Tag: Didier Deschamps
Football News
Mbappe ក្លាយជាកីឡាករទី 1 ស៊ុតបញ្ជូលទី 4 គ្រាប់បំបែកកំណត់ត្រាតាំងពីឆ្នាំ 1958
ក្រុមមាន់គក់បារាំងបានបំបាក់ក្រុមជម្រើសជាតិ Kazakhstan ក្នុងលិទ្ធផល 8 ទល់នឹង 0 ក្នុងយុទ្ធនាការជម្រុះ World Cup 2022 ។ គួរឱ្យកត់សម្គាល់នោះខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន 4 គ្រាប់បាល់ម្នាក់ឯងកាលពីយប់មិញ។ កាសែត Opta Jean រាយការណ៍ថាខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរបស់ក្រុម Paris Saint-Germain បានក្លាយជាកីឡាករបារាំងដំបូងគេចាប់តាំងពីឆ្នាំ 1958 ដែលបានស៊ុតបញ្ជូលទី 4 គ្រាប់ក្នុង មួយប្រកួតឲ្យក្រុមជម្រើសជាតិបារាំងស្មើនឹងកំណត់ត្រារបស់អតីតកីឡាករ Just Fontaine ដែលបានកាន់កាប់អស់រយៈពេល 63 ឆ្នាំមកហើយ។ ក្រុមរបស់លោក Didier Deschamps ឈរនៅលើកំពូលតារាងនៃពូល D ដោយទទួលបានកៅអីទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ក្នុងប្រទេសកាតា ខណៈដែលចំណាត់ថ្នាក់លេខ 2 នឹងត្រូវលឹងវគ្គ Playoff ៕
14 Nov 2021
91 views
Football News
Hugo Lloris បានធ្វើអត្ថាធិប្បាយអំពីការប្រកួតទល់នឹងអ៊ុយក្រែន
អ្នកចាំទីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងជម្រើសជាតិបារាំងកីឡាករ Hugo Lloris បានធ្វើអត្ថាធិប្បាយអំពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ទល់នឹងអ៊ុយក្រែនដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១: ១ ។ “ យើងខ្វះការប្តេជ្ញាចិត្តនិងការប្រយុទ្ធ យើងត្រូវតែរក្សាភាពវិជ្ជមានហើយចាប់ផ្តើមការប្រកួតជាមួយហ្វាំងឡង់ដើម្បីទទួលបានជោគជ័យ” – អ្នកចាំទីរូបនេះបានប្រាប់សារព័ត៌មាន Eurosport France ។ ក្រុមរបស់លោក Didier Deschamps កំពុងតស៊ូដើម្បីឈ្នះ ៥ ប្រកួតជាប់ៗគ្នាចាប់តាំងពីជ័យជម្នះ ១-០ លើអាល្លឺម៉ង់នៅ Euro កាលពីខែមិថុនា។
05 Sep 2021
224 views
Football News
Deschamps នៅបន្តតំណែងជាគ្រូរបស់បារាំងដដែល ទោះមានអ្នកទារសុំដក ក្រោយដឹកនាំក្រុមធ្លាក់ពី Euro
លោក Didier Deschamps ត្រូវបានប្រធានសហព័ន្ធបារាំងលោក Noel Le Graet ឲ្យនៅបន្តតំណែងជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងបន្តទៀតនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិបារាំងខាងលើនេះ ត្រូវបានអ្នកនៅក្នុងក្រុមរបស់ខ្លួនស្នើឲ្យដកតំណែងចេញក្រោយលោកបានដឹកនាំក្រុមឲ្យធ្លាក់ចេញពីប្រកួត Euro 2020 កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០១នេះ ដោយជំនួសមកវិញដោយលោក Zinedine Zidane អតីតគ្រូបង្គោល Real Madrid ។ ក្រោយពីក្ដីជម្រោងជម្រះខ្លាំងពេកក្នុងក្រុមខ្លួនបែបនេះ រឿងរ៉ាវមួយនេះក៏បានឡើងទៅដល់ លោក Noel ប្រធានសហព័ន្ធបារាំង ដែលជាលទ្ធផលលោកក៏បានហៅមកដោះស្រាយគ្នា ចំណាយពេលត្រឹម ៣នាទីប៉ុណ្ណោះ ដោយសម្រេចឲ្យលោក Deschamps នៅបន្តតំណែងដដែលរហូតចប់កុងត្រា។ Deschamps ជាដឹកនាំរបស់ក្រុមជម្រើសជាតិបារាំងយូរជាងគេ តាំងពីឆ្នាំ២០១២មក និងចប់កុងត្រានៅចុងឆ្នាំ២០២២ខាងមុខ ដោយលោកធ្លាប់ដឹកឲ្យឈ្នះពាន World Cup កាលពីឆ្នាំ២០១៨៕
