Tag: English Premier League
Football News
Heung-min ជាកីឡាករអាស៊ីតែម្នាក់គត់ដែលបានឈ្នះស្បែកមាស ក្របខណ្ឌ Premier League
ខ្សែប្រយុទ្ធ Son Heung-min បានក្លាយជាកីឡាករអាស៊ី យកបានស្បែកជើងមាសក្នុងក្របខណ្ឌ English Premier League រដូវកាលនេះហើយ ក្រោយពីរូបគេរកបាន២៣គ្រាប់។ កីឡាករលេងនៅក្លឹប Spurs ខាងលើនេះធ្វើបានល្អណាស់នៅរដូវកាលនេះ។ រូបគេបានជួយក្រុម Spurs ជាប់ចំណាត់ថ្នាក់លេខ៤បានលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ ហើយក៏មានឱកាសទទួលបានស្បែកជើងមាសផងដែរ។ ការក្លាយជា Top Scorer ប្រចាំរដូវកាលនេះដែរ គឺរូបគេរកបាន២៣គ្រាប់ស្មើជាមួយ Mohamed Salah ដែរ។ ដូច្នេះ ពួកគេទាំងពីរបានស្បែកជើងមាសដូចគ្នា។ ក្រោយបានពានរង្វាន់នេះ Son បាននិយាយថា៖ “វាពិតជាមិនគួរឱ្យជឿក្នុងការទទួលបានរង្វាន់នេះ។ ខ្ញុំមិនអាចជឿវាបានទេ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំសុបិនអំពីវាកាលពីកុមារភាព។ ខ្ញុំមិនអាចជឿបានទេ”៕
23 May 2022
19 views
Football News
Pep Guardiola ថាគ្រប់គ្នានៅអង់គ្លេសសុទ្ធតែចង់ឲ្យ Liverpool ឈ្នះពាន Premier League
លោក Pep Guardiola បាននិយាយថាគ្រប់គ្នានៅអង់គ្លេសសុទ្ធតែចង់ឱ្យក្រុម Liverpool ឈ្នះពាន English Premier League នារដូវកាលនេះ ដោយពួកគេបានបង្ហាញការប្រឆាំងជាមួយ Manchester City តែម្ដង។ ក្រុម Man City បានដាច់៣ពិន្ទុហើយពីក្រុម Liverpool ដើម្បីឈរកំពូលតារាង Premier League ក្រោយពីពួកគេបានលត់ក្រុម Newcastle United ដល់ទៅ ៥-០ ឯណោះកាលពីយប់មិញនេះ។ ជាមួយការប្រកួតនៅសល់ត្រឹម៣ប្រកួតទៀតនឹងចប់រដូវកាល លោក Pep បានបង្ហាញចំណាប់អារម្មណ៍ថានៅអង់គ្លេសគ្រប់គ្នានារដូវកាលនេះ ហាក់ដូចជាចង់ឱ្យក្រុម Liverpool ជាអ្នកឈ្នះពាន ជាជាងក្រុម Manchester City ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយទៀតថា៖ “គ្រប់គ្នានៅក្នុងប្រទេសនេះគាំទ្រ Liverpool ទាំង Media និងគ្រប់គ្នាគ្រប់ផ្នែកតែម្ដង។ ព្រោះក្រុម Liverpool មានកំណត់ត្រាអស្ចារ្យណាស់ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប មិនមែននៅ Premier League នោះទេ ព្រោះពួកគេទើបតែឈ្នះបាន១ប៉ុណ្ណោះក្នុងរយៈពេល៣០ឆ្នាំ”៕
10 May 2022
32 views
Football News
Salah ថា Man Utd បើកឱ្យ Liverpool លេងស្រួលៗនៅតំបន់បម្រើ និងការពារ
