Tag: Dusan Vlahovic
Football News
ក្លឹប Juventus មិនបន្តកុងត្រាឲ្យ Dybala ព្រោះតែក្លឹបមាន Vlahovic ជំនួសហើយ
នៅក្នុងថ្ងៃនេះ Maurizio Arrivabene នាយកប្រតិបត្តិក្លឹប Juventus បានធ្វើការសម្រេចចិត្តច្បាស់លាស់ហើយថា ក្លឹបលោកនឹងមិនបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Paulo Dybala នោះទេខណៈដែរកុងត្រារវាងកីឡាករនេះ និងក្លឹបនេះនឹងបញ្ចប់នៅរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយកំពូលអ្នកកាសែតអ៊ីតាលី Fabrizio Romano ។ ទាក់ទងនឹងបញ្ហាមិនបន្តកុងត្រាថ្មីជាមួយ Dybala លោក Arrivabene បានបកស្រាយទៅកាន់អ្នកកាសែតផងដែរថា ដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធ Dusan Vlahovic មកកាន់ក្លឹបលោកកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ Juventus សម្រេចប្ដូរគម្រោងដោយ Dybala លែងស្ថិតនៅក្នុងផែនការចម្បងសម្រាប់ក្លឹបលោកទៀតហើយ។ តាមពិតទៅកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ Juventus ធ្លាប់បានចរចាផ្ដល់កុងត្រាថ្មីទៅ Dybala ក្នុងរយៈពេលវែងរហូតដល់ឆ្នាំ២០២៦ ដោយឲ្យជួយកាត់ប្រាក់ពលកម្ម យ៉ាងនៅពេលនេះក្លឹបអ៊ីតាលីនេះសម្រេចហើយដោយមិនបន្តកុងត្រាជាមួយ ដូច្នេះខ្សែប្រយុទ្ធនេះនឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវកាលក្ដៅខាងមុខ។ Dybala បានមកលេងឲ្យ Juventus នេះ ៧ឆ្នាំហើយ ដោយចូលលេងបាន ២៨៣ប្រកួត និងស៊ុតចូលបាន ១១៣គ្រាប់។ រីឯ Vlahovic ដែលទើបផ្លាស់មកកាន់ Juventus នេះចូលលេងបាន ១១ប្រកួត និងរកបាន ៥គ្រាប់ហើយ៕
23 Mar 2022
48 views
Football News
Vlahovic រកគ្រាប់បាល់ឲ្យ Juventus តាំងពីនាទីទី ១ បានត្រឹមតែស្មើជាមួយ Villarreal
Dusan Vlahovic រកគ្រាប់បាល់បានតាំងពីវិនាទី៣២ ក្រោយកែបាល់ភ្លាមៗ ប៉ុន្តែនៅចុងបញ្ចប់ក្រុម Juventus បានត្រឹមស្មើក្រុម Villarreal ក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ជើងទី១។ សម្រាប់ការប្រកួតនេះដែរ ក្រុម Juventus ចាប់ផ្ដើមបើកការនាំមុខមុនតាំងពីកែបាល់ភ្លាមៗម្ល៉េះ ដោយកីឡាករចំណូលថ្មី Vlahovic ធ្វើបានសម្រេច។ តែគួរឱ្យសោកស្ដាយការនាំមុខនេះ មិនអាចរក្សារហូតដល់ចប់ការប្រកួតបានទេ។ នៅនាទី៦៦ កីឡាករ Parejo របស់ក្រុម Villarreal ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន ហើយវាបានរក្សាលទ្ធផល ១ ទល់នឹង ១ នេះរហូតដល់ចប់ការប្រកួតតែម្ដង។ យ៉ាងណាមិញ សម្រាប់ការប្រកួតនៅរដូវកាលនេះប្លែកពីរដូវកាលមុនៗ ដោយមិនគិតគ្រាប់បាល់ក្រៅដីទេនោះ មានន័យថាក្រុមទាំងពីរនឹងត្រូវស្វែងរកចាញ់ឈ្នះម្ដងទៀត នៅទឹកដីអ៊ីតាលីវិញម្ដង នៅ៣សប្ដាហ៍ក្រោយ៕
24 Feb 2022
61 views
Football News
លោក Amauri ជឿជាក់ថា Vlahovic នឹងក្លាយជា Lewandowski ទីពីរនាពេលអនាគត
