Tag: Edwin Van der Sar
Football News
ប្រធានផ្នែកបាល់ទាត់របស់ក្លឹប Ajax បានលាលែងពីតំណែងក្រោយផ្ញើសារមិនសមរម្យទៅបុគ្គលិកស្រី
លោក Marc Overmars ប្រធានផ្នែកបាល់ទាត់របស់ក្លឹប Ajax បានលាលែងពីតំណែង ក្រោយទទួលស្គាល់កំហុសថាពិតជាផ្ញើសារពាក្យមិនសមរម្យទៅកាន់បុគ្គលិកស្រីជាច្រើននាក់។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់នៅក្នុងថ្ងៃនេះ។ បើយោងតាម ESPN លោក Overmars ត្រូវបានបុគ្គលិកស្រីទាំងនោះ បានប្ដឹងមករូបលោករឿងផ្ញើសារប្រើពាក្យមិនគប្បីជាច្រើន កាលពីពេលសប្ដាហ៍មុន។ ជាលទ្ធផលនៅក្នុងថ្ងៃនេះ ប្រធានផ្នែកបាល់ទាត់រូបនេះ ក៏បានទទួលស្គាល់កំហុសនឹងពាក្យពេចន៍ទាំងប៉ុន្មាន ដែលលោកបានផ្ញើទៅបុគ្គលិកស្រីទាំងនោះ ពិតហួសព្រំដែន មិនសមរម្យពិតមែន ហើយជម្រើសល្អបំផុតដែលលោកនឹងធ្វើគឺចាកចេញពីតំណែងមួយនេះ។ លោក Edwin van der Sar នាយកប្រតិបត្តិក្លឹប ក៏ដូចជាថ្នាក់ដឹកនាំ Ajax ដទៃក៏បានសម្រេចបញ្ចប់ លោក Ovemras ពីតំណែងប្រធានផ្នែកបាល់ទាត់នេះ និងបានប្ដេជ្ញាយកចិត្តទុកដាក់លើបញ្ហានេះនឹងមិនឲ្យមានទៀតនៅពេលអនាគត៕
08 Feb 2022
72 views
Other News
លោក Edwin Van der Sar បន្តកុងត្រាជាអ្នកចាត់ការទូទៅរបស់ក្លឹប Ajax
Ajax បានបន្តកុងត្រាជាមួយលោក Edwin van der Sar រហូតដល់ឆ្នាំ២០២៣ ថ្វីបើមានព័ត៌មានចចាមអារ៉ាមថាមានការចាប់អារម្មណ៍ពីក្លឹប Manchester United ក៏ដោយ។ លោក Edwin van der Sar បានចុះកុងត្រាថ្មីដែលមានសុពលភាព ៤ឆ្នាំក្នុងតួនាទីជាអ្នកចាត់ការទូទៅរបស់ក្លឹប Ajax ដែលហាក់ដូចជាបានបញ្ចប់នូវឱកាសវិលត្រឡប់ទៅចូលរួមជាមួយក្លឹប Manchester United វិញ។ លោក Van der Sar បានវិលត្រឡប់មកក្លឹបហូឡង់មួយនេះវិញកាលពីឆ្នាំ២០១២ ជាក្លឹបដែលលោកធ្លាប់លេងកាលនៅជាកីឡាករ។ លោកបានចាប់ផ្ដើមក្នុងតួនាទីជានាយកផ្នែកទីផ្សារមុននឹងឡើងមកកាន់តួនាទីថ្នាក់ដឹកនាំសំខាន់នាពេលបច្ចុប្បន្ននៅ ៤ឆ្នាំក្រោយមក។ ចាប់តាំងពីពេលដែលលោក Van der Sar ទទួលតួនាទីដ៏សំខាន់នោះមក ក្លឹប Ajax បានឈានមួយជំហានយ៉ាងធំឆ្ពោះទៅកាន់ភាពល្បីល្បាញក្នុងនាមជាក្លឹបធំមួយរបស់អឺរ៉ុបដូចកាលដែលអតីតអ្នកចាំទីរូបនេះកំពុងបង្ហាញសមត្ថភាពលើទីលានប្រកួតក្នុងអំឡុងទសវត្សរ៍ទី៩០។ អតីតអ្នកចាំទីរូបនេះបានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ “ខ្ញុំរីករាយណាស់ដែលបានបន្តកុងត្រាជាមួយក្លឹបដ៏ស្រស់ស្អាតមួយនេះ។ យើងក៏ធ្លាប់បានឆ្លងកាត់ពេលវេលាដ៏លំបាកដែរ ប៉ុន្តែពេលវេលារីករាយបានវិលត្រឡប់មកវិញហើយ។ ហើយយើងត្រូវការឱ្យមានពេលវេលារីករាយឱ្យកាន់ច្រើនឡើងថែមទៀតនាពេលអនាគត”។ Very happy with my contract extension at this beautiful
16 Nov 2019
180 views