Tag: Club Bruges
Other News
ក្រុម Man Utd ប៉ះក្លឹបប៊ែលហ្សិក Club Bruges ក្នុងវគ្គ ៣២ក្រុមនៃ Europa League
ក្រុមម្ចាស់ជើងឯក UEFA Europa League 2017 Manchester United ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Club Bruges ដែលជាក្លឹបរបស់ប្រទេសប៊ែលហ្សិក ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃ UEL នារដូវកាលឆ្នាំ២០១៩-២០២០។ Man Utd បានឈ្នះពាននេះជាលើកដំបូងប្រវត្តិសាស្រ្តរបស់ក្លឹប នៅពេលបំបាក់គូប្រជែង Ajax របស់ហូឡង់ក្នុងលទ្ធផល ២-០ កាលឆ្នាំ២០១៧ នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែត ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅ Jose Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Spurs។ ក្នុងការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាយប់មិញនេះ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនោះ ២ក្រុមផ្សេងទៀតរបស់អង់គ្លេសរួមមាន កាំភ្លើងធំ Arsenal ប៉ះក្រុមរបស់ប្រទេសក្រិក Olympiakos នៅពេលដែល Wolverhamton Wanderers ត្រូវប៉ះក្រុម Espanyol របស់អេស្ប៉ាញដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ជើងទី១ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែ-ឆ្នាំដដែល។
17 Dec 2019
155 views
Other News
អ្នកចាំទី Mignolet ផ្ទេរចេញពី Liverpool ទៅក្លិប Club Bruges តម្លៃ៧លានអឺរ៉ូ
អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Simon Mignolet បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Club Bruges ក្រោយផ្ទេរចេញពី Liverpool ក្នុងតម្លៃ៧លានអឺរ៉ូ (៦.៤លានផោន)។ អតីតយុវជន Sint-Truiden វ័យ៣១ឆ្នាំរូបនេះបានចូលលេងតែ២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហមរដូវកាលមុន ហើយលេងក្នុង Cup ទាំងពីរដង។ គេបានអង្គុយកៅអីបម្រុងពេល Liverpool ប្រកួតពានបើករដូវកាល FA Community Shield ចាញ់ Manchester City ដោយបាល់ប៉េណាល់ទីយប់ថ្ងៃអាទិត្យទី៤ខែសីហា។ តែប្រហែល៦ម៉ោងក្រោយការប្រកួតនោះ Club Bruges បានប្រកាសថាពួកគេបានចុះកិច្ចសន្យាជាមួយអ្នកចាំទីល្អបំផុតម្នាក់របស់ Premier League។ សូមរំឭកថា Mignolet បានផ្ទេរពី Sunderland មក Anfield ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៩លានផោន។ គេវិះតែចេញពី Liverpool ម្ដងហើយក្នុងរដូវក្ដៅឆ្នាំមុន តែដំណើរការផ្ទេរទៅ Napoli បានបរាជ័យ ដោយ Liverpool អនុញ្ញាតឱ្យ Loris Karius ចេញទៅចូលរួម Besiktas។ ក្នុងរយៈពេល៦រដូវកាលនៅ Liverpool
05 Aug 2019
225 views