អតីតខ្សែប្រយុទ្ធរបស់ Juventus លោក Amauri ជឿជាក់ថា Dusan Vlahovic នឹងក្លាយទៅជា Robert Lewandowski ទីពីរនាពេលអនាគត។ ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅនេះ Juventus បានចំណាយទឹកប្រាក់រហូតដល់ទៅ ៦២.៨លានផោន (ឬប្រមាណ៨៥លានដុល្លារ) ផ្តល់ទៅកាន់ Fiorentina ដើម្បីនាំយក Vlahovic មករួមក្រុម ហើយ បច្ចុប្បន្ននេះគេរកបាន១គ្រាប់ហើយសម្រាប់ក្រុមថ្មី។ លោក Amauri បាននិយាយថា៖ “Vlahovic មានគ្រប់យ៉ាងដើម្បីក្លាយទៅជាខ្សែប្រយុទ្ធល្អជាងគេបំផុតរបស់ Juventus។ គេអាចក្លាយជា Lewandowski នាពេលអនាគត។ ខ្ញុំប្រាកដក្នុងចិត្ត”៕
20 Feb 2022
64 views
Football News
លោក Allegri បានប្រៀបធៀប Vlahovic នឹង Haaland និង Kylian Mbappe
គ្រូបង្គោលរបស់ក្រុម Juventus លោក Massimiliano Allegri បានបៀបធៀបកូនក្រុមរបស់ខ្លួនកីឡាករ Dusan Vlahovic ជាមួយខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund និង Kylian Mbappe របស់ Paris Saint-Germain។ ជាការពិតណាស់ នៅរដូវកាលនេះ Vlahovic ហាក់ត្រូវបានក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន ក្នុងនោះមានទាំង Arsenal ផងដែរ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សនៃប្រទេស អ៊ីតាលី វិញដោយ Juventus យកបានខ្សែប្រយុទ្ធ ស៊ែប៊ី រូបនេះពីក្រុម Fiorentina ក្នុងតម្លៃ ៩០ លានដុល្លាអាមេរិក។ លោក Allegri បានមានប្រសាសន៍លើកឡើងពី Vlahovic យ៉ាងដូច្នេះថា៖ “Vlahovic ជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់ ហើយគាត់មានលក្ខណៈមួយដែលពួកយើងកំពុងត្រូវការបំផុត។ ក្លិបបានដំណើការលើរឿងនេះបានយ៉ាងល្អ ព្រោះខ្ញុំជឿថា គាត់ជាមួយ Haaland ឬក៏ Mbappe បច្ចុប្បន្នសុទ្ធតែជាកីឡាករល្អដាច់គេ”៕
07 Feb 2022
109 views
Football News
Juventus ឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករ Dusan Vlahovic ក្នុងតម្លៃ ៧៥លានអឺរ៉ូ
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports Italia បានឲ្យដឹងថា កិច្ចចរចារវាងក្លិបសេះបង្កង់ Juventus និង ក្លិប Fiorentina បានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរម៉ាស៊ីនរកគ្រាប់បាល់កីឡាករ Dusan Vlahovic ទៅកាន់ទឹកដីទូរីន។ ប្រភពដដែលបានបន្ថែមទៀតថា កិច្ចចរចាផ្ទេរ Vlahovic ទៅកាន់ Juventus គឺស្ថិតក្នុងទំហំទឹកប្រាក់ចំនួន ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៤លានដុល្លារ)។ បន្ថែមពីនេះ បើតាមរបាយការណ៍របស់កាសែត La Gazzetta dello Sport ខ្សែប្រយុទ្ធវ័យក្មេង Vlahovic បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ចុះកុងត្រាលេងឲ្យ Juventus រយៈពេល ៥ឆ្នាំ ដោយទទួលបាន ៧លានអឺរ៉ូ (ឬប្រមាណ ៧,៩លានដុល្លារ) ក្នុងមួយឆ្នាំ។ Vlahovic ជាខ្សែប្រយុទ្ធកំពុងលេចធ្លោមួយរូប ក្នុងឆ្នាំ២០២១នេះ ជាក់ស្ដែង គេស៊ុតបាន៣៣គ្រាប់ ក្នុងចំណោមនការបង្ហាញខ្លួន ៤៣ប្រកួតឲ្យ Fiorentina ហើយបើគិតនៅលីគធំៗទាំង ៥នៅអឺរ៉ុប មានតែខ្សែប្រយុទ្ធក្រុម Bayern Munich
27 Jan 2022
101 views
Football News
Arsenal អាចនឹងខ្ចីជើងកីឡាករ Luka Jovic ប្រសិនទិញមិនបានខ្សែប្រយុទ្ធ Dusan Vlahovic
