Tag: Donny van de Beek
Football News
Van de Beek នឹងជួលផ្ទះឲ្យជនភៀសខ្លួនអ៊ុយក្រែនរស់នៅដើម្បីគេចសង្គ្រាម
ខ្សែការពារសញ្ជាតិអ៊ុយក្រែនរបស់ Everton កីឡាករ Vitaliy Mykolenko បានទម្លាយឲ្យដឹងថា មិត្តរួមក្រុម Donny van de Beek បានផ្ដល់ជូនផ្ទះមួយកន្លែងឲ្យជនភៀសខ្លួនមកពីប្រទេសរបស់គេស្នាក់នៅ។ ខ្សែការពារឆ្វេងដែល Everton ទិញពីក្លឹប Dynamo Kyiv កាលពីខែមករាត្រូវបានក្លឹបផ្ដល់ពេលឲ្យសម្រាក បន្ទាប់ពីប្រទេសរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន។ ហើយ Mykolenko បានប្រាប់សារព័ត៌មានថា តារារបស់ហុល្លង់ Van de Beek ដែលខ្ចីជើងពីក្លឹប Manchester United បាននិយាយថា គេនឹងចេញថ្លៃជួលផ្ទះមួយកន្លែងឲ្យជនភៀសខ្លួនអ៊ុយក្រែន។ Mykolenko បន្ថែមថា គ្រប់គ្នានៅ Everton បានដើរមកកាន់គេហើយសួរសុខទុក្ខអំពីគ្រួសារនិងមិត្តរបស់គេ។ នៅថ្ងៃបន្ទាប់គ្រូបានដើរមកកាន់គេនឹងប្រាប់ប្រសិនចង់សម្រាក អាចសម្រាកបាន។ គេពិតជារីករាយចំពោះក្លឹបសម្រាប់ការគាំទ្រគ្រប់យ៉ាង។ ក្នុងនោះ Donny van de Beek បានប្រាប់ Mykolenko ថា គេចង់ជួលផ្ទះមួយកន្លែងសម្រាប់ប្រជាជនភៀសខ្លួនអ៊ុយក្រែនមិនថានៅហុល្លង់ឬប៉ូឡូញទេ៕ Mykolenko ដែលធ្លាប់បង្ហាញខ្លួន២១ប្រកួតឲ្យជម្រើសជាតិអ៊ុយក្រែនសង្ឃឹមថាអាចបង្ហាញខ្លួនជាលើកទី៤នៅ Premier League ដោយ Everton ត្រៀមជួបជាមួយ
01 Apr 2022
52 views
Football News
ទីបំផុត Van de Beek បានចូលលេងពេញ ៩០នាទី ឲ្យក្រុមថ្មីរបស់គេហើយ
អ្នកចាត់ការរបស់ក្រុម Everton លោក Frank Lampard បានបង្ហាញការកោតសរសើរទៅកាន់ Donny van de Beek ជាខ្លាំង បន្ទាប់ពីខ្សែបម្រើសញ្ជាតិ ហូល្លង់ រូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងការប្រកួតដែលក្រុម ស្ករគ្រាប់ ទទួលជ័យជម្នះទៅលើក្រុម Leeds United ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់មិញ។ ជាការពិតណាស់ កាលពីទីផ្សារដោះដូរកីឡាករខែ មករា ដែលទើបបិទបញ្ចប់ថ្មីៗនេះ Everton បានខ្ចីជើង Van de Beek ពី Manchester United រយៈពេលកន្លះរដូវកាល។ យ៉ាងណាមិញ សម្រាប់ខ្សែបម្រើវ័យ ២៤ ឆ្នាំ អំឡុងពេលស្នាក់នៅទឹកដី Old Trafford រូបគេពុំសូវទទួលបានឱកាសបង្ហាញខ្លួនប៉ុន្មានទេ និងជារឿយៗលេងត្រឹមតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ។ លោក Lampard បានមានប្រសាសន៍លើកសរសើរពី Van de Beek យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា Donny van
14 Feb 2022
87 views
Football News
Rashford បានផ្ញើសារលើកទឹកចិត្តដល់កីឡាករ Van de Beek
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បានផ្ញើសារលើកទឹកចិត្តកីឡាករ Donny van de Beek បន្ទាប់ពីរូបគេទទួលបានជោគជ័យក្នុងការផ្លាស់ទៅកាន់ Everton ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។ ជាការពិតណាស់ Van de Beek ជា ខ្សែបម្រើម្នាក់ដែលគេមើលឃើញថាពោរពេញទៅដោយទេពកោសល្យ និង ចាប់ផ្តើមលេចធ្លោខ្លាំងនៅក្នុងរដូវកាល ២០១៨/២០១៩ ជាមួយ Ajax។ យ៉ាងណាក្តី ចាប់តាំងពីរូបគេផ្លាស់មកកាន់ Man Utd នៅក្នុងឆ្នាំ២០២០ គឺ គេបានជួបនូវបញ្ហាធំមួយ គឺ ការមិនសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន ដែលវាបានធ្វើឲ្យគេមានបំណងចង់ចាកចេញដើម្បីផ្លាស់ទៅកាន់កន្លែងថ្មីដែលអាចជួយខ្លួនបង្ហាញខ្លួនជាជម្រើសដំបូងជាដើម ហើយ ចុងក្រោយ កីឡាករសញ្ជាតិហូល្លង់ខាងលើក៏បានជ្រើសយក Everton។ Rashford បាននិយាយថា៖ “បងប្រុសរបស់ខ្ញុំ។ ទៅបង្ហាញពួកគេនូវអ្វីដែលអ្នកអាចធ្វើបាន”៕
