Tag: Daily Mail
Football News
Atletico ព្រមព្រៀងលក់ខ្សែបម្រើរូបនេះ ទៅឲ្យ Bayern ជិត១០០លានដុល្លារ
ខ្សែបម្រើក្លឹប Atletico Madrid កីឡាករ Saul Niguez ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានព្រមព្រៀងទៅលេងឲ្យក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ តាមពិតទៅកីឡាករនេះត្រូវទៅលេងឲ្យក្លឹប Manchester United ក្នុងតម្លៃជាង១០០លានដុល្លារឯណោះនៅដើមរដូវកាលនេះ តែត្រូវបានលោក Diego Simeone បដិសេធ។ ប៉ុន្តែក្រោយមកនៅក្នុងរដូវកាលនេះមកលោក Simeone ហាក់បីដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Saul ម្ល៉ោះហើយ លោកក៏សម្រេចចិត្តលក់កីឡាករនេះចេញភ្លាមក្រោយ Bayern ឲ្យតម្លៃជាង៩៦លានដុល្លារក្នុងការទិញកីឡាករនេះកាលពីពេលថ្មីៗនេះ។ ចំពោះទំហំលុយទាំងអស់នេះ លោក Simeone នឹងចំណាយលុយនេះពាក់កណ្ដាលជាង៤៨លានដុល្លារ ដើម្បីទិញយកខ្សែបម្រើ Rodrigo De Paul ពីក្លឹប Udinese Calcio ដើម្បីជំនួសកន្លែង Saul ។ គួរបញ្ជាក់ផងដែរថា Saul បានមកលេងឲ្យក្លឹប Atletico តាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន៤៣គ្រាប់៕
04 Jun 2021
237 views
Football News
លោក Jose Mourinho នឹងទទួលបានកញ្ចប់ទឹកប្រាក់សំណងចំនួន…ពី Tottenham
លោក Jose Mourinho ត្រូវបានគេចោទប្រកាន់ថាទទួលបានប្រាក់សំណងចំនួន ២០ លានផោនបន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លឹប Tottenham Hotspur ។ ការចាកចេញរបស់លោក Mourinho ត្រូវបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះពោលគឺ ៦ ថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup របស់ Tottenham ទល់នឹងក្រុម Manchester City ។ បុរសវ័យ ៥៨ ឆ្នាំទើបតែចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Spurs ជំនួសលោក Mauricio Pochettino កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយនៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់។ យោងតាមការចុះផ្សាយរបស់ Daily Mail បានអោយដឹងថាការបណ្ដេញលោក Mourinho ចេញពីតំណែងអ្នកចាត់ការទូទៅ ក្លិបនឹងត្រូវចំណាយលុយបង់ថ្លៃផ្តាច់កុងត្រាដ៏ច្រើនដល់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់រូបនេះ។ បើយោងតាមរបាយការណ៍បានអោយដឹងថា Spurs អាចនឹងចំណាយទឹកប្រាក់ដល់ទៅ ២០ លានផោនសំរាប់លោក Mourinho ប្រសិនបើគាត់ទុកពេលសម្រាកថែសួនសំរាប់ពេលដែលនៅសល់។
20 Apr 2021
231 views