ក្រុមហង្សក្រហម Liverpool ធ្វើបានល្អណាស់ ដោយយកឈ្នះលើក្រុមបិសាចក្រហម Manchester United ដល់ទៅលទ្ធផល ៤-០ ឯណោះក្នុងពានរង្វាន់ English Premier League ។ កែបាល់បានត្រឹម៥នាទី ក្រុម Liverpool រកបាន១គ្រាប់ទៅហើយ ដោយ Diaz មុនពេល Salah ថែមបានគ្រាប់ទី២នៅនាទី២២។ ឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបន្ដសម្រុកទៀត រហូតរកបាន២គ្រាប់ទៀត ដោយ Mane នៅនាទី៦៨ និង Salah ទៀតនៅនាទី៨៥។ ចប់ការប្រកួត Man Utd ចាញ់ក្នុងលទ្ធផល ៤-០ ឯណោះ។ ក្រោយចប់ការប្រកួតភ្លាម Salah បាននិយាយដោយស្មោះត្រង់ចំពោះទម្រង់លេងរបស់ Man Utd ថាពួកគេបានបើកឱ្យក្រុម Liverpool លេងស្រួលៗណាស់នៅតំបន់បម្រើនិងការពារ។ ពួកគេ តែងតែឱ្យក្រុម Liverpool នៅស្ថានភាពដាច់១ស្មើដែលវាជាការគ្រោះថ្នាក់សម្រាប់ពួកគេណាស់៕
21 Apr 2022
38 views
Football News
Man Utd លេងមិនឈ្នះក្រុមបាតតារាងនៅ Premier League ផង
ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើជាមួយក្រុម Burnley ដែលស្ថិតនៅបាតតារាងនៃក្របខណ្ឌ English Premier League ប៉ុណ្ណោះក្នុងលទ្ធផល ១ ទល់នឹង ១។ ក្នុងការប្រកួតនៅយប់មិញនេះដែរ ត្រឹមនាទី ១៨ ខ្សែបម្រើ Pogba បានរកគ្រាប់បាល់នាំមុខឱ្យក្រុមបិសាចក្រហមមុនទៅហើយ ប៉ុន្តែគ្រាន់តែឈានជើងចូលតង់ទី២ភ្លែត ការប្រកួតមានការប្រែប្រួលខ្លាំង។ នៅត្រឹមនាទី៤៧ ក្រុម Burnley អាចតាមបានស្មើទៅហើយ ខណៈដែលក្រុម Man Utd ក្នុងតង់ទី២នេះ មិនអាចធ្វើអ្វីចេញទៅលើក្រុមបាតតារាងមួយនេះបានទេ។ លទ្ធផលបានរក្សារហូតដល់ចប់ការប្រកួត ដែលធ្វើឱ្យក្រុមអ្នកគាំទ្រចាប់ផ្ដើមមិនទុកចិត្តទៅលើការដឹកនាំរបស់លោក Ralf Rangnick ដែលជាបុគ្គលល្បីនៅអាល្លឺម៉ង់ហើយ។ ស្របពេលប្រកួតមុនទៀតនោះ ពួកគេបានធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមនៅលីគលំដាប់ទី២ Middlesbrough ៕
10 Feb 2022
67 views
Football News
ក្រុម Spurs យកឈ្នះ ក្រុម Leicester City នៅចុងម៉ោងទៅហើយ
ក្រុម Spurs បានយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ៣ ទល់នឹង ២ ដោយពួកគេរកបានដល់ទៅ ២គ្រាប់នៅចុងម៉ោងនាទី ៩៥ និង ៩៧។ ក្នុងការប្រកួតពានរង្វាន់ English Premier League នេះដែរ ក្រុមម្ចាស់ផ្ទះ Leicester City បាននាំមុខទៅលើក្រុម Spurs រហូតដល់នាទី ៩០+៥ ឯណោះ ។ ប៉ុន្តែសល់ប៉ុន្មាននាទីចុងក្រោយនេះ ក្រុមរបស់លោក Conte ធ្វើបានល្អ វាយបករហូតរកគ្រាប់បាល់តាមស្មើបានក្នុងនាទី ៩៥ នេះហើយចុងម៉ោងនាទី ៩៧ ពួកគេថែមបាន ១គ្រាប់ទៀត ដើម្បីយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ វិញតែម្ដង។ ដោយ២គ្រាប់ដែលធ្វើបាននៅចុងម៉ោងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះចេញពីជើងកីឡាករ Steven Bergwijn ដែលជាកីឡាករប្ដូរចូលនៅនាទី ៧៩។ ការធ្វើបានល្អនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រក្រុម Spurs ភ្ញាក់ផ្អើលក៏ដូចជាសប្បាយចិត្តខ្លាំងមែនទែនជាមួយលទ្ធផលនេះ៕