02 Feb 2022
98 views
Football News
Van de Beek កំពុងតែទៅពិនិត្យសុខភាពនៅឯក្លឹប Everton
ក្លឹប Everton ជិតយកបានខ្សែបម្រើ Donny van de Beek ពីក្លឹប Manchester United មែនទែនហើយ ដោយនៅខណៈនេះកំពុងតែទៅពិនិត្យសុខភាពហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ បើតាមប្រភពខាងលើ Van De Beek នឹងទៅ Everton ដើម្បីបានម៉ោងលេងច្រើន ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១/២២នេះ ដោយមិនមានលក្ខខ័ណ្ឌទិញយកនោះទេ។ ដំបូងឡើយ Crystal Palace និង Valencia ជាក្លឹបទាក់ទងចែចូវមក Van De Beek មុន ឯ Everton ជាអ្នកទាក់ទងក្រោយគេ តែកីឡាករនេះជ្រើសរើសយក Everton ដោយសារតែក្លឹបនេះនឹងមានលោក Frank Lampard នឹងមកដឹកនាំក្លឹបនេះ។ Van De Beek មកលេងឲ្យ Man Utd តាំងពីឆ្នាំ២០២០មក ដោយចូលលេងបាន ៥០ប្រកួតហើយត និងរកបាន ២គ្រាប់៕
01 Feb 2022
107 views
Football News
ក្លិប Everton មានភាគរយខ្ពស់ក្នុងការខ្ចីជើងកីឡាករ Van de Beek ទៅរួមក្រុម
យោងតាមការចុះផ្សាយពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថា ក្លិប Everton បានប្រជែងឈ្នះក្រុម Crystal Palace ក្នុងការដណ្តើមយកកីឡាករ Donny Van de Beek ពី Manchester United ទៅរួមក្រុមហើយ។ ជាការពិតណាស់ ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានជួបពេលវេលាដ៏លំបាកជាច្រើននៅ Man Utd ចាប់តាំងពីពេលចូលរួមជាមួយក្លិប កាលពីរដូវក្តៅមុន។ Van de Beek មិនដែលមានឱកាសបានបង្ហាញពីសមត្ថភាពខ្លួនឯងឡើយ ទើបពេលនេះ គេសម្រេចចិត្តចង់ស្វែងរកការប្រកួតប្រជែងថ្មី នៅក្លិបដទៃ។ តាមរបាយការណ៍របស់លោក Fabrizio Romano បានបញ្ជាក់ថា Everton បានចុះកិច្ចព្រមព្រៀងរួចជាស្រេចជាមួយ Man Utd ក្នុងការស្នើសុំខ្ចីជើង Van de Beek ទៅរួមក្រុម ដោយលក្ខខណ្ឌ មួយគឺ ក្លិប Everton ព្រមផ្តល់ប្រាក់បៀវត្សដល់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ១០០ភាគរយ ស្មើនឹងប្រាក់បៀវត្សនៅក្លិប Man Utd
31 Jan 2022
78 views
Football News
Bruno និង Ronaldo រិះគន់ការដឹកនាំ Ole ថាគ្មានគោលដៅ
វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។ ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។ តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។ ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។ កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។ ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។ ស្របពេល Donny
08 Nov 2021
97 views
Football News
