លានផោននេះឡើយ ពោលគឺគេចង់បាន១៥០លានផោន។ ប៉ុន្តែនេះជាការបើកការចរចាមួយរវាង City និង Spurs ដែលក្រុមមេឃខៀវជឿថា អាចលួង Spurs ឲ្យព្រមលក់ក្នុងតម្លៃណាមួយក្រោម១៥០លានផោន។ រំលឹកថា កាលពីពេលថ្មីៗនេះ City ទើបតែយកបានខ្សែបម្រើប្រយុទ្ធម្ចាស់អាវលេខ១០ Jack Grealish ពី Atson Villa ក្នុងតម្លៃប្រមាណ ១០០ លានផោនហើយគោលដៅបន្ទាប់របស់ Pep ពេលនេះគឺលោកកំពុងចង់បាន Kane ខ្លាំងមែនទែន៕
13 Aug 2021
245 views