Tag: Cologne vs Borussia Dortmund
Other News
Borussia Dortmund បន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួននៅ Bundesliga
កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនជាមួយនឹងការវាយបកមកលើក្រុម Cologneរហូតដល់សម្រេចបានជ័យជំនះ៣-១ ដោយសារគ្រាប់បាល់តាមក្រោយពីកីឡាករបម្រុង Achraf Hakimiនិងកីឡាករ Paco Alcacer ដើម្បីធ្វើបានជ័យជំនះ២លើកពី២ប្រកួតបើកឆាករដូវកាល Bundesliga។ ក្រុមភ្ញៀវ Dortmund ធ្លាប់ធ្វើបានរហូតដល់៥គ្រាប់ពេលប៉ះជាមួយក្រុម Augsburgនៅការប្រកួតបើកឆាករដូវកាលកាលពីសប្តាហ៍មុន ប៉ុន្តែពួកគេបែរជាតាមពីក្រោយគេទៅវិញ មុនពេលសម្រេចបាន៣គ្រាប់នៅក្នុងរយៈពេល២០នាទីចុងក្រោយ។ កីឡាករ Dominick Drexler របស់ក្រុម Cologne រកបានគ្រាប់បាល់នាំមុខមុនដ៏គួរឲ្យភ្ញាក់ផ្អើលក្រោយលេងបានកន្លះម៉ោង ជាពេលដែលក្រុមម្ចាស់ផ្ទះលេងបានមុតស្រួចជាងក្រុមភ្ញៀវ Dortmund ដែលតាមពីក្រោយគេរហូតនៅ២ប្រកួតបើកឆាកជាប់ៗគ្នានេះ។ ឱកាសល្អបំផុតរបស់ក្រុម Dortmundនៅក្នុងតង់ទី១ បានមកដល់ ពេលការទាត់បាល់ពិន័យ Free-kickរបស់កីឡាករ Marco Reus ប៉ុន្តែពួកគេរង់ចាំរហូតដល់នាទី៧០ សម្រាប់គ្រាប់បាល់ស្មើរបស់កីឡាករ Jadon Sancho ដែលជាគ្រាប់បាល់ទី២របស់គាត់នៅ២ប្រកួតក្នុងក្រុម League។ កីឡាករ Hakimi លោតផុតខ្សែការពារ២នាក់ដើម្បីតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់កីឡាករ Lukasz Piszczek នៅទី ដើម្បីជួយឲ្យពួកគេនាំមុខមុន២-១។ កំពូលអ្នករកគ្រាប់បាល់របស់ក្រុម Dortmundកាលពីរដូវកាលមុន គឺខ្សែប្រយុទ្ធ Alcacer បានបន្ថែម១គ្រាប់ទៀតនៅម៉ោងបញ្ចប់ការប្រកួត ហើយ កីឡាករអេស្ប៉ាញម្នាក់នេះ
24 Aug 2019
166 views
Bundesliga Highlights
Highlights បាល់ទាត់ Cologne 2-3 Borussia Dortmund
Highlight បាល់ទាត់ Bundesliga (Sat/3/02) Cologne 2-3 Borussia Dortmund
04 Feb 2018
1038 views