Tag: Diego Costa
Football News
ផ្លូវការ៖ Diego Costa ចូលរួមជាមួយក្រុមរបស់លីកប្រេស៊ីលគឺ Atletico Mineiro
ក្លិប Atletico Mineiro បានប្រកាសពីការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea និងក្រុម Atletico Madrid គឺកីឡាករ Diego Costa ក្នុងការផ្ទេរដោយឥតគិតថ្លៃនេះបើយោងតាមការចុះផ្សាយសារព័ត៌មានរបស់ក្លិប។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំរហូតដល់ខែធ្នូឆ្នាំ ២០២២ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល នឹងអេស្ប៉ាញរូបនេះនឹងមកដល់ប្រទេសប្រេស៊ីលនៅថ្ងៃនេះដើម្បីពិនិត្យសុខភាព។ សូមរំលឹកឡើងវិញថា Diego Costa បានអវត្តមានជាមួយក្លឹបតាំងពីខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីគាត់ចាកចេញពីក្លឹប Atletico Madrid បន្ទាប់ពីម្ចាស់ជើងឯក La Liga រដូវកាលមុនយល់ព្រមបញ្ចប់កិច្ចសន្យាដោយមានការយល់ព្រមគ្នា។
15 Aug 2021
163 views
Other News
Diego Costa បង្ហើបមូលហេតុខ្សែប្រយុទ្ធ Griezmann ចាកចេញទៅ Barcelona
Diego Costa បានបង្ហើបប្រាប់ឱ្យដឹងថាការចាកចេញរបស់មិត្តរួមក្រុម Antoine Griezmann ទៅកាន់ទឹកដី Barcelona មានមូលហេតុតែមួយគត់នោះគឺខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះចង់លេងចាប់ដៃគូនៅតំបន់ប្រយុទ្ធជាមួយកីឡាករឆ្នើម Lionel Messi និង Luis Suarez តែម្តង។ Costa និង Griezmann គឺជាដៃគូប្រយុទ្ធរួមក្រុមរយៈពេល ២ឆ្នាំនៅឯកីឡាដ្ឋាន Wanda Metropolitano ដែលមានមូលដ្ឋាននៅទីក្រុង Madrid រាជធានីរបស់ប្រទេសអេស្បាញ មុនពេលដែលអតីតខ្សែប្រយុទ្ធ Real Sociedad រូបនេះបានចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ១២០លានផោន។ Griezmann នៅមិនទាន់បានសម្រេចក្តីបំណងលេងជាមួយ Lionel Messi នៅឡើយទេ បន្ទាប់ពីកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានរងរបួសជើងស្តាំហើយទើបតែលេងបានតែមួយប្រកួតប៉ុណ្ណោះជាមួយ Luis Suarez ដែលបានរងរបួសក្នុងការប្រកួតបើករដូវកាល។
11 Sep 2019
184 views
Other News
ខ្សែប្រយុទ្ធ Diego Costa បានដកខ្លួនពីក្រុមជម្រើសជាតិអេស្ប៉ាញ
ខ្សែប្រយុទ្ធ Atletico Madrid, Diego Costa បានដកខ្លួនចេញពីក្រុមជំរើសជាតិអេស្ប៉ាញ ដោយសារហេតុផលផ្ទាល់ខ្លួន មុនជំនួបជាមួយអង់គ្លេស
04 Sep 2018
508 views
Other News
Diego Costa ទទូចអោយ Griezmann ស្នាក់នៅ Atletico បន្តទៀត
ហើយថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាមជាច្រើនថា កីឡាករ Griezmann ចង់ចាក់ចេញពីក្លឹប Athletico Madrid នៅរដូវក្តៅនេះ
23 Mar 2018
365 views
Other News
Torres និយាយថា Costa ត្រូវតែរៀនដើម្បីកុំឱ្យកាតក្រហមកើតឡើងម្តងទៀត
Fernando Torres ក្នុងថ្ងៃនេះ បាននិយាយចំៗថា ខ្សែប្រយុទ្ធ Diego Costa ត្រូវតែរៀនសូត្រអំពីកំហុសរបស់ខ្លួន
12 Jan 2018
239 views
Football News
Diego Costa បានបង្ហាញជាថ្មីម្តងទៀតជាមួយក្លឹប Atletico Madrid ក្នុុងទីផ្សារដោះដូរ
Diego Costa បានផ្ទេរជាផ្លូវការទៅកាន់ទ្រនំចាស់ Atletico Madrid បន្ទាប់ពីទីផ្សារដោះដូរកីឡាករបើកនៅខែមករា
01 Jan 2018
242 views