09 Jul 2021
181 views
Football News
បារាំង បន្ទោសទីលានក្ដៅពេក ខណៈ Griezmann ថាអ្នកគាំទ្រហុងគ្រីអស្ចារ្យ
បារាំង បានដាក់បន្ទុកទៅលើការប្រកួតដែលលេងកណ្ដាលថ្ងៃ ដែលធ្វើឱ្យទីលានក្ដៅខ្លាំង ពិបាកក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិហុងគ្រី។ ក្នុងការប្រកួត Euro 2020 នៅយប់មិញនេះ ក្រុមបារាំងលេងបានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះហុងគ្រីក្នុងលទ្ធផល ១-១ ប៉ុណ្ណោះដោយត្រូវក្រុមហុងគ្រីនាំមុខមុនថែមទៀត។ បារាំង ដែលជាក្រុមត្រូវបានគេមើលឃើញថាមានភាគរយឈ្នះពានរង្វាន់ Euro ច្រើននោះ បានព្យាយាមណាស់ដែរ តែមិនអាចបុកចូលខាងក្រុមហុងគ្រីទេ។ ក្រោយចប់ការប្រកួតលោក Didier Deschamps បាននិយាយថា៖ “ខ្ញុំមិនព្យាយាមនិយាយរកលេសទេ ប៉ុន្តែវាជាការពិត។ សីតុណ្ហភាពខ្ពស់ណាស់នៅពេលរសៀល ៣៥ទៅ៣៦អង្សាសេ។ កីឡាករ តែងតែសួរដើម្បីសម្រាកផឹកទឹកជារៀងរាល់៥នាទី។ វាពិបាកសម្រាប់យើងជាងខាងហុងគ្រី”។ ដោយឡែកសម្រាប់ Antoine Griezmann វិញ ក៏បាននិយាយដែរថាក្រុមបារាំង ហាក់ដូចជាភ្លេចបារម្ភលេងជាមួយអ្នកគាំទ្រពេញកីឡដ្ឋានទៅហើយ។ អ្នកគាំទ្រហុងគ្រី ដែលមកទស្សនាពេញកីឡដ្ឋានជាង៦ម៉ឺននាក់នៅយប់មិញ ពិតជាមានឥទ្ធិពលសម្រាប់ការប្រកួតណាស់៕
20 Jun 2021
165 views
Football News
Deschamps ៖អ្នកគាំទ្របារាំង គិតថាយើងឈ្នះ Euro 2020 នេះទៅហើយ
លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថាអ្នកគាំទ្របានគិតថាក្រុមរបស់លោកជាអ្នកឈ្នះពានរង្វាន់ Euro 2020 នេះទៅហើយ បើទោះមិនទាន់បានប្រកួតក៏ដោយ។ ប្រាកដណាស់ក្រុមម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2018 ខាងលើនេះ ត្រូវបានមតិជាទូទៅមើលឃើញថាមានសមត្ថភាពលេចធ្លោជាងគេក្នុងការយកពានរង្វាន់ Euro 2020 នេះ។ បើទោះជាពួកគេស្ថិតនៅពូលជាមួយក្រុមខ្លាំងៗដូចជាអាល្លឺម៉ង់ និងព័រទុយហ្គាល់ក៏ដោយ ក៏អ្នកគាំទ្រនៅតែមើលឃើញថាបារាំង នឹងឡើងទៅវគ្គបន្ដ លើកពានរង្វាន់នេះបានដែរ។ ចំពោះមតិនេះលោក Deschamps ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “អ្នកគាំទ្ររបស់យើងបានគិតថាយើងឈ្នះវាបាត់ទៅហើយ។ យើងមានកីឡាករមានគុណភាព ទេពកោសល្យ និងកម្រិតលេងខ្ពស់ ប៉ុន្តែក៏នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើផងដែរ”៕
13 Jun 2021
167 views
Football News
គ្រូបង្វឹកក្រុមបារាំង៖ Kante អាចលេងបានគ្រប់តួនាទីក្នុងតំបន់បម្រើ
លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង រំពឹងទុកថា ខ្សែបម្រើដ៏មានឥទ្ធិពល N’Golo Kante នឹងអាចសម្របខ្លួនបានយ៉ាងងាយស្រួលក្នុងក្រុមជម្រើសជាតិ ប៉ុន្តែលោកនឹងមិនដាក់សម្ពាធលើរូបគេឡើយ នៅមុនពេលយុទ្ធនាការ Euro ខាងមុខនេះ។ Kante បានបញ្ចប់រដូវកាលដ៏គួរឲ្យកត់សម្គាល់មួយផ្សេងទៀតជាមួយនឹងក្លិប Chelsea តាមរយៈការជួយឲ្យពួកគេលើកពានក្របខ័ណ្ឌ Champions League ជាលើកទី២ ក្រោយពីបានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ១-០ កាលពីខែមុន។ កីឡាករវ័យ៣០ឆ្នាំរូបនេះ ត្រូវបានរំពឹងទុកថា នឹងចូលលេងក្នុងជម្រើសដំបូងក្នុងនាមជាខ្សែបម្រើការពារ សម្រាប់ក្រុមជម្រើសជាតិបារាំង ប៉ុន្តែ លោក Deschamps បាននិយាយថា តួនាទីនោះ អាចនឹងផ្លាស់ប្តូរ ប្រសិនបើពួកគេប្តូររូបមន្តលេង អំឡុងពេលនៃយុទ្ធនាការនេះ។ នៅមុនពេលការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ក្រុមជម្រើសជាតិបារាំងជាមួយនឹងក្រុមជម្រើសជាតិប៊ុលហ្គារី នៅរាត្រីថ្ងៃពុធ លោក Deschamps បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «រូបគេជាកីឡាករម្នាក់ដែលមានសមត្ថភាពលេងគ្រប់កន្លែងនៅតំបន់បម្រើ។ រូបគេលេងក្នុងតួនាទីផ្សេងគ្នាជាច្រើនជាមួយនឹងក្លិប Chelsea ហេតុនេះ វាគ្មានបញ្ហាឡើយជាមួយនឹងយើង បើទោះបីមានការផ្លាស់ប្តូរទម្រង់លេងមួយចំនួនក៏ដោយ»៕
08 Jun 2021
194 views
Football News
តម្រុយមួយបញ្ជាក់ថា Benzema អាចនឹងជួយក្រុមជម្រើសជាតិបារាំងនៅ Euro ២០២០
ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន L’Équipe ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថាគ្រូបង្វឹកជនជាតិបារាំងលោក Didier Deschamps ថ្មីៗនេះបាននិងកំពុងពិចារណាទៅលើការវិលត្រឡប់របស់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះមកកាន់ក្រុមជម្រើសជាតិ។ ខ្សែប្រុយុទ្ធកណ្ដាល Karim Benzema មិនបានបង្ហាញមុខឲ្យជម្រើសជាតិបារាំងជិត ៦ ឆ្នាំហើយចាប់តាំងពីមានរឿងអាស្រូវទាក់ទងនឹងមិត្តរួមជាតិរបស់គាត់គឺកីឡាករ Mathieu Valbuena ។ Karim បានលេងការប្រកួតចុងក្រោយនៅក្នុងក្រុមជម្រើសជាតិបារាំងកាលពីខែតុលាឆ្នាំ ២០១៥ ។ បញ្ជាក់ Benzema លេងបាន ៤៥ ប្រកួតក្នុងរដូវកាលនេះដោយរកបាន ២៩ គ្រាប់និង Assist ឲ្យមិត្តរួមក្រុមបាន ៨ ដង។
18 May 2021
172 views
Other News
គ្រូជម្រើសជាតិបារាំង ជម្រុញឲ្យកីឡាករ Giroud ដើរចេញពី Chelsea ទៅរកកន្លែងថ្មី