21 Jan 2022
80 views
Football News
Chelsea លេងក្នុងក្របខណ្ឌ Premier League ចំនួន ៤ប្រកួតអត់ទាន់ស្គាល់ពាក្យថាឈ្នះ
ក្រុមតោខៀវ Chelsea លេងបានត្រឹមស្មើជាមួយក្រុម Brighton ក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ English Premier League នៅយប់មិញ។ ខ្សែប្រយុទ្ធ Ziyech ជាអ្នករកគ្រាប់បាល់បានមុនឱ្យក្រុមតោខៀវ Chelsea នៅនាទី២៨ ក្រោយពីទទួលបានបាល់ពីខ្សែបម្រើ Kante ។ តែលទ្ធផលនេះមិនរក្សារហូតដល់ចប់ការប្រកួតឡើយ នៅនាទី៦០ Webster ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Brighton បានវិញ។ ដោយចប់ការប្រកួត ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ។ នេះជាប្រកួតទី៤ហើយនៅក្របខណ្ឌ Premier League ដែលក្រុមរបស់លោក Thomas Tuchel មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ។ ដោយក្នុងនោះពួកគេលេងស្មើ៣ប្រកួត និងចាញ់ ១ប្រកួត៕
20 Jan 2022
110 views
Football News
លោក Berbatov បានប្រាប់ Rashford សួរ Alan Shearer ឬក៏ Ronaldo របៀបរកគ្រាប់បាល់
Dimitar Berbatov បានប្រាប់ទៅកាន់ Marcus Rashford ថាគួរតែកុំខ្មាសអៀនអីក្នុងការសួរទៅកាន់ Alan Shearer ឬក៏ Cristiano Ronaldo ដើម្បីឲ្យជួយខ្លួន ពីរបៀបក្នុងការរកគ្រាប់បាល់ បន្ទាប់ពីឃើញខ្សែប្រយុទ្ធរបស់អង់គ្លេសទើបតែរកបាន២គ្រាប់ តែបង្ហាញខ្លួន១១លើកទៅហើយឲ្យបិសាចក្រហម Manchester United នៅ English Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធបិសាចក្រហម Dimitar Berbatov និយាយថា ៖ “Alan Shearer គឺជាម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសជាច្រើន ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បាន ហើយក៏ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះគេប្រហែលជាអាចជួយផ្ដល់នូវអ្វីដែលជាដំបូន្មានដល់ Rashford បានខ្លះនៅក្នុងស្ថានភាពបែបនេះ” ។ ខ្សែប្រយុទ្ធដដែលបន្ថែមថា ពេលដែលគេនៅជាកីឡាករក៏ធ្លាប់ទទួលបានការរិះគន់ដូចគ្នា គ្រាន់តែពេលខ្លះវាបានប៉ះពាល់ដល់អារម្មណ៍ តែពេលខ្លះក៏មិនអីដែរ។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកចាត់ការក្រុមការងារ និងមិត្តរួមក្រុមគួរតែប្រាប់ទៅកាន់ Rashford ពីកំហុសដែលគេតែងតែរត់ខុសទម្រង់ ព្រោះវាជាការដាស់តឿនបន្តិចបន្តួច។ ពួកគេមានកីឡាករដ៏ឆ្លាតវៃក្នុងការរកគ្រាប់ដូចជា Ronaldo នៅក្នុងក្លឹប ដូច្នេះគេគួរតែនិយាយគ្នាជាមួយ Ronaldo ដើម្បីទទួលបានដំបូន្មានទាំងនោះ៕
