Tag: Daniel James
Football News
James ប្រាប់ថាឱ្យតែអាចស៊ុតចូលក្លិបចាស់ Man UTD គាត់នឹងអបអរដូចធម្មតា
Daniel James កីឡាកររបស់ Leeds United បានឆ្លើយដោយមិនលាក់លាម នៅពេលគេសួរថា តើគាត់នឹងធ្វើការអបអរគ្រាប់បាល់ឬទេប្រសិនបើគាត់អាចស៊ុតចូលទៅលើអតីតក្លិបចាស់ Manchester United? ជារួមខ្សែប្រយុទ្ធសញ្ជាតិ វែលន៍ រូបនេះបានប្រាប់ថា គាត់នឹងអបអរដូចធម្មតា។ ជាការពិតណាស់ James ជាអតីតកីឡាកររបស់ Man UTD មួយរូប ដោយរូបគេធ្លាប់ស្នាក់នៅទឹកដី Old Trafford ចំនួន ២ រដូវកាល បន្ទាប់ពីផ្លាស់ចេញពីក្រុម Swansea នៅឆ្នាំ ២០១៩, ហើយនៅរដូវកាលនេះរូបគេបានចាកចេញពីក្រុមបិសាចក្រហមទៅចូលរួមជាមួយ Leeds ហើយ ដោយសារពុំអាចប្រជែងកៅអីឈ្នះរាមច្បងបាន។ James បាននិយាយយ៉ាងដូច្នេះថា៖ “តើខ្ញុំនឹងអបអរឬទេ ប្រសិនបើអាចស៊ុតបញ្ចូលទី? ពិតណាស់ ខ្ញុំនឹងអបអរដូចធម្មតា។ ខ្ញុំមិនបានស្អប់ទៅលើក្រុម Manchester United ឡើយ។ ខ្ញុំបានចាកចេញដោយមានលក្ខខណ្ឌល្អៗ។ ខ្ញុំនៅតែមានមិត្តច្រើននៅទីនោះ។ វានឹងធ្វើឱ្យខ្ញុំមានអារម្មណ៍អស្ចារ្យនៅពេលអាចរកគ្រាប់បាល់បាន។ ដូច្នេះពិតណាស់ ខ្ញុំនឹងអបអរគ្រាប់បាល់នោះ”៕
21 Feb 2022
82 views
Football News
Daniel James គ្រោងនឹងចាកចេញពី Man United
ខ្សែបម្រើ Daniel James របស់ក្រុមបិសាចក្រហម Manchester United ទំនងជាចាកចេញពីក្លឹបនៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករនេះ។ វាច្បាស់ណាស់គឺទាក់ទងនឹង Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចូលរួមជាមួយក្លឹបឡើងវិញកាលពីសប្តាហ៍មុន។ ទូរទស្សន៍ Sky Sports អះអាងថាមានក្លឹបនៅ Premier League ជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២៣ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយមួយនឹងជម្រើសទិញដាច់ពីក្រុម Leeds United ។ រដូវកាលមុន James រកបាន ៣ គ្រាប់និងផ្តល់ Assist ១ ដងក្នុងការបង្ហាញខ្លួន ១៥ ប្រកួតនៅ Premier League ។
30 Aug 2021
210 views
Football News
ក្រុម Man United បានបង្ហាញផែនការផ្ទេរកីឡាកររបស់ខ្លួនហើយ
យោងតាមសារព័ត៌មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមលក់កីឡាករមួយចំនួនដើម្បីបញ្ចូលទឹកប្រាក់ក្នុងការផ្ទេររបស់ពួកគេដែលបានផ្តល់ឱ្យ Solskjaer ដែលមានតម្លៃប្រមាណ ១០០ លានផោនសម្រាប់រដូវក្តៅនេះ។ ក្រុម Man United កីឡាករ Jesse Lingard, Diogo Dalot, Alex Telles, Phil Jones, Andreas Pereira, Daniel James និង Anthony Martial អាចនឹងចាកចេញពី United នៅរដូវក្តៅនេះប្រសិនបើមានសំណើរដែលអាចទទួលយកបានដើម្បីចុះហត្ថលេខាលើពួកគេ។ ខណៈដែលក្លឹបបិសាចក្រហម Man United បានចុះហត្ថលេខារួចហើយលើខ្សែបម្រើប្រយុទ្ធស្លាប Jadon Sancho ពីក្រុម Dortmund ក្នុងតម្លៃ ៧២ លានផោនហើយបច្ចុប្បន្នកំពុងចរចាថ្លៃជាមួយ Real Madrid ដើម្បីចុះហត្ថលេខាលើខ្សែការពារ Raphael Varane ដែលអាចចំណាយនៅរដូវក្តៅរបស់ពួកគេលើសពី ១០០ លានផោនដូច្នេះពួកគេនឹងត្រូវរកវិធីដើម្បី នាំយកប្រាក់បន្ថែមទៀតសម្រាប់ការផ្ទេរប្រាក់បន្ថែមទៀត។
28 Jul 2021
208 views
Other News
Daniel James ស៊ុត១គ្រាប់យ៉ាងស្អាតជួយក្រុមវែលយកឈ្នះបេឡារូសលទ្ធផល ១-០
យុវជនឆ្នើម Daniel James ស៊ុត១គ្រាប់យ៉ាងស្អាតជួយក្រុមជម្រើសជាតិវែល យកឈ្នះលើក្រុមបេឡារូសក្នុងលទ្ធផល ១-០ នាប្រកួតមិត្តភាពយប់មិញនេះ។ ក្រុមជម្រើសជាតិវែល ក្នុងការប្រកួតមិត្តភាពនេះ មិនបានដាក់ Bale ឱ្យចូលលេងដំបូងដើម្បីរកគ្រាប់បាល់នោះទេ ដោយដាក់ James ជំនួសវិញ។ នៅត្រឹមនាទី១៧ កីឡាករលេងនៅក្លឹប Man Utd នេះ អាចទម្លាយសំណាញ់ទីខាងក្រុម បេឡារូស បានទៅហើយ ហើយវាក៏ជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ។ រូបគេត្រូវប្ដូរចេញនៅនាទី៥០ ដោយដាក់ជំនួសវិញដោយ Bale ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងទៀតនោះទេ។ ក្រុមបាល់ទាត់ជម្រើសជាតិវែល លេងមិត្តភាពដោយសារតែមិនមានប្រកួតជម្រុះ Euro 2020 ឡើយ ដោយពួកគេឆ្លងកាត់ការប្រកួតជម្រុះបាន៤ប្រកួតមកហើយ ដោយឈ្នះ២និងចាញ់២។ បច្ចុប្បន្នឈនៅលេខរៀងទី៤ មាន៦ពិន្ទុ៕
10 Sep 2019
105 views