Tag: Consadole Sapporo
Other News
តារាឆ្នើម Man City ម្នាក់ អាចនឹងផ្លាស់ទៅចូលរួមជាមួយក្លឹបលីគកំពូលជប៉ុន
យោងតាមរបាយការណ៍មួយបានចុះផ្សាយថាក្លឹប Consadole Sapporo នៃលីគកំពូលប្រទេសជប៉ុនកំពុងនឹងបញ្ចុះបញ្ចូលឲ្យតារាឆ្នើមត្រៀមចប់កុងត្រាជាមួយ Manchester City មួយរូប នោះគឺ David Silva ឲ្យមកចូលរួមនៅក្លឹបរបស់ខ្លួននារដូវកាលក្រោយ។ អតីតកីឡាករលេងឲ្យជម្រើសជាតិអេស្ប៉ាញរូបនេះ ស្ថិតក្នុងរដូវកាលចុងក្រោយនៅ Premier League ក្រោយរួមរស់ជាមួយ Man City តាំងតែពីឆ្នាំ ២០១០ មកម្ល៉េះ។ បន្ទាប់ពីសាមីខ្លួននិយាយថានឹងមិនទៅចូលរួមនៅក្លឹបក្នុងទឹកដីអង់គ្លេសដទៃ ក៏ជាឱកាសដែលលីគក្រៅតំបន់ដូចជា MLS របស់អាមេរិក លីគចិន និងលីគជប៉ុនហាក់ចាប់អារម្មណ៍ជាខ្លាំង។ រំឭកដែរថានៅលីគជប៉ុនក៏មានកីឡាករកំពូលឯទៀតដូចជា David Villa និង Andres Iniesta ដែលកំពុងលេងឲ្យក្លឹប Vissel Kobe។ សម្រាប់ Consadole បច្ចុប្បន្នឈរចំណាត់ថ្នាក់ទី ៧ ក្នុងតារាង ចាញ់ ១៦ ពិន្ទុដាច់បើធៀបនឹងក្រុមកំពូលតារាង Kasima Antlers៕
08 Nov 2019
441 views