13 Jan 2022
137 views
Football News
Supercomputer ទាយថា Man United នឹងបញ្ចប់នៅលេខ៤ នៃតារាង EPL
ក្រុមបិសាចក្រហម Manchester United នឹងបញ្ចប់នៅលេខ៤ នៃតារាង English Premier League រដូវកាលនេះ បើតាមការទាយរបស់ Supercomputer បើទោះពួកគេបច្ចុប្បន្នស្ថិតនៅលេខរៀងទី៧ក៏ដោយ។ បិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Wolves ១ កាលពីសប្ដាហ៍ទី១៩ របស់ពួកគេ ដែលលទ្ធផលនេះធ្វើឲ្យ Manchester United តាមពីក្រោយក្រុមលេខ៤ បច្ចុប្បន្ន Arsenal ចំនួន៤ពិន្ទុដោយកាំភ្លើងធំមាន៣៥ ឆ្លងកាត់ការប្រកួត២០លើក ខណៈដែលបិសាចក្រហមមាន៣១ឆ្លងកាត់១៩ប្រកួត។ យ៉ាងណាបើតាមការបង្ហាញរបស់ bettingexpert.com បានឲ្យដឹងថា បិសាចក្រហមកំពុងស្ថិតក្នុងការរៀបចំឲ្យបានល្អឡើងវិញក្រោមការដឹកនាំរបស់ Ralf Rangnick ដើម្បីឲ្យក្រុមមួយនេះអាចមានកៅអីប្រជែងក្នុងពានរង្វាន់ អឺរ៉ុបបាននារដូវកាលក្រោយ។ នេះមានន័យថា ពួកគេនឹងត្រូវតែប្រឹងប្រែងដើម្បីស្វែងរកលេខរៀងក្នុងប្រអប់ Top 4 ក្នុងតារាងក្រោយពេលបញ្ចប់រដូវកាលនេះ។
06 Jan 2022
121 views
Football News
លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើ
យប់មិញនេះតោខៀវ Chelsea បានត្រឹមស្មើក្រុម Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ ក្នុងដីរបស់តោខៀវ ក្រោយប្រកួតចប់ អ្នកចាត់ការរបស់ក្លឹបលោក Thomas Tuchel បាននិយាយទាំងខឹងថា ក្រុមរបស់ខ្លួនពេលនេះស្ថិតក្នុងស្ថានភាពដូចឆ្កួត ក្នុងការប្រជែងពាន English Premier League រដូវកាលនេះ ដោយសារកីឡាកររបួសច្រើន ព្រមទាំងមានកីឡាករឆ្លងកូវីដ១៩ថែមទៀត។ លោក Tuchel បានខឹងសម្បារយ៉ាងខ្លាំងក្រោយក្រុមរបស់ខ្លួនបានត្រឹមស្មើគ្នាជាមួយ Brighton ក្នុងលិទ្ធផល ១ ទល់នឹង ១ កាលពីយប់មិញនេះ បន្ថែមលើសពីនេះ Chelsea មានកីឡាកររងរបួសបន្ថែមទៀតគឺខ្សែការពារកំពុងពេញល្អ Reece James ។ លោកបានសង្កត់ធ្ងន់ជុំវិញរបួសរបស់ Reece James ថា គឺជាបួសសរសៃពួរ។ ខណៈដែលការប្រកួតបន្ទាប់ត្រូវធ្វើការធ្ងន់គឺត្រូវលេងទល់ Liverpool ស្របពេលតោខៀវកំពុងមានវិបត្តិរឿងកីឡាករ ប៉ុន្តែលោកគ្មានជម្រើសផ្សេង ដើម្បីស្វែងរកកីឡាករមកជួយក្រុមតាមលទ្ធភាពដែលអាចធ្វើទៅបាននោះឡើយ។ អ្នកចាត់ការដដែលថាកង្វះកីឡាករធ្ងន់បំផុតគឺខ្សែការពារស្លាបដែលពេលនេះគឺរបួសទាំងអស់ ដោយអ្នកខ្លះឆ្លងកូវីដនិងអ្នកអ្នកខ្លះរងរបួសដោយសារការប្រកួតជាប់ៗគ្នា។ យ៉ាងណាក៏មានកីឡាករមួយចំនួនកំពុងត្រឡប់ពីកូវីដវិញដែរប៉ុន្តែលោកក៏ត្រូវការពេលដើម្បីថែរក្សាសុខភាពពួកគេពោលគឺមិនអាចដាក់ឲ្យលេងបានភ្លាមៗនោះដែរ។ ក្រោយស្មើគ្នាជាមួយ Brighton យប់មិញធ្វើឲ្យ Chelsea ត្រូវដាច់ពិន្ទុពីក្រុមកំពូលតារាង
