Tag: Copa America 2021
Football News
Messi តបហើយ ក្រោយ Neymar ប្រកាសចង់ជួបអាហ្សង់ទីននៅផ្ដាច់ព្រ័ត្រ Copa America
Lionel Messi បាននិយាយថា ជំនួបរវាងអាហ្សង់ទីនជាមួយប្រេស៊ីល គឺជាការប្រកួតដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកចង់ឃើញ។ អាហ្សង់ទីនបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពាន Copa America បន្ទាប់ពីយកឈ្នះកូឡំប៊ីតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដី។ ក្រោយបានឡើងទៅជុំបន្ត Messi បាននិយាយថា ក្រុមទាំងពីរសុទ្ធតែបានឡើងផ្ដាច់ព្រ័ត្រ។ វាគឺជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលគ្រប់គ្នាសង្ឃឹមចង់ឃើញ។ វាកាន់តែខិតជិតរកឃើញម្ចាស់ពាន ហើយជាការប្រកួតដ៏លំបាក។ ពេលប្រេស៊ីលឈ្នះប៉េរូឡើងផ្ដាច់ព្រ័ត្រ Neymar បាននិយាយថា គេចង់ជួបក្រុមរបស់ Messi ហើយពេលនេះបានដូចបំណង។ តបនឹងសម្ដីនេះ Messi បានលើកឡើងថា៖ “ខ្ញុំបានដឹងពីអ្វីដែល Neymar បាននិយាយ។ វាជាផ្ដាច់ព្រ័ត្រ ដែលយើងគ្រប់គ្នាកំពុងរងចាំ”។ Messi ក៏បានបញ្ជាក់ទៀតថា អាហ្សង់ទីនមានអ្នកចាំទីដៃស្អិត Emi Martinez ដែលជាកីឡាករអស្ចារ្យ។ គ្រប់គ្នាក្នុងក្រុមសុទ្ធសឹងតែជឿជាក់លើអ្នកចាំទីរូបនេះ។ Messi នៅសល់តែមួយជំហាននោះទេនឹងអាចឈ្នះពាន Copa America ជាលើកដំបូង៕
09 Jul 2021
208 views
Football News
ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021
ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021 ដោយសារវិបត្តិ Covid 19 ខណៈដែលអាហ្សង់ទីន ប្រកាន់ជំហររ៉ាប់រងសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្នាក់ឯងដោយមិនខ្វល់ពីប្រទេសកូឡុំប៊ីនោះឡើយ។ ព្រឹត្តិការណ៍ Copa America 2021 នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្តដាខាងមុននេះ។ ការដកខ្លួនរបស់ប្រទេសកូឡុំប៊ី គឺកើតឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីផ្ទាល់សារការព្រួយបារម្ភពីការប្រឈមមុខក្នុងការកើនឡើងនៃជំងឺកូវីតអំឡុងពេលប្រកួតពានរង្វាន់ Copa America 2021 ។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីនទំនងជារៀបចំព្រឹត្តិការណ៍ Copa America 2021 ក្នុងនាមជាម្ចាស់ផ្ទះតែម្នាក់ឯងនាខែក្រោយនេះ៕
21 May 2021
176 views