Tag: Darwin Nunez
Football News
Arsenal បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez របស់ក្រុម Benfica ត្រូវចំណាយ៦៧លានផោន
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយ៦៧លានផោន (ឬប្រមាណ ៨៨លានដុល្លារ) បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez ទៅជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang។ ជាការពិតណាស់ Aubameyang បានផ្លាស់ទៅចូលរួមជាមួយក្រុម Barcelona កាលពីទីផ្សារខែមករា កន្លងទៅថ្មីៗនេះ ខណៈពេលបច្ចុប្បន្ន អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកជើងស៊ុតថ្មីមកបំពេញនៅតំបន់ប្រយុទ្ធ ដោយក្នុងនោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងឡើងកូដនៅលីគព័រទុយកាល់ កីឡាករ Nunez។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror លោក Arteta ត្រូវហ៊ានចំណាយ៦៧លានផោន ទើបអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ មកកាន់ទឹកដី Emirate បាន ដែលជាតម្លៃផ្ដាច់កុងត្រាពីក្លិប Benfica ។ យ៉ាងណាមិញ Arsenal អាចនឹងពិបាកយក Nunez ដោយសារតែខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្លិបសារិកាព្រៃ Newcastle និងបិសាចក្រហម Manchester United
20 Mar 2022
55 views