31 Dec 2021
121 views
Football News
Klopp ៖ ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែ Paul
អ្នកចាត់ការរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅកាន់ អាជ្ញាកណ្ដាលលោក Paul Tierney ដែលកាត់ក្ដីមិនឲ្យបាល់ប៉េណាល់ទីទៅឲ្យក្រុមខ្លួន កាលជំនួប២ស្មើគ្នាជាមួយ Tottenham Hotspur កាលពីពេលថ្មីៗនេះ។ អ្នកចាត់ការរូបនេះបាននិយាយថា «ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែអ្នក ( Paul Tierney )»។ ការនិយាយនេះក្រោយពេលដែលលោកបានឃើញថា កីឡាករ Tottenham Hotspur បង្កើតកំហុសទៅលើ Diogo Jota ក្នុងតំបន់គ្រោះថ្នាក់ក្រុម Spurs ប៉ុន្តែមិនបានផ្ដល់បាល់ប៉េណាល់ទីដល់ក្រុមរបស់ខ្លួនឡើយ។ ក្រោយពេលចប់ការប្រកួតភ្លាមៗអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានរត់ទៅ កណ្ដាលទីលានដើម្បីគោះដៃជាមួយអាជ្ញាកណ្ដាល និងបាននិយាយជាពាក្យសម្ដីខឹងសម្បាយ៉ាងខ្លាំងទៅកាន់អាជ្ញាកណ្ដាល។ ក្រោយស្ដាប់ការពន្យល់របស់អាជ្ញាកណ្ដាល អំពីបាល់មួយគ្រាប់នោះលោកនៅតែមិនយល់ស្របជាមួយការពន្យល់នោះ ហើយមិនពេញចិត្តជាមួយការកាត់ក្ដីនោះថែមទៀតផង។ ក្រោយការប្រកួតដែលបញ្ចប់ត្រឹម២ស្មើបានធ្វើឲ្យហង្សក្រហមបន្តស្ថិតនៅលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស English Premier League ដោយមាន៤០ពិន្ទុតាមពីក្រោយ Manchester City ដែលស្ថិតនៅលេខ១មាន៤៤ពិន្ទុ៕
23 Dec 2021
113 views
Football News
តើកីឡាករនៅ Premier League ប៉ុន្មានភាគរយបានចាក់វ៉ាក់សាំងកូវីដ១៩?
នៅ English Premier League ត្រូវបានគេរាយការណ៍ថា ៩២% នៃកីឡាករ និងបុគ្គលិកការងារនៅតាមក្លឹបនីមួយៗ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ ក្នុងនោះអ្នកខ្លះទទួលបាន១ ដូស អ្នកខ្លះ ២ ដូស និងអ្នកខ្លះទៀតទទួលបាន ៣ ដូស។ ក្នុងចំណោម៩២% គឺមានកីឡាករចំនួន ៨៤ % ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។ យ៉ាងណាព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងទៅលើកីឡាករណាខ្លះ និងបុគ្គលិករូបណាខ្លះរបស់ក្លឹប ដែលបានចាក់វ៉ាក់សាំងនោះមិនត្រូវបានគេរាយការណ៍ឲ្យដឹងឡើយ។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២២ តទៅការចេញផ្សាយទាំងអស់ស្ដីពីការចាក់វ៉ាក់សាំងកូវីដ ១៩ និងចេញរៀងរាល់១ខែម្ដង។ Premier League លើកទឹកចិត្តឲ្យកីឡាករទាំងអស់ និងបុគ្គលិករបស់ក្លឹបចូលរួមការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។ លីគបន្តធ្វើការជាមួយក្លឹបនានា ដើម្បីលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំងក្នុងចំណោមកីឡាករ និងបុគ្គលិកក្លឹប៕