Van de Beek ផ្លាស់ប្តូរភ្នាក់ងារដើម្បីបង្ខំចិត្តចាកចេញពី Old Trafford
ខ្សែបម្រើ Donny van de Beek របស់ Manchester United បានទម្លាក់ភ្នាក់ងាររបស់គាត់ Guido Albers ចេញដើម្បីចុះហត្ថលេខាលើ Ali Dursun នេះបើយោងតាមសារព័ត៌មាន Daily Mail ។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានសម្រេចទទួលយកភ្នាក់ងារថ្មីដើម្បីបង្ខំឲ្យមានការចាកចេញពីក្លឹប Manchester United តាមការណែនាំរបស់មិត្តរួមក្រុម។ Ali Dursun ដែលទើបតែងតាំងថ្មីត្រូវបានគេស្គាល់ថាជាភ្នាក់ងាររបស់ Victor Lindelof របស់ Man United ក៏ដូចជាខ្សែប្រយុទ្ធ Erling Haaland របស់ Dortmund និង Frenkie De Jong របស់ Barcelona ផងដែរ ។ ប្រភពបានអះអាងថាក្រុមគូរប្រជែងជាច្រើនក្នុង Premier League រួមទាំង Everton និង Wolverhampton បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករាខាងមុខនេះ ប៉ុន្តែភ្នាក់ងារថ្មីលោក Dursun អាចមានគម្រោងផ្សេងទៀតក្រៅពីនេះ។
31 Oct 2021
221 views
Football News
គោលដៅរបស់ Juventus គឺ van de Beek
ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹប។ យោងតាមគណនី Twitter របស់លោក Nicolo Schira បញ្ជាក់ថាក្លឹប Juventus បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៤ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ផងដែរ។ អ្នកកាសែតរូបនេះអះអាងថានាយកកីឡារបស់ក្លឹបសេះបង្កង់ Juventus លោក Federico Cherubini បានទាក់ទងភ្នាក់ងាររបស់ខ្សែបម្រើសញ្ជាតិហូឡង់រួចហើយនៅថ្ងៃមុន។ ទោះយ៉ាងណាក៏ដោយក្រុមដែលមានម្ចាស់ក្លឹបជាមហាសេដ្ធី Newcastle United បានចាប់អារម្មណ៍កីឡាកររូបនេះផងដែរ ។ ក្រុមសារិកាព្រៃ Newcastle United នឹងទាក់ទងខ្សែបម្រើ Donny van de Beek ដែលទើបបង្ហាញខ្លួនតែ ៣ ដងប៉ុណ្ណោះសម្រាប់ក្លឹបក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕
11 Oct 2021
126 views
Football News
លោក Don Hutchison អតីតកីឡាករ Liverpool ថា Van de Beek គួរចេញពី United ទៅ
លោក Don Hutchison អតីតកីឡាកររបស់ Liverpool បាននិយាយថា ខ្សែបម្រើ Donny van de Beek គួរតែចាកចេញពី Manchester United ដើម្បីរក្សាអាជីពរបស់ខ្លួនឲ្យរស់បន្ត។ ខ្សែបម្រើសញ្ជាតិហុល្លង់រូបនេះមិនសូវជាបានបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលដំបូង បន្ទាប់ពីចូលរួមជាមួយក្រុម Man United ពីក្លឹប Ajax កាលពីរដូវក្ដៅមុន។ សម្រាប់រដូវកាលនេះវិញ កីឡាករវ័យ ២៤ឆ្នាំលេងបានតែ៦នាទីគត់ សម្រាប់៥ប្រកួតក្នុងលីគរបស់បិសាចក្រហម។ ទាក់ទិននឹងអនាគតរបស់ Van de Beek លោក Hutchison បាននិយាយថា គេគួរតែទៅពិភាក្សាជាមួយភ្នាក់ងារ។ ហើយភ្នាក់ងារនឹងបន្តទៅនិយាយជាមួយអ្នកចាត់ការ និងនាយកប្រតិបត្តិ ព្រោះព្រឹត្តិការណ៍ World Cup នៅសល់តែ១៨ខែទៀតទេនឹងមកដល់ហើយ។ Hutchison បានបន្ថែមទៀតថា Van de Beek មិនអាចបានត្រឹមតែអង្គុយកៅអីបម្រុង លេងតែនៅពាន League Cup និងម៉ោងបន្ថែមបានទេ។ គេគួរតែចេញពី Manchester United៕
21 Sep 2021
156 views
Football News