អាជីពរបស់កីឡាករ Olivier Giroud នឹងទទួលបានភាពល្អប្រសើរបំផុត បើចាកចេញពីក្រុមតោខៀវ Chelsea នៅខែមករាខាងមុខ នេះបើយោងតាមលោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធរូបនេះ ក្នុងក្រុមជម្រើសជាតិបារាំង ។ ជាក់ស្តែងទោះបីជាមានការរិះគន់ច្រើនក៏ដោយ តែលោក Deschamps នៅតែជាអ្នកគាំទ្រដ៏ធំមួយរបស់ Giroud ខណ:ដែលអតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះ កំពុងជួបប្រទះការលំបាក យ៉ាងខ្លាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Lampard ។ ់ ហើយយ៉ាងណាមិញ ដោយមើលឃើញពីស្ថានភាពបែបនេះ លោក Deschamps បានផ្តល់ដំបូន្មានដល់ Giroud ឱ្យពិចារណារើបង្វេចចេញពីទឹកដី Stamford Bridge ខណ:ក្លឹប Inter Milan កំពុងពិចារណាចុះហត្ថលេខាលើរូបគេនៅខែក្រោយនេះ ។ មិនតែប៉ុណ្ណោះ លោក Deschamps បាននិយាយថា ៖ “ ស្ថានភាពរបស់គាត់នៅ Chelsea មិនមានការផ្លាស់ប្តូរទេ ក្នុងរយៈពេលពីរខែមកនេះ ។ ហើយប្រសិនបើគាត់មិនអាចទទួលបានឱកាសនៅឯ Chelsea ទេ គំនិតខ្ញុំ គេគឺត្រូវទៅកន្លែងផ្សេងទៀត
16 Dec 2019
416 views
Other News
លោក Deschamps នៅតែសម្តែងការជឿទុកចិត្តចំពោះទម្រង់លេងខ្សែប្រយុទ្ធ Griezmann
គ្រូបង្វឹកបារាំង លោក Didier Deschamps នៅតែសម្តែងការជឿទុកចិត្ត និងគាំទ្រដល់ខ្សែប្រយុទ្ធ Antoine Griezmann សម្រាប់ការបង្ហាញខ្លួនលេងអោយក្រុមអ្នកមានបុណ្យ Barcelona ទោះបីជាមិនទាន់ទទួលបានផ្លែផ្កាដូចដែល រូបគេធ្លាប់លេងអោយ At.Madrid ប៉ុន្តែអ្នកចាត់ការក្រុមមាន់គកបារាំងលោក Didier Deschamps ជឿជាក់ថា Griezmann នឹងទទួលបានជោគជ័យក្នុងអាជីពជាមួយក្លឹបថ្មីដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ។ ក្រោមរួមរស់ជាមួយក្រុមដែលមានមូលដ្ឋានៅរាជធានីប្រទេសបារាំងគឺ At.Madrid បាន ៥រដូវកាល Griezmann បានសម្រេចចិត្តចាកចេញពី Atletico Madrid ទៅកាន់ក្រុមប្រជែងលីកគឺ Barcelona ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ១២០លានផោនប៉ុន្តែគិតមកដល់ពេលនេះរូបគេនៅមិនទាន់បានបង្ហាញទម្រង់លេងដល់ចំណុចកំពូលនៅឡើយទេ។ Griezmann ធ្លាប់លេងក្នុងតួនាទីនៅតំបន់ប្រយុទ្ធកណ្តាលអោយជម្រើសជាតិ បារាំងនិង At.Madrid ខណៈកីឡាករវ័យ ២៨ឆ្នាំរូបនេះរកបានគ្រាប់បាល់នៅលីគកំពូលអេស្បាញ La Liga ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ដងកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ Deschamps មិនមានការព្រួយបារម្ភចំពោះ Griezmann ទេ ដោយអះអាងថាគាត់គ្រាន់តែត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្របខ្លួនទៅនឹងក្លឹបថ្មីដើម្បីផ្តល់ភាពវិជ្ជមាននិងលទ្ធផលល្អសម្រាប់ក្រុមរបស់គាត់។
09 Nov 2019
234 views
Worldcup 2018 News
Griezmann និង Giroud បានស៊ុតម្នាក់មួយគ្រាប់យកជ័យជម្នះជូនបារាំង
Antoine Griezmann និង Olivier Giroud បង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ដែលការស៊ុតបញ្ចូលទីជួយឱ្យក្រុមទទួលជ័យជម្នះ
11 Nov 2017
611 views