ក្លិបកាំភ្លើងធំ Arsenal អាចនឹងខ្ចីជើងយកខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic ក្នុងរយៈពេលខ្លី ប្រសិនបើពួកគេ បរាជ័យក្នុងការបញ្ចុះបញ្ចូល យកខ្សែប្រយុទ្ធ Dusan Vlahovic មករួមក្រុមក្នុងខែមករានេះ។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Mikel Arteta មានបំណងនាំចូល ខ្សែប្រយុទ្ធមកបន្ថែមក្នុងក្រុម ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ប៉ុន្តែក្ដីសង្ឃឹម ក្នុងការចុះកិច្ចសន្យាយក តារាឆ្នើមក្រុម Fiorentina កីឡាករ Vlahovic ហាក់កាន់តែឆ្ងាយទៅៗ បើទោះជាព្យាយាម យ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើកិច្ចព្រមព្រៀង ម្ដងហើយម្ដងទៀតក៏ដោយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Arsenal កំពុងពិចារណា បង្វែរគោលដៅទៅរកដៃគូរួមជម្រើសជាតិ របស់ Vlahovic កីឡាករ Luka Jovic ។ គួរបញ្ជាក់ដែរថា Fiorentina បានត្រៀមរួចរាល់ ក្នុងការទទួលចំណូលពីការលក់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដោយ Arsenal គ្រោងនឹងចាយ៥០លានផោន បូកបន្ថែមនឹងការផ្ដល់
26 Jan 2022
140 views
Football News
Vlahovic ឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្រុមសេះបង្កង់ Juventus ហើយ
ខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Fiorentina នឹងចាកចេញពីក្លឹបនៅដំណាច់រដូវកាលនេះ។ យោងតាម Nicolo Schira កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបានជ្រើសរើសមិនបន្តកុងត្រាជាមួយក្រុម Fiorentina ហើយនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ លើសពីនេះ កីឡាករវ័យ 21 ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយក្រុមសេះបង្កង់ Juventus រួចហើយលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងប្រាក់ខែប្រហែល 6 លានអឺរ៉ូក្នុងមួយឆ្នាំ។ គេរាយការណ៍ថាក្រុម Juve ចង់ចុះហត្ថលេខាជាមួយ Vlahovic ក្នុងខែមករា ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តរង់ចាំរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវកាល 2021/22 ដើម្បីចុះហត្ថលេខាលើ Dusan Vlahovic ដោយឥតគិតថ្លៃ ដោយមិនបាច់ចំណាយលុយចំនួន 80 លានអឺរ៉ូ។ Dusan Vlahovic បានចុះស៊ុតបញ្ជូលទីសរុប 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 1ដង ក្នុង 13 ប្រកួតនៅរដូវកាលនេះ៕
17 Nov 2021
109 views
Football News
Arsenal កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Vlahovic
ក្លឹប Arsenal បានចូលរួមប្រជែងយកខ្សែប្រយុទ្ធ Dusan Vlahovic របស់ Fiorentina។ យោងតាមកាសែត Gianluca Di Marzio ថាក្លឹប Arsenal បច្ចុប្បន្នកំពុងពិភាក្សាជាមួយម្ចាស់ក្លឹប Fiorentina ជុំវិញការផ្ទេរកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ខណៈដែលនាយកប្រតិបត្តិក្លឹបលោក Joe Barone និងនាយកកីឡា Daniele Prada ទាំងពីរបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីស្វែងយល់ពីចេតនារបស់ក្លឹបកាំភ្លើងធំ។ Arsenal សុខចិត្តបង់ថ្លៃប្រហែល ៨០ លានអឺរ៉ូ ឲ្យទៅក្លឹប Fiorentina ដែលបានទាមទារ នឹងព្រមឱ្យកីឡាកររូបនេះចូលរួមជាមួយក្រុមកាំភ្លើងធំនាខែមករាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២១ ឆ្នាំរូបនេះផ្ទាល់មិនមានចេតនាចង់ចូលរួមជាមួយក្រុម Arsenal ទេ ប៉ុន្តែរូបគេមានការចាប់អារម្មណ៍ជាពិសេសពីក្លឹបទីក្រុងឡុងដ៍មួយទៀតគឺ Tottenham Hotspur ដែលទើបតែតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ បន្ទាប់ពី 11 ប្រកួតនៅក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះ Dusan Vlahovic រកបាន 8
