Tag: Demiral
Football News
Cristiano Ronaldo បានមកលា Demiral
Cristiano Ronaldo ដែលជាតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានធ្វើការលាគ្នាទៅកាន់ខ្សែការពារ Merih Demiral កាលពីម្សិលមិញមុនពេលកីឡាកររូបនេះផ្លាស់ទៅកាន់ក្លឹបគូរប្រជែង Atalanta ។ Ronaldo បានទៅសួរសុខទុក្ខ Demiral ដល់ផ្ទះរបស់ Demiral នៅទីក្រុងទូរីនមុនពេលខ្សែការពារទួរគីរូបនេះចាកចេញទៅ។ ខ្សែការពារវ័យ ២៣ឆ្នាំខាងលើនឹងចូលរួមជាមួយក្រុម Atalanta ក្នុងកិច្ចសន្យាខ្ចីជើងនឹងជាមួយជម្រើសទិញដាច់ក្នុងតម្លៃប្រហែល ៣០ លានផោន។ ខ្សែការពារសញ្ជាតិទួរគីរូបនេះនឹងមកជំនួសកីឡាករ Cristian Romero ដែលគ្រោងនឹងចេញទៅចូលរួមជាមួយក្លឹបនៅអង់គ្លេសគឺ Tottenham ក្នុងតម្លៃ ៥៥ លានផោន។ ខ្សែការពារ Merih Demiral មិនបានចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃពុធនៅ Continassa ទេហើយ Ronaldo បានជួបជាមួយគាត់នៅល្ងាចនោះ។ ពួកគេលេងជាមួយគ្នាអស់រយៈពេល ២ រដូវកាលចុងក្រោយបន្ទាប់ពីខ្សែការពារទួរគីរូបនេះបានផ្លាស់ទៅទីក្រុងទូរីនពីក្លឹប Sassuolo ក្នុងឆ្នាំ ២០១៩ ។
06 Aug 2021
161 views