Tag: Denmark
Football News
ដាណឺម៉ាក កក់កៅអីលេង World Cup 2022 ជាមួយក្រុមឥន្រ្ទីដែកអាឡឺម៉ង់
ក្រុមដាណឺម៉ាក ទទួលបានកៅអីឡើងលេងពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាហើយ បន្ទាប់ពីពួកកេឈ្នះក្រុមអូទ្រីសក្នុងលទ្ធផល ១-០ ទៀតនៅយប់មិញនេះ។ ដាណឺម៉ាកលេងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុបនេះជាកំណត់ត្រាល្អខ្លាំងមែនទែន។ ពួកគេលេង៨ប្រកួតក្នុងពូលកន្លងមកឈ្នះទាំង ៨ ប្រកួតតែម្ដង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ក្រុមនេះឈ្នះទាំង៨ប្រកួត និងគ្មានក្រុមណាមួយអាចស៊ុតពួកគេចូលនោះទេ ពោលគឺរក្សាសំណាញ់ទីបានល្អណាស់។ ក្រុមមួយនេះដែរក៏បានបង្ហាញភាពខ្លាំងរបស់ខ្លួនកាលពីលេង Euro 2020 កន្លងទៅរូចហើយដែរ ដោយកាលនោះពួកគេឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រំលឹកថាការឈ្នះ៨ប្រកួតជាប់គ្នានេះដែរបានធ្វើឱ្យដាណឺម៉ាកមាន ២៤ ពិន្ទុឈរនៅលេខ ១ ពូល F និងដាច់ក្រុមលេខ ២ ស្កុតឡែន ៧ ពិន្ទុ។ ការប្រកួតក្នុងពូលនេះ នៅសល់ ២ ប្រកួតទៀតទើបចប់សព្វគ្រប់៕
13 Oct 2021
127 views
Football News
Eriksen ថាមិនបោះបង់អាជីពបាល់ទាត់ទេ ទោះមានបញ្ហាគាំងបេះដូង
Christian Eriksen បាននិយាយជាសាធារណៈជាលើកដំបូង បន្ទាប់ពីមានបញ្ហាគាំងបេះដូង រហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះក្នុងការប្រកួតបើកឆាកឱ្យដាណឺម៉ាកកន្លងទៅ។ អតីតកីឡាកររបស់ក្រុម Spurs ខាងលើត្រូវជួយសង្គ្រោះ CPR រយៈពេល១៣នាទីមុនពេលត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ដទៀត ដើម្បីតាមដានសុខភាព។ ក្រោយពីរកឃើញថារូបគេមានបញ្ហាបេះដូងហើយ ពេលនេះ Eriksen បានដឹងខ្លួន និងអាចនិយាយប្រាប់ទៅអ្នកគាំទ្រជាលើកដំបូងហើយ។ កីឡាករជួយឱ្យក្រុម Inter Milan លើកពាន Serie A កាលពីរដូវកាលកន្លងទៅនេះ បាននិយាយថា៖ “អរគុណគ្រប់គ្នា ខ្ញុំនឹងមិនបោះបង់ចោលទេ ខ្ញុំមានអារម្មណ៍ល្អឡើងវិញហើយ ប៉ុន្តែខ្ញុំចង់ដឹងថាមានរឿងអ្វីកើតឡើងលើខ្ញុំ”។ Eriksen បានធូរស្បើយច្រើនហើយ ប៉ុន្តែស្ថិតក្រោមការសង្កេតបន្ដទៀត។ យ៉ាងណាមិញ ប្រសិនបើសុខភាពបន្ដល្អប្រសើរបែបនេះទៀត រូបគេអាចនឹងទៅចូលរួមលើកទឹកចិត្តមិត្តរួមក្រុមលេងទល់ក្រុមបែលហ្សិកបានផងដែរ ។
14 Jun 2021
223 views
Football News
ចប់ហើយ! Eriksen ប្រហែលមិនអាចលេងបាល់ទៀតទេ បើរូបគេមានបញ្ហាបេះដូងមែន
ខ្សែបម្រើ Christian Eriksen ទំនងជាមិនអាចបន្ដអាជីពបាល់ទាត់បានទៀតទេ ប្រសិនបើក្រុមគ្រូពេទ្យរកឃើញថារូបគេមានបញ្ហាបេះដូងពិតប្រាកដមែន។ អំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិដាណឺម៉ាកខ្សែបម្រើវ័យ ២៩ ឆ្នាំ Eriksen បានដួលសន្លប់នៅជិតចប់តង់ទី១ ដែលបណ្ដាលឱ្យមានការជួយសង្គ្រោះបន្ទាន់ផងដែរ។ គ្រប់គ្នាមានការតក់ស្លត់ខ្លាំងណាស់សម្រាប់ដំណឹងនេះ ខណៈដែលរូបគេជាកីឡាករល្អម្នាក់ បែរជាជួបស្ថានភាពបែបនេះទៅវិញ។ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យនៅអង់គ្លេស បានបញ្ជាក់ថានេះជារឿងមិនល្អឡើយសម្រាប់អតីតកីឡាករ Spurs ខាងលើ។ ប្រសិនបើរូបគេពិតជាមានបញ្ហាបេះដូងមែន នោះអាជីពបាល់ទាត់ទំនងជាបញ្ចប់នៅត្រឹមនេះហើយ។ មួយវិញទៀតបើតាមអ្នកច្បាប់នៅអ៊ីតាលីវិញ ក៏បញ្ជាក់ថាបើសិនជាប្រធានក្រុមដាណឺម៉ាកពិតជាមានបញ្ហាបេះដូងមែន នោះរូបគេមិនអាចលេងនៅអ៊ីតាលីបានទឿតទេ៕
13 Jun 2021
118 views
Football News
គ្រូបង្វឹកជម្រើសជាតិដាណឺម៉ាកប្រាប់ហេតុផ.លនៅតែបន្តលេងទៀតក្រោយកីឡាករ Eriksen បានដួលលើទីលាន
កីឡាករជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដួលសន្លប់នៅលើទីលានប្រកួតក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិហ្វាំងឡង់។ ក្រោយមានការជួយសង្គ្រោះបឋមបុគ្គលិកពេទ្យប្រចាំការនៅទីលានកីឡាកររបស់ក្លឹប Inter Milan រូបនេះមានស្ថានភាពប្រសើរឡើងវិញហើយបានបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយមកការប្រកួតរបស់ជម្រើសជាតិដាណឺម៉ាកជាមួយ ហ្វាំងឡង់ក៏បានបន្តដោយបញ្ជប់ការប្រកួតជម្រើសជាតិដាណឺំម៉ាកចាញ់ 1-0 ។ ក្រោយបញ្ជប់ការប្រកួតលោក Kasper Hjulmand គ្រូបង្វឹកជម្រើសជាតិដាណឺម៉ាកបាននិយាយថាមានហេតុផលពីរយ៉ាងដែលយើងត្រូវតែលេងបន្ត គ្រប់គ្នាយល់ព្រមក្នុងការបន្តការប្រ.កួតមួយនេះ។ អ្នកមិនអាចលេងបានល្អទេជាមួយអារម្មណ៍បែបនេះប៉ុន្តែគ្មានកីឡាករណាម្នាក់ចង់ត្រឡប់ទៅផ្ទះវិញដេកហើយក្រោកមកវិញម្ដងទៀតដើម្បីមកប្រកួតសារជាថ្មីនោះទេ។ ទីពីរពួកយើងនៅតែព្យាយាមដើម្បីឈ្នះការប្រកួត វាពិតជាល្អខ្លាំងណាស់ដែលកីឡាករទាំងអស់ប្រឹងប្រែងលេងឡើងវិញនៅតង់ទីពីរ បើទោះបីពួកគេមានអារម្មណ៍មិនស្ងប់ហើយមានអារម្មណ៍ថាអស់កម្លាំងក្នុងការបន្តលេងក៏ដោយក៏ពួកគេបានបញ្ជប់ការប្រកួតមួយនេះដែរ។
13 Jun 2021
170 views
Other Highlights
Highlight បាល់ទាត់ Ireland 1-1 Denmark
Highlight បាល់ទាត់ UEFA EURO Qualifying (Tue/11/19) Ireland Vs Denmark
19 Nov 2019
283 views
Other Highlights
Highlight បាល់ទាត់ Denmark 6-0 Gibraltar
Highlight បាល់ទាត់ UEFA EURO Qualifying (Sat/11/16) Denmark Vs Gibraltar
16 Nov 2019
269 views
Other Highlights
Highlight បាល់ទាត់ Denmark 1-0 Switzerland
Highlight បាល់ទាត់ Euro 2020 qualifying (thu/10/12) Denmark Vs Switzerland
13 Oct 2019
362 views
Other Highlights
Highlight បាល់ទាត់ Georgia 0-0 Denmark
Highlight បាល់ទាត់ UEFA EURO Qualifiers (San/09/08) Georgia Vs Denmark
09 Sep 2019
203 views
National Football Team Highlights
Highlight បាល់ទាត់ Denmark 0-0 Ireland
Highlight បាល់ទាត់ Nations League (Tur/20/11) Denmark 0-0 Ireland
20 Nov 2018
724 views
National Football Team Highlights
Highlight បាល់ទាត់ Wales 1 – 2 Denmark
Highlight បាល់ទាត់ Nations League (Sat/17/11) Wales 1 - 2 Denmark
17 Nov 2018
971 views
Other Highlights
Highlight បាល់ទាត់ Denmark 2-0 Wales
Highlight បាល់ទាត់ UEFA Nations League (Mon/10/09) Denmark 2-0 Wales
10 Sep 2018
323 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Croatia 1-1 Denmark
Highlight បាល់ទាត់ World Cup (Mon/02/07) Croatia 1-1 Denmark
02 Jul 2018
392 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Denmark 0-0 France
Highlight បាល់ទាត់ World Cup /Wed/27/06) Denmark 0-0 France
27 Jun 2018
500 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Denmark 1 – 1 Australia
Highlight បាល់ទាត់ World Cup (Thu/21/06) Denmark 1 - 1 Australia
22 Jun 2018
285 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Peru 0 – 1 Denmark
Highlight បាល់ទាត់ World Cup (Sun/17/06) Peru 0 - 1 Denmark
17 Jun 2018
314 views
Worldcup 2018 Highlights
Highlight បាល់ទាត់ Denmark 2-0 Mexico
Highlight បាល់ទាត់ Friendlies (Sun/10/06) Denmark 2-0 Mexico
10 Jun 2018
425 views
National Football Team Highlights
Highlight បាល់ទាត់ Denmark 0 – 0 Chile
Highlight បាល់ទាត់ International Friendlies (Tue/27/03) Denmark 0 - 0 Chile
28 Mar 2018
565 views
Worldcup 2018 Highlights
Highlights បាល់ទាត់ Ireland 1-5 Denmark
Highlight បាល់ទាត់ ជម្រុះ World Cup (Tue,14/11) Ireland 1-5 Denmark
15 Nov 2017
338 views