06 Nov 2021
211 views
Football News
Juventus គ្រោងលក់ Morata ដើម្បីប្រមូលលុយទិញកីឡាករថ្មី ២នាក់
ក្លិបសេះបង្គង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលក់ខ្សែប្រយុទ្ធ Alvaro Morata ដើម្បីប្រមូលលុយទិញយកខ្សែប្រយុទ្ធ Dusan Vlahovic និង Mauro Icardi នៅរដូវកាលក្រោយ។ ពិតណាស់ កីឡាករ Vlahovic ត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយក្លិប Manchester City, Liverpool និង Tottenham Hotspur ហើយត្រូវគេរំពឹងថានឹងចាកចេញពីក្លិប Fiorentina នៅក្នុងទីផ្សារដោះដូរកីឡាករ នាពេលខាងមុខនេះ បន្ទាប់ពីគេបានបដិសេធមិនព្រមបន្តកុងត្រាថ្មី ខណៈដែលកុងត្រានឹងផុតកំណត់នាខែមិថុនា ឆ្នាំ ២០២៣។ ខណៈដែល Icardi ហាក់ពុំសូវបានចូលលេងជម្រើសដំបូងទៀងទាត់ឡើយនៅ PSG ក្រោយផ្លាស់មកពី Inter Milan មកកាន់ក្លិបបារាំងមួយនេះ កំលុងខែកញ្ញា ឆ្នាំ២០២០។ យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបគីឡូធ្ងន់របស់អីតាលី Juventus កំពុងពិចារណាលក់ម្ចាស់អាវលេង៩បច្ចុប្បន្ន គឺ Morata ខណៈបានកំណត់យក Vlahovic និង Icardi ជាគោលដៅចម្បងរបស់ពួកគេ សម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ គួររម្លឹកថា
09 Oct 2021
206 views
Football News
ស្ងាត់ៗ ខ្សែប្រយុទ្ធនៅ Serie A រូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរមក Man City ហើយ
យោងតាមសេចក្ដីរាយការណ៍ ក្លិបមេឃខៀវ Manchester City បានព្រមព្រៀងនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Dusan Vlahovic នៃក្លិប Fiorentina ហើយដូច្នេះ Man City នឹងដាក់សំណើ ទៅក្លិប Fiorentina ដើម្បីស្នើទិញយកគេជាផ្លូវការ។ ភាគីលោកគ្រូបង្វឹក Pep Guardiola នៅតែបន្តស្វែងរកខ្សែប្រយុទ្ធ បើទោះបីជាក្លិបបានទិញយក ខ្សែបម្រើ Jack Grealish ពី Aston Villa ហើយក៏ដោយ។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមថាដោយសារការទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur មានភាពលំបាកដោយសារលោកប្រធានក្លិប Daniel Levy បដិសេធដាច់អហង្ការថាមិនលក់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះគឺ Man City បានបង្វែរគោលដៅមករក Vlahovic ដែលជាខ្សែប្រយុទ្ធជួរមុខមួយរូបនៅ Serie A វិញ។ ក្លិបម្ចាស់ពាន Premier League រដូវកាលមុននេះនឹងបោះទឹកប្រាក់សរុប៦៨លានផោន (ស្មើនឹងប្រមាណ៩២.៥លានដុល្លារ) ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិស៊ែបរូបនេះ។ Dusan Vlahovic បានបង្ហាញខ្លួនចំនួន៨៥ប្រកួតនៅរដូវកាលនេះឲ្យក្លិប
22 Aug 2021
247 views