Solskjaer ថា Van de Beek សំខាន់សម្រាប់ Man Utd
លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងថ្ងៃនេះថាខ្សែបម្រើ Donny van de Beek នឹងសំខាន់សម្រាប់ក្លឹប Manchester United នៅថ្ងៃខាងមុខទោះជាកីឡាករនេះមិនសូវជាបានចូលលេងបានច្រើនក្ដី។ លោក Solskjaer បាននិយាយថា៖” រាល់ពេលដែលអ្នកចាញ់ប្រកួតអី អ្នកគួរតែមកមើលតាក់តិចប្រកួតស្មើរវាង Man Utd យើងនឹង Southampton កាលពីថ្ងៃមុនទៅ តែខ្ញុំមើលការប្រកួតបែបអញ្ចឹងៗរហូតហ្នឹង ទោះជាពេលខ្ញុំប្រកួតឈ្នះក្ដី “។ លោកបានបន្តថា៖” អញ្ចឹងសួរថាតើធ្វើបែបណាឲ្យខុសពីហ្នឹង ឲ្យប្រសើរជាងហ្នឹងវិញ? ខ្ញុំគិតថាខ្សែបម្រើ Nemanja Matić ល្អណាស់សម្រាប់យើង។ Martial គេឈិតនឹងស៊ុតចូលទៅហើយលើកមុន តែ Sancho និង Van de Beek នឹងសំខាន់សម្រាប់យើងនៅថ្ងៃអនាគត។ ក្រោយ Solskjaer និយាយបែបនេះ Van de Beek ត្រូវបានគេរំពឹងថាអាចនឹងបានចូលនៅប្រកួតតទល់នឹង Wolves នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ខណៈដែរ២ប្រកួតដំបូងនៅរដូវកាលថ្មីនេះ កីឡាករនេះមិនចូលលេងសោះ
24 Aug 2021
167 views
Football News
ឮថាក្រុម Manchester United ត្រៀមជះលុយទិញ Varane និង Eduardo
Manchester United គ្រោងស្នើទឹកប្រាក់៥០លានផោនទៅលើខ្សែការពារ Raphael Varane និង ២៥លានផោនផ្សេងទៀតសម្រាប់ Eduardo Camavinga ដើម្បីរៀបក្រុមឡើងវិញសម្រាប់រដូវកាលថ្មី។ ផ្អែកតាមសារព័ត៌មាន Marca ឲ្យដឹងថា លោក Ole Gunnar Solskjaer ចង់ពង្រឹងបន្ថែមសម្រាប់តំបន់ការពារ និងបម្រើរបស់លោក ដូច្នេះទើបគ្រោងចាយ៧៥លានផោនលោក Varane របស់ Ream Madrid និង Camvinga របស់ Rennes។ កុងត្រារបស់ Varane ជាមួយ Madrid នឹងអស់នៅឆ្នាំក្រោយ ហើយគេប្រហែលចង់រកការប្រកួតប្រជែងថ្មី ខណៈ Real ក៏មិនចង់បាត់គេដោយគ្មាតម្លៃខ្លួនដែរ។ Varane វ័យ២៨ឆ្នាំជាខ្សែការពារដែលមានបទពិសោធនជោកជាំ ដែលនឹងអាចផ្ដល់មេរៀនខ្លះដល់ Lindelof និង Bailly។ Paul Pogba និង Donny van de Beek កំពុងមានការទាក់ទងផ្ទេរចេញ ខណៈ Nemanja Matic វ័យ៣២ទៅហើយ
06 Jul 2021
199 views
Football News
ក្រុម Real Madrid ចង់ខ្ចីជើងកីឡាករ Donny van de Beek រយះពេលមួយឆ្នាំ
យោងតាមសារព័ត៌មាន The Sun បានអោយដឹងថា Real Madrid ចង់ខ្ចីជើងកីឡាករ Donny van de Beek រយះពេលមួយឆ្នាំក្នុងកិច្ចព្រមព្រៀងការផ្ទេ Raphael Varane ។ ក្រុមបិសាចក្រហម Man United កំពុងតាមប្រមាញ់ខ្សែការពារបារាំងរូបនេះនៅរដូវក្តៅនេះហើយ ក្រុមអធិរាជស Real Madrid កំពុងតែបើកកិច្ចព្រមព្រៀងដែលអាចនឹងយក Van de Beek ចូលរួមជាមួយខ្លួនក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ បន្ទាប់ពីការសន្ទនាដំបូងក្លឹប Real Madrid ត្រូវបានគេនិយាយថាបានស្នើសុំតម្លៃខ្លួនចំនួន ៥០ លានផោន ស្មើ (៤២,៩ លានដុល្លារ) សម្រាប់ខ្សែការពារ Raphael Varane ។ កុងត្រារបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានរយៈពេល ១២ ខែ។ បញ្ជាក់ចាប់តាំងពីផ្ទេរកីឡាករ Donny van de Beek ក្នុងតម្លៃខ្លួន ៣៥ លានផោន ស្មើ (៤០
04 Jul 2021
140 views