Tag: Donnarumma
Football News
ក្លិបសេះបង្កង់ Juventus កំពុងចាប់អារម្មណ៍អ្នកចាំទី Donnarumma របស់ក្លឹប PSG
ក្លិបសេះបង្កង់ Juventus កំពុងតាមដានស្ថានភាពរបស់ អ្នកចាំទី Gianluigi Donnarumma នៃក្លិប Paris Saint-Germain ដោយចង់ទាក់ទងយកគេនៅរដូវក្ដៅខាងមុខនេះ។ នេះមិនមែនជាលើកដំបូងទេដែល Juventus ចង់ទិញយកកីឡាករសញ្ជាតិអ៊ីតាលីម្នាក់នេះព្រោះកាលពីឆ្នាំមុន ភាគីលោក Max Allegri បានដាក់សំណើយកគេពី AC Milan តែ Donnarumma ជ្រើសរើសទៅ PSG ។ យ៉ាងណាមិញ ជីវិតរបស់ Donnarumma នៅ PSG ហាក់មិនរលូនដូចការគិត ខណៈដែលគេទើបតែបង្កកំហុសឲ្យមានគ្រាប់បាល់របស់ Karim Benzema កើតឡើងក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ដែលធ្វើឲ្យ PSG ភ្លាត់ធ្លាក់ចេញពី UCL ត្រឹមនេះតែម្ដង។ សារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus នឹងព្យាយាមឆក់ឱកាសនេះដណ្ដើមយកអ្នកចាំទីរូបនេះម្ដងទៀតខណៈកុងត្រារបស់ Donnarumma មានសុពុលភាពរហូតដល់ឆ្នាំ២០២៦ឯណោះ។ គួរបញ្ជាក់ផងដែរថា Gianluigi Donnarumma ចូលលេងបាន១១ប្រកួតក្នុងក្របខណ្ឌ Ligue
13 Mar 2022
81 views
Football News
Neymar នឹង Donnarumma បានឈ្លោះគ្នាខ្លាំងនៅក្នុងបន្ទប់សំលៀកបំពាក់
ខ្សែប្រយុទ្ធ Neymar និងអ្នកចាំទី Gianluigi Donnarumma ត្រូវបានគេដឹងថា បានឈ្លោះគ្នាខ្លាំងនៅក្នុងបន្ទប់សំលៀកបំពាក់ ដល់ថ្នាក់មិត្តរួមក្រុមជួយបំបែកពួកគេចេញពីគ្នា ក្រោយក្លឹប Paris Saint Germain បានចាញ់នឹងក្លឹប Real Madrid លិទ្ធផល ៣ ទល់នឹង ១ ក្របខ័ណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ ថ្ងៃនេះ។ ក្រោយចប់ការប្រកួតខាងលើព័ត៌មានជាច្រើនបានឲ្យដឹងថា Neymar និង Donnarumma បានផ្លាស់ប្ដូរពាក្យសម្ដី បោះសម្ដីដាក់គ្នាទៅវិញទៅមក ក៏បានឈ្លោះគ្នា។ Neymar បានបន្ទោស Donnarumma ថាបង្កកំហុសធ្វើឲ្យធ្លាយគ្រាប់បាល់ទី១ រីឯ Donnarumma បានបោះសម្ដីបន្ទោស Neymar វិញថាបានបង្កកំហុស នាំឲ្យធ្លាយចូលគ្រាប់បាល់ទី២។ យ៉ាងណាសម្រាប់ការប្រកួតខាងលើសូម្បីតែ លោក Nasser Al-Khelaifi ប្រធានក្លឹប PSG ក៏ដូចជា លោក Mauricio Pochettino គ្រូបង្គោល
11 Mar 2022
76 views
Football News
Donnarumma និង PSG បានយល់ព្រមលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៦
អ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan ដែលនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅថ្ងៃទី ៣០ ខែមិថុនាគឺជិតនឹងផ្លាស់ទៅកាន់ក្លឹបអ្នកមានបារាំង Paris Saint Germain ហើយ។ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាអ្នកចាំវ័យ ២២ ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយក្លឹបប៉ារីសលើកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៦ ឯណោះ។ មានសេចក្តីរាយការណ៍ថាក្លឹប PSG បានផ្តល់ប្រាក់ឲ្យអ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលី Donnarumma ចំនួន ១២ លានផោនក្នុងមួយឆ្នាំរួមទាំងប្រាក់រង្វាន់ផងដែរ។
12 Jun 2021
167 views