23 Dec 2021
121 views
Football News
លោក Klopp បានដាក់បន្ទុកលើអាជ្ញាកណ្ដាលធ្វើឲ្យ Liverpool ស្មើ Spurs
ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុម Spurs ក្នុងលទ្ធផល ២ ទល់នឹង ២ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នាយប់មិញ។ សម្រាប់ការប្រកួតនេះដែរពិតជាជក់ចិត្តមែនទែន ដោយសារតែក្រុមទាំងពីរមានគ្រាប់បាល់ប្រដេញគ្នា។ តែនៅចុងម៉ោងក្រោយពី Andy Robertson ទទួលបានកាតក្រហមទៅ ការប្រកួតក៏ចាប់ផ្ដើមក្ដៅ ហើយលោក Jurgen Klopp ក៏បាននិយាយដាក់បន្ទុកទៅលើអាជ្ញាកណ្ដាលខ្លាំង ដែលមិនព្រមផ្ដល់កាតក្រហមទៅឱ្យកីឡាករ Harry Kane គ្រាដែលរូបគេបានឈូសជើង Robertson តាំងពីដើមតង់មក។ លោក Klopp បាននិយាយថាលោកមិនយល់ថាអាជ្ញាកណ្ដាលមានបញ្ហាអ្វីជាមួយខ្លួនឡើយ។ ក្នុងការប្រកួតនេះ Kane សមបានកាតក្រហមដែលបើកបាតស្បែកជើងឈូសខ្លាំងនៅដើមតង់ទី១ តែត្រង់កន្លែងនេះអាជ្ញាកណ្ដាលផ្ដល់ត្រឹមកាតលឿង។ តែត្រង់ Robertson ប៉ះ Emerson Royal ពីក្រោយសោះ បែរជាផ្ដល់កាតក្រហមទៅវិញ។ អ្នកចាត់ការអាល្លឺម៉ង់ពិតជាមិនយល់ពីអាជ្ញាកណ្ដាលពិតមែន៕
21 Dec 2021
109 views
Football News
អតីតកីឡាករ Arsenal ថា Bernardo Silva កំពុងល្អជាង Ronaldo ក្នុងពេលបច្ចុប្បន្ន
អតីតកីឡាកររបស់ Arsenal លោក Paul Merson មើលឃើញថា បច្ចុប្បន្ន Bernardo Silva ល្អជាងគេនៅ English Premier League ក្នុងចំណោមកីឡាករកីឡាករព័រទុយហ្គាល់ទាំងអស់រួមទាំង Cristiano Ronaldo របស់បិសាចក្រហម Manchester United។ Silva រកបាន៧គ្រាប់ និងបញ្ជូនបានមួយលើកឲ្យមេឃខៀវ និងបានជួយឲ្យ Manchester City កាន់កាប់កំពូលតារាង EPL គិតត្រឹមសប្ដាហ៍ទី១៦ រដូវកាលនេះ។ ទម្រង់លេងរបស់ខ្សែបម្រើ Silva ចាប់ពីចំណុចកណ្ដាលទៅលើគឺពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមការពារជើងឯកមួយនេះ។ លោក Paul Merson ប្រាប់ទៅកាន់ Sportskeeda ថា៖” Bernardo Silva គឺស្ថិតនៅលើគេក្នុងការលេងរបស់គាត់ ហើយគាត់កំពុងធ្វើបានយ៉ាងល្អ”។ អតីតកីឡាករកាំភ្លើងធំដដែលបន្ថែមថា “Silva មិនដែលបង្កើតកំហុសនៅលើទីលាន។ បើទោះបច្ចុប្បន្នគេមិនអាចឈ្នះពានច្រើនដូចអ្វីដែល Ronaldo ទទួលបានក៏ដោយ។ ប៉ុន្តែមនុស្សគ្រប់គ្នាពិបាកនឹងមើលរំលងសមត្ថភាពរបស់ Silva ណាស់”៕
14 Dec 2021
104 views
Football News
