Tag: Diego Simone
Other News
Simeone ថា Atletico មានការឈឺចាប់ខ្លាំងក្រោយការចាកចេញរបស់កីឡាករបារាំងមួយរូប
គ្រូបង្គោលក្លឹប Atletico Madrid លោក Diego Simone បានលើកឡើងប្រាប់សារព័ត៌មាន Cadena Ser ថា ការចាកចេញរបស់ខ្សែការពារស្លាបឆ្វេងបារាំងកីឡាករ Lucas Henendez ធ្វើក្លឹប Atletico Madrid ឈឺចាប់ខ្លាំង។ លោកបាននិយាយថា៖ ” ការចាកចេញរបស់ Lucas ធ្វើឲ្យយើងឈឺចាប់ ហើយឈឺចាប់ជាងបាត់បង់ Griezmann ទៀតផង។ ព្រោះតែគេជាកីឡាករថ្នាលរបស់ក្លឹប ” ។ ទោះជាបែបនេះក្ដី លោក Simone ក៏បានលើកឡើងថា Griezmann ទៅកន្លែងដែលគេចង់ទៅ ហើយសង្ឃឹមថាខ្សែប្រយុទ្ធរូបនេះនឹងធ្វើបានល្អនៅ Barcelona។ គួរបញ្ជាក់ផងដែរថា Lucas Henendez បានផ្ទេរទៅកាន់ក្លឹប Bayern Munich កាលពីរដូវក្ដៅនៃឆ្នាំ២០១៩កន្លងទៅ ដោយ Atletico Madrid បានលក់ក្នុងតម្លៃជាង ៨៤លានដុល្លារ៕
12 Oct 2019
237 views