Tag: Elanga
Football News
Barcelona កំពុងតែសម្លឹងឃើញកីឡាករ ២រូបរបស់ Man united
យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona កំពុងតែសម្លឹងឃើញកីឡាករ Manchester United ពីររូបគឺ កីឡាករ Anthony Elanga និង Scott McTominay ចង់បានទៅកីឡដ្ឋាន Camp Nou។ ជាការពិតណាស់ បន្ទាប់ពីធ្លាប់ត្រូវបានលេចឮថា Man Utd ចង់បាន ខ្សែបម្រើ Frenkie de Jong របស់ខ្លួនទៅរួមក្រុម ស្រាប់តែពេលនេះក្លិប Barca បែរសម្លឹងចង់ដូរយក កីឡាករ Man Utd មកពង្រឹងក្រុមខ្លួនដូចគ្នា ជាពិសេសនោះគឺ កីឡាករវ័យក្មេងពីររូបខាងលើ។ បើយោងទៅតាមអ្នកសារកាសែត Gerard Romero បានផ្សាយឲ្យដឹងថា ក្លិប Barca បច្ចុប្បន្នបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅ កីឡាករ Elanga និង McTominay របស់ Man Utd ស្របពេលដែលពួកគេទាំងពីរនេះ កំពុងតែឡើងជើងគួរឲ្យកត់សម្គាល់ នៅ Old Trafford៕
01 May 2022
23 views
Football News
លោក Rangnick ប្រាប់មូលហេតុដូរ Pogba ចេញក្នុងប្រកួតម្សិលមិញ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United បានបកស្រាយពីមូលហេតុ ដែលសុខៗលោកបានប្ដូរ ខ្សែបម្រើ Paul Pogba ចេញក្នុងនាទីទី៦៧ ដោយជំនួសវិញដោយ ខ្សែបម្រើ Fred ក្នុងការប្រកួតទល់នឹង Leed United ក្នុងលទ្ធផល ៤ ទល់នឹង ២ កាលពីម្សិលមិញ។ លោក Rangnick បាននិយាយថា៖” Pogba គេធ្វើបានល្អខ្លាំងណាស់ក្នុង ៦០នាទីដំបូង តែក្រោយគេហាក់បីដូចជារាងហត់បន្តិច ដែលនេះជារឿងធម្មតាទេសម្រាប់អ្នកសម្រាកយូរដោយសារតែមានរបួសដូចជាគេ។ តែយ៉ាងណាយើងធ្វើនៅតែបានល្អណាស់ ក្រោយប្ដូរដាក់កីឡាករមានកម្លាំងពេញដូចជា Fred និង Anthony Elanga ចុងបញ្ចប់ពួកគេជាអ្នករកគ្រាប់បាល់ឲ្យឈ្នះប្រកួត “។ លោកក៏បានលើកឡើងផងដែរថា ការប្ដូរកីឡាករ Pogba ចេញដាក់ Fred ចូលអីហ្នឹង លោកមិនរំពឹងថាពួកគេស៊ុតចូលអីទេ គ្រាន់តែចង់ឲ្យមានតុល្យភាព និងកម្លាំងក្នុងក្រុមដូចកាលប្រកួតនៅតង់ទី១តែប៉ុណ្ណោះ។ នៅក្នុងការប្រកួតខាងលើ Man Utd បាននាំមុខ ២គ្រាប់មុនដោយ Maguire និង
22 Feb 2022
62 views
Football News
ពិតឬ Ronaldo បានស្ដោះទឹកមាត់ប៉ះចំ Anthony Elanga?
តាមរយៈវីដេអូខ្លីមួយបានបង្ហាញសកម្មភាពរបស់ Cristiano Ronaldo ស្ដោះទឹកមាត់ ហាក់ដូចជាបានទៅប៉ះជាមួយមិត្តរួមក្រុម Anthony Elanga។ សកម្មភាពនោះត្រូវគេថតចាប់បាន ក្នុងជំនួប Manchester United ប្រកួតស្មើគ្នា ១-១ ជាមួយ Southampton ក្នុងកីឡដ្ឋាន Old Trafford។ យ៉ាងណាមិញ មិនមានការបញ្ជាក់ថានេះជាចេតនារបស់ Ronaldo ឬអ្វីទេ។ រឿងនេះបានកើតឡើងពេលដែលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ហើយ Ronaldo បានស្ដោះទឹកមាត់ចោល ខណៈ Elanga កំពុងដើរក្បែរនោះ។ ដោយសារតែគ្មានការបញ្ជាក់ច្បាស់លាស់ថាជាចេតនាឬអចេតនា ប្រិយមិត្តអាចទស្សនាវីដេអូនិងកាត់សេចក្ដីដោយខ្លួនឯង។ Man United ចំនួន ៣ប្រកួតចុងក្រោយក្នុងលីគបង្ហាញទម្រង់លេងមិនល្អសោះ ពោលស្មើទាំង៣ប្រកួតតែម្ដង។ បច្ចុប្បន្នពួកគេកំពុងស្ថិតនៅលេខ៥ក្នុងតារាងពិន្ទុ Premier League៕
15 Feb 2022
102 views
Football News
Ronaldo មិនសប្បាយចិត្តនៅពេលគ្រូបង្វឹកប្ដូរចេញកាលពីយប់មិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញកាយវិការមិនសប្បាយចិត្តនោះទេក្រោយពីត្រូវលោក Ralf Rangnick ប្ដូរចេញនៅនាទី ៧០ ក្នុងការប្រកួតដែល Man Utd ឈ្នះ Brentford ក្នុងលិទ្ធផល ៣ ទល់នឹង ១។ សម្រាប់ការប្រកួតនេះដែរ នៅតង់ទី ១មិនមានគ្រាប់បាល់នោះទេ ប៉ុន្តែឈានដល់តង់ទី២វិញ ឃើញថាក្រុម Man Utd ធ្វើបានល្អ រកបាន៣គ្រាប់មុនដោយកីឡាករ Elanga នាទី៥៥ ហើយ Greenwood នាទី ៦២ និង Rashford នាទី ៧៧។ ស្របពេល ១គ្រាប់របស់ Brentford វិញ រកបានដោយ Toney នៅនាទី ៨៥។ ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញថាខ្សែប្រយុទ្ធ Ronaldo មិនសប្បាយចិត្តនោះទេ ក្រោយពីលោក Rangnick ដូរចេញនៅនាទី៧០។ ដោយរូបគេឆ្ងល់ថាមូលហេតុអ្វីបានជាដូរចេញ ស្របពេលកំពុងធ្វើបានល្អនៅឡើយ។ ជាមួយទម្រង់លេងក្រុមក៏កំពុងបន្ដដាក់សម្ពាធលើ Brentford
21 Jan 2022
80 views