លោក Guardiolaនិយាយថា៖“ យើងនឹងចងចាំរដូវកាលនេះជានិច្ច ពីព្រោះវាជាពានដ៏លំបាកបំផុត”
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានចែករំលែកអារម្មណ៍របស់គាត់បន្ទាប់ពីឈ្នះពានរង្វាន់លីគអង់គ្លេស ។ វាជាពានដ៏លំបាកបំផុត ។ យើងនឹងចងចាំរដូវកាលនេះជានិច្ចពីព្រោះយើងប្រឹងប្រែងដើម្បីឈ្នះវាណាស់ ។ សម្រាប់ការឈ្នះពានរង្វាន់ English Premier League ក្នុងរដូវកាលនេះធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអេស្បាញឈ្នះជាពានរង្វាន់លើកទី ៣១ នៃអាជីពជាគ្រូបង្វឹករបស់គាត់ ។ អ្នកចាត់ការ Pep Guardiola របស់ក្រុម Man City នឹងមានភារកិច្ចដ៏សំខាន់មួយទៀតក្នុងការឈ្នះពានលើកទី ៣២ ក្នុងអាជីពគ្រូបង្វឹកហើយក៏ជាប្រវត្តសាស្ដ្ររបស់ក្លិប Man City ផងដែរក្នុងការឈ្នះពាន UCL ជាលើកដំបូង ប្រសិនបើ លោក Pep Guardiola ដឹកនាំទទួលបានជោគជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមតោខៀវ Chelsea ។
12 May 2021
256 views
Football News
Pogba៖“ Man Utd ត្រូវតែឈ្នះអ្វីមួយ។ ខ្ញុំមិនចូលចិត្តលេងហើយមិនឈ្នះ”
ខ្សែបម្រើ Paul Pogba មានគោលបំណងចង់ឈ្នះពានរង្វាន់ជាមួយក្រុម Manchester United ។ យើងត្រូវតែឈ្នះអ្វីមួយ ។ ខ្ញុំគ្រាន់តែចង់ឈ្នះពានអ្វីមួយ តែខ្ញុំមិនចូលចិត្តលេងហើយមិនឈ្នះទេ ។ ខ្ញុំមិនល្អទេក្នុងការចាញ់វានឹងបែបនោះ ។ រាល់ពេលដែលខ្ញុំលេងខ្ញុំចង់ឈ្នះ។ ហើយនេះជាអ្វីដែលយើងចង់បាន ។ ខ្ញុំគិតថាក្រុមនេះកាន់តែខិតទៅកាន់តែកៀក (នឹងពានរង្វាន់)មានការវិវឌ្ឍន៍វិជ្ជមាន” ។ ក្លិបនេះមានគោលដៅធំ ៗ ដែលយើងចង់សម្រេចគឺចង់ឈ្នះនិងរក្សាពានរង្វាន់ ។ នោះជាអ្វីដែលយើងចង់ធ្វើ។ យើងនៅតែស្ថិតក្នុងក្របខ័ណ្ឌ Europa League យើងនៅតែត្រូវលេង ឲ្យ បានច្រើន ។ បូកមានពាន English Premier League ដែលកំពុងតែប្រជែងដណ្ដើមជាមួយ Man City ដែរពួកគេកំពុងតែនាំមុខក្រុមរបស់យើង ។ យើងនៅតែមានឱកាសឈ្នះពានអ្វីមួយនៅឆ្នាំនេះហេតុអ្វីបានជាយើងធ្វើមិនបាន ?
19 Apr 2021
236 views
Premier League News
Fulham ផ្តួល Aston Villa ឡើងទៅក្របខ័ណ្ឌ Premier League ក្រោយបាត់មុខ 4ឆ្នាំ
មួយគ្រាប់ពីប្រធានក្រុម Tom Cairney សមល្មមគ្រប់គ្រាន់នឹងបញ្ចូន Fulham ទៅកាន់លីគកំពូលអង់គ្លេស សាជាថ្មី ក្រោយធ្លាក់
27 May 2018
507 views
Other Highlights
ទោះមកមើលគ្រាប់បាល់ទាំង 36គ្រាប់ដ៏ល្អឥតខ្ចោះរបស់ Salah នៅ Liverpool
ថ្មីៗនេះ អ្នកចាត់ការ Liverpool ថា Salah កំពុងឈានដល់កម្រិត Messi ក្រោយទាត់បញ្ចូលទី 4គ្រាប់ម្នាក់ឯងពេលឈ្នះ Watford
23 